អេស្ប៉ាញ៖ទីភ្នាក់ងារអវកាសអ៊ឺរ៉ុបរៃអង្គាសប្រាក់បានទឹកប្រាក់ចំនួន១២,៣ ពាន់លានអឺរ៉ូពីប្រទេសដែលជាសមាជិកចំនួន២២ ដើម្បីដោះស្រាយបញ្ហាអវកាសផ្កាយរណប និងផ្តល់មូលនិធិដល់បេសកកម្មនាពេលអនាគតដល់ភពព្រះច័ន្ទ និងភពព្រះអង្គារនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការប្រជុំនៅអេស្ប៉ាញតំណាងមកពីប្រទេសទាំងអស់ដែលបង្កើតជា ESA បានយល់ព្រមផ្តល់ថវិកាដល់គម្រោងទាំងអស់ដោយទីភ្នាក់ងារបានស្នើរួមទាំងបេសកម្មទៅភពព្រះចន្ទ។ESA នឹងទទួលបាន ១២,៣ ពាន់លានអឺរ៉ូដើម្បីផ្តល់មូលនិធិដល់គម្រោងនានាដែលរួមមានផ្កាយរណបអង្កេតភពផឺនិចសប្រព័ន្ធប្រមូលកម្ទេចកម្ទី និងការអភិវឌ្ឍយានអវកាស។ យោងតាមទីភ្នាក់ងារអវកាសអង់គ្លេសបានឲ្យដឹងថា ចក្រភពអង់គ្លេសបានប្តេជ្ញាចិត្តផ្តល់វិភាគទានចំនួន ៣៧៤ លានផោនក្នុងមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំដែលជាការវិនិយោគធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅក្នុង ESA ។ ទឹកប្រាក់ ១៤,៤...
ហុងកុង៖ នៅព្រឹកថ្ងៃចន្ទទី២ ខែធ្នូឆ្នាំ២០១៩នេះ ប្រទេសចិនបាននិយាយថា ខ្លួននឹងផ្អាកដំណើរទស្សនកិច្ច របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ទៅកាន់ទីក្រុងហុងកុងនិងបូករួមទាំង ការដាក់ទណ្ឌកម្មដល់អង្គការគាំទ្រ លទ្ធិប្រជាធិបតេយ្យអាមេរិកមួយចំនួន ដែលជាផ្នែកនៃការសងសឹក ចំពោះការចុះហត្ថលេខាលើច្បាប់ ដែលគាំទ្រដល់ សិទ្ធិមនុស្សនៅក្នុងទឹកដី ពាក់កណ្តាលស្វយ័ត របស់ខ្លួនមួយនេះ។ ខណៈពេលដែលភាព ច្បាស់លាស់របស់ ទណ្ឌកម្មនៅតែមិនទាន់ មាននោះវាកំពុងហាក់ ដូចជាគាំទ្រដល់ការគំរាមកំហែង របស់ចិនហើយសហរដ្ឋអាមេរិកនឹង ត្រូវចំណាយពេលទៅលើ...
អង់គ្លេស៖អវកាសយានិកអង់គ្លេស លោក Tim Peake នឹងវិលត្រឡប់ទៅកាន់ស្ថានីយ៍ អវកាសអន្តរជាតិក្នុង រយៈពេល ៥ ឆ្នាំទៀតនិយាយថា គ្រប់គ្នាគួរតែវិនិយោគ ផ្នែកវិទ្យាសាស្ត្រ បន្ថែមទៀត ប្រសិនបើចក្រភពអង់គ្លេស ចង់ទទួលបានរង្វាន់នៃបច្ចេកវិទ្យានាពេលអនាគត និងនៅតែមាន ការប្រកួតប្រជែង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងចាប់ផ្តើមទទួលស្គាល់ថា តើវាមានសារសំខាន់យ៉ាងណាក្នុងការ វិនិយោគផ្នែកវិទ្យាសាស្ត្រក៏...
Rolls-Royce បានអបអរសាទរខួបលើកទី១១៥ នៃក្រុមហ៊ុនរថយន្តប្រណីតរបស់ខ្លួន ដោយបញ្ចេញរថយន្ត Phantom ពណ៌ក្រហមដ៏ពិសេស។ រថយន្ត Rolls Royce Phantom ពណ៌ក្រហម ដែលមានតែមួយគ្រឿងគត់លើលោកនេះ នឹងត្រូវដាក់លក់ដេញថ្លៃ ហើយបរិច្ចាគលុយទាំងនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ រចនាឡើងដោយ Bespoke Design Collective ក្នុងក្រុង Goodwood ប្រទេសអង់គ្លេស...
Bugatti ជាម៉ាករថយន្តដ៏មាន តម្លៃថ្លៃមហាសាល ដោយរថយន្តនីមួយៗ ភាគច្រើនសុទ្ធតែមានតម្លៃខ្ទង់លានដុល្លារ។ ដោយហេតុនេះហើយការចំណាយ លើថ្លៃជួសជុល និងថែទាំក៏មិនមែនថោកដែរ។ បើតាមការឲ្យដឹងពី Manny Khoshbin ដែលជាអ្នកសេដ្ឋី អចលនទ្រព្យ និងអ្នកប្រមូលទិញរថយន្តមានតម្លៃៗម្នាក់ បានប្រាប់ឲ្យដឹងអំពីការចំណាយ លើការថែទាំ និងជួសជុលរថយន្ត Bugatti Veyron ដែលរូបលោកមានរថយន្តនេះ ដល់ទៅ ២...
លោក Jose Mourinho អ្នកចាត់ការក្លឹប Tottenham Hotspur បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ខ្លួនមិនមែនជាសត្រូវរបស់ក្លឹប Manchester United ទេ។ លោកបានលើកឡើងថា៖ ” ខ្ញុំមិនមែនជាសត្រូវរបស់ Manchester United ទេ ” ។ លោក Jose បានឆ្លើយតបទៅនឹងសំណួរ...
លោក Ole Gunnar Solskjaer បានព្រមានផ្ដាំកូនក្រុមថា លោកអាចនឹងត្រូវបណ្ដេញចេញ ប្រសិនបើ Manchester United ចាញ់២ប្រកួតបន្ទាប់ទល់នឹង Spurs និង Manchester City។ ប្រភពពី The Sun បញ្ជាក់ថា Ole មានអារម្មណ៍ព្រួយខ្លះៗ និងប្រាប់កូនក្រុមថា ប្រសិនបើពួកគេធ្វើមិនបានលទ្ធផលនេះសប្ដាហ៍នេះ...
The Sunsports នៅថ្ងៃអង្គារទី៣ខែធ្នូនេះបាន សរសេរថាគ្រូបង្វឹកក្លឹបមាន់ខ្នាយមាសSpurs លោក Jose Mourinho គឺកំពុងចាប់ផ្តើមចូលទៅក្នុងទីផ្សារ កីឡាករដើម្បីស្វែងរកខ្សែបម្រើម្នាក់មកជំនួស កីឡាករដាណឺម៉ាក Christian Eriksen ក្រោយការបញ្ជាក់ច្បាស់ហើយថារូបគេ នឹងមិនបន្តលេងនៅ ទីនេះទៀតឡើយ។ គ្រូបង្វឹកប៉ទុយហ្គាល់រូបនេះ បានព្យាយាមស្វែងរកឧិកាស ដើម្បីចចារជាមួយនឹងកីឡាករផ្ទាល់ក្រោយEriksen បានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនបន្តកុងត្រាថ្មីនោះ។កីឡាករវ័យ២៧ឆ្នាំរូបនេះ មានកុងត្រាសុពលភាព ត្រឹមចុងរដូវកាលនេះ...
អ្នកវិទ្យាសាស្ដ្រអះអាងថា បិសាចសមុទ្រ Tully monster ក៏អាថ៌កំបាំងហាក់ដូច ជាមិនមានរូបរាងពងក្រពើទេ ទោះបីវាមានឆ្អឹងខ្ចី និងឆ្អឹងខ្នងរឹងក៏ដោយ អ្នកវិទ្យាសាស្ត្រអះអាងថា បន្ទាប់ពីរកឃើញធាតុប្លែកៗ នៅក្នុងភ្នែកហ្វូស៊ីលរបស់ វាបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ អ្នកវិទ្យាសាស្ដ្របានបន្តថា Tullimonstrum ត្រូវបានគេស្គាល់ថា ជាបិសាចសមុទ្រ Tully ដែលរស់នៅកាលពី៣០០ លានឆ្នាំមុនបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រ មានការចាប់អារម្មណ៍ចាប់តាំងពីហ្វូស៊ីលត្រូវបាន គេរកឃើញដំបូងកាលពី...
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ តាមរយៈសន្និសីទព័ត៌មាន ក្រោមវត្តមានចូលរួម ពីដៃគូចែកចាយ និងដៃគូពាណិជ្ជកម្ម មកពីបណ្តាលខេត្តក្រុង ទូទាំងប្រទេស បានធ្វើការប្រកាស រូបរាងថ្មី បង្ហាញពីភាពទាន់សម័យ របស់កំប៉ុងស្រាបៀរកម្ពុជា សក្តិសមបំផុត សម្រាប់ការជួបជុំ និងកម្មវិធីជប់លៀងផ្សេងៗ របស់ពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ននេះ...