ភ្នំពេញ៖ រោងចក្រអង្គរដាយរីប្រូដាក ត្រូវបានបើកដំណើរការនៅខែឧសភា ឆ្នាំ២០១៥ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំពូលរាជាធានីភ្នំពេញ មកដល់ពេលនេះមានអាយុកាលជិត១០ឆ្នាំហើយ ខណៈក្រុមហ៊ុនបណ្តាក់ទុនប្រមាណជា ជាង ៥០លានដុល្លា ហើយក៏កំពុងតែស្វែងរកឱកាសបណ្តាក់ទុនលើរិស័យដ៏ទៃទៀតដូចជា កសិដ្ឋានចិញ្ចឹមគោយកទឹកដោះលើផ្ទៃដីប្រមាណ១,០០០ហិចតា ដែលនឹងក្លាយជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះនឹងជួយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរប្រមាណជិត២០០នាក់ បន្ថែមទៀត ហើយសង្ឃឹមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងគាំទ្រគម្រោងនេះ។ ជាវឌ្ឍនៈភាព មកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានអភិវឌ្ឍន៍ និងចេញលក់ផលិតផលជាច្រើននៅលើទីផ្សារ ក្នុងប្រភេទជាទឹកដោះគោស្រស់ (UHT) ទឹកដោះគោខាប់ ទឹកដោះគោជូរ និង យ៉ាអួរ។ ពេលថ្មីៗនេះ ទឹកដោះគោខាប់បេសខៅស៍ របស់ក្រុមហ៊ុនអង្គរដាយរីប្រូដាក ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដែលជាធម្មតាទឹកដោះគោខាប់ត្រូវស្តុកទុកក្នុងរយៈពេល១ខែ ទៅ២ខែ ដើម្បីឱ្យផលិតផលវិវត្តន៍ជាខាប់ល្អ ខណៈក្រុមហ៊ុនបានផ្គត់ផ្គង់លើទីផ្សារភ្លាមៗ ដល់អតិថិជនតែម្តង ក្រោយពីការផលិត(ដេឡេថ្មី)។ តាមពិតទៅ ក្រុមហ៊ុនមានវិធីធ្វើឱ្យផលិតផលខាប់បានលឿន ដោយបន្ថែមសារធាតុរក្សាទុកចូលទៅក្នុងផលិតផល តែជាគោលការណ៍ ក្រុមហ៊ុនមិនបន្ថែមសារធាតុរក្សាទុក ចូលទៅក្នុងផលិតផលនោះទេ។

ផលិតផលទឹកដោះគោខាប់ បេស៍ខៅស៍ ជាផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ផលិតនៅតំបន់សេដ្ឋកិច្ចពិពេសរ៉ូយ៉ាល់គ្រុប ខណ្ឌកំបូល រាជធានីភ្នំពេញ អនុលោមតាមស្តង់ដារ គ្រប់គ្រងសុវត្ថិភាពចំណីអាហារ FSSC 22000, ISO 9001, HALAL, វិទ្យាស្ថានជាតិ (ISC), ក្រសួងសុខាភិបាល និងអនុលោមតាមស្តង់ដារចំណីអាហារជាច្រើនទៀត……..។ ទឹកដោះគោខាប់បេសខៅស៍ ជាផលិផលកក្នុងស្រុក តែគុណភាពលំដាប់អន្តរជាតិ ដោយវត្ថុធាតុដើមមួយចំនួននាំចូលមកពី សហរដ្ឋអាមេរិក ស៊ុតអ៊ែត ញ៉ូហ្ស៊ែលែន អ៊ីតាលី ជាដើម។
ចាប់ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្នក្រុមហ៊ុន បានប្រើប្រាស់ថាមពលបៃតង ក្នុងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន ដោយបាន តម្លើងប្រព័ន្ធថាមពលព្រះអាទិត្យ (សូឡា) ផលិតបាន 6,046,229 KWh បានកាត់បន្ថយការបំពុលបរិស្ថានដោយការសាយភាយ ឧស្ម័នកាបូនិក CO2 : 2,683,316 kg ស្មើរនឹងចំនួនដើមឈើ 123,246 ដើម។

ក្រុមហ៊ុនបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរចំនួនជាង ៦០០នាក់ និងបានគាំទ្រសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធប្រមាណជាង ៥០០០០អាជីវករ ដែលកំពុងនិងទទួលផល ពីការលក់ចែកចាយផលិតផលអង្គរមីលនៅទូរទាំងប្រទេស។ ក្រុមហ៊ុនគោល មានបំណងនាំយកផលិតផលប្រទេសកម្ពុជាមួយនេះ ទៅកាន់ទីផ្សារអន្តរជាតិក្នុងគោលដៅលើកស្ទួយផលិតផលផលិតដោយកូនខ្មែរផងដែរ ដែលបច្ចុប្បន្ននេះយើងមានគម្រោងនាំផលិតផល “អង្គរមីល” ទៅកាន់ទីផ្សារប្រទេសឡាវ និងបណ្តារប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន៕







ខ្មែរជួយខ្មែរ ! អង្គរមីលផលិតដោយកូនខ្មែរ ! អង្គរមីលផលិតផលប្រទេសកម្ពុជា !
