ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិអង្គរវត្ត ដែលឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កំពុងតែទាក់ទាញ អត្តពលិក និងមហាជនទាំងក្នុង និងក្រៅប្រទេស ពីគ្រប់ទិសទីមកចូលរួមការប្រកួតនៅថ្ងៃទី៨ ធ្នូ ខាងមុខនេះ។ សរុបមកដល់សប្តាហ៍នេះ មានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណ ជាង១១,០០០នាក់ហើយ។ តួលេខនេះគឺច្រើនជាងឆ្នាំ កន្លងទៅ ពោលគឺឆ្នាំ២០១៨ដែលមានកីឡាករសរុបចំនួន ១០,៥០០នាក់។ គួរជម្រាបថា កីឡារករដែលអាចមកប្រកួត...
ភ្នំពេញ៖កីឡាការិនីកែ ឡេងបានយកឈ្នះលើកីឡាការិនីប្រទេសកាណាដានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយយកពិន្ទុ លទ្ធផល៣៤ទល់២៨ លើវិញ្ញាសាវាយយកពិន្ទុនៅវគ្គ៨ក្រុមនៃព្រឹត្តការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក យុវជន និងនារី លើកទី១៧ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកដែលមាន៤៩ប្រទេសចូលរួម ។ នាព្រឹកនេះក្រុមកីឡាការិនីទី២ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី...
ភ្នំពេញ៖ស្របពេលដែលវិស័យខុនដូរ មានការរីកលូតលាស់យ៉ាងខ្លាំង ក្នុងរាជធានីភ្នំពេញ ជាក់ស្ដែងគំរោងខុនដូរ របស់ក្រុមហ៊ុនជប៉ុន ????? ??????? (?? +??) #លំនៅឋានអារ៉ាខាវ៉ា ដែលមានចាប់ពីតម្លៃ ២៨,០០០ដុល្លារឡើងទៅ ខណៈការទិញបង់រំលស់ដោយអត់ការប្រាក់ អ្វីដែលពិសេសនោះមិនត្រូវការប្រាក់កក់មុន ស្ថិតនៅការិយាល័យលក់ ផ្លូវលេខ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ នឹងគំរោងបញ្ចប់ការសាងសង់នៅក្នុងចុងខែ១២ ឆ្នាំ២០២០ខាងមុខនេះ។...
បរទេស:នៅថ្ងៃពុធទី២០ខែវិច្ឆិកានេះសហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងផ្តល់ឱ្យប្រទេសវៀតណាមនូវនាវាឆ្មាំឆ្នេរសមុទ្រមួយផ្សេងទៀតសម្រាប់កងនាវាដើម្បីបង្កើនសមត្ថភាពរបស់ទីក្រុងហាណូយក្នុងការធ្វើការល្បាតនៅក្នុងសមុទ្រចិនខាងត្បូងនិងកំពុងស្ថិតនៅចំពេលមានភាពតានតឹងជាមួយប្រទេសចិននោះ។ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esperដែលជាអ្នកបានធ្វើការប្រកាសសេចក្តីសម្រេចចិត្តនេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយនៅប្រទេសវៀតណាមដែលត្រូវបានគេមើលឃើញថាកំពុងបានក្លាយជាគូប្រជែងដ៏មានឥទ្ធិពលខ្លាំងបំផុតនៅអាស៊ីក្នុងការការទាមទារដែនទឹកនៅសមុទ្រចិនខាងត្បូងជាមួយនឹងចិន។ នាវានេះនឹងក្លាយជានាវាទី២ហើយរបស់វៀតណាមដែលត្រូវបានផ្តល់ដោយឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិកក្នុងរយៈពេលទើបតែ២ឆ្នាំកន្លង។តាមរយៈការផ្តល់នាវានេះសហរដ្ឋអាមេរិកសង្ឃឹមថានឹងអាចធ្វើឱ្យវៀតណាមអាចមានសិទ្ធក្នុងការទាមទារអះអាងអធិបតេយ្យភាពរបស់ខ្លួននិងរារាំងពីបំណងណាមួយពីសំណាក់ប្រទេសចិន៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖អ្នកប្រដាល់ ប៉ោ ភារិទ្ធ សមាគមកីឡាប្រដាល់ក្រសួងកសិកម្មប៉ះអ្នកប្រដាល់ថៃ Kolap Dam ខណៈអ្នកប្រដាល់ រិន សារ័ត្ន ក្លិបកងទ័ពជើងទឹកប្រកួតជាមួយអ្នកប្រដាល់ថៃ Van Chhaleum ប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនៃព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវនៅលើសង្វៀនSEATV នារសៀលថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំ SEATV...
អង់ការ៉ា:ប្រធានាធិបតីតួកគីលោកTayyip Erdoganនៅព្រឹកថ្ងៃអង្គារនេះបានប្រកាសថាតួកគីនឹងត្រូវតែចាំបាច់សម្លឹងមើលទីផ្សារផ្សេងមួយទៀតប្រសិនបើអាមេរិកនៅតែមិនមានបំណងប្តូរចិត្តពាក់ព័ន្ធនឹងការសម្រេចចិត្តមិនព្រមលក់យន្តហោះចម្បាំងប្រភេទF-35មកឲ្យរដ្ឋាភិបាលក្រុងអង់ការ៉ានោះ។ ភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធទី២០ខែវិច្ឆិកានេះបានឲ្យដឹងថាសេចក្តីថ្លែងការប្រកាសដែលត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតីរូបនេះត្រូវបានធ្វើឡើងក្នុងគ្រាដែលលោកកំពុងស្ថិតនៅក្នុងកិច្ចប្រជុំជាមួយនឹងសមាជិកបក្សក្នុងសភាហើយបញ្ជាក់ថាវាជាតម្រូវការចាំបាច់ដែលតួកគីត្រូវតែទិញយន្តហោះចម្បាំងឲ្យបានក្នុងពេលនេះ។ លោកTayyip Erdoganត្រូវបានគេជឿជាក់ថាលោកបានលើកឡើងបែបនេះសំដៅទៅនឹងអ្វីដែលលោកបានជួបប្រជុំដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីអាមេរិកDonald Trupmកាលពីសប្តាហ៍មុនហើយបញ្ជាក់យ៉ាងច្បាស់ថានឹងមិនមានផែនការដកចិត្តលើការបញ្ជាទិញប្រព័ន្ធការពារមីស៊ីលរបស់រុស្សីS-400តាមអ្វីដែលអាមេរិកចង់បាននោះឡើយ៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖ ប៉ូលីសថៃបាននិយាយថា បុរសជនជាតិម៉ាឡេស៊ីអាយុ ៦៣ ឆ្នាំម្នាក់ ដែលមានឈ្មោះថា «David ស្តេចវីស្គីក្លែងក្លាយ» ត្រូវបានចាប់ខ្លួននៅចំណតរថយន្តមួយកន្លែងនៅផ្សារទំនើបក្នុងទីក្រុងបាងកក ហើយបានសារភាពថា បានផលិតស្រាក្លែងក្លាយជាង ៣០ ឆ្នាំមកហើយ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Chan Fat...
រុស្ស៊ី៖ការធ្វើតេស្តិ៍DNAបានបញ្ជាក់ថា នេះជាអដ្ឋិធាតុរបស់នាយឧត្តមសេនីយ៍ណាប៉ូលេអុង “Napoleon”ពិតជាត្រូវបានរកឃើញនៅក្រោមរបាំបុរាណមួយក្នុងប្រទេសរុស្ស៊ីកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការវិភាគលើDNAគ្រោងឆ្អឹងដែលមានជើងតែមួយក្នុងមន្ទីរពិសោធន៍នៅប្រទេសបារាំងបានបញ្ជាក់ថា ឆ្អឹងទាំងនោះជារបស់ឧត្តមសេនីយ៍ Charles Etienne Gudin ។មន្ត្រីអាយុ ៤៤ ឆ្នាំរូបនេះបានស្លាប់បន្ទាប់ពីត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងអំឡុងពេលសមរភូមិ Valutino នៅថ្ងៃទី ១៩ ខែសីហាឆ្នាំ ១៨១២ នៅជិតទីក្រុង Smolensk នៅភាគខាងលិចនៃប្រទេសរុស្ស៊ី។ DNAចេញពីរាងកាយដែលបានរកឃើញនៅក្នុងប្រទេសរុស្ស៊ីត្រូវនឹងបងប្រុសរបស់មន្រ្តីណាប៉ូលេអុងគឺលោកPierre César...
ជំងឺឈឺក្បាលប្រកាំង គឺជាជំងឺសរសៃប្រសាទ ដែលបណ្តាលឲ្យឈឺក្បាលខ្លាំង ហើយអស់កម្លាំង។ រោគសញ្ញានៃជំងឺនេះអាចចាប់ផ្តើមពីមួយទៅពីរថ្ងៃ មុនពេលឈឺក្បាលដោយខ្លួនឯង។ គន្លឹះងាយៗ ដើម្បីដោះស្រាយការឈឺក្បាលប្រកាំង សម្រាកនៅក្នុងបន្ទប់ងងឹត និងស្ងប់ស្ងាត់ អ្នកអាចស្អំទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់លើថ្ងាស និងក្បាលរបស់អ្នក ព្យាយាមធ្វើសមាធិដោយយកចិត្តទុកដាក់ ប្រើក្លិនផ្កាក្រអូបក្នុងបន្ទប់ រក្សាជាតិសំណើម និងការញ៉ាំជាតិទឹកឲ្យបានច្រើន ម៉ាស្សាក្បាលរបស់អ្នកថ្នមៗ ធ្វើលំហាត់ប្រាណជាប្រចាំ។ ការសម្រាក ការបន្ធូរអារម្មណ៍ និងការញ៉ាំថ្នាំបំបាត់ការឈឺចាប់...
ប៉ូឡូញ៖ក្រុមអ្នកស្រាវជ្រាវនៅប៉ូឡូញបានចាប់ផ្តើមជីកទីតាំងនៃរង្វង់ដែលមានអាយុកាល ៧០០០ ឆ្នាំដ៏អាថ៌កំបាំងត្រូវបានគេជឿថា ត្រូវបានប្រើសម្រាប់ពិធីសាសនាពាក់កណ្តាលទៀងទាត់នាសម័យនោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទីតាំងស្ថិតនៅក្បែរភូមិតូច Nowe Objezierze មានចម្ងាយប្រហែល ១០ ម៉ាយពីព្រំដែនអាឡឺម៉ង់កន្លែងជីកមានលក្ខណៈរង្វង់ប្រមូលផ្តុំជាច្រើនជីកចូលទីជនបទ ចំពោះខ្នាតរង្វង់ដូចចិញ្ចៀនពេជ្រខាងក្នុងមានទំហំប្រហែល៣ដងនៃចិញ្ចៀនខាងក្នុងនៅ Stonehenge ។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ទីតាំងនេះត្រូវបានសាងសង់នៅប្រហែល ៤៨០០មុនគ.សដែលធ្វើឲ្យវាក្លាយជាសំណង់មនុស្សចំណាស់ជាងគេមួយនៅអឺរ៉ុប។ តាមគេហទំព័រព័ត៌មានប៉ូឡូញ The First News ថា ទីតាំងនេះត្រូវបានរកឃើញដោយអ្នកលោតឆត្រយោងម្នាក់បានកត់...