បច្ចេកវិទ្យា

មកស្គាល់ប្រទេស ដែលមានតម្លៃ iPhone 18 Pro ថ្លៃបំផុតនៅលើពិភពលោក លើលសពី ២០០០ ដុល្លារអាមេរិក

ទួរគី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសទួរគី ជាទីផ្សារដែលមានតម្លៃលក់ iPhone 18 Pro ទំហំផ្ទុក 256GB ថ្លៃបំផុតលើពិភពលោក ដោយមានតម្លៃ ២.៨៣៧ ដុល្លារ ខ្ពស់ជាងតម្លៃនៅទីផ្សារដែលមានតម្លៃទាបបំផុត គឺសហរដ្ឋអាមេរិក (១ ១៩៩ ដុល្លារ) លើសពី២ ដង។

ប្រទេសប្រេស៊ីល ជាទីផ្សារមានតម្លៃថ្លៃបំផុតលំដាប់ទី២ ដោយមានតម្លៃ ២.៣៣២ ដុល្លារ បន្ទាប់មក ប្រទេសម៉ិកស៊ិក (១ ៧៥០ ដុល្លារ) ប្រទេសហ្វាំងឡង់ (១ ៧៤១ ដុល្លារ) និងប្រទេសហុងគ្រី (១ ៧៣៥ ដុល្លារ)។

តួលេខទាំងនេះទទួលបានពីគេហទំព័រប្រៀបធៀបតម្លៃរបស់ជប៉ុនឈ្មោះ Nukeni ធ្វើការប្រៀបធៀបតម្លៃនៅ Apple Store ក្នុងប្រទេស និងប្រទេសលើពិភពលោកចំនួន ៣៧ បន្ទាប់ពីបានបំប្លែងតម្លៃក្នុងស្រុកទៅជាតម្លៃស្មើគ្នាដោយផ្អែកលើអត្រាប្តូរប្រាក់។

ប្រទេសទួរគីបន្តក្លាយជាទីផ្សារដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ដោយម៉ូដែល 18 Pro Max ទំហំ 256GB មានតម្លៃ ៣,០៨៣ ដុល្លារ ខ្ពស់ជាងតម្លៃនៅសហរដ្ឋអាមេរិកប្រហែល ១៣៧ ភាគរយ។ ប្រទេសប្រេស៊ីល ជាទីផ្សារ មានតម្លៃថ្លៃបំផុតលំដាប់ទី ២ សម្រាប់ម៉ូដែល Pro Max ដោយមានតម្លៃ ២,៥២៧ ដុល្លារ បន្ទាប់មក ប្រទេសន័រវែស (១,៩២៧ ដុល្លារ) ប្រទេសហ្វាំងឡង់ (១,៩១៤ ដុល្លារ) និងប្រទេសព័រទុយហ្គាល់ (១,៩០៣ ដុល្លារ)។

នៅផ្នែកម្ខាងទៀតនៃតារាងចំណាត់ថ្នាក់ ម៉ូដែល 18 Pro ទំហំ 256GB មានតម្លៃ ១,១៩៩ ដុល្លារនៅអាមេរិក និង ១,៣១៩ ដុល្លារនៅប្រទេសកាណាដា។ ហុងកុងមានតម្លៃទាបបំផុតនៅក្នុងតំបន់អាស៊ីគឺ ១,៣៣៨ ដុល្លារ បន្ទាប់មកគឺប្រទេសម៉ាឡេស៊ី (១,៣៦០ ដុល្លារ) និងអារ៉ាប់រួម (UAE) (១,៣៨៨ ដុល្លារ)។ តម្លៃសម្រាប់ម៉ូដែល Pro Max ក៏មានលក្ខណៈស្រដៀងគ្នានេះដែរ ដោយម៉ូដែលទំហំ 256GB មានតម្លៃថ្លៃជាងប្រហែល ១០០ ដុល្លារនៅក្នុងទីផ្សារដែលមានតម្លៃទាបបំផុត។

ក្រុមហ៊ុន Apple បានបង្ហាញម៉ូដែល 18 Pro និង 18 Pro Max ព្រមទាំងស្មាតហ្វូនដែលអាចបត់បានដំបូងគេរបស់ខ្លួនគឺម៉ូដែល Duo នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៩ ខែកញ្ញា។ ម៉ូដែល Pro នឹងចាប់ផ្តើមដឹកជញ្ជូនទៅកាន់ទីផ្សារជុំទីមួយនៅថ្ងៃទី ១៨ ខែកញ្ញា ខណៈដែលម៉ូដែល Duo នឹងចេញលក់នៅថ្ងៃទី ២៣ ខែតុលា៕

Most Popular

To Top