The Sunsports ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី៣១ខែតុលានេះ បានឲ្យដឹងថាក្លឹបបារាំង Lyon ត្រូវបានគេរាយការណ៍ថា កំពុងតាមចចារជាមួយនឹងកីឡាករខ្សែប្រយុទ្ធ ជើងចាស់តោខៀវ Chelsea កីឡាករ Olivier Giroud ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការផ្ទេរនាខែមករាខាងមុខនេះ។ ប្រភពដដែលបានឲ្យដឹង ដែរថាការចង់បាន Giroud នេះគឺ Lyon មានបំណងដើម្បី...
អាមេរិក៖ការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ជាបន្តបន្ទាប់តាមរយៈ ការដាក់បង្ហាញម៉ូដែលថ្មីៗ របស់ខ្លួនគឺ iPhone 11 និង 11 Pro ទោះបីក្រុមហ៊ុនរកចំណូល បានទឹក ប្រាក់ចំនួន៣៣,៤ ពាន់លានដុល្លារក៏ដោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ តាមការអំពាវនាវរកប្រាក់ចំណូលប្រកាសថា ក្រុមហ៊ុន Apple...
មានការកើនឡើងនូវចំនួន អ្នកប្រើប្រាស់ ដែលត្អូញត្អែរអំពី សមត្ថភាព រក្សាទុកកម្មវិធីឲ្យដំណើរការនៅលើ RAM សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 13.2 និង iPad OS 13.2។ iOS 13.2 គឺធ្វើការបើកឡើងវិញនូវកម្មវិធី គ្រប់ពេលដែលអ្នកចាកចេញពីកម្មវិធីឲ្យវិលត្រឡប់មកវិញ ទាំងដែលគម្លាតនៃការចាកចេញនិងវិលត្រឡប់មិនយូរផងដែរ។ ជាលទ្ធផលគឺធ្វើឲ្យពិបាកក្នុងការប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ (Multitasking)។ អ្នកប្រើប្រាស់ iPhone...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ក្រុមមន្ត្រីបាននិយាយឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមសេវាកម្មជួយសង្គ្រោះបានកំពុងស្រាវជ្រាវរកអ្នកដំណើរ ដែលកំពុងបាត់ខ្លួនចំនួន៧នាក់ដែលជាជនជាតិកូរ៉េខាងត្បូង ក្រោយពីមានករណីធ្លាក់ឧទ្ធម្ភាគចក្រចូលក្នុងដែន សមុទ្រ នៅដែនកោះជម្លោះ Dokdo កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ ឧទ្ធម្ភាគចក្រ Airbus Helicopters H225 ទើបតែត្រូវបានគេស្រង់ឡើងចេញពីកោះ Dokdo ដែលគេស្គាល់ឈ្មោះថា Takeshima នៅក្នុងប្រទេសជប៉ុន នៅពេលដែលយន្តហោះបានធ្លាក់ ចុះ ។ មនុស្សចំនួន៧នាក់នៅលើយន្តហោះនោះត្រូវបានជួយក្រុមជួយសង្គ្រោះ៥នាក់ ក្នុងនោះមានអ្នកនេសាទ និងជនស៊ីវិលម្នាក់ បានព្យាយាមរាវរក ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងត្បូង បានបញ្ជូននាវា យន្តហោះ និងក្រុមអ្នករុករក ដើម្បី ជួយរុករកនៅក្នុងមហាសមុទ្រ ដើម្បីរកមើលអ្នកដំណើរចំនួន៧នាក់ ដែលនៅលើយន្តហោះនោះ ៕
Bayern Munich បង្ហាញបំណងចង់បានPochettinoជំនួសលោកKovac The Sunsportsចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣១ខែតុលានេះ បានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់Bayern Munichបាន កំពុងពិចារណាក្នុងការនាំយកលោកMauricio PochettinoមកជំនួសលោកNiko Kovac។ គួរឲ្យដឹងដែរថាផែនការរយៈពេល វែងរបស់លោកPochettinoជាមួយនឹងក្លឹបSpursនោះត្រូវបានក្លាយទៅជាសំណួរ ជាច្រើនក្រោយទំរង់លេងដ៏យ៉ាប់យ៉ឺននៅពេល ចាប់ផ្តើម រដូវកាលនេះប៉ុន្តែស្ថានភាពរបស់លោកKovacក៏មិនភាព ខុសគ្នាខ្លាំងនោះដែរ។ បច្ចុប្បន្នSpursមាន៨ពិន្ទុ ឆ្ងាយពីតំបន់ក្រុមជើងខ្លាំងទាំង៤នៅលើកំពូល តារាងប៉ុន្តែលោកPochettinoហាក់មិនមានភាពព្រួយបារម្ភខ្លាំងនោះដែរចំពោះបញ្ហានេះ ទោះបីជា លោកបានសារភាពថាវានឹងមិនអាច ធ្វើឲ្យលោកទៅជាសក់ស្កូវបានដែរ៕
រថយន្ដ Bloodhound supersonic ជាប្រភេទរថយន្តដែលមានល្បឿនលឿនដល់ចំណុចកំពូល៣៣៤ម៉ាយមួយម៉ោងកំពុងធ្វើតេស្តនៅសប្តាហ៍នេះហើយ។ វិស្វករមានគម្រោងឆ្លងកាត់កំណត់ត្រាបច្ចុប្បន្ន ៧៦៣ ម៉ែល / ម៉ោងត្រូវបានបង្កើតឡើងកាលពី ២២ ឆ្នាំមុនដោយអ្នកបើកយន្តហោះ RAF របស់ចក្រភពអង់គ្លេស លោក Andy Green នៅវាលខ្សាច់ខ្មៅ រដ្ឋណេវ៉ាដា ដោយបើកបររថយន្តSupersonic Thrust ។ លោក Green ក៏នឹងដឹកនាំកម្មវិធី Bloodhound នៅពេលនេះផងដែរហើយសង្ឃឹមថា នឹងឈ្នះកំណត់ត្រាផ្ទាល់ខ្លួនរបស់លោកដោយសន្យាថា នឹងមានការបង្កើនលឿនឲ្យដល់គោលនៅឆ្នាំ ២០២០ ។ បំពាក់ដោយម៉ាស៊ីននៃយន្តហោះចម្បាំងEurofighter Typhoon fighter ក្រុមការងារសង្ឃឹមថា Bloodhound នឹងអាចឈានដល់ល្បឿនលឿនជាងមុនដោយបង្កើនល្បឿនដល់ទៅ ៥០ម៉ែលក្នុងមួយវិនាទី។ ម៉ាស៊ីនយន្តហោះប្រតិកម្ម EJ200 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Rolls-Royce ហើយរថយន្តនេះនឹងផលិតកម្លាំងបាន១៣៥,០០០ សេះដែលស្មើនឹងជាងរថយន្ត 150 Formula One ៕
ភ្នំពេញ៖លោកមាន សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូន កម្ពុជានាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាសីដក់អន្តរជាតិកម្រិត១ ដោយវគ្គបានប្រព្រឹត្តិកន្លងទៅពីថ្ងៃទី ២៨ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ២០១៥នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោកទុយ ប៊ុនហឿន អគ្គលេខាធិការរងនៃសហព័ន្ធកីឡាសីដក់ និងឈិនឡូន កម្ពុជាបាននិយាយថា យោងតាមផែនការកសាងធនធានមនុស្សរបស់សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក អន្តរជាតិ កម្រិត១ក្នុងការបង្កើនធនធានមនុស្សរបស់សហព័ន្ធ។ លោកបានបន្តថា វគ្គនេះមានសិក្ខាកាមបានចូលរួមចំនួន៣០នាក់មកពីសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ក្រសួងមហាផ្ទៃក្រសួងការពារជាតិ អង្គការមិត្តសំឡាញ់ នាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស ក្លិបកីឡាសីដក់ ដេអិន ក្លិបកីឡាសីដក់ បានលុង ក្លិបកីឡាសីដក់ ទន្លេបាសាក់ ក្លិបកីឡាសីដក់ ស្រុកកណ្តាលស្ទឹង ក្លិបកីឡាសីដក់ មេគង្គកីឡា មន្ទីរ អ.យ.ក ខេត្តកំពង់ចាម គ្រូបង្វឹកជម្រើសជាតិ សហព័ន្ធកីឡាសីដក់ និងគ្រូបង្វឹកថ្នាល សហព័ន្ធកីឡាសីដក់។ លោកអគ្គលេខាធិការរងបានបន្ថែមថា ឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេល៥ថ្ងៃមកនេះ សិក្ខាកាមទាំងអស់ទទួលបានលទ្ធផលរួមមាន៖យកចិត្តទុកដាក់សិក្សា ៥០ភាគរយ យល់ដឹងពីទ្រឹស្ដីកីឡាសីដក់ ៤០ភាគយ និងយលដឹងពីមូលដ្ឋានបច្ចេកទេស៥០ភាគរយ៕ដោយ៖លី ភីលីព
ប្រព័ន្ធកំព្យូទ័រថ្មីជួយក្នុងការផ្តល់ពិន្ទុរបស់ចៅក្រមអាចមើលឃើញក្នុងពេលវេលាជាក់ស្តែងក្នុងគោលបំណងចៀសវាងនូវភាពចម្រូងចម្រាសដោយញាំញីទីក្រុងរីយ៉ូឆ្នាំ ២០១៦ នៅពេលមន្រ្តី និងអាជ្ញាកណ្តាលរាប់សិបនាក់ត្រូវបានព្យួរពីបទកំណត់លទ្ធផលនៃការប្រកួត។ កីឡាប្រដាល់ដែលជាកីឡាមួយក្នុងចំណោមកីឡាបានចូលរួមប្រកួតកីឡាអូឡាំពិកដំបូងនៅប្រទេសក្រិកបុរាណក្រោយមកត្រូវបានគេគំរាមនឹងបណ្តេញចេញពីព្រឹត្តិការណ៍កីឡាទាក់ទងនឹងការគ្រប់គ្រងមិនត្រឹមត្រូវដោយស្ថាប័ន AIBA និងត្រូវបានដកហូតសិទ្ធិក្នុងការរៀបចំការប្រកួតនៅទីក្រុងតូក្យូ ២០២០ ។ យោងតាមប្រព័ន្ធថ្មីនេះនៅលើទីលានសម្រាប់ការប្រកួតប្រដាល់នៅឆ្នាំក្រោយ ចៅក្រមទាំង ៥ នាក់បានរុញប៊ូតុងមួយសម្រាប់កណ្តាប់ដៃពិន្ទុនីមួយៗដោយសញ្ញារបស់ពួកគេបង្ហាញនៅលើអេក្រង់ត្រូវបានត្រួតពិនិត្យដោយអ្នកត្រួតពិនិត្យម្នាក់។ ការផ្សាយបន្តផ្ទាល់នេះក៏អាចត្រូវបានបង្ហាញដល់ហ្វូងមនុស្សដោយមានមន្ត្រីធ្វើការសម្រេចចិត្តនៅពេលក្រោយ។ លោក Morinari Watanabe ជាប្រធានក្រុមការងាររៀបចំការប្រកួតប្រដាល់នៅអូឡាំពិកបាននិយាយថា “ ការមិនទុកចិត្តចៅក្រមគឺធំណាស់។ លោក Watanabe ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិ និងជាសមាជិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានបន្ថែមថា “ យើងបានខិតខំយ៉ាងខ្លាំងដើម្បីយុត្តិធម៌” ។ លោកបន្តថា លោកមានជំនឿចិត្តថា ប្រព័ន្ធថ្មីនេះនឹងជួយជំរុញតម្លាភាព និងបង្កើតពិន្ទុដែលមានលក្ខណៈ“ សមរម្យនិងងាយយល់សម្រាប់អ្នកទស្សនា” ៕ដោយ៖លី ភីលីព
កូរ៉េ៖ ដូចការសន្យារបស់ P-Nation ពេលនេះវីដេអូចម្រៀងថ្មីរបស់ Jessi និង Jay Park បានចេញជាផ្លូវការហើយ ។ ក្នុងវីដេអូថ្មីបទ“Drip “ ដែលច្រៀងដោយតារារ៉េបល្បីJay Park និងJessi នេះដែរពួកគេទាក់ទាញខ្លាំងណាស់ ហើយវីដេអូទាំងមូលសឹងតែច្រឡំគ្នាជាមួយវីដេអូចម្រៀងរបស់តារារ៉េបអាមេរិកល្បីៗ ។ បទនេះនិពន្ធទំនុកភ្លេងដោយ Jessi, Johnjohn និងCuzD ហើយអត្ថន័យចម្រៀងសរសេរដោយ Jay Park ដែលធ្លាប់ជោគជ័យខ្លាំងលើចម្រៀងផ្នែករ៉េបនេះ ។“Drip” ជាចម្រៀងទី២ របស់តារារ៉េប Jessi នៅផលិតកម្មP-Nation បន្ទាប់ពីបទ “ Who Dat B” ។ដោយ៖ ទូច សុខលីដា
អាល្លឺម៉ង់៖គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិនិយាយថា ខ្លួនមិនមានគម្រោងធ្វើតាមនៃព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងការផ្លាស់ប្តូរម៉ារ៉ាតុងនៅឆ្នាំក្រោយចេញពីទីក្រុងតូក្យូទេ ពីព្រោះសីតុណ្ហភាពត្រជាក់ជាងនៅក្នុងខែកញ្ញាយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយកាលពី ២ សប្តាហ៍មុនថា ខ្លួននឹងរំកិលការរត់ម៉ារ៉ាតុង និងការដើរប្រណាំងឆ្ពោះទៅភាគខាងជើងទីក្រុងSapporo ដោយលើកឡើងពីកង្វល់អំពីកម្តៅរដូវក្តៅ ហើយការសម្រេចចិត្តនោះបានធ្វើឲ្យមន្រ្តីទីក្រុងតូក្យូខឹងយ៉ាងខ្លាំង។ ប្រធាន IPC លោក Andrew Parsons មានប្រសាសន៍ថា “វាមិនទំនងទេ” ការរត់ម៉ារ៉ាតុង ប៉ារ៉ា ឡាំពិកនឹងផ្លាស់ចេញពីទីក្រុងតូក្យូដែលពួកគេត្រូវបានគ្រោងធ្វើនៅថ្ងៃទី ៨ ខែកញ្ញា។...