សិល្បៈ និង កម្សាន្ត

តារាចម្រៀងប៉ុប ជនជាតិអង់គ្លេស បាត់បង់ក្រុមតន្ត្រីករសម្តែង បើកឆាកទាំងអស់ ដោយសារជម្លោះពាក់ព័ន្ធនឹងបញ្ហាហ្គាហ្សា

រដ្ឋ New Jersey៖តារាចម្រៀងប៉ុប ជនជាតិអង់គ្លេស លោក Ed Sheeran បានបាត់បង់ក្រុមតន្ត្រីករទាំងអស់ ដែលបានកក់ទុក សម្រាប់សម្តែងបើកឆាកក្នុងការប្រគុំតន្ត្រី នាពេលខាងមុខរបស់លោក បន្ទាប់ពីតារារ៉េប Macklemore ត្រូវបានដកចេញពីបញ្ជីសម្តែង ដោយសារតែការថ្លែងគាំទ្រប៉ាឡេស្ទីន ខណៈក្រុមតន្ត្រីករ Finneas, Aaron Rowe, Beoga និង Lukas Graham សុទ្ធតែបានដកខ្លួនចេញដើម្បីបង្ហាញការតវ៉ា ។

លោកបាននិយាយទៅកាន់ទស្សនិកជនថា ជម្លោះនេះបានផ្ទុះឡើង បន្ទាប់ពីលោក Macklemore មានឈ្មោះពិតថា Ben Haggerty បានចូលរួមក្នុងដំណើរកម្សាន្តតន្ត្រី “Loop tour” របស់ Sheeran នៅកីឡដ្ឋាន MetLife រដ្ឋ New Jersey កាលពីដើមខែនេះ។ “Free Palestine” មុនពេលសម្តែងបទ “Hind’s Hall” ជាបទចម្រៀងតវ៉ារបស់គាត់អំពីសង្គ្រាមនៅហ្គាហ្សា ហើយក្រោយមកលោកបាននិយាយថា លោកត្រូវបានដកចេញពីកាលវិភាគសម្តែងដែលនៅសល់ បន្ទាប់ពីទីតាំងប្រគុំតន្ត្រីមួយចំនួនបានជំទាស់នឹងការចូលរួមរបស់លោក។

លោក Finneas បានប្រកាសកាលពីថ្ងៃអង្គារថា គាត់នឹងដកខ្លួនចេញពីការសម្តែងដែលបានគ្រោងទុក ដោយបញ្ជាក់ថាគាត់ឈរនៅ “ខាងប៉ាឡេស្ទីន និងប្រជាជនរបស់ខ្លួន”។

តន្ត្រីករដែលធ្លាប់ឈ្នះពានរង្វាន់ Grammy រូបនេះបានសរសេរនៅលើបណ្តាញសង្គម Instagram ថា សិល្បករមិនត្រូវត្រូវបានគេបំបិទមាត់ឡើយ នៅពេលដែលពួកគេនិយាយការពារអ្នកដែលត្រូវបានគេជិះជាន់។

បន្ទាប់មក តារាចម្រៀងជនជាតិអៀរឡង់ Aaron Rowe បានប្រកាសដកខ្លួន ដោយលើកឡើងថា លោកមិនអាចបន្តចូលរួមក្នុងដំណើរប្រគុំតន្ត្រីនេះបានទេ ខណៈបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភព្យាយាមបំបិទមាត់សិល្បករដែលនិយាយអំពីបញ្ហានៅតំបន់ហ្គាហ្សា (Gaza)។ លោកបានសរសេរថា លោក Ed គឺជាមិត្តភក្តិដ៏ល្អម្នាក់សម្រាប់ខ្ញុំ និងបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ហើយខ្ញុំពិតជាមិនអាចថ្លែងអំណរគុណគាត់បានគ្រប់គ្រាន់ឡើយចំពោះរឿងនេះ។ បន្ទាប់មក លោកក៏បានថ្កោលទោសចំពោះការសម្លាប់ជនស៊ីវិលផងដែរ។

ក្រុមតន្ត្រីអៀរឡង់ Beoga និងក្រុមតន្ត្រីដាណឺម៉ាក Lukas Graham ក៏បានសម្រេចចិត្តដកខ្លួនចេញពីកម្មវិធីនេះដែរ។ ក្រុម Lukas Graham បានលើកឡើងថា លុយកាក់មិនផ្តល់សិទ្ធិឲ្យអ្នកក្នុងការគ្រប់គ្រង ឬកំណត់ការជជែកពិភាក្សានោះទេ៕

Most Popular

To Top