ព័ត៌មានជាតិ

លោក ហែម គីរី៖ ការប្រកួតហែលទឹកកុមារ ស.ខ.ហ ធ្វើឡើងការចម្រាញ់រកអត្តពលិកឆ្នើមៗ ដើម្បីត្រៀមព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ នៅកម្ពុជា

ភ្នំពេញ៖ កីឡាករ-កីឡាការិនីជាកុមារចំនួន ១២៨ នាក់ សមគម ក្លឹបហែលទឹក គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់នៅរាជធានីភ្នំពេញ បានចូលរួម “ការប្រកួតហែលទឹកកុមារ ស.ខ.ហ ឆ្នាំ២០២៥” ( KSF chil dren’s Swimming Competition 2024) នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ការប្រកួតនេះធ្វើឡើងកីឡាករ-កីឡាការិនីជាកុមារបានចូលរួម និងបង្ហាញសមត្ថភាព និងបច្ចេកទេស ក្រោមការរៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹក។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បាននិយាយថា “ការប្រកួតហែលទឹកកុមារ ស.ខ.ហ ( KSF children Swimming Competition ) មិនផ្តោតទៅលើការឈ្នះចាញ់ឡើយ អ្វីដែលសំខាន់បំផុត គឺកាចូលរួមកុមារា -កុមារីឲ្យបានច្រើន ជាពិសេសទំាងអាណាព្យាបាល និងក្រុមកុមារា-កុមារីជាក្រុមកីឡាករ-កីឡាការិនី ព្រោះលោកចង់ឲ្យអាណាព្យាបាលបានមើលឃើញសមត្ថភាពកូនៗ និងលើកទឹកចិត្តកូនៗ ។

លោកអគ្គលេខាធិការបានបន្តថា ការប្រកួតខាងលើកនេះដើម្បីឲ្យក្រុមកុមារា-កុមារីជាក្រុមកីឡាករ-កីឡាការិនីយល់ដឹងកាន់តែច្បាស់ពីរបៀបប្រកួត និងការចម្រាញ់រកអត្តពលិកឆ្នើមៗ ដើម្បីត្រៀមព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត។ ការប្រកួតបែបនេះជាឱកាសសម្រាប់សហព័ន្ធ ក្នុងការពិនិត្យមើលសមត្ថភាពក្រុមកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេងដែលធនធានពិសេសនាពេលអនាគត។

លោកបានបន្ថែមថា ការប្រកួតខាងលើនេះធ្វើឡើង បង្កើតភាពសប្បាយរីករាយរវាងកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេង អាណាព្យាបាល និងគ្រូបង្វឹក ហើយការចេះហែលទឹក គឺជាការចេះជួយសង្គ្រោះកូនរបស់អាណាព្យាបាលគ្រប់រូប ពីព្រោះប្រសិនបើមិនចេះហែលទឹកធ្វើឲ្យកូនមានគ្រោះថ្នាក់ជាច្រើនដូចជា ការធ្វើដំណើរតាមទឹក និងលេងទឹកក្តី បើចេះហែលទឹកនឹងមានសុវត្ថិភាពខ្ពស់៕

ដោយ៖លី ភីលីព

Most Popular

To Top