រថយន្តភីកអាប់ប្រភេទអគ្គិសនីរបស់ Tesla ដែលមនុស្សជាច្រើនទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំ ពេលនេះបានបង្ហាញមុខជាផ្លូវការ ក្នុងកម្មវិធីមួយធ្វើឡើងនៅទីក្រុង Los Angeles រដ្ឋ Califonia។ រថយន្តនេះត្រូវបានក្រុមហ៊ុនឲ្យឈ្មោះថា Cybertruck ដែលរូបរាងរបស់វាគឺខុសពីរូបភាព Render ជាច្រើនចេញផ្សាយកន្លងមក។ លោក Elon Musk នាយកប្រតិបត្តិ Tesla បានប្រាប់ថា Cybertruck អាចបង្កើនសន្ទុះពី...
BIARRITZ៖ម្ចាស់សណ្ឋាគារបារាំងបានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍ Airbnb កាលពីថ្ងៃពុធបានចាប់ភាពជាដៃគូថ្មីរបស់ខ្លួនជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិដោយព្រមានថា ពួកគេនឹងឈប់ធ្វើការលើផែនការសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤ ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេហៅថា ជាគូប្រកួតប្រជែងអយុត្តិធម៌យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ សណ្ឋាគារបារាំងបានចោទប្រកាន់ជាយូរមកហើយនូវកម្មវិធីជួលផ្ទះមួយឈ្មោះ Airbnb ពីការទាញយកផលប្រយោជន៍ពីការត្រួតពិនិត្យតិចតួចបំផុតដើម្បីកាត់ផ្តាច់អាជីវកម្មរបស់ពួកគេ ហើយបាននឹងកំពុងបញ្ចុះបញ្ចូលអាជ្ញាធរឲ្យធ្វើការបង្ក្រាបលើការជួលភ្ញៀវទេសចររយៈពេលខ្លី។ សមាគមសណ្ឋាគារGNI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអំឡុងពេលប្រមូលផ្តុំឧស្សាហកម្មមួយនៅក្នុងទីក្រុងរមណីយដ្ឋានឆ្នេរអាត្លង់ទិកថា “Airbnb មិនត្រូវបានអនុវត្តតាមច្បាប់ទេ ហើយត្រូវតែត្រូវបានគេដកសិទ្ធិ” ។ GNI បាននិយាយថា ខ្លួននឹងធ្វើការតវ៉ាជាមួយគណៈកម្មការក្រមសីលធម៌របស់IOCក៏ដូចជាគណៈកម្មាធិការរៀបចំសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤...
បរទេស៖ អ្នកវិទ្យាសាស្ត្របាននិយាយថា អ្នកគួរតែទំពារស្ករកៅស៊ូ បន្ទាប់ពីញាំអាហាររួច ដើម្បីការពារធ្មេញរបស់អ្នកពីការរលួយ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវលើការលាងជម្រះបានសិក្សាអស់រយៈពេល ៥០ ឆ្នាំ ហើយបានរកឃើញថា ស្ករកៅស៊ូគ្មានជាតិស្ករកាត់បន្ថយហានិភ័យនៃការពុកធ្មេញបាន ២៨ ភាគរយ។ វាមានប្រសិទ្ធភាពដោយធ្វើឱ្យមាត់បង្កើតទឹកមាត់កាន់តែច្រើន ជួយបន្សាប និងលាងសម្អាតអាស៊ីត...
ភ្នំពេញ៖នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសង្វៀន Boostrong Fighter On Fire របស់ SEATV អ្នកប្រដាល់កម្ពុជាចាន់ សំអាត ក្លិបអប់រំកាយកីឡាស្រុកអន្លង់វែង ជួប អ្នកប្រដាល់ថៃ Khum Sen អ្នកប្រដាល់ ម៉ន សាម៉េត ក្លិប...
ភ្នំពេញ៖កីឡាការិនីកែ ឡេដណ្តើមបានកៅអីផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះលើកីឡាការិនីប្រទេសកាណាដាមីយ៉ាន់ម៉ានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយយកពិន្ទុ លទ្ធផល ៤៨ទល់ ៣៨ លើ នៃព្រឹត្តការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក យុវជន និងនារី លើកទី១៧ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកដែលមាន ៤៩ប្រទេសចូលរួម ។ នាព្រឹកនេះក្រុមកីឡាការិនីទី២ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង...
បរទេស:USA Todayចេញផ្សាយនៅថ្ងៃពុធទី២០ខែវិច្ឆិកានេះបានសរសេរថាយោធារបស់សហរដ្ឋអាមេរិកដែលមិនបានបញ្ជាក់អត្តសញ្ញាណបានអះអាងថាយោធាអាមេរិកចំនួនពីរនាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ឧទ្ធម្ភាគចក្រមួយនៅព្រឹកថ្ងៃថ្ងៃពុធនេះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ប្រភពដដែលបានសរសេរទៀតថាទោះបីជាយ៉ាងណាក្តីការធ្លាក់លើកនេះគឺកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយប៉ុន្តែយោធាដដែលបាននិយាយថារបាយការណ៍បឋមបានបង្ហាញថាឧប្បត្តិហេតុនេះមិនមែនបណ្តាលមកពីការបាញ់ប្រហារណាមួយពីសត្រូវរបស់ខ្លួនទេទោះបីមានការអះអាងពីពួកតាលីបង់ថាខ្លួនគឺជាអ្នកដែលបានបាញ់ឧទ្ធម្ភាគចក្រមួយគ្រឿងដែលកំពុងហោះហើរនៅក្នុងខេត្តLogarភាគខាងកើតនៃប្រទេសនេះ។ ការស្លាប់របស់យោធាអាមេរិកចុងក្រោយនេះបានធ្វើឲ្យចំនួនអ្នកស្លាប់ដោយការប្រយុទ្ធរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះក្នុងប្រទេសអាហ្វហ្គានីស្ថានកើនដល់១៩នាក់ហើយ។ បច្ចុប្បន្នវត្តមានកងទ័ពអាមេរិកដែលនៅសល់មានប្រហែលជា១៤០០០ នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយទាហានអាមេរិកចំនួន២៤០០នាក់ហើយដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមដែលដឹកនាំដោយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០១៕ ប្រែសម្រួល:ស៊ុនលី
ទីក្រុងចំនួន១២ ត្រូវបានគេវាយតម្លៃថាជាទីក្រុងដែលមានប្រជាពលរដ្ឋបានចូលបណ្ដាល័យសាធារណៈ និងខ្ចីសៀវភៅយកទៅអានច្រើនជាងគេលើពិភពលោក ដោយក្នុងមួយឆ្នាំសៀវភៅដែលខ្ចីចេញមានរហូតដល់ជាង១០០លានក្បាលក៏មាន។ បើតាមតួលេខនេះប្រជាជននៅតំបន់អាស៊ីមានចិន និងជប៉ុន ដែលមានអ្នកចូលចិត្តអានសៀវភៅច្រើន បើគិតតាមចំនួនសៀវភៅដែលបានខ្ចីចេញក្នុងមួយឆ្នាំៗ។ ទីក្រុងដែលមានមនុស្សខ្ចីសៀវភៅអានច្រើនជាងគេគឺបណ្ដាល័យTokyo Metropolitan Library នៅតូក្យូ មានអ្នកខ្ចីសៀវភៅអាន១១១,៩លានក្បាលក្នុងមួយឆ្នាំ តាមបីក្រោយដោយបណ្ដាល័យនៅសៀងហៃ៨៦,២លានក្បាល ញ៉ូយក៥៦,៣លានក្បាល ហុងកុង ៤៩,៣លានក្បាល និងមានជាបន្តបន្ទាប់ដូចមានក្នុងតារាង៕
ក្រុងហូជីមីញ ប្រទេសវៀតណាម បានទទួលរងការបំពុលខ្យល់អាកាសធ្ងន់ធ្ងរអស់រយៈពេលមួយសប្តាហ៍មកហើយ ដោយក្រុមអ្នកពនិត្យមើលខ្យល់អាកាសបង្ហាញកម្រិតខ្ពស់នៃធូលីល្អិត។ អគារខ្ពស់ៗ នៃទីក្រុងនេះ គេស្ទើរតែមិនអាចមើលឃើញពីចម្ងាយ៥០០ម៉ែត្រ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២១វិច្ឆិកា៧៧។ ភាពមើលឃើញបានធ្លាក់ចុះដោយសារផ្សែងអ័ព្ទ ជាពិសេស នៅរង្វង់មូលធីមីនៅសង្កាត់លេខ២ ដែលមានភាពកខ្វក់បំផុតនៅទីក្រុងនេះ។ នេះបើយោងតាមលទ្ធផលត្រួតពិនិត្យខ្យល់អាកាស។ ការបំពុលបរិយាកាសនេះ អាចមើលឃើញដោយភ្នែកទទេ ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ សន្ទស្សន៍គុណភាពខ្យល់ (AQI) ដែលត្រូវបានកត់ត្រាដោយក្រុមអ្នកត្រួតពិនិត្យ គុណភាពខ្យល់អាកាសIQAir AirVisual ដែលមានមូលដ្ឋាននៅប្រទេសស្វីសនោះ...
សហព័ន្ធបាល់ទាត់អេស្បាញឬហៅកាត់ថាRFEFបានធ្វើការប្រកាសជាផ្លូវការហើយនៅថ្ងៃពុធនេះថាលោក Luis Enrique បានវិលត្រឡប់មកធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្បាញវិញខណៈដែលអតីតជំនួយការរបស់លោក Robert Moreno ដែលបានជំនួសគាត់ជាគ្រូបង្វឹកបានសម្រេចចិត្តចាកចេញពីការងារក្នុងពេលដូចគ្នានេះដែរ។ លោកMorenoបានជំនួសតំណែងលោកLuis Enrique ជាបណ្តោះអាសន្ននៅក្នុងខែមីនានៅពេលដែលកូនស្រីរបស់គ្រូបង្វឹករូបនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកហើយជំហររបស់គាត់ត្រូវបានធ្វើឡើងជាបណ្តោះអាសន្ននៅខែមិថុនានៅពេលដែល Luis Enrique បានលាឈប់ពីមុខតំណែងរបស់គាត់ដើម្បីជួយមើលថែកូនស្រីរបស់គាត់និងក្រោយមកបានបបាត់បង់ជីវិតកាលពីរដូវក្តៅ។ បញ្ជាក់ផងដែរថានាពេលកន្លងមកលោកMorenoបាននិយាយថាលោកនឹងបោះជំហានទៅមុខដោយក្តីរីករាយប្រសិនបើលោក Enrique ចង់វិលត្រឡប់នាពេលអនាគត។ ក្នុងរយៈពេលកន្លងមកលោកMorenoបានទៅដឹកនាំក្រុមជម្រើសជាតិអេស្បាញក្នុងជំនួប៩ប្រកួតដោយទទួលបានជ័យជម្នះ៧លើកនិងស្មើ២លើកនិងជួយឲ្យអេស្បាញស្ថិតនៅលើកំពូលវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុបនារដូវក្តៅខាងមុខនេះ៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាអញ្ជើញចូលរួមពិធី បិទសិក្ខាសាលារយៈពេល៣ថ្ងៃពីថ្ងៃទី១៩ដល់២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីពង្រឹងវិន័យ និងក្រមសីលធម៌ដល់កីឡាករ-កីឡាការិនី គ្រូបង្វឹកជំនួយដែលនឹងត្រូវចេញដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេម (SEA GAMES 2019)លើកទី៣០ នៅប្រទេសហ្វីលីពីននឹងប្រព្រឹត្តចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបាន លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានោះថា...