ហាណូយ៖ មូលនិធិអូបាម៉ាបានបញ្ជាក់ថាតារាសម្តែង Julia Roberts នឹងចូលរួមជាមួយលោកស្រី មីហ្សែល អូបាម៉ា នៅក្នុងប្រទេសវៀតណាមនៅថ្ងៃទី ៩ ខែធ្នូនេះ ក្នុងនាមសម្ព័ន្ធភាពឱកាសកុមារីភាពរបស់មូលនិធិអូបាម៉ា ដើម្បីជួបជាមួយអង្គការអប់រំក្មេងស្រីក្នុងតំបន់។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា អតីតស្ត្រីទីមួយរបស់អាមេរិក និងតារាសម្តែងដែលទទួលបានពានរង្វាន់ នឹងបង្ហាញពីសារៈសំខាន់នៃការអប់រំ...
Kent ៖ឈុតសម្លៀកបំពាក់កូនក្រមុំបុរាណសម្រាប់ជនជាតិរ៉ូម៉ាំងដែលមានអាយុកាល ២០០០ ឆ្នាំរួមទាំងដង្កៀបមួយគូ និងឧបករណ៍សម្អាតត្រចៀកត្រូវបានរកឃើញដោយអ្នកបុរាណវិទូ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកជំនាញបានរកឃើញឈុតសម្លៀកបំពាក់កូនក្រមុំបុរាណនៅបាតទន្លេ ហើយគិតថា ពួកគេប្រហែលជាធ្លាក់ពីកប៉ាល់ដែលមានអាយុកាលជាង២សហស្សវត្សរ៍មកហើយ។ វត្ថុបុរាណត្រូវបានជីកដោយអ្នកបុរាណវិទូនៅជិតDartford រដ្ឋខេនរួមជាមួយឈើមួយដុំដែលគេជឿថា ត្រូវបានប្រើក្នុងការសាងសង់។ ឧបករណ៍សម្អាតត្រចៀករបស់ជនជាតិរ៉ូម៉ាំងដែលមើលទៅដូចជាដើមកប្បាសដែកត្រូវបានគេរកឃើញក្នុងកំឡុងពេលជីកលេណដ្ឋានបង្ហូរទឹកកាលពីដើមឆ្នាំនេះ។ បង្កៀបមួយគូដែលមានអាយុកាល ២០០០ ឆ្នាំផងដែរត្រូវបានគេមើលឃើញច្បាស់ទៅនឹងរាងពងក្រពើសម័យថ្មី។ សាជីវកម្មអភិវឌ្ឍន៍ Ebbsfleet ដែលកំពុងសាងសង់ស្ពាន Springhead Bridge ថ្មីនៅជិតទីក្រុង...
ភ្នំពេញ៖កម្ពុជាធ្លាក់មកចំណាត់ថ្នាក់លេខ៩លើកតារាងនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីន ទោះបីកម្ពុជាដណ្តើមមេដាយសរុប៣២១គ្រឿងក្នុងនោះមេដាយមាស១គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ១៧គ្រឿងក៏ដោយគិតត្រឹមវេលាថ្ងៃត្រង់។ ចំពោះម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយ៧៩គ្រឿ រួមមានមេដាយមាស៤១គ្រឿង ប្រាក់២៣ គ្រឿង និងសំរិទ្ធ១៥គ្រឿង ខណៈវៀតណាមដណ្តើមមេដាយ៦០គ្រឿ រួមមានមេដាយមាស ១៨គ្រឿង ប្រាក់២៤គ្រឿង និងសំរិទ្ធ១៨គ្រឿង និងឥណ្ឌូនេស៊ីដណ្តើមមេដាយ៣៧គ្រឿ រួមមានមេដាយមាស១០គ្រឿង ប្រាក់១៤គ្រឿង និងសំរិទ្ធ១៣គ្រឿង។...
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីនក្រុមកីឡាល្បុក្កតោដណ្តើមបានមេដាយ២០គ្រឿងតែមួយប្រភេទកីឡា ខណៈម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយចំនួន៧៩គ្រឿង។ មេដាយចំនួន២០គ្រឿងដែលកីឡាល្បុក្កតោកម្ពុជារួមមានមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ១៧ គ្រឿង ចំណែកកីឡាសីដក់វិញទទួលបានមេដាយប្រាក់១គ្រឿង។ លទ្ធផលនេះមិនល្អសម្រាប់កម្ពុជាទេ ថែមទាំងធ្វើឲ្យកម្ពុជាធ្លាក់មកដល់ចំណាត់ថ្នាក់លេខ៩ទៀត។ ចំពោះម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយ៧៩គ្រឿ រួមមានមេដាយមាស៤១គ្រឿង ប្រាក់២៣ គ្រឿង និងសំរិទ្ធ១៥គ្រឿង ខណៈវៀតណាមដណ្តើមមេដាយ៦០គ្រឿ រួមមានមេដាយមាស១៨ គ្រឿង...
ហ្វូស៊ីលអាថ៌កំបាំងនៃត្រីយក្សនាសម័យបុរេប្រវត្តិដែលមានធ្មេញរាងរង្វង់ត្រូវបានគេរកឃើញនៅក្នុងប្រទេសរុស្ស៊ី ហើយអ្នកវិទ្យាសាស្ត្រគិតថា សត្វត្រីប្រភេទនេះអាចជាបុព្វបុរសផុតពូជនៃត្រីឆ្លាមខ្មោចសមុទ្រនាសម័យថ្មីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សត្វត្រី Helicoprion ប្រភេទត្រីរស់នៅក្នុងសមុទ្រដែលគួរឲ្យខ្លាច ហើយគឺជាបុព្វបុរសផុតពូជនៃត្រីឆ្លាមខ្មោច ឬត្រីឆ្លាមសម័យថ្មីជាមួយនឹងច្រមុះគួរឲ្យចាប់អារម្មណ៍ដោយរស់នៅរាប់លានឆ្នាំមុនសត្វដាយណូស័រទៅទៀត។ ត្រូវបានរកឃើញក្នុងអណ្តូងរ៉ែធ្យូងថ្មមួយនៅទីក្រុងវ៉ុលហ្គូដភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយហ្វូស៊ីលចុងក្រោយនៃត្រីឆ្អឹងខ្ចីបង្ហាញពីឃ្លាំងហ្វូស៊ីលនៃធ្មេញឃាតកម្មដោយកាំរស្មី។ យោងតាមសាស្ត្រាចារ្យអាមេរិក Leif Tapanila បាននិយាយថា សត្វត្រី Helicoprion គឺជាសត្វដែលធំជាងគេបំផុតនៅលើផែនដីប្រហែលជាមានអាយុ ២៧០ លានឆ្នាំមុន។ សាស្រ្តាចារ្យ Igor Novikov...
ក្រោយពីបានប្រកាសចេញរថយន្តភីកអាប់អគ្គិសនីកាលពីចុងខែវិច្ឆិកា ក្រុមហ៊ុន Tesla ទទួលបានការរិះគន់ច្រើនលើការឌីហ្សាញ។ រថយន្តភីកអាប់ Cybertruck មានរូបរាងមិនដូចរថយន្តភីកអាប់ធម្មតានោះទេ ដែលគេបានប្រៀបធៀបវានឹងរថយន្តក្នុងភាពយន្តវិទ្យាសាស្ត្រអនាគត Blade Runner ទៅវិញ។ លោកមហាសេដ្ឋី Elon Musk បានបញ្ជាក់ថារថយន្តរបស់ខ្លួនគឺទទួលបានគំនិតខ្លះៗពីរថយន្តម៉ូដែលពិត គឺម៉ូដែលដែលបានបង្ហាញមុខក្នុងខ្សែភាពយន្តភ្នាក់ងារ 007។ នៅលើ Twitter លោកបានចែករំលែករូបភាពនៃរថយន្ត Lotus Spirit...
The Sunsportsចេញផ្សាយនៅថ្ងៃអង្គារទី២ខែធ្នូនេះបានឲ្យដឹងថាគ្រូបង្វឹកក្លឹបLeceister Cityដែលជាបុគ្គលមានព័ត៌មានថានឹងអាចផ្លាស់ទៅធ្វើការArsenalខ្លាំងជាងគេនោះបានធ្វើការបង្ហើបប្រាប់ថាវាពិតអាចទៅរួចពិតមែននៅពេលខាងមុខ។ លោកRodgerបច្ចុប្បន្នកំពុងដឹកនាក្លឹបកញ្ជ្រោងទឈរជើងនៅលេខរៀងទី២ក្នុងតារាងកំពូលនោះបាននិយាយថាលក្ខណ្ឌក្នុងកុងត្រារបស់លោកជាមួយនឹងLeceister Cityគឺអាចនឹងបែកចែកពីគ្នាប្រសិនបើមានសំណើរធំណាមួយនឹងផ្តល់ជូនក្លឹប។ ជាក់ស្តែងហាក់មិនមានបេក្ខភាពណាដែលល្អលើពីបុរសរូបនេះឡើយទាំងគ្រូបង្វឹកបណ្តោះអាសន្នលោកLjunbergនិងលោកPochettinoអតីតគ្រូបង្វឹករបស់Spursក្តីក្នុងការទៅជំនួសតំណែងរបស់លោកEmeryដែលត្រូវបានក្លឹបបណ្តេញចេញកាលពីសប្តាហ៍មុននោះ៕ ប្រែសម្រួល:ស៊ុនលី
ខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Son Heung-min ត្រូវបានប្រកាសឲ្យឈ្នះពានកីឡាករអាស៊ីលេងនៅលីគបរទេសឆ្នើមជាងគេប្រចាំឆ្នាំ (Asian International Player of the Year)។ នេះគឺជាលើកទី៣ហើយដែល Son ឈ្នះពានរង្វាន់មួយនេះ ពីរដងកន្លងទៅគេយកបាននៅឆ្នាំ២០១៥និង១៧ ខណៈធ្លាប់បានលេខពីរ២ដងផងដែរ។ កីឡាករវ័យ២៧ឆ្នាំរកបាន១២គ្រាប់ក្នុងការបង្ហាញខ្លួន៣១ប្រកួតនៅ Premier League រដូវកាលមុន និងបានជួយក្រុមច្រើនរាល់ពេល...
តូក្យូ៖ប្រទេសជប៉ុនបាននិយាយថា ខ្លួនបានយល់ព្រមទិញកោះមួយដែលគ្មានមនុស្សរស់នៅនៅឆ្នេរសមុទ្រភាគនិរតីប្រទេសរបស់ខ្លួនក្នុងតម្លៃ ១៦ ពាន់លានយ៉េន (១៤៦ លានដុល្លារ) ដោយសំឡឹងមើលវាសម្រាប់សមយុទ្ធយោធារបស់សហរដ្ឋអាមេរិកយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមក្នុងឆ្នាំ ២០១១ ដើម្បីផ្លាស់ប្តូរទីតាំងហ្វឹកហាត់មួយសម្រាប់យន្តហោះចម្បាំងសហរដ្ឋអាមេរិកទៅកាន់កោះ Mageshima មានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគនិរតីប្រទេសជប៉ុន។ លោក Yoshihide Suga លេខាធិការខុទ្ទកាល័យរបស់ប្រទេសជប៉ុនបាននិយាយថា កិច្ចព្រមព្រៀងដើម្បីទិញ Mageshima ត្រូវបានឈានដល់នៅថ្ងៃសុក្រ...
បរទេស៖ ការវាយប្រហារដោយថនិកសត្វបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ អាជ្ញាធរឥណ្ឌាគ្រោងនឹងប្រើបច្ចេកវិទ្យាវ័យឆ្លាតសិប្បនិម្មិត ដើម្បីក្រៀវសត្វស្វា ចាប់តាំងពីសត្វនេះបានឈ្លានពានកាន់តែខ្លាំងឡើងនិងវាយប្រហារប្រជាជននៅរដ្ឋធានីញូវដែលី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានបច្ចេកវិទ្យាពត៌មាន Indraprastha នៅទីក្រុងញូវដែលីកំពុងធ្វើការជាមួយក្រុមហ៊ុន Microsoft AI for Earth ដើម្បីកំណត់និងតាមដានចលនាសត្វដែលបានវាយប្រហារមនុស្ស។ ក្រុមអ្នកស្រាវជ្រាវនឹងបញ្ជូនព័ត៌មាននេះទៅមន្រ្តីត្រួតពិនិត្យសត្វក្នុងទីក្រុងដែលនឹងចាប់សត្វស្វាកាចៗ និងក្រៀវពួកវា។ ការវាយប្រហារដោយសត្វស្វាទៅលើប្រជាជននៅញូវដេលីនិងនៅទូទាំងប្រទេសបានឈានដល់សមាមាត្រគួរឱ្យភ័យខ្លាច។...