ព័ត៌មានជាតិ

សិក្ខាសាលា ឈ្វេងយល់អំពីពណ៌ និងគ្រឿង អលង្ការគ្រីស្តាល់ នៅណាហ្គាវើលដ៍

ភ្នំពេញ ៖ ឈ្វេងយល់ពីអំណាច នៃពណ៌ និងត្បូងគ្រីស្តាល់ក្នុងព្រឹត្តិការណ៍ “លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅ ប្រកបដោយគុណភាព” នៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ ហើយសាធារណជន អាចចូលរួមក្នុងសិក្ខាសាលាចំនួន ២ ផ្តល់ជូនដោយយីហោល្បីៗ របស់ប្រទេសសិង្ហបុរី គឺក្រុមហ៊ុនឯកទេសផ្នែកពណ៌ Chroma និងក្រុមហ៊ុនគ្រឿង អលង្ការគ្រីស្តាល់ Sparkle Please នឹងផ្តល់ជូននូវបទ ពិសោធន៍បង្កើន សម្រស់ផ្ទាល់ខ្លួន តាមរយៈការពន្យល់ណែនាំអំពីពណ៌ និងត្បូងគ្រីស្តាល់ ជាផ្នែកមួយ នៃព្រឹត្តិការណ៍នេះ មានក្រុមហ៊ុនជំនាញផ្នែករបៀបរស់នៅល្បីៗ ចំនួន ៩ មកពីប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ដែលនឹងផ្តល់ ជូននូវចំណេះដឹង នៃរបៀបរស់នៅក្នុងសម័យថ្មី និងស្ទីលដ៏ទាក់ទាញ សម្រាប់សាធារណជន ឈ្វេងយល់។

សាធារណជននឹងបានឈ្វេងយល់ពីបច្ចេកទេសដាំអង្កាំ បន្តោង រចនាខ្សែដៃតាមម៉ូដដែលខ្លួនស្រឡាញ់ និងអាចយកខ្សែដៃដែលរចនាថ្មីៗនោះទៅគេហដ្ឋានជាមួយប្រអប់ដ៏ស្រស់ស្អាត

Chroma គឺជាក្រុមហ៊ុនឯកទេសផ្នែកពណ៌ និងរបៀបនៃការស្លៀកពាក់ ដើម្បីជួយអ្នកស្លៀកពាក់មានភាពទាក់ទាញ ស្រស់ស្អាត និងទំនុកចិត្ត។ Chroma មានជំនឿថា ពណ៌ឆ្លុះបញ្ចាំងលើសពីរូបរាងខាងក្រៅ របស់អ្នកស្លៀកពាក់ហើយ វាក៏បញ្ជាក់អំពីអត្តចរិត របស់អ្នកស្លៀក ពាក់ផងដែរ ។ ពណ៌មានអត្ថន័យលើសពីម៉ូដសម្លៀកបំពាក់ និងផ្តល់នូវអ្វី ដែលផ្ទាល់ខ្លួន ។
អំឡុងពេលព្រឹត្តិការណ៍ “លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព” សូមសាធារណជនចូលរួម ក្នុងសិក្ខាសាលា ដើម្បីឈ្វេងយល់ពីឥទ្ធិពល នៃពណ៌មកលើអ្នកប្រើប្រាស់ ។ តាមរយៈការពន្យល់ណែនាំ ដោយអ្នកជំនាញផ្នែកពណ៌ អ្នកចូលរួមនឹង បានយល់ដឹង អំពីអត្ថន័យនៃពណ៌ រៀនធ្វើការសម្រេចចិត្ត និងនិន្នាការ នៃពណ៌ដែលគេពេញ និយមក្នុងពេលបច្ចុប្បន្ន ។

ស្ថាបនិក Lyn Chan និង Kenneth Chia បានឲ្យដឹងថា Chroma ផ្តល់សេរីភាពដល់អ្នកប្រើប្រាស់ ក្នុងការជ្រើសរើសអ្វី ដែលពួកគេចង់ស្លៀកពាក់ ដោយពួកគេអាចស្វែងរកពណ៌ ដែលស័ក្តិសម នឹងសម្បុរ និងអត្តចរិតរបស់ពួកគេ ឬជួយធ្វើឲ្យពួកគេទទួលបាន ការចាប់អារម្មណ៍ខ្លាំងពីអ្នកដទៃ ។
រីឯអ្នកដែលចង់ឈ្វេងយល់ ពីគ្រឿងអលង្ការគ្រីស្តាល់ ក្រុមហ៊ុន Sparkle Please នឹងផ្តល់ជូនជាសិក្ខាសាលា ស្តីពីខ្សែដៃគ្រីស្តាល់លើកដំបូង ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនគ្រឿងអលង្ការឈានមុខរបស់ប្រទេសសិង្ហបុរី Sparkle Please មានជំនឿថា ត្បូងគ្រីស្តាល់គឺ ជាគ្រឿងលម្អដ៏ពិសេសមួយ ដែលលើកទឹកចិត្ត និងបង្កើនភាពទាក់ទាញ ដល់អ្នកប្រើប្រាស់ ។ ក្រុមហ៊ុននេះមានត្បូងគ្រីស្តាល់គុណភាពខ្ពស់ និងការរចនាប្លែកគេ ដែលអ្នកពាក់អាចទាញ ចំណាប់អារម្មណ៍ពីគ្រប់គ្នាដែលនៅជុំវិញ ។
សាធារណជនអាចចូលរួម ក្នុងសិក្ខាសាលា ស្តីពីការច្នៃខ្សែដៃគ្រីស្តាល់ និងជ្រើសរើសត្បូងគ្រីស្តាល់ ដើម្បីរចនាខ្សែដៃ ឲ្យត្រូវនឹងរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ ។ សាធារណជននឹងបានឈ្វេងយល់ ពីបច្ចេកទេសដាំអង្កាំ បន្តោង រចនាខ្សែដៃតាមម៉ូដដែលខ្លួនស្រឡាញ់ និងអាចយកខ្សែដៃដែលរចនាថ្មីៗនោះទៅគេហដ្ឋាន ជាមួយប្រអប់ដ៏ស្រស់ស្អាត។ សម្រាប់អ្នកដែលចង់ បានបទពិសោធន៍កាន់តែអស្ចារ្យ សូមអញ្ជើញចូលរួម ក្នុងសិក្ខាសាលាមួយទល់មួយ ដែលពួកគេអាចច្នៃខ្សែដៃដោយផ្ទាល់ជាមួយអ្នករចនាម៉ូដ ។ សាធារណជនក៏អាចទិញគ្រឿង អលង្ការគ្រីស្តាល់ ដែលបានរចនាស្រាប់ផងដែរ ។

តាមរយៈការពន្យល់ណែនាំដោយអ្នកជំនាញផ្នែកពណ៌ អ្នកចូលរួមនឹងបានយល់ដឹងអំពីអត្ថន័យនៃពណ៌ រៀនធ្វើការសម្រេចចិត្ត និងនិន្នាការនៃពណ៌ដែលគេពេញនិយមក្នុងពេលបច្ចុប្បន្ន

Tiffany Ting ស្ថាបនិកក្រុមហ៊ុនគ្រឿង អលង្ការគ្រីស្តាល់ Sparkle Please បានឲ្យដឹងថា យើងច្នៃថ្មធម្មជាតិ ធ្វើជាគ្រឿងអលង្ការ ដ៏ភ្លឺចែងចាំង ។ យើងច្នៃគ្រីស្តាល់ធ្វើជារបស់ទាន់សម័យ ទាក់ទាញ និងប្រណីត។ សូមអញ្ជើញមក និងបង្កើតគ្រឿងលម្អដ៏ស្រស់ស្អាត របស់លោកអ្នកជាមួយពួកយើង។
លើសពីសិក្ខាសាលាពិសេសទាំងពីរ សាធារណជនក៏អាចចូលរួមក្នុងថ្នាក់បង្រៀន និងសិក្ខាសាលា (masterclass និង workshop) ដែលមានពន្យល់ណែ នាំអំពីការច្នៃ ផលិតផលផលិតពីស្បែក ស្រាប្រណីត ស្រាស្ពីរីត និងស៊ីហ្គា ជាដើម។ ក្នុងនាមជាគោលដៅឈានមុខគេ ក្នុងប្រទេសកម្ពុជា ណាហ្គាវើលដ៍ផ្តល់ជាវេទិកាដ៏កម្រ ដែលជំរុញការលក់រាយ នៃទំនិញបែបប្រពៃណី ផ្តោះប្តូរវប្បធម៌ បង្កើនទំនាក់ទំនងរវាងអតិថិជន ជាមួយម្ចាស់យីហោល្បីៗ និងសិល្បៈនៃការច្នៃសម្លៀកបំពាក់ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកប ដោយគុណភាព” នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ទី២ ជាន់ទី២២ ។ សាធារណជនអាចចូលរួម ដោយឥតគិតថ្លៃពីម៉ោង ១១ ព្រឹកដល់ ៩ យប់ ។ សម្រាប់អ្នក ដែលចង់ចូលរួមថ្នាក់បង្រៀន (masterclass) និងសិក្ខាសាលា (workshop) គឺតម្រូវឲ្យបង់ប្រាក់ សម្រាប់បច្ចុប្បន្នភាព និងការចុះឈ្មោះ សូមចូលទៅកាន់ www.nagaworld.com/eu-register ឬតាមដានបណ្តាញសង្គមផ្លូវការ របស់ណាហ្គាវើលដ៍៕

Most Popular

To Top