ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ បានបង្កើតសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា ដោយផលិតផល វឌ្ឍនៈ ព្រីមៀមឡៃ បានឈ្នះពានរង្វាន់ ផ្រាយ៍ អស ដឺ ជូរី (Prize of the Jury) 2026 ពី Monde Selection ដែលជាពានកិត្តិយសខ្ពស់បំផុតមួយក្នុងឧស្សាហកម្មភេសជ្ជៈពិភពលោក យកឈ្នះផលិតផលដែលមានអាយុកាលរាប់រយឆ្នាំពីប្រទេស...
ដើម្បីបង្កើនការយល់ដឹង ជាសាធារណៈបន្ថែមទៀតអំពីសន្តិសុខព័ត៌មាន និងពង្រឹងការការពារខ្លួននៅក្នុងបរិបទឌីជីថល ទូរទស្សន៍ MOI TV ក្រោមឱវាទក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ដើម្បីដាក់ដំណើរការយុទ្ធនាការផ្សព្វផ្សាយ «នៅពីក្រោយការពិត»។ គំនិតផ្ដួចផ្ដើមនេះ មានគោលបំណងរួមចំណែក បង្កើតបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តកាន់តែខ្លាំងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ យុទ្ធនាការនេះកំពុងត្រូវបានអនុវត្តតាមរយៈកម្រងវីដេអូ «នៅពីក្រោយការពិត» ដែលបង្ហាញឡើងវិញនូវសេនារីយ៉ូ នៃការបោកប្រាស់តាមប្រព័ន្ធអនឡាញទូទៅ ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចសម្គាល់ និងជៀសវាងហានិភ័យនានាក្នុងយុគសម័យឌីជីថលបានកាន់តែប្រសើរ។ កម្រងវីដេអូនេះគ្របដណ្តប់លើប្រភេទផ្សេងៗ នៃការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត...
ភ្នំពេញ៖ ក្រុមហ៊ុនដាញ់ ហ្គៀ (ខេមបូឌា) ឯ.ក ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម សម្រាប់ការបន្តសុពលភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើសម្លៀកបំពាក់ សម្ភារៈពាក់លើជើង និងសម្ភារៈពាក់លើក្បាល ដែលមានស្លាកសញ្ញាម៉ាក LACOSTE ដែលមានរូបតំណាង ជារូបក្រពើ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនដាញ់ ហ្គៀ (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិ...
ប៉ារីស៖ ខ្មែរ ប៊ែវើរីជីស តែងតែនាំយកបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់មកបំពាក់លើសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងរោងចក្រដែលមានគុណភាពស្តង់ដារពិភពលោក ហើយនៅតែបន្តបង្ហាញពីសមត្ថភាព និងគុណភាពផលិតផលលើឆាកអន្តរជាតិ តាមរយៈការនាំយកមេដៃមាសបន្ថែមទៀតពីស្ថាប័ន Monde Selection នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ភាពជោគជ័យនីមួយៗរបស់ ខ្មែរ ប៊ែវើរីជីស នៅលើឆាកអន្តរជាតិ មិនត្រឹមតែជាមោទនភាពរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពរួមរបស់ប្រជាជនកម្ពុជាផងដែរ ដែលបានឃើញផលិតផលក្នុងស្រុកផលិតដោយអ្នកជំនាញខ្មែរមានសមត្ថភាពខ្ពស់ អាចប្រើប្រាស់ និងគ្រប់គ្រងគ្រឿងចក្រ ព្រមទាំងបច្ចេកវិទ្យាទំនើបៗ ស្របតាមស្តង់ដារអន្តរជាតិ។...
ភ្នំពេញ ៖«Human of This Planet» ដែលជាវេទិកាសម្រាប់ការចែករំលែករឿងរ៉ាវជាសកល បង្កើតឡើងដោយកញ្ញា ឆឺរីល អ៊ឹង (Cheryl Ng) សហការជាមួយ «Paradyms» ដែលជាស្ទូឌីយោគំនិតច្នៃប្រឌិត បង្កើតឡើងដោយលោក គីអូនី ខារីយ៉ន (Keoni Carrion) បានប្រកាសជាផ្លូវការអំពីការចាក់បញ្ចាំងស៊េរីខ្សែភាពយន្តឯកសាររបស់ខ្លួនដែលមានចំណងជើងថា «លើសពីសំឡេង»។ ព្រឹត្តិការណ៍បញ្ចាំងភាពយន្តឯកសារជាផ្លូវការនេះ...
ភ្នំពេញ៖ វិនិយោគិនជាអ្នកទិញលក់រាយជំនាន់ថ្មី ជម្រើសគ្រប់បែបក្នុងពេលតែមួយ មានទាំងទ្រព្យសកម្មឌីជីថល មាស ភាគហ៊ុន និងបច្ចេកវិទ្យា AI បែបផែននៃការវិនិយោគរបស់ប្រជាជនសាមញ្ញកំពុងមានការប្រែប្រួលយ៉ាងខ្លាំង។ នៅទូទាំងតំបន់អាស៊ី អាមេរិកឡាទីន និងអឺរ៉ុប វិនិយោគិនដែលបានចាប់ផ្តើមដំណើរហិរញ្ញវត្ថុរបស់ខ្លួនតាមរយៈគ្រឹះស្ថានជួញដូរទ្រព្យសកម្មឌីជីថល នាពេលបច្ចុប្បន្ននេះ កំពុងតែបង្វែរមកកសាងផលប័ត្រវិនិយោគ របស់ខ្លួនក្នុងលក្ខណៈស្រដៀងទៅនឹងអ្នកគ្រប់គ្រងមូលនិធិអាជីពផងដែរ ដោយមានការបែងចែកទៅតាមប្រភេទទ្រព្យសកម្មចម្រុះ ផ្អែកលើការវិភាគដោយប្រើទិន្នន័យជាក់ស្តែង (Real-time data) និងកាន់តែមានភាពងាយស្រួលជាងមុនដោយមានជំនួយពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។...
រាជធានីភ្នំពេញ៖ សម្រាប់លោកអ្នកដែលកំពុងស្វែងរកគ្រឿងសង្ហារិមសម្រាប់តុបតែងក្នុងគេហដ្ឋាន អោយមានភាពស៊ីវិល័យ និងប្រកបដោយឧត្តមភាព នៅ នាគព័ន្ធ ហូមសេនធឺ (Neak Poan Home Center) គឺជាជម្រើសដំបូងគេដែលមិនអាចរំលងបាន។ យើងឈរជើងយ៉ាងរឹងមាំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាង ៣០ឆ្នាំមកហើយនៅក្នុងទីផ្សារកម្ពុជា ដែលមានអគារផ្ទាល់ខ្លួនកម្ពស់ ៧ជាន់ មានផ្ទៃក្រឡាតាំងបង្ហាញផលិតផលយ៉ាងធំទូលាយជាង ៤,០០០ ម៉ែត្រការ៉េ និងបានក្លាយជាមជ្ឈមណ្ឌលលក់គ្រឿងសង្ហារិមដ៏ធំ និងជាទីទុកចិត្តបំផុតនៅក្នុងរាជធានីភ្នំពេញ។...
ភ្នំពេញ៖ នារាត្រីដ៏វិសេសវិសាល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ក្រុមហ៊ុន មិត្តហ្វូន បានដាក់ឱ្យដំណើរការជាផ្លូវការនូវ “មិត្តហ្វូន អិចប្រេស” ដែលជាសេវាកម្មភស្តុភារកម្ម (Logistics) ថ្មីបំផុតរបស់ខ្លួនដែលឆ្លុះបញ្ចាំងពីការបោះជំហានដ៏ច្បាស់លាស់ និងជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងយុទ្ធសាស្ត្រពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ក្រុមហ៊ុន ព្រមទាំងរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់...
ភ្នំពេញ៖ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ បានរៀបចំកម្មវិធីចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានគេហដ្ឋាន ជាមួយនឹងធនាគារFTB ដែលជាធនាគារដៃគូ កាលពីព្រឹកនេះនៅថ្ងៃពុធ ទី1០ ខែមិថុនា ឆ្នាំ2026។ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏មានសារៈសំខាន់នេះ នឹងផ្តល់ជូនអតិថិជននៃគម្រោងខុនដូនៃបុរីអ័រគីដេ កាន់តែមានភាពបត់បែន និងទទួលបានលក្ខខណ្ឌកាន់តែពិសេស ដោយទំហំកម្ចីទិញខុនដូកើនឡើងរហូតដល់70% នៃតម្លៃអចលនទ្រព្យ ជាមួយនឹងអត្រាការប្រាក់កាន់តែល្អគឺចាប់ពី7% (សម្រាប់ប្រាក់ដុល្លារ) និងរយៈពេលកម្ចីបានដល់រហូតដល់20ឆ្នាំ ។ ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក ឈន...
ភ្នំពេញ៖ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធទៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង រៀបចំឡើងជារៀងរាល់ឆ្នាំដោយស្ថាប័ន Monde Selection ដែលជាស្ថាប័នវាយតម្លៃគុណភាពផលិតផលលំដាប់អន្តរជាតិដ៏ល្បីល្បាញរបស់ពិភពលោក។ ក្នុងនោះក្រុមហ៊ុន វឌ្ឍនៈ ក៏ទទួលបានកិត្តិយសចូលរួមជាវត្តមានរបស់...