កីឡា

ក្រុមអត្តពលិកហែលទឹកកម្ពុជា ១៧ នាក់ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមព្រឹត្តិការណ៍ 48th SEA Age Group Championships 2026

ខេត្តកណ្តាល ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ–កីឡាការិនី ជម្រើសជាតិកីឡា ហែលទឹកកម្ពុជា បានចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមប្រកួតតំណាងឱ្យជាតិ ក្នុងព្រឹត្តិការណ៍ 48th SEA Age Group Championships 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។

ការចូលរួមក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ គឺជាឱកាសដ៏មានសារសំខាន់សម្រាប់កីឡាករ–កីឡាការិនីជម្រើសជាតិកម្ពុជា ក្នុងការបង្ហាញពីសមត្ថភាព បច្ចេកទេស និងការខិតខំហ្វឹកហាត់របស់ខ្លួន ព្រមទាំងការប្រកួតប្រជែងដណ្តើមយកលទ្ធផលល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាព និងកិត្តិយសកីឡាក្នុងទឹកកម្ពុជានៅលើឆាកអន្តរជាតិ។

ក្នុងឱកាសនេះ សូមជូនពរដល់គ្រូបង្វឹក និងកីឡាករ–កីឡាការិនីជម្រើសជាតិកម្ពុជាទាំងអស់ ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព មានសុខភាពល្អ កម្លាំងមាំមួន ស្មារតីរឹងមាំ និងទទួលបានជោគជ័យក្នុងការប្រកួត ដើម្បីនាំមកនូវមោទនភាព និងកិត្តិយសជូនជាតិមាតុភូមិ។

ការប្រកួតឆ្នាំនេះសហព័ន្ធគ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស ITO និងកីឡាករ-កីឡាការិនីចំនួន១៧ រូប។រួមមាន លោក ហែម គីរី ប្រតិភូ លោក ឆោម ច័ន្ទថុន មន្ត្រីបច្ចេកទេស ITO លោក នាង សុរិទ្ធិយ៉ា គ្រូបង្វឹក លោក ឌឿន រ៉ាត់ធីឌុន ជាគ្រូជំនួយ កីឡាការិនី សាវន សុផស្សា កីឡាករ សុង វឌ្ឍនៈ កីឡាការិនី វ៉ាន់អូស្តិន អេឡិន កល្យាណណា កីឡាករ វ៉ាន់អូស្តិន ពិទ័រ សុខខា កីឡាករ ធី វត្ថារ៉ាយុទ្ធ កីឡាករ ឈិនលឹម សិរីវិឌ្ឍន៍ កីឡាករ ហែម ថុនពុទ្ធាវង្ស កីឡាករ សុខ ឥស្សរៈ លោក គឹ ផានុត កីឡាករ ណាំ ឧត្តមរតនៈ កីឡាករ ហែម ថុនរ៉ូណូ កីឡាករ ឈិន វិរៈ និងកីឡាករ ជា ភក្តី៕

Most Popular

To Top