ការសិក្សាមួយ បានរកឃើញថា សត្វស្រមោចជា ប្រភេទសត្វល្អិត អាចការពាររុក្ខជាតិពីជំងឺមួយចំនួន ដោយសារសារធាតុគីមីប្រឆាំង នឹងការឆ្លងមេរោគ ដែលពួកគេ បានលាក់ពីជើង និងដងខ្លួន របស់ពួកគេ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ការស្រាវជ្រាវបានបង្ហាញថា អត្ថប្រយោជន៍ នៃថ្នាំអង់ទីប៊ីយោទិចទាំងនេះ ចំពោះរុក្ខជាតិអាចមានសារសំខាន់ដូចស្រមោចសេវាកម្ម ផ្តល់ក្នុងការការពាររុក្ខជាតិ ពីរុក្ខជាតិស្មៅ។ អ្នកស្រាវជ្រាវពិនិត្យមើល អក្សរសិល្ប៍ស្តីពី អន្តរកម្មរវាងស្រមោច...
ក្រិក៖បុរាណវិទ្យាបាននិយាយថា មនុស្សដំបូងៗ បានធ្វើដំណើរទៅដល់កោះក្រិករាប់ពាន់ឆ្នាំមុន ជាងការគិតពីមុន បន្ទាប់ពីអ្នកបុរាណវិទ្យា បង្ហាញភស្តុតាងជាច្រើន ដែលជីករកឃើញ Naxos នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកបុរាណវិទូជីកយករ៉ែនៅលើកោះនេះ បានរកឃើញឧបករណ៍ និងអាវុធថ្មប្រមាណ១២,០០០ដុំ ដោយរបស់ទាំងនោះ ត្រូវបានប្រើដោយមនុស្សសម័យ បុរាណ “Neanderthals” ។ ការរកឃើញនេះបានលុបចោលទ្រឹស្តី ដែលមានស្រាប់ស្តីពីការធ្វើចំណាកស្រុករបស់មនុស្សដំបូង ជាមួយកោះក្រិក ដើមឡើយគិតថា...
ថ្មីៗនេះ ពិសេសក្រោយមង្គលការរបស់ Justin Bieber និង Hailey Baldwin អ្នកគាំទ្រជាច្រើនបាននាំគ្នាផ្ដោតការចាប់អារម្មណ៍កាន់តែខ្លាំងមកលើ Selena Gomez ដែលប្រែជាស្រស់ស្អាតឡើងៗ មិនគយគន់មិនបាន។ កន្លងមកតារាស្រីរូបនេះពិតជាធ្លាប់រងនូវវិបត្តិផ្លូវចិត្តច្រើនមែន រហូតធ្វើឲ្យសម្រស់នាងធ្លាក់ចុះមួយរយៈ ទម្ងន់ក៏ឡើងមិនធម្មតា។ ប៉ុន្តែនេះគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះ ព្រោះថាងាកមកមើលពេលបច្ចុប្បន្ន ស្រីស្អាតកើតឆ្នាំ ១៩៩២នេះ កាន់តែស្អាត និងស្រស់ស្រាយថែមមួយកម្រិត ពិសេសតាំងពី...
បរទេស: The National Interest នៅថ្ងៃអង្គារទី២២ខែតុលានេះបានសរសេរបើទោះបីជារថក្រោះជំនាន់ថ្មីត្រកូល Armata នៅមិនទាន់បានប្រកាសជាផ្លូវការចូលមកក្នុងជួរកម្លាំងយោធា រុស្សីឡើយក្តីប៉ុន្តែជឿជាក់ថាព័ត៌មានអំពីម៉ូដេលចុងក្រោយនេះបានធ្វើឲ្យប្រទេសជាច្រើនកំពុងទន្ទឹងរងចាំដើម្បីប្រើប្រាស់វាផងដែរ។ ជារឿងធម្មតាសម្រាប់មហាអំណាចផលិតអាវុធមួយនេះជាក់ស្តែងដូចជាកាលពីឆ្នាំ២០១៨ដូចជាប្រភេទមីស៊ីលប្រភេទBrahmos missileនិងមួយទៀតគឺយន្តហោះចម្បាំងSu-57គឺទទួលបានការកម្ម៉ង់ទុករួចរាល់ទៅហើយមុនផលិតកម្មផលិតមិនទាន់ទាំងបានបញ្ចប់ផង។ តាមការចុះផ្សាយរបស់ប្រភពព័ត៌មានដដែលនេះបានឲ្យដឹងជាមួយនឹងរថក្រោះជំនាន់ថ្មីមួយនេះ គឺជឿជាកថាបច្ចុប្បន្នគឺមានប្រទេសយ៉ាងហោចណាស់៥ទៅហើយដែលមានបំណងចង់ទិញវាយកមកប្រើប្រាស់ក្នុងនោះមានដូចជាប្រទេសឥណ្ឌាប្រទេសចិនប្រទេសអាល់ហ្ស៊េរីប្រទេស អេហ្ស៊ីប និងសហភាពអារ៉ាប់រួមផងដែរ៕ ប្រែសម្រួល:ស៊ុនលី
ប៊ែលហ្សិក៖យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា កសិករម៉ាយ៉ានបុរាណប្រហែលជាបានបង្កឲ្យមានការប្រែប្រួលអាកាសធាតុរបស់ខ្លួន និងបានរួមចំណែកដល់ការស្លាប់របស់ពួកគេកាលពីសម័យកាលនោះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្របានរកឃើញភ័ស្តុតាងនៅប៊ែលហ្សិកថា ប្រជាជនអាមេរិកកណ្តាលធ្លាប់ជីកប្រឡាយ តំបន់ដីសើម និងមានការរលាកជាប្រចាំពេលកំពុងធ្វើស្រែចម្ការ។ របកគំហើញចុងក្រោយបានបង្ហាញថា ជនជាតិម៉ាយ៉ានដែលមានអាយុកាលចន្លោះពី ១,៨០០ និង ១០០០ ឆ្នាំមុនមានឥទ្ធិពលកាន់តែខ្លាំងទៅលើបរិស្ថានរបស់ពួកគេជាងការគិតពីមុន។ ហើយពួកគេប្រហែលជាបានឈានដល់កម្រិតមួយដើម្បីចូលរួមចំណែកដល់ភាពរាំងស្ងួតដែលគេគិតថា បានបំផ្លាញអរិយធម៌។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យតិចសាសបានណែនាំទ្រឹស្តីរបស់ពួកគេដោយផ្អែកលើការស្កេនពីលើអាកាស និងរូបភាពនៃដីស្រែម៉ាយ៉ានដែលទុកនៅក្រោមដី។ ពួកគេបានរកឃើញតំបន់ដីសើមនៃឋានសួគ៌នៅតំបន់សើមនៅភាគពាយព្យបេលីសដោយមានទំហំធំ ៥ ដងដូចអ្វីដែលគេជឿ។ ចំណែកពួកគេក៏បានរកឃើញស្មុគស្មាញស្រដៀងគ្នាមួយទៀតដែលធំជាងនេះទៅទៀត។...
The Mirrorនៃចក្រភពអង់គ្លេសនៅថ្ងៃពុធទី២៣ខែតុលានេះបានឲ្យដឹងថាក្លឹបSouthend Unitedបានប្រកាសជាផ្លូវការហើយថាអតីតកីឡាករខ្សែការពារជម្រើសជាតិអង់គ្លេសនិងជាវិរៈបុរសរបស់ក្លឹបកាំភ្លើងធំArsenalលោកSo Campbellនឹងក្លាយទៅជាគ្រូបង្វឹករបស់ខ្លួន។ Campbellធ្លាប់បានជួយសង្គ្រោះក្លឹបMacclesfieldពីការកាត់ចេញទៅលីកបន្ទាប់មុនពេលចាកចេញពីក្លឹបកាលពីរដូវក្តៅនិងបន្ទាប់មកបានមកជួយការងាររបស់លោកGary Waddockនៅឯក្លឹបRoots Hall។ លោកKevin Bondបានជួយឲ្យSouthendគេចផុតពីការធ្លាក់ចេញពីលីកLeague Oneកាលពីរដូវកាលមុនក្រោយផ្លាស់មកដល់ទីនេះបានត្រឹមតែ១រដូវកាលនិងបានសម្រេចចិត្តចាកចេញពីក្លឹបកាលពីខែមុនទៅវិញផងដែរ។ ក្នុងនោះផងដែរក្រុមការងារគ្រូបង្វឹករបស់ខ្លួនមានដូចជាលោកAndy Coleអតីតខ្សែប្រយុទ្ធរបស់Man Unitedក្នុងនាមជាគ្រូបង្វឹកខ្សែប្រយុទ្ធនិងអតីតកីឡាកររបស់PortsmouthលោកHermann Hreidarssonជាជំនួយការគ្រូបង្វឹកផងដែរ៕ ប្រែសម្រួល:ស៊ុនលី
បរទេស:CNNចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៤ខែកញ្ញានេះទើបតែបានចេញផ្សាយថាប៉ូលីសបានធ្វើការកំណត់អត្តសញ្ញាណរបស់សាកសពទាំង៣៩នាក់ដែលបាត់បង់ជីវិតនៅក្នុងរថយន្តដឹកទំនិញនោះបានហើយ។ប៉ូលីសបានធ្វើការអះអាងថាពួកគេសុទ្ធសឹងតែជាជនជាតិចិនទាំងអស់។ ប៉ូលីសរបស់ទីក្រុងEssexបានធ្វើការអះអាងថាក្នុងចំណោមសាកសពទាំងអស់នោះគេបានរកឃើញដែរថាមានស្ត្រីចំនួន៨នាក់និងបុរស៣១នាក់ផងដែរ។ទោះបីជាយ៉ាងណាក្តីប៉ូលីសក៏បានបញ្ជាក់ទៀតថាមូលហេតុនៃការស្លាប់គឺមិនទាន់ត្រូវបានរកឃើញពិតប្រាកដនៅឡើយខណៈដែរការសួរចម្លើយបុរសជាអ្នកបើកបរកំពុងបន្តធ្វើ។ រំលឹកដែរថាកាលពីថ្ងៃពុធបុរសវ័យ២៥ឆ្នាំម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថាMorris Robinsonគឺជាអ្នកបើកបររថយន្តដឹកទំនិញមួយគ្រឿងដែលត្រូវបានគេប្រទះឃើញមានសាកសពមនុស្សស្លាប់ដល់ទៅ៣៩នាក់ពីខាងក្នុងទូរថយន្តហើយត្រូវបានចតចោលនៅចំងាយប្រមាណជា២០ម៉ាលពីទីក្រុងEssex៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖ លោក ណយ ផាណា ជាអគ្គលេខាធិការកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រាប់ឲ្យដឹងពីប្រទេសកូរ៉េ ថា តាំងពីចាប់ផ្តើមការប្រកួតមកដល់ពេលនេះក្រុមកីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជាដែលចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ការប្រកួត 2019 Korea Open Aerobic Competition បានឆ្លងផុតវគ្គជម្រុះចំនួន៣រូបហើយ។ លោកអគ្គបានន្តថា កីឡាករ-កីឡាការិនីដែលឆ្លងផុតវគ្គជម្រុះនោះមានកីឡាការិនី ឌឹម អ៊នធីតា កីឡា ការិនី ម៉ូ ស្រីពៅ...
កីឡាកររបស់ Real Madrid ត្រូវបានគេដឹងថាបានបន្ថែមម៉ោងហ្វឹកហាត់ដោយខ្លួនឯង ព្រោះចង់ជួយរក្សាការងាររបស់ Zinedine Zidane និងជៀសកុំឲ្យ Jose Mourinho ត្រលប់មកវិញ។ Zidane វ័យ៤៧ឆ្នាំត្រូវរំពឹងថាអាចនឹងបណ្ដេញចេញប្រសិនបើក្រុមរបស់លោកចាញ់ Galatasaray នៅ Champions League កាលពីថ្ងៃអង្គារកន្លងទៅ។ យ៉ាងណាបុរសសញ្ជាតិបារាំងនៅតែអាចរក្សាការងាររបស់ខ្លួន បន្ទាប់ពីនាំ Real ឈ្នះ...
ខ្សែការពារ Roma ដែលខ្ចីជើងពីបិសាចក្រហម Chris Smalling បានសម្ដែងការមិនពេញចិត្ត បន្ទាប់ពីអាជ្ញាកណ្ដាលសម្រេចផ្ដល់បាល់ប៉េណាល់ទីទៅឲ្យក្រុម Monchengladbach ពេលដែលបាល់ប៉ះមុខរបស់គេ។ រឿងរ៉ាវនេះកើតឡើងអំឡុងពេលកាលប្រកួតរវាង Roma ទល់នឹង Monchengladbach ពានរង្វាន់ Europa League។ ម្ចាស់ផ្ទះ Roma បាននាំមុខមុននាទី៣២ ដែលជាការទាត់បញ្ចូលទីរបស់កីឡាករ Nicolo Zaniolo។...