ទីក្រុងវ៉ាស៊ីនតោន៖ មហាសេដ្ឋី Elon Musk គ្រោងនឹងផ្តល់ភាគហ៊ុនក្រុមហ៊ុន SpaceX ចំនួន ២ហ៊ុន ដល់កុមារម្នាក់ៗនៅសហរដ្ឋអាមេរិក ខណៈលោកកំពុងព្យាយាមកសាងការគាំទ្រ ពីសាធារណជនសម្រាប់អាជីវកម្ម ផ្កាយរណប និងបញ្ញាសិប្បនិម្មិត (AI) របស់លោក ក្នុងអំឡុងពេលដែលវិស័យបច្ចេកវិទ្យាកំពុងទទួលរងការត្រួតពិនិត្យ និងរិះគន់យ៉ាងខ្លាំងទាំងពីសាធារណជន និងផ្នែកនយោបាយ នេះបើយោងតាមសារព័ត៌មាន Reuters ថ្ងៃទី26 ខែវិច្ឆិកា...
ទីក្រុងរីយ៉ាដ៖ ខ្សែប្រយុទ្ធ Joao Felix ទំនងជានឹងបន្តស្នាក់នៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលវែង បន្ទាប់ពីក្លឹប Al-Nassr បានសម្រេចចិត្តប្រើប្រាស់លក្ខខណ្ឌ បន្តកិច្ចសន្យាដ៏សំខាន់សម្រាប់រូបគេ។ បើទោះបីជាមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ដែលភ្ជាប់រូបគេទៅនឹងលទ្ធភាពនៃការវិលត្រឡប់ទៅកាន់ក្លឹប Barcelona ក៏ដោយ ក៏កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានរាយការណ៍ថា បានយល់ព្រមបន្តអាជីពនៅទីក្រុងរីយ៉ាដ រហូតដល់ឆ្នាំ២០២៩ ហើយ នេះបើយោងតាមសារព័ត៌មាន GOAL ថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ២០២៦។...
ទីក្រុងឡុងដ៍៖ សម្ព័ន្ធភាពនៃក្លឹបយក្សនៅក្របខ័ណ្ឌ Premier League បានបង្កើនសម្ពាធផ្លូវច្បាប់ប្រឆាំងនឹងក្លឹប Manchester City បន្ទាប់ពីមានការរកឃើញនាពេលថ្មីៗនេះជុំវិញការប្រព្រឹត្តល្មើសផ្នែកហិរញ្ញវត្ថុរបស់ក្លឹប។ ក្លឹប Manchester United, Liverpool និង Tottenham Hotspur សុទ្ធតែបានជួលក្រុមហ៊ុនមេធាវីឯកទេសតែមួយរួមគ្នា ដើម្បីទាមទារសំណងខូចខាតដែលអាចមានទំហំទឹកប្រាក់សរុបរាប់រយលានផោន នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ២០២៦។...
ម៉ុមបៃ៖ សហជីពកម្មករភាពយន្តបូលីវូដដ៏លេចធ្លោមួយ បានស្នើសុំឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ហាមឃាត់ការចាក់ផ្សាយ ភាពយន្តភាគប៉ាគីស្ថាន ដែលត្រៀមនឹងចេញផ្សាយនៅលើកម្មវិធី Netflix ក្នុងប្រទេសឥណ្ឌា ព្រមទាំងទាមទារឱ្យមានការបង្កើតច្បាប់ហាមឃាត់ ការដាក់បង្ហាញមាតិកាមកពីប្រទេសគូបដិបក្ខមួយនេះនៅក្នុងប្រទេស នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ វគ្គទីមួយនៃភាពយន្តភាគរឿង “Jo...
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦- នៅពេលធនាគារមួយត្រូវគេប្លន់ អ្នកដាក់ប្រាក់បញ្ញើនៅធនាគារនោះ កម្រដឹងថាមានការប៉ះពាល់ដល់ខ្លួនពីករណីនោះណាស់។ ការខាតបង់ដែលកើតមានគឺធ្លាក់ទៅលើធនាគារ ហើយនៅពីក្រោយខ្នងធនាគារគឺមានវិធានដើមទុន ក្រុមហ៊ុនធានារ៉ាប់រង ហើយនៅប្រទេសជាច្រើនក៏មានការធានាលើប្រាក់បញ្ញើពីរដ្ឋាភិបាលផងដែរ។ នៅពេលវេទិកាជួញដូរទ្រព្យសកម្មឌីជីថលរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ចម្លើយគឺមិនសូវច្បាស់លាស់នោះទេ។ ជាទូទៅ មិនមានការធានាពីរដ្ឋសម្រាប់វេទិកាទាំងនេះឡើយ។ ការការពារអតិថិជនពីការខាតបង់ អាស្រ័យលើវិធានការដែលវេទិកាបានដាក់ចេញ និងថាតើវាអាចបង្ហាញថាវិធានការទាំងនោះមានប្រសិទ្ធភាពដែរឬទេ។ ឧបករណ៍ពីរយ៉ាង មុខងារពីរផ្សេងគ្នា ជាទូទៅ វេទិកាជួញដូរ តែងលើកឡើងអំពីវិធានការការពារពីរយ៉ាង...
ភ្នំពេញ ៖ អង្គការផ្កាយសមុទ្រ ជាអង្គការមួយដែលបានចូលរួមចំណែកសង្គមផ្តោតទៅលើវិស័យអប់រំ និងវិស័យកីឡាបាល់ទាត់យ៉ាងសកម្ម នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ អង្គការផ្កាយសមុទ្រ ទទួលបានការបរិច្ចាគកាបូបស្ពាយ Aircrafted KIDS ចំនួន ៦៤៤ កាបូប និងសម្ភារៈសិក្សាដល់ប្អូនៗកុមារ ពីក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលកំពុងសិក្សាក្នុងអង្គការ និងតាមបណ្តាសាលារៀនរដ្ឋជាច្រើន។ ការបរិច្ចាគនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Aircrafted...
សិស្សានុសិស្សទាំងអ្នកជាប់បាក់ឌុប និងធ្លាក់បាក់ឌុប អាចបន្តការសិក្សាកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ក្នុងចំណោមមហាវិទ្យាល័យជាច្រើនរួមមាន៖ មហាវិទ្យាល័យសេដ្ឋកិច្ច និងវិទ្យាសាស្ត្រកសិកម្ម សិល្បៈ មនុស្សសាស្ត្រនិងភាសា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ទេសចរណ៍និងបដិសណ្ឋារកិច្ច នីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម វិស្វកម្មនិងស្ថាបត្យកម្ម និងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច បរិញ្ញាបត្រសិល្បៈ បរិញ្ញាបត្រវិទ្យាសាស្ត្រ កម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ការចុះឈ្មោះចូលរៀនវគ្គទី៣ ផ្តល់ជូនអាហារូបករណ៍ ៥0% សម្រាប់សិស្សទទួលបាននិទ្ទេស...
ម៉ៃអាមី៖ កំពូលខ្សែប្រយុទ្ធ Lionel Messi នៅតែបន្តឈរនៅលំដាប់កំពូល ជាកីឡាករដែលទទួលបានប្រាក់ឈ្នួល ខ្ពស់ជាងគេបំផុត នៅក្នុងក្របខណ្ឌបាល់ទាត់ កំពូលអាមេរិក (Major League Soccer – MLS) តាមរយៈរបាយការណ៍ បង្ហាញពីប្រាក់បៀវត្សរ៍ចុងក្រោយបង្អស់ប្រចាំឆ្នាំ ២០២៦។ វត្តមានរបស់តារាឆ្នើមប្រចាំក្លិប Inter Miami រូបនេះ គឺជាចំណុចស្នូលដែលជំរុញឱ្យកម្រិតប្រាក់ឈ្នួលក្នុងលីគកំពុងកើនឡើងយ៉ាងឆាប់រហ័ស...
បរទេស៖ សកម្មភាពនាពេលអនាគត របស់ក្រុមចម្រៀងនារី Blackpink នៅតែស្ថិតក្នុង ភាពមិនប្រាកដប្រជា បន្ទាប់ពីឈ្មោះរបស់ពួកគេមិន ត្រូវបានរាប់បញ្ចូល ក្នុងបញ្ជីឈ្មោះសិល្បករក្រោមកិច្ចសន្យាផ្តាច់មុខចុងក្រោយបង្អស់របស់ផលិតកម្ម YG Entertainment។ យោងតាមសារព័ត៌មាន Korea JoongAng Daily របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣ របស់ YG ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ (ទី១៦ ខែវិច្ឆិកា) បានបង្ហាញឈ្មោះសិល្បករត្រឹមតែ...
បរទេស៖ ក្លឹប Chelsea ត្រូវបានរាយការណ៍ថា កំពុងរៀបចំផែនការផ្ទេរកីឡាករដ៏ភ្ញាក់ផ្អើលក្នុងតម្លៃសរុប ១៨០ លានអឺរ៉ូ នៅខែមករាខាងមុខ ដើម្បីនាំយកកីឡាករពីររូបរបស់ Barcelona គឺ Fermin Lopez និង Jules Kounde។ អ្នកចាត់ការទូទៅលោក Xabi Alonso កំពុងត្រូវការពង្រឹង តំបន់សំខាន់ពីរក្នុងក្រុមយ៉ាងខ្លាំង ទោះបីជាការទាញយកតារាឆ្នើម...