ភ្នំពេញ៖ សែលកាត មានមោទនភាព ក្នុងការទទួលរង្វាន់ពីទស្សនាវដ្តី Global Brands ក្នុងនាមជាក្រុមហ៊ុន ទូរគមនាគមន៍ជាទីទុកចិត្តបំផុត នៅកម្ពុជា សម្រាប់ឆ្នាំទីពីជាប់គ្នា។ ទស្សនាវដ្តីខាងលើ បានចេញផ្សាយ អ្នកឈ្នះពានរង្វាន់ នៅសប្តាហ៍នេះ ដោយផ្តល់រង្វាន់កិត្តិយស ចំនួនពីរ ដល់សែលកាត គឺពានរង្វាន់“ប្រតិបត្តិករទូរគមនាគមន៍ ជាទីទុកចិត្តបំផុត” និងពានរង្វាន់ “ភាពល្អឥតខ្ចោះ ក្នុងឧស្សាហកម្មទូរគមនាគមន៍” ដោយទទួលស្គាល់ សមត្ថភាពដឹកនាំរបស់ លោក ចនចន ណាវ៉ាល់ (Jonjon Naval) ប្រធានផ្នែកបច្ចេកវិទ្យា របស់សែលកាត។ ពានរង្វាន់ទាំងពីរនេះ នឹងត្រូវប្រគល់ជូន ជាផ្លូវការនៅក្នុងពិធីប្រគល់រង្វាន់ នៅទីក្រុងឌូបៃ នាខែមេសាឆ្នាំក្រោយ។ ការទទួលបានពានរង្វាន់ទាំងពីរនេះ មានន័យថា សែលកាតបានទទួលពានរង្វាន់ សរុបរហូតដល់ចំនួន២៦ ដែលនេះជាការទទួលស្គាល់ គុណភាពបណ្តាញ និងលទ្ធផលប្រតិបត្តិការអាជីវកម្ម របស់សែលកាត ចាប់តាំងពីការ ដាក់ប្រើបណ្ដាញសេវាអ៊ីនធើណិត ល្បឿនលឿន 4G LTE របស់ខ្លួនកាលពីខែមករាឆ្នាំ ២០១៧មក។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានលើកឡើងថា ឆ្នាំ២០១៩ គឺជាឆ្នាំដ៏ល្អប្រសើរ សម្រាប់សែលកាត។ លោក អៀន វ៉ាតសុន បានបន្ដថា៖ “នៅឆ្នាំនេះ សែលកាតបានឈ្នះពានរង្វាន់ចំនួន ១៥ ដែលផ្ដល់ដោយ ស្ថាប័នឈានមុខគេ មានដូចជាស្ថាប័ន Ookla ស្ថាប័នOpen ស្ថាប័នSignal ស្ថាប័នSilicon Review ទស្សនាវដ្តី International Business ទស្សនាវដ្តីInternational Finance ស្ថាប័នTelecom Asia ស្ថាប័ន CMO Asia និងជាចុងក្រោយនេះ ទស្សនាវដ្តី Global Brands។ ជាងនេះទៅទៀត សែលកាត បានចូលរួមយ៉ាងសកម្ម ក្នុងព្រឹត្តិការណ៍តំបន់ និងពិភពលោក ដើម្បីលើកកម្ពស់ កិត្តិនាមរបស់សែលកាត ក៏ដូចជាការបង្ហាញថា ប្រទេសកម្ពុជាជាប្រទេសអាស៊ាន ច្នៃប្រឌិតមួយ ដែលឈានមុខគេ។ ការទទួលស្គាល់តាមរយៈ ពានរង្វាន់ជាច្រើន បញ្ជាក់ថាយើងកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការសម្រេច ឲ្យបាននូវចក្ខុវិស័យ របស់យើងដែលចង់ឲ្យ ប្រទេសកម្ពុជាក្លាយជាប្រទេសឌីជីថល ពេញលេញ។” ជាចុងក្រោយ លោក អៀន វ៉ាតសុន បានថ្លែងអំណរគុណដល់ក្រុមការងារ សែលកាតទាំងមូល ចំពោះ ការយកចិត្តទុកដាក់ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការខិតខំ ប្រឹងប្រែង បម្រើប្រជាជនកម្ពុជា៕
បរទេស: BBC ចេញផ្សាយនៅថ្ងៃចន្ទទី៩ខែធ្នូនេះ បានសរសេរថាលោកស្រី Sanna Marin ក្នុងវ័យទើបតែ៣៤ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្រ្តីវ័យក្មេងបំផុតរបស់ពិភពលោក ក្នុងនាមជាប្រមុខរដ្ឋាភិបាលចម្រុះ ដឹកនាំដោយស្ត្រីនៅប្រទេសហ្វាំងឡង់។ អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ ត្រូវបានជ្រើសរើសដោយគណបក្សប្រជាធិបតេយ្យសង្គម ដើម្បីទទួលបន្ទុកបន្ទាប់ពីនាយករដ្ឋមន្ត្រី Antti Rinne ដែលបានធ្វើការប្រកាសលាឈប់ទៅហើយនោះ ហើយតាមផែនការត្រូវបានគេជឿជាក់ថា ការស្បថសច្ចាចូលកាន់តែតំណែងនឹងប្រព្រឹត្ត ទៅនៅសប្តាហ៍នេះ។ លោកស្រីនាយករដ្ឋមន្ត្រីដ៏ស្រស់ស្អាតរូបនេះ នឹងដឹកនាំសម្ព័ន្ធភាពកណ្តាលឆ្វេងនិយម នៃក្រុមគណបក្សចំនួន...
អាមេរិក៖ យោងតាមអ្នកវិភាគ ស្សាហកម្មម្នាក់បានឲ្យដឹងថា ក្រុមហ៊ុនApple នឹងបង្ហាញ iPad និង Macbook Pro ដែលស្តើងជាងគេបំផុតនៅឆ្នាំ ២០២០ ជាមួយនឹងអេក្រង់ប្រភេទ MiniLED ដោយមានភីកសែលតូច ដើម្បីធ្វើឲ្យអេក្រង់តូចជាងមុនទៅទៀត បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ របាយការណ៍បង្ហាញថា វាហាក់ដូចជាសំពីងសំពោងពេក សម្រាប់អ្នកខ្លះដែលមានកម្រាស់ ០,២៩ អ៊ីញ (iPad...
ជាអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅពេលដែលកាសែតអង់គ្លេស The Mirror ចេញផ្សាយនៅថ្ងៃអាទិត្យបានសរសេរថា ក្រុមគណកម្មការរបស់ក្លឹបបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថាកំពុងធ្វើការស៊ើបសួរ និងសុំយោបល់ពីកីឡាករជាច្រើន ក្នុងការសម្រេចចិត្តថាតើគួរតែបញ្ចប់តំណែង របស់លោក Solskjare ឬយ៉ាងណា។ ប៉ុន្តែជាលទ្ធផលមានកីឡាករភាគច្រើន បានបន្តការគាំទ្រនិងសំណូមពរ មិនឲ្យប្រធានក្លឹបធ្វើការសម្រេចចិត្តបណ្តេញលោក Solsjkaer ឡើយទោះបីជាការដឹកនាំរបស់លោក កំពុងស្ថិតនៅក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺនបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ របស់ក្លឹបគិតចាប់តាំងតែពីឆ្នាំ១៩៨៩ក្តី។...
TheHistory.com: ការវាយប្រហារតាមអាកាស ដោយជប៉ុនរយៈពេលមួយសប្តាហ៍លើហុងកុង ដែលជាអាណានិគមចក្រភពអង់គ្លេស ត្រូវបានតាមដានបន្តនាថ្ងៃទី១៧ ខែធ្នូឆ្នាំ១៩៤១ តាមរយៈដំណើរទស្សនកិច្ចរបស់បេសកជនជប៉ុន និងជំនួបគ្នាជាមួយលោក Mark Young ដែលជាអភិបាលក្រុងហុងកុង ដែលត្រូវបានចាត់តាំងដោយរដ្ឋាភិបាលអង់គ្លេស។ នាថ្ងៃទី១៨ខែធ្នូឆ្នាំ១៩៤១ គឺមួយថ្ងៃបន្ទាប់កងទ័ពជប៉ុនបានចាប់ផ្តើម ធ្វើការវាយលុយចូលទៅដល់តំបន់សំខាន់ៗ ជាច្រើននៅក្នុងទីក្រុងហុងកុងយ៉ាងឆាប់រហ័ស ដោយសកម្មភាពនោះបាននាំឲ្យមានការគំរាមកំហែង ដល់ប្រជាជនអង់គ្លេសនិងចិនដែលរស់នៅទីនោះ ហើយទីបំផុតចក្រភពអង់គ្លេសបានចុះចាញ់ ពីការវាយប្រហារដណ្តើមទីក្រុងហុងកុង ពីសំណាក់ជប៉ុននៅចំថ្ងៃបុណ្យណូអែល។ ទឹកដីហុងកុងដែលមានប្រជាជនរស់នៅ...
ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃផ្ញើសារអបអរសា ទរ និងកោតសរសើរ ដល់កីឡាករ-កីឡាការនីកម្ពុជាម្ចាស់ មេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន បន្ទាប់ពីវិរកីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ីឈ្នះមេដាយមាស កាលពីយប់មិញ។ សម្ដេចក្រឡាហោមបានបញ្ចេញសារថា សូមអបអរសាទរ ការឈ្នះបានមេដាយជាបន្តបន្ទាប់របស់កីឡាករ កីឡាការនី កម្ពុជាយើង នៅក្នុងព្រឹត្តិការណ៍...
អាមេរិក៖ក្រុមហ៊ុន Apple បានបន្ថែម ‘AirDrop’ ទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន កាលឆ្នាំ ២០០៨ ដោយបានផ្លាស់ប្តូររបៀប ដែលយើងចែករម្លែករូបភាព ឯកសារ វីដេអូ និងរបស់ជាច្រើនទៀតជាមួយម្ចាស់ iPhone ផ្សេងទៀតបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានដាក់ពាក្យសុំប៉ាតង់ សម្រាប់បច្ចេកវិទ្យាធ្វើឲ្យវាកាន់តែងាយស្រួលអ្នកប្រើគ្រាន់តែចង្អុល ស្មាតហ្វូនរបស់ពួកគេទៅវិញ ទៅមកដើម្បីផ្លាស់ប្តូរទិន្នន័យ។ ឯកសារនេះពិពណ៌នាអំពីឧបករណ៍ ចាប់សញ្ញា...
The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃអាទិត្យទី៨ខែធ្នូនេះ បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអង់គ្លេស Jadon Sancho ដែលជាគោលដៅរបស់ ក្លឹបបិសាចក្រហម Man United នោះកំពុងនឹងអាចនឹងមានឱកាស ក្នុងការក្លាយទៅជាសមាជិក របស់ក្លឹបអង់គ្លេសដ៏ធំមួយផ្សេងទៅវិញ ដែរមិនមានជា Liverpool ឬ Man City ឡើយ។ ប្រភពដដែលបានសរសេរទៀតថាតោខៀវ Chelsea...
ភ្នំពេញ៖ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគាំទ្រ របៀបវារៈសេដ្ឋកិច្ចឌីជីថល នៃព្រឹត្តិការណ៍ ការយល់ដឹងអំពី និងនិន្នាការ ធុរកិច្ចនិងការកសាងបណ្តាញ ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី៦ ខែ ធ្នូ ឆ្នាំ ២០១៩ ។ ក្រុមហ៊ុន សែលកាត ធនាគារឯកទេស វីង និង អ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនផ្នែក...
KOBE៖ ក្រុមហ៊ុននិងប្រភពផ្សេងទៀតបាននិយាយ កាលពីចុងសប្តាហ៍ថា និយោជិកម្នាក់របស់ក្រុមហ៊ុន Mitsubishi Electric Corp ត្រូវបានបញ្ជូនទៅរដ្ឋអាជ្ញា ពីបទធ្វើអត្តឃាត បន្ទាប់ពីបុគ្គលិកម្នាក់ របស់ក្រុមហ៊ុនបានសម្លាប់ខ្លួន កាលពីខែសីហាយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការបញ្ជូនបុរសនេះក្នុងវ័យ ៣០ ឆ្នាំបានកើតឡើងនៅពេលប៉ូលីសបានសាកសួរលោកជុំវិញព័ត៌មានថា លោកបានដាក់បុគ្គលិកថ្មីជាប្រចាំក្នុងអាយុ២០ឆ្នាំ របស់លោកពីបទរំលោភបំពានពាក្យសំដី ។ បុរសរូបនេះបានចាប់ផ្តើមបណ្តុះបណ្តាលបុគ្គលិក បន្ទាប់ពីលោកបានចូលរួមជាមួយក្រុមហ៊ុន កាលពីខែមេសា...