កីឡា

បិទការប្រកួតកីឡាអត្តពលកម្មកុមារ និងយុវជន និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានកីឡាអត្តពលកម្មនៅខេត្តព្រៃវែង

ខេត្តព្រៃវែង៖នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត នអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាអត្តពលកម្មកុមារ និងយុវជន តាមរយៈការអភិវឌ្ឍវិស័យកីឡាអត្តពលកម្មនៅកម្ពុជា និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានកីឡាអត្តពលកម្មដែលរៀបចំដោយសហព័ន្ធខ្មែរអត្តពល កម្មស្ម័គ្រចិត្តសហការជាមួយមន្ទីរអប់រំកាយ និងកីឡាខេត្តព្រៃវែង ។ លោក ប៊ូ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា បិទការប្រកួតកីឡាអត្តពលកម្មកុមារ និងយុវជន តាមរយៈការអភិវឌ្ឍវិស័យកីឡាអត្តពលកម្មនៅកម្ពុជា និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានកីឡាអត្តពលកម្មដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស បច្ចេកទេស និងលើកកម្ពស់សមត្ថភាពកីឡាករ កីឡាការិនីកម្ពុជាឲ្យកាន់តែមានសក្តានុពល និងត្រៀមខ្លួនប្រកួតប្រជែងលើឆាកអន្តរជាតិ ។…

ខេត្តព្រៃវែង៖នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត នអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាអត្តពលកម្មកុមារ និងយុវជន តាមរយៈការអភិវឌ្ឍវិស័យកីឡាអត្តពលកម្មនៅកម្ពុជា និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានកីឡាអត្តពលកម្មដែលរៀបចំដោយសហព័ន្ធខ្មែរអត្តពល កម្មស្ម័គ្រចិត្តសហការជាមួយមន្ទីរអប់រំកាយ និងកីឡាខេត្តព្រៃវែង ។

លោក ប៊ូ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា បិទការប្រកួតកីឡាអត្តពលកម្មកុមារ និងយុវជន តាមរយៈការអភិវឌ្ឍវិស័យកីឡាអត្តពលកម្មនៅកម្ពុជា និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានកីឡាអត្តពលកម្មដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស បច្ចេកទេស និងលើកកម្ពស់សមត្ថភាពកីឡាករ កីឡាការិនីកម្ពុជាឲ្យកាន់តែមានសក្តានុពល និងត្រៀមខ្លួនប្រកួតប្រជែងលើឆាកអន្តរជាតិ ។

លោកដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានមានប្រសាសន៍ថា លោកសូមអរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូកីឡា លោកគ្រូ-អ្នកគ្រូបង្វឹក ជាពិសេសសិស្សានុសិស្ស កីឡាករ-កីឡាការិនីទាំងអស់បានខិតខំហ្វឹកហាត់ និងចូលរួមប្រកួតក្នុងគោលបំណងរួមគ្នាគឺលើកកម្ពស់វប្បធម៌កីឡាអត្តពលកម្មក្នុងចំណោមកុមារ និងយុវជននៅកម្ពុជា។

សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត នឹងបន្តពង្រីកវិសាលភាពកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តទូទាំងប្រទេស ដោយផ្តល់ឱកាសមាសដល់កុមារ និងយុវជនដែលមានអាយុចន្លោះពី ៦ ឆ្នាំ ដល់ ១៨ ឆ្នាំ មកពីតាម បណ្តាសាលាបឋមសិក្សា និងអនុវិទ្យាល័យនានា បានចូលរួមលេងកីឡា បញ្ចេញសមត្ថភាព និងបង្ហាញ ទេពកោសល្យពីធម្មជាតិរបស់ពួកគេ៕

ដោយ៖លី ភីលីព

Most Popular

To Top