បរទេស៖កងទ័ពថ្មើរជើងនិងរថយន្តពាសដែកសហរដ្ឋអាមេរិក បានធ្វើដំណើរចូលទៅក្នុងប្រទេសស៊ីរីភាគខាងកើត ជាផ្នែកមួយនៃបេសកកម្មប្រយុទ្ធនឹងក្រុមរដ្ឋឥស្លាមជ្រុលនិយម និងដើម្បីការពារទីតាំងប្រេង មិនឲ្យធ្លាក់ចូលទៅក្នុងដៃរបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយមទាំងនោះ។ លោក Myles Caggins ជាមន្ត្រីនាំពាក្យឲ្យកងកម្លាំងបេសកកម្មដឹកនាំដោយសហរដ្ឋអាមេរិកផ្តួលរំលំពី IS នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី បាននិយាយថា កងកម្លាំង កំពុងត្រូវបានគេបញ្ជូនជាថ្មី ទៅកាន់ទីក្រុង Deir ez-Zor ស្ថិតនៅក្នុងប្រទេសស៊ីរីភាគខាងកើត គាំទ្រដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយពួកឃឺដ ដើម្បីផ្តួលរំលំពួកឥស្លាមជ្រុលនិយមនៅសេសសល់ ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងទប់ស្កាត់ពួកឥស្លាមមិនឲ្យទទួលបានប្រភពចំណូល។...
Massachusetts ៖ ការតាំងទីលំនៅក្នុងលំហអាកាសរហូតដល់យន្តហោះ និងផ្ទះនៅលើផែនដី អ្នកជំនាញវិទូបានបង្កើតប្រភេទមនុស្សយន្តថ្មីអាចផ្លាស់ប្តូររបៀបដែលយើងបង្កើតរចនាសម្ព័ន្ធមានសមត្ថភាពខ្ពស់នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ម៉ាស៊ីនដែលមានរាងអក្សរ V ហៅថា Bipedal Isotropic Lattice Locomoting Explorers (or BILL-E) មានដៃតូចៗ២ដែលអាចតំឡើងរចនាសម្ព័ន្ធជាបំណែកៗ។ ឧបសម្ព័ន្ធទាំងនេះអនុញ្ញាតឲ្យមនុស្សយន្តផ្លាស់ទីជុំវិញដូចជា Inchworms, បើក និងបិទរាងកាយរបស់ពួកគេដើម្បីធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត។ មនុស្សយន្ត BILL-E...
ការទទួលទានអាហារផ្ដេសផ្ដាសនៅពេលមានដំបៅក្រពះអាចបណ្ដាលឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ ហើយអ្នកនឹងទទួលរងការឈឺចាប់ខ្លាំងពិបាកទ្រាំក្នុងពោះជាក់ជាមិនខាន! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រហាយទ្រូង ចង្អោរចង់ក្អួត ក្អួត និងហើមពោះជាអាការៈគួរឱ្យរំខានផ្សេងទៀតនៃបញ្ហាដំបៅក្រពះ។ ដូច្នេះហើយទើបការដឹងពីអ្វីដែលអ្នកមិនគួរទទួលទាននៅពេលជួបប្រទះបញ្ហាដំបៅក្រពះ គឺពិតជាសំខាន់ណាស់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលអ្នកគួរចៀសវាងដើម្បីឆាប់ជាសះស្បើយ៖ ១. អាហារសម្បូរខ្លាញ់ ការទទួលទានអាហារប្រភេទនេះអាចបង្កើនការផលិតអាស៊ីតក្រពះច្រើនហួសប្រមាណដែលនឹងបង្កបញ្ហាកាន់តែធ្ងន់ធ្ងរចំពោះស្ថានភាពនៃដំបៅក្រពះ។ ដូច្នេះនៅពេលអ្នកមានបញ្ហាដំបៅក្រពះ ចូរព្យាយាមចៀសឱ្យផុតពីអាហារបំពង ឬចៀនដោយជំនួសមកវិញនូវអាហារដុត អាំង...
ការដុះរោមច្រើនពេកលើខ្លួន ដៃជើង ក្លៀក និងមុខអាចបង្កជាបញ្ហាគួរឱ្យរំខានបំផុតមួយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គ្មាននរណាម្នាក់ដែលមិនចង់បានស្បែករលោងស្អាតឡើយ ជាពិសេសត្រង់មាត់ ដៃជើង និងក្រោមក្លៀក។ ដូច្នេះហើយទើបភាគច្រើននៃពួកយើងព្យាយាមរកវិធីដើម្បីកម្ចាត់រោមទាំងនោះ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយកម្ចាត់រោមឆាប់រហ័សដោយមិនចំណាយប្រាក់អស់ច្រើន ៖ ១. រមៀត អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅរមៀតជាមួយទឹកដោះគោស្រស់...
ស៊ុយអ៊ែត៖ក្រុមហ៊ុនយក្សចាក់ផ្សាយ តាមអ៊ីនធើណេត Spotify បានអះអាងថា ខ្លួនកំពុងកើនឡើង TWICE លឿនដូច Apple Music ដោយសារការ វិនិយោគផតខាស់ និងអតិថិជនដែលបានបង់ប្រាក់បន្ថែមទៀត ជាមួយអ្នកប្រើប្រាស់សកម្មប្រចាំខែ ២៤៨ លាននាក់នេះបើយោងតាម ការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ នៅក្នុងលិខិតផ្ញើទៅម្ចាស់ ភាគហ៊ុនរបស់ខ្លួន កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Spotify...
ប៉េកាំង៖ប្រតិបត្តិករទូរគមនាគមន៍រដ្ឋធំៗទាំង៣របស់ប្រទេសចិនបានដាក់ចេញនូវបច្ចេកវិទ្យាឥតខ្សែ 5G កាលពីពេលថ្មីៗនេះ ខណៈប្រទេសនេះព្យាយាមបង្រួមគំលាតបច្ចេកវិទ្យារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ចំពេលមានសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតឡើងយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន China Mobile ជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេបង្អស់របស់ប្រទេសនេះបានប្រកាសថា សេវាកម្ម 5G របស់ខ្លួនអាចរកបាននៅក្នុងទីក្រុងចំនួន៥០ រួមមានទីក្រុងប៉េកាំង សៀងហៃ និងហ្សិនសិនដោយមានកញ្ចប់ទឹកប្រាក់ចាប់ពី១២៨ យន់ (១៨ ដុល្លារ) ក្នុងមួយខែ។ គូប្រជែងរបស់ក្រុមហ៊ុន China Telecom...
ក្រុមហ៊ុនស្លាកយីហោ Caviar របស់ប្រទេសរុស្ស៊ីបានចេញផ្សាយនូវ iPhone 11 Pro ជំនាន់ពិសេសឲ្យឈ្មោះ Discovery ដែលមានប្រភេទថ្លៃបំផុត Solarius តម្លៃដល់ទៅ ៧ មុឺនដុល្លារអាមេរិក។ ចំណុចរសើបនៃស្មាតហ្វូនរចនាថ្មីនេះ គឺតួខ្លួនស្រោបដោយមាសសុទ្ធទម្ងន់ ៥០០ ក្រាម ជាមួយខ្នង Tourbillon អមការដាំគ្រាប់ពេជ្រចំនួន ១៣៧ គ្រាប់ផងដែរ។...
The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាបានឲ្យដឹងថាកីឡាករNaby Keitaដែលត្រូវបានផ្លាស់ជំនួសដោយយុវជនCurtis Jonesនៅនាទី៥៥គឺកំពុងស្ថិតនៅក្នុងការត្រួតពិនិត្យបន្ថែមនៅឡើយពីស្ថានភាពរបួស។ Keitaខ្សែបម្រើស្បែកខ្មៅរូបនេះហាក់មិនសូវជាមានស្ថានភាពល្អប្រសើរឡើយជាមួយនឹងរបួសព្រោះថាបានអវត្តមានឲ្យក្លឹបហង្សក្រហមLiverpoolតាំងតែពីចុងរដូវកាលមុននិងការប្រកួតរដូវកាលថ្មីនេះដោយសារតែរបួសក្នុងការប្រកួតChampion League ជាមួយនឹង Barcelona តាំងតែពីខែឧសភាមកម្ល៉េះ។ លោកKloppគ្រូបង្វឹកក្លឹបនៅក្រោយហេតុការណ៍នេះបានបញ្ជាក់ថាលោកមិនទាន់ហ៊ានប្រាកដថាស្ថានភាពយ៉ាងណាឡើយថាតើវាធ្ងន់ធ្ងរឬយ៉ាងណានោះទេ។ គួរឲ្យដឹងដែរថា Keitaបានបង្ហាញខ្លួន៥ដងប៉ុណ្ណោះរដូវកាលនេះខណៈដែលការបង្ហាញខ្លួននៅលីកកំពូលអង់គ្លេសបានត្រឹមតែ៨នាទី ៕ ប្រែសម្រួល:ស៊ុនលី
ក្ដីសុបិនរបស់អ្នកទេសចរជាច្រើន ប្រាកដជាចង់ឃើញភាពស្រស់ស្អាតដែលកើតឡើងពីធម្មជាតិ។ ពន្លឺលើមេឃដូចគេចាំងភ្លើងហ្វាពេលយប់ ពិតជារូបភាពកម្រណាស់ដែលកើតឡើងនៅបណ្ដាលប្រទេសមួយចំនួននៅភាគខាងជើងនិងខាងត្បូង។ បាតុភូតនេះត្រូវបានអ្នកវិទ្យាសាស្ត្រពន្យល់ថា មកពីការប៉ះទង្គិចរវាងឧស្ម័នក្នុងបរិយាកាសផែនដីនិងបំណែកថាមពលនៃពន្លឺព្រះអាទិត្យ បង្កឲ្យមានពន្លឺដ៏ស្រស់ស្អាតនេះ ខ្លះចេញជាពណ៌បៃតង ស្វាយ ផ្កាឈូក ឬក្រហមលឿងជាដើម។ ដូច្នេះហើយ ទេសចរជាច្រើនតែងចង់ឃើញបាតុភូតនេះដោយផ្ទាល់ភ្នែក ដែលថ្ងៃនេះ កញ្ញា សូមលើកយកប្រទេសមួយចំនួនដែលមានបាតុភូតអមដោយពន្លឺលើមេឃយ៉ាងទាក់ភ្នែក។ ១. ប្រទេសហ្វាំងឡង់ មកដល់ប្រទេសនេះ អ្នកច្បាស់ជាផ្លាស់ប្ដូរទម្លាប់គេងពេលថ្ងៃ ហើយទុកពេលយប់អង្គុយមើលបាតុភូតពន្លឺលើមេឃវិញ។ តំបន់មើលបាតុភូតដ៏ស្រស់ស្អាតនេះ...
ចិន៖ អ្នកវិទ្យាសាស្ត្រចិន ដែលបានបង្កើតពេជ្រ សិប្បនិម្មិតមួយការ៉ាត់ក្នុងមួយសប្តាហ៍បាននិយាយថា ដំណើរការនេះគឺដូចជាការដាំដំណាំជាមួយ “ គ្រាប់” និង“ ជី” យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ យោងតាមអ្នកវិទ្យាសាស្ត្រ មកពីវិទ្យាស្ថានបច្ចេកវិទ្យា និងវិស្វកម្មនីងបូក្រោមបណ្ឌិត្យសភា វិទ្យាសាស្ត្រចិនបានឲ្យដឹងថា គ្រាប់នេះគឺជាគ្រាប់ពេជ្រ ធម្មជាតិតូចមួយហើយជី គឺឧស្ម័នមេតាន។ លោកLi He អ្នកស្រាវជ្រាវអំពីវត្ថុធាតុដើមថ្មី និងបច្ចេកវិជ្ជាអនុវត្តលើសមុទ្របាននិយាយថា ដំបូងពួកគេបង្កើតថេប្លេតមួយមានដុំពេជ្រធម្មជាតិ ហើយបានប្រើម៉ូលេគុលមេតាន ដើម្បីបំបែកអាតូមកាបូនដើម្បី ដាក់នៅលើបំណែកគ្រាប់ពូជនៅក្នុងមន្ទីរពិសោធន៍។ គ្រាប់ពេជ្រសិប្បនិម្មិតមួយ អាចលូតលាស់ក្នុងល្បឿន ០,០០៧ មីល្លីម៉ែត្រក្នុងមួយម៉ោង ហើយក្នុងរយៈពេល៧ថ្ងៃវានឹងមានទំហំប្រហែលមួយការ៉ាត់។ ភាពរឹង និងភាពបរិសុទ្ធរបស់វាគឺអាចប្រៀបធៀប ទៅនឹងពេជ្រធម្មជាតិ។ ដោយសារតែបច្ចេកទេសកែច្នៃ ផ្សេងៗពេជ្រធម្មជាតិមួយការ៉ាត់មានតម្លៃប្រហែល ២០,០០០ យ័នទៅ ២០០,០០០ យ័ន (២,៨៣០ ទៅ២៨,៣០៦ ដុល្លារ) ប៉ុន្តែពេជ្រសិប្បនិម្មិតដែលមានទំហំប្រហែល ៣,៣០០ យ័នប្រហែលមួយភាគ ៦ នៃតម្លៃធម្មជាតិ។ ពេជ្រសិប្បនិម្មិតទាំងនេះអាចត្រូវបានប្រើសម្រាប់គ្រឿងអលង្ការ ហើយបច្ចេកវិទ្យាអាចជួយផលិតឧបករណ៍ដែលមានភាពច្បាស់លាស់ នៅក្នុងអុបទិចឡាស៊ែររ៉ាដា និងវាលផ្សេងទៀត៕