ភ្នំពេញ៖កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចំនួន ៣,៦១៥ នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run 2026 លើកទី៤ ឆ្នាំ២០២៦ ដើម្បីជំរុញយុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត” ក៏ដូចជាលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់នៅកម្ពុជា ដោយមានការអញ្ជើញចូលរួម លោក ទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅមុខសួនច្បារវត្តបទុមវតី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។
លោក ទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រសាសន៍ថា ខ្ញុំសូមស្វាគមន៍ប្រិយមិត្តជាតិ និងអន្តរជាតិទាំងអស់ ដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍រត់កម្សាន្ដ AIA Pink Run លើកទី៤ ឆ្នាំ២០២៦ ដើម្បីជំរុញយុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត” ក៏ដូចជាលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់នៅកម្ពុជា។ សម្រាប់ព្រឹត្តិការណ៍រត់កម្សាន្ដ AIA Pink Run ឆ្នាំ២០២៦នេះ ទទួលបានអ្នកចូលរួម សរុបចំនួន ២,៩៤០ នាក់ រួមមាន អត្តពលិកខ្មែរចំនួន ២៣,៦១៥ នាក់ នាក់ និងអន្តរជាតិ ចំនួន ៤០៥ នាក់ មកពី ៣៦ប្រទេស ក្នុងនោះប្រទេសចូលរួមច្រើនជាងគេ រួមមាន ហ្វីលីពីន សហរដ្ឋអាមេរិក ព្រីតថេន ជប៉ុន និងអូស្ត្រាលី។
លោកប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្តថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះគាំទ្រនិងចូលរួមរបស់អត្តពលិក ជាតិ-អន្តរជាតិ និងសូមអរគុណដល់ក្រុមហ៊ុនឧបត្ថម្ភដែលមានការឧបត្ថម្ភធំដោយ ក្រុមហ៊ុនធានារ៉ាប់រង AIA និងសហការឧបត្ថម្ភដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Amret, ធានាគារ UCB, ភេសជ្ជៈ V-Active, Hi-Tech និង Sunway Medical Center។ ខ្ញុំក៏សូមអរគុណដល់សាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានសហការ ជួយរក្សាសន្តិសុខ ការសង្គ្រោះ និងសុវត្ថិភាពចរាចរក្នុងព្រឹត្តិការណ៍រត់ប្រណាំងនេះ៕
ដោយ៖លី ភីលីព






