ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន GTVC ជួយយកភ្ញៀវទេសបរទេសម្នាក់ពីកោះរ៉ុង មកមន្ទីរពេទ្យខេត្ត ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាភ្ញៀវទេសបរទេស ពីក៉រ៉ុង មកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយបុរសម្នាក់នេះ បើកម៉ូតូហើយជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

ភ្ញៀវទេសចររូបនេះ មានឈ្មោះ SERTY VERBYTSKYY ភេទប្រុស អាយុ ៣៤ឆ្នាំ ជាភ្ញៀវទេសចរជនជាតិអ៊ុយក្រែន ។

ភ្ញៀវទេសចរខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

Most Popular

To Top