បរទេស៖ ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃអង្គារថា ស្ត្រីជាង ១៥០ នាក់នៅក្នុងប្រទេសជប៉ុន បានប្រើប្រាស់ធនាគារមេជីវិតឈ្មោល ដែលមានមូលដ្ឋាននៅដាណឺម៉ាក ចំពេលអវត្តមាន នៃច្បាប់ស្តីពីប្រតិបត្តិការជំនួញទាក់ទង នឹងមេជីវិតឈ្មោលនិងអូវុល។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា Cryos International ដែលជាធនាគារមេជីវិតឈ្មោល ធំជាងគេបំផុត...
វ៉ាស៊ីនតោន៖ សភាតំណាងសហរដ្ឋអាមេរិក នៅថ្ងៃពុធម្សិលមិញនេះ បានអនុម័តនូវសេចក្តីសម្រេចចំនួន ២ ដោយអំពាវនាវឱ្យមានកិច្ចខិត ខំប្រឹងប្រែងពង្រឹងសម្ព័ន្ធមិត្ត សហរដ្ឋអាមេរិក – កូរ៉េខាងត្បូង ដែលថាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិភាពនៅអាស៊ី និងពិភពលោក។ ដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយ ដែលត្រូវបានដាក់ជូនក្នុងខែមេសា ដោយលោក Tom Suozzi (D-NY) បានបង្ហាញពីសារៈសំខាន់នៃសម្ព័ន្ធភាព និងការរួមចំណែក...
បរទេស៖ សម្ពាធកំពុងកើនឡើងនៅលើសភា ដើម្បីទទួលយកច្បាប់វិសោធនកម្ម រដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស ដែលគាំទ្រដោយការសន្ទនាគ្នា ស្តីពីការកែទម្រង់ច្បាប់អ៊ីនធ័រណេត (iLaw) បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ រាជានិយម និងក្រុមអ្នកតវ៉ាប្រឆាំង នឹងរដ្ឋាភិបាល ដែលបានផ្ទុះឡើងកាលពីថ្ងៃអង្គារ ដែលបណ្តាលឱ្យមនុស្សជាច្រើនរងរបួស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសបានប្រើកាណុងបាញ់ទឹកដើម្បីបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បំបែកក្រុមបាតុករប្រឆាំងរដ្ឋាភិបាល...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា សត្វកវែងពូជសំបុរពណ៍ស តែមួយគត់លើលោកនោះគឺត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអាច បំពាក់ឧបករណ៍តាមដាន GPS បានហើយ។ ក្រុមអ្នកវិទ្យាសាស្ត្រជាអ្នកអភិរក្ស សត្វព្រៃមានមូលដ្ឋាន នៅក្នុងប្រទេសកេនយ៉ា បានបន្តទៀតថា ក្រោយបំពាក់ឧបករណ៍នេះហើយនោះគេនឹងអាចធ្វើការតាមដាន ទៅលើសត្វកវែងពណ៍ស ដ៏ឯកោនិងតែមួយគត់ លើលោកមួយនេះជាមួយ នឹងពេលវេលាជាក់ស្តែង។ ក្រុមអ្នកអភិរក្សបានបង្ហាញ ពីក្តីបារម្ភព្រោះថា ក្រុមគ្រួសាររបស់សត្វកវែងនេះ...
បរទេស ៖ យោងតាមអាជ្ញាធរ អាកាសចរណ៍ ស៊ីវិលចិននៅថ្ងៃពុធនេះ បានឱ្យដឹងថា វិស័យអាកាសយានដ្ឋាន អាកាសចរណ៍ស៊ីវិល របស់ប្រទេសមកដល់ពេលនេះ បានទទួលនូវកំណើន គួរឱ្យកត់សម្គាល់ទាំងចំនួនបណ្តាញ នៃការធ្វើដំណើរ និងសមត្ថភាពគាំទ្រប្រតិបត្តិការ។ រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ដែលហៅកាត់ថា CAAC បានបន្តឱ្យដឹងទៀតថា វិស័យនេះបានរីកចម្រើន ក្នុងល្បឿនយ៉ាង លឿនជាមួយនឹងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងពង្រឹងសមត្ថភាពសេវាកម្ម...
បរទេស ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ មន្ទីរប៉ង់តាហ្គោនអាមេរិក បានបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ ពិតជាមានផែនការ ដើម្បីកាត់បន្ថយមកនៅត្រឹម ២៥០០ នាក់ប៉ុណ្ណោះនៅពាក់កណ្តាល ខែមករាឆ្នាំ ២០២១ខាងមុខនេះ ។ រដ្ឋមន្រ្តីក្រសួងការពារជាតិ បណ្តោះអាសន្នលោក Christopher Miller ដែលបានថ្លែង នៅឯសន្និសីទកាសែតមួយ នៅមន្ទីរប៉ង់តាហ្គោនបាននិយាយថា នៅថ្ងៃទី...
រឿងគំនូរជីវចល ដែលមានការគាំទ្រ ច្រើនលើសលប់លំដាប់សកល «TOM & JERRY» បានវិលមកជាថ្មី ប៉ុន្តែជាខ្សែភាពយន្តខ្នាតធំ ដែលជាការផលិតដោយ Warner Bros. Pictures ហើយគ្រោងនឹងបញ្ចាំងនៅឆ្នាំ ២០២១។ ភាពយន្តគំនូរជីវចលនេះ នឹងក្លាយជាទស្សនីយភាពប្លែក ព្រោះក្រៅពីមានតុក្កតា រឿងនេះក៏ផលិតជា Live-Action មានសកម្មភាពមនុស្សដែរ។ ចំណែកវីដេអូ Trailer...
អាមេរិក៖ ការបង្កើតហ្សែន នៃបក្សីចំនួន ៣៦៣ ប្រភេទនៅទូទាំងពិភពលោក រាប់ចាប់ពីសត្វមាន់ដែលមានថ្នាក់ទាប រហូតដល់បក្សីសួគ៌ដ៏អស្ចារ្យ ត្រូវបានអ្នកវិទ្យាសាស្ត្រធ្វើផែនទី ជាលើកដំបូង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការងារនេះ ត្រូវបានធ្វើឡើង ដោយអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Smithsonian និងស្ថាប័នប្រមាណ ១០០ ផ្សេងទៀត ដែលបានចូលរួមវិភាគលើ DNAចំនួន ១៧ លានកោដិ...
ព័ត៌មាននៃការដាក់បញ្ចូល Tesla ក្នុងបញ្ជី S&P 500 បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ Tesla មានការហក់ឡើងខ្លាំងកាលពីថ្ងៃអង្គារ ដែលបានជួយឲ្យលោក Elon Musk ឡើងក្លាយជាបុគ្គលមានជាងគេក្នុងលោកលំដាប់ទីបី។ នៅថ្ងៃអង្គារ ពេលដែលតម្លៃហ៊ុនរបស់ Tesla កើនឡើងរហូតដល់ ១២% ទ្រព្យសម្បត្តិរបស់លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានកើនឡើងចំនួន...
រថយន្តអគ្គិសនី អាចបត់បែនបាន ដែលយកគំរូតាមមនុស្សយន្ត ក្នុងរឿង Transformers ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុន។ រថយន្តគំរូតម្លៃ ៧០ ០០០ ដុល្លារនេះត្រូវបានរំពឹងថា នឹងទទួលបានការអនុញ្ញាត ដើម្បីរត់លើផ្លូវសាធារណៈនាពេលឆាប់ៗនេះ ក៏ដូចជាបើកផ្លូវសម្រាប់លក់ ដល់សាធារណជនផងដែរ។រថយន្តឈ្មោះ Earth-1 នេះត្រូវបានបំផុសគំនិតតាមរូបរាងមនុស្សយន្តប្រែកាយ ដែលមាននៅក្នុងរឿងភាគគំនូសជីវចលជប៉ុន ដ៏ពេញនិយម គឺរឿង “Mobile Suit Gundam”។...