ភ្នំពេញ ៖ សហព័ន្ធខែ្មរកីឡាហែលទឹក ប្រកាសជូនដំណឹងដល់ក្រសួង ស្ថាប័ន មន្ទីរ រាជធានីខេត្ត សមាគមក្លឹបហែលទឹកនៅទូទំាំងប្រទេសឲ្យបានជ្រាបថា សហព័ន្ធនឹងរៀបចំកម្មវិធី “ការប្រកួតកីឡាហែលទឹក ហែលទឹកពាក់ជើងទា និងកីឡាបាល់ទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ” ប្រចាំឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៦ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។ ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៦...
ទីក្រុង Liverpool៖ ប្រធានក្រុមរបស់ក្លឹប Liverpool លោក Virgil van Dijk បានផ្តល់ការឆ្លើយតបយ៉ាងចាស់ដៃ ចំពោះពាក្យចចាមអារ៉ាមដែលកំពុងបន្តកើតឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយ ដោយភ្ជាប់មិត្តជិតស្និទ្ធរបស់ខ្លួនគឺ Kevin De Bruyne ទៅនឹងការផ្ទេរទៅកាន់ក្លឹប PSV ។ ខ្សែការពារសញ្ជាតិហូឡង់រូបនេះ បានប្រញាប់ប្រញាល់ដកខ្លួនចេញ ពីរបាយការណ៍ទាំងនោះ ព្រមទាំងបានដាក់សំណួរអំពីភាពត្រឹមត្រូវ នៃប្រភពដែលលើកឡើងថា...
ទីក្រុងរីយ៉ាដ៖ ខ្សែប្រយុទ្ធ Joao Felix ទំនងជានឹងបន្តស្នាក់នៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលវែង បន្ទាប់ពីក្លឹប Al-Nassr បានសម្រេចចិត្តប្រើប្រាស់លក្ខខណ្ឌ បន្តកិច្ចសន្យាដ៏សំខាន់សម្រាប់រូបគេ។ បើទោះបីជាមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ដែលភ្ជាប់រូបគេទៅនឹងលទ្ធភាពនៃការវិលត្រឡប់ទៅកាន់ក្លឹប Barcelona ក៏ដោយ ក៏កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានរាយការណ៍ថា បានយល់ព្រមបន្តអាជីពនៅទីក្រុងរីយ៉ាដ រហូតដល់ឆ្នាំ២០២៩ ហើយ នេះបើយោងតាមសារព័ត៌មាន GOAL ថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ២០២៦។...
ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ី” លើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026)...
ទីក្រុងឡុងដ៍៖ សម្ព័ន្ធភាពនៃក្លឹបយក្សនៅក្របខ័ណ្ឌ Premier League បានបង្កើនសម្ពាធផ្លូវច្បាប់ប្រឆាំងនឹងក្លឹប Manchester City បន្ទាប់ពីមានការរកឃើញនាពេលថ្មីៗនេះជុំវិញការប្រព្រឹត្តល្មើសផ្នែកហិរញ្ញវត្ថុរបស់ក្លឹប។ ក្លឹប Manchester United, Liverpool និង Tottenham Hotspur សុទ្ធតែបានជួលក្រុមហ៊ុនមេធាវីឯកទេសតែមួយរួមគ្នា ដើម្បីទាមទារសំណងខូចខាតដែលអាចមានទំហំទឹកប្រាក់សរុបរាប់រយលានផោន នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ២០២៦។...
ទីក្រុងបាសេឡូណា៖ ខ្សែប្រយុទ្ធ របស់ក្លឹប Barcelona កីឡាករ Anthony Gordon ត្រូវបានប្រកាសជាផ្លូវការថា ជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំសប្តាហ៍នៃក្របខ័ណ្ឌ UEFA Champions League (Player of the Week) បន្ទាប់ពីបង្ហាញទម្រង់លេងបំបែកកំណត់ត្រានៅប្រទេសអាស៊ែបៃហ្សង់។ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកនាំក្រុមឱ្យទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់លើក្រុម Sabah ដោយបង្ហាញភាពលេចធ្លោជាងគេ ក្នុងរាត្រីដែលកំពូលកីឡាករលំដាប់អឺរ៉ុបជាច្រើនកំពុងប្រជែងគ្នាដណ្តើមភាពល្បីល្បាញ...
ទីក្រុងឡុងដ៍៖ អ្នកចាត់ការទូទៅរបស់ក្លឹប Chelsea លោក Xabi Alonso បានបញ្ជាក់ថា ខ្សែការពារ Wesley Fofana បានធ្វើការសុំទោសជាផ្លូវការហើយ បន្ទាប់ពីកីឡាកររូបនេះបានផ្តល់បទសម្ភាសន៍ ដ៏ចម្រូងចម្រាសដោយគ្មានការអនុញ្ញាតពីក្លឹប រហូតបង្កឱ្យមានប្រតិកម្មរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ខ្សែការពារសញ្ជាតិបារាំងរូបនេះ បានរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីបង្ហាញអាកប្បកិរិយាសើចលេងសើច អំពីការទាត់បាល់ប៉េណាល់ទីមិនចូលដ៏សំខាន់ ក្នុងអំឡុងពេលចូលរួមកម្មវិធី Podcast មួយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន...
ភ្នំពេញ៖ក្រុមហ៊ុនទឹកពិសា ហាយ-ធិច (Hi-Tech Drinking Water) គឺជាក្រុមហ៊ុនផលិតទឹកពិសានៅប្រទសកម្ពុជា ដែលដំណើរការលើទីផ្សារជាង ២៥ ឆ្នាំ បានឧបត្ថម្ភដល់គណៈកម្មការរៀបចំការប្រកួត និងអត្តពលិកទំាងអស់ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ដែលមានរយៈពេល ៧ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០...
ខេត្តកណ្តាល ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ–កីឡាការិនី ជម្រើសជាតិកីឡា ហែលទឹកកម្ពុជា បានចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមប្រកួតតំណាងឱ្យជាតិ ក្នុងព្រឹត្តិការណ៍ 48th SEA Age Group Championships 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧...
ភ្នំពេញ ៖ ពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី” លើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ជាផ្លូវការនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នារសៀលនេះ ក្រោមអធិបតីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា “ស.ស.យ.ក”...