បរទេស:ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទទី១៨ខែវិច្ឆិកាម្សិលមិញដោយកាសែត Wall Street Journalថាក្រុមហ៊ុនរបស់កម្មវិធីTik Tokដ៏ល្បីល្បាញលើលោកកំពុងព្យាយាមដកគំលាតខ្លួនឯងចេញពីប្រភពដើមរបស់ចិនឲ្យបានកាន់តែឆ្ងាយធ្វើយ៉ាងណាបញ្ចៀសភាពតានតឹងជាមួយនឹងរដ្ឋាភិបាលអាមេរិក។ តាមសេចក្តីរាយការណ៍ដដែលនេះបានសរសេរទៀតថាគំនិតទាំងនោះរួមមានទាំងការប្តូរឈ្មោះកម្មវិធីនិងក្រុមហ៊ុនព្រមទាំងការផ្លាស់ប្តូរការិយាល័យរបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរីផងដែរ។ គួរបញ្ជាក់ដែរថាក្រុមហ៊ុនមេរបស់កម្មវិធីTik TokគឺByteDanceបានស្ថិតនៅក្នុងសំពាធជាមួយនឹងរដ្ឋាភិបាលអាមេរិកដោយសារតែខ្លួនជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។ កន្លងមករដ្ឋាភិបាលអាមេរិកបានប្រកាសជាសាធារណៈថាខ្លួនកំពុងកើនឡើងនូវការព្រួយបារម្ភជាពិសេសជាមួយនឹងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនដែលដំណើរការនៅក្នុងប្រទេសរបស់ខ្លួនដោយចោទប្រកាន់ថាក្រុមហ៊ុនទាំងនោះនឹងអាចបង្កបញ្ហាដល់ប្រព័ន្ធសុវត្ថិនិងសន្តិសុខរបស់អាមេរិកបាន៕ ប្រែសម្រួល:ស៊ុនលី
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការប្រគល់វត្ថុបុរាណដែលខ្លួនលួចនៅសម័យអាណានិគមវិញ បារាំង បានប្រគល់ដាវមួយដែលជាកម្មសិទ្ធិរបស់អ្នកប្រាជ្ញអ៊ីស្លាម និងជាដឹកនាំប្រទេសសេណេហ្គាល់កាលពីសតវត្សរ៍ទី ១៩។ នៅក្នុងពិធីមួយនៅទីក្រុង Dakar ដែលជារដ្ឋធានីរបស់ប្រទេសសេណេហ្គាល់កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តីបារាំង Edouard Philippe បានប្រគល់ ដាវឈើទៅអោយប្រធានាធិបតីសេណេហ្គាល់លោក Macky Sall។ កាលដើមឡើយដាវនេះ ជាកម្មសិទ្ធិរបស់លោក Omar Saidou Tall ដែលជាអ្នកគ្រប់គ្រងអាហ្វ្រិកខាងលិច និងដឹកនាំការតស៊ូប្រឆាំងអាណានិគមបារាំងនៅទសវត្សឆ្នាំ...
ខាងក្រោមនេះ គឺជាការធ្វើតេស្តពិនិត្យសុខភាពយ៉ាងសំខាន់សម្រាប់ស្ត្រី ដើម្បីធ្វើរោគវិនិច្ឆ័យបញ្ហាណាមួយ មុននឹងវាអាចកើតឡើង ឬក្លាយជាធ្ងន់ធ្ងរបាន។ ការពិនិត្យរកកោសិកាមាត់ស្បូន (Pap Smear) វាគឺជាការស្វែងរកភាពមិនធម្មតនៃកោសិកាមាត់ស្បូនដែលអាចវិវត្តន៍ទៅជាជំងឺមហារីកមាត់ស្បូន។ មេរោគ HPV ជំងឺកាមរោគដែលជាមូលហេតុចម្បងនៃជំងឺមហារីកមាត់ស្បូន។ អ្នកអាចចាប់ផ្តើមពិនិត្យនៅអាយុ ២១ ឆ្នាំ ហើយបើមានសុខភាពល្អនោះគេអាចធ្វើបន្តបន្ទាប់រៀងរាល់ ២ ឆ្នាំម្ដង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ជំងឺមហារីកក្រពេញអូវែ ដោយសារតែជំងឺមហារីកក្រពេញអូវែបានសម្លាប់ស្ត្រីប្រមាណជា...
មានជំងឺខ្លះមិនចាំបាច់ប្រើថ្នាំក៏អាចព្យាបាលបានដែរ ឱ្យតែអ្នកដឹងច្បាស់ពីវិធីទាំងនោះ នោះអ្នកនឹងអាចព្យាបាលវាយ៉ាងស្រួលដោយគ្រាន់តែប្រើម្រាមដៃអ្នកប៉ុណ្ណោះ។ តើម្រាមដៃពិតជាមានប្រយោជន៍ដល់ម្លឹងផង? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) មេដៃ មេដៃគឺជាដៃដែលនៅមុខគេ ហើយក៏ជាដៃដែលមានសម្ពាធខ្លាំងជាងគេ ហើយវាក៏ទាក់ទងជាមួយអារម្មណ៍អ្នកដែរ ដូចនេះនៅពេលដែលអ្នកមានទឹកចិត្តធ្លាក់ចុះ ឬឈឺក្បាល អ្នកអាចម៉ាស្សាមេដៃអ្នកបាន ដោយម៉ាស្សាថ្មមៗរយៈពេល៣ទៅ៥នាទី នោះវានឹងអាចជួយកាត់បន្ថយសម្ពាធអ្នកបានហើយ។ ចង្អុរដៃ ចង្អុរដៃទាក់ទងនឹងអារម្មណ៍ភ័យខ្លាចរបស់អ្នក ឬអារម្មណ៍នឿយហត់ ហើយក៏ទាក់ទងនឹងក្រលៀនអ្នកដែរ ដូចនេះអ្នកដែលមានជំងឺក្រលៀនអាចម៉ាស្សាចង្អុរដៃរបស់អ្នកបាន ឬអ្នកដែលមានអាការៈឈឺសាច់ដុំក៏អាចម៉ាស្សាវាបានដែរ នោះវានឹងអាចជួយកាត់បន្ថយអាការៈឈឺរបស់អ្នកបាន។...
The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអង្គារទី១៩ខែវិច្ឆិកនេះបានសរសេរថាយុវជនឆ្នើមជនជាតិនវេសកីឡាករErling Haalandបច្ចុប្បន្នកំពុងក្លាយជាគោលដៅដ៏ក្តៅគគុករវាងក្លឹបយក្សនៅអ៊ឹរ៉ុបដូចជាMan United, Real Madrid, Barcelon, JuventusនិងBayern Munichផង។ ប៉ុន្តែព័ត៌មានខ្លាំងជាពិសេសជាមួយនឹងក្លឹបMan Unitedមួយរយៈចុងក្រោយនេះដោយមានការជម្រុញចិត្តយ៉ាងខ្លាំងផងដែរពីសំណាក់ឪពុករបស់កីឡាករនាពេលកន្លងមក។ប្រភពដដែលបានសរសេរទៀតថាការផ្ទេរមកMan Unitedកាន់តែច្បាស់នៅក្រោយពេលដែលឪពុករបស់Haalandមិនត្រឹមតែប៉ុណ្ណោះក៏បានធ្វើដំណើរទៅលេងទីលានហ្វឹកហាត់Carringtonរបស់ក្លឹបMan Unitedទៀតផង។ គួរបញ្ជាក់ថាHaalandវ័យក្មេងរូបនេះបានបង្ហាញទំរង់ដ៏ខ្លាំងក្លាដោយអាចរកគ្រាប់បាល់រហូតទៅដល់២២គ្រាប់ក្នុងការប្រកួតត្រឹមតែ១៦ដងនៅលីគកំពូលឲ្យក្លឹបRB Salzburgមិនត្រឹមតែប៉ុណ្ណោះក៏បានរកគ្រាប់បាល់ជាច្រើនមកហើយក្នុងពានរង្វាន់Champion Leagueនៅរដូវកាលនេះ៕ ប្រែសម្រួល:ស៊ុនលី
តៃវ៉ាន់ ៖ អ្នកគាំទ្រកំពូលតារាចម្រៀងប៉ុប Jay Chou ថ្មីៗនេះបានបង្ហាញអារម្មណ៍អន់ចិត្តចំពោះរឿងដែលកើតឡើងពេលពួកគេទៅទស្សនាតន្ត្រីរបស់តារារូបនេះ ។ ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកានេះថាតន្ត្រីទេសចរណ៍“ Canival World Tour” របស់Jay Chou នៅខេត្ត Hangzhou ប្រទេសចិនបានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី១៧ កន្លងទៅប៉ុន្តែអ្វីដែលធ្វើអ្នកគាំទ្រអន់ចិត្តនោះ គឺពិលពន្លឺរបស់ Jay...
បច្ចុប្បន្ននេះ ការរចនាម៉ូត ឈុតសម្លៀកបំពាក់ប្លែកៗ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ខណៈដែលម៉ូតសម្លៀកបំពាក់មួយចំនួន ក៏កាន់តែវិវឌ្ឍទៅរកភាពឆ្នៃប្រឌិតខ្លាំងឡើងៗ និងមួយចំនួនមានរូបរាង ឬរចនាម៉ូតចម្លែក គួរឲ្យអស់សំណើចទៅវិញ ។ មកមើលរូបភាពមួយសន្លឹក ដែលលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចែករំលែក នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក ដោយបានដាក់ចំណងជើងឲ្យថា “ចៅទួតនាងពស់កេងកង” នេះវិញ មើលទៅកាន់តែចម្លែក...
ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្រាបៀរ TIGER បានរៀបចំ កម្មវិធីចាប់រង្វាន់លើកចុងក្រោយ របស់ស្រាបៀរ TIGER ដែលបាន ផ្សាយផ្ទាល់ នៅស្ថានីយទូរទស្សន៍ MYTVដោយបានរកឃើញ អ្នកឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់ ទីក្រុងស៊ីដនីរួមជាមួយ ទឹកប្រាក់ ១៥០០ ដុល្លាអាមរិក។ ចំពោះរង្វាន់របស់...
The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃអង្គារទី១៩ ខែវិច្ឆិកានេះ បានឲ្យដឹងថា លោក Luis Enrique ត្រូវបានគេជឿជាក់ថា នឹងអាចវិលត្រឡប់មកការងារ ជាគ្រូបង្វឹកអេស្បាញវិញចំពេលព្រឹត្តិការណ៍ នៃពានរង្វាន់អ៊ឺរ៉ុបEuro 2020 ក្រោយពេល បានចាកចេញពី ទីនេះកាលពីដើមឆ្នាំ កន្លងមក។ បច្ចុប្បន្នក្រុមគោអេស្បាញ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក Robert...
អវកាសយានិកជនជាតិជប៉ុនលោក Norishige Kanai ប្រកាសថា លោកបានលូតកម្ពស់ប្រមាណ ៩ សង់ទីម៉ែត្រក្រោយ ទៅរស់នៅក្នុងស្ថានីយអវកាស អន្តរជាតិរយៈពេល ៣ សប្ដាហ៍។ ការលូតកម្ពស់ ៩ សង់ទីម៉ែត្ររបស់លោក Norishige Kanai គឺជាការរកឃើញថ្មីមួយសម្រាប់ការសិក្សាពីអវកាស ខណៈនាពេលកន្លងមក NASA រកឃើញត្រឹមថារាងកាយមនុស្សដែលទៅនៅអវកាសអាចលូតកម្ពស់ចន្លោះពី ៣ ទៅ...