បរទេស៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ជុំវិញគម្រោងលក់សម្ភារៈយោធា ដែលមានទំហំទឹកប្រាក់ សរុបចំនួនដល់ទៅ២៣,៤ពាន់លានដុល្លារ ឲ្យទៅប្រទេសសហភាពអារ៉ាប់រួម។ គណៈកម្មាធិការសម្របសម្រួលព្រឹទ្ធសភា តាមសេចក្តីរាយការណ៍ បានគ្រោងធ្វើការទាមទារឲ្យក្រសួងការបរទេសធ្វើការបញ្ជាក់ថា កិច្ចព្រមព្រៀងលក់អាវុធទាំងនោះ មិនបង្កឲ្យមានឱនភាពលើភាពទំនើបយោធា ប្រកបដោយគុណសម្បត្តិរបស់អ៊ីស្រាអែល ហើយមិនបង្កគ្រោះដល់ប្រព័ន្ធយោធានិងបច្ចេកវិទ្យាអាមេរិក។ គួរបញ្ជាក់ថា ទន្ទឹមគ្នានឹងសហភាពអារ៉ាប់រួមទទូចថា ខ្លួនជាសម្ពន្ធមិត្តគួរឲ្យទុកចិត្តបានរបស់អាមេរិកនោះ ក្រុមអ្នករិះគន់ចំពោះការលក់អាវុធទាំងនោះ បានបង្ហាញនូវការកត់សម្គាល់ឃើញថា អាវុធផលិតដោយអាមេរិករបស់សហភាពអារ៉ាប់រួម ត្រូវបានគេយកទៅប្រើប្រាស់ក្នុងយុទ្ធនាការទម្លាក់គ្រាប់...
ការប្រកួតយប់មិញនេះ បានធ្វើឲ្យអ្នកគាំទ្រអាហ្សង់ទីនមិនសប្បាយចិត្តឡើយក្រោយពេល ដែលកំពូលកីឡាករខ្សែប្រយុទ្ធ Lionel Messi គឺជាអ្នកដែលរកគ្រាប់បាល់ទី២ ជាបាល់ជ័យជំនះទៅហើយនោះ បែរជាត្រូវបានបដិសេធដោយ VAR ទៅវិញ។ ជាការប្រកួតវគ្គជម្រុះ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ជាមួយនឹងក្រុមប៉ារ៉ាហ្គាយ ប៉ុន្តែជាលទ្ធផលចុងក្រោយគឺអាហ្សង់ទីន១គ្រាប់ ខណ:ដែលប៉ារ៉ាហ្គាយបាន១គ្រាប់ស្មើដូចគ្នា។ កីឡាកររបស់ប៉ារ៉ាហ្គាយ A.Romero គឺជាអ្នករកបាល់គ្រាប់នាំមុខមុនតាំងតែពីនាទទី២១ជាបាល់ពិន័យ១១ម៉ែត្រប៉ុន្តែត្រូវបានបដិសេធទៅវិញដោយកីឡាករ N.Gonzalez វិញនៅនាទីទី៤១៕ ប្រែសម្រួលៈស៊ុនលី
បរទេស៖ មន្ត្រីឥណ្ឌានិយាយថា ដោយស្វះស្វែងធ្វើការបញ្ចប់ការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់ដោយយោធា នៅតាមជួរភ្នំហិមាល័យភាគខាងលិចនោះ ប្រទេសឥណ្ឌានិងចិន កំពុងតែបង្កើតរូបមន្តផែនការ ដែលមានទាំងការបង្កើតតំបន់គ្មានការល្បាត ដោយដករថក្រោះនិងកាំភ្លើងធំចេញ និងប្រើប្រាស់កូនដ្រូនដើម្បីបញ្ជាក់អំពីការដកនោះ។ ថ្លែងប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះតែភាពរសើបនៃស្ថានភាពនោះ មន្ត្រីមួយរូបបានបញ្ជាក់ប្រាប់ដូច្នេះថា “យើងមានផែនការច្បាស់លាស់មួយសម្រាប់ការដកថយ ដែលកំពុងតែពិភាក្សាគ្នា គឺវាកំពុងតែត្រូវបានលើកយកមកពិភាក្សាគ្នាជាផ្ទៃក្នុង លើភាគីទំាងពីរ”។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី១៣ ខែវិច្ឆិកា...
ថ្ងៃទី១៤ខែវិច្ឆិកាកាលពីឆ្នាំ១៩៦៩ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀតនៃមនុស្សជាតិគឺយានអាវកាសអាប៉ូឡូ១២ ដែលជាបេសកកម្មលើកទីពីរដែលបញ្ជាដោយមនុស្សបានធ្វើដំណើរទៅដល់ផ្ទៃនៃព្រះច័ន្ទនេះក្រោយពេលដែលវាបានធ្វើដំណើរចាកចេញពីតំបន់Cape Canaveralរដ្ឋFloridaដោយក្នុងនោះមានអាវកាសយានិកដូចជាលោក Charles Conrad, Jr. Richard F.GordonនិងលោកAlan L. Bean។ អ្វីដែលគេបានសង្កេតឃើញនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះគឺវត្តមានរបស់លោកប្រធានាធិបតីRichard Nixonដែលបានចូលរួមទស្សនាផ្ទាល់ពីទីកន្លែងបង្ហោះយានអាវកាសហើយគាត់គឺជាប្រធានាធិបតីទីមួយដែលត្រូវបានគេជឿជាក់ថាបានចូលរួមក្នុងព្រឹត្តិការណ៍ការហោះហើរទៅកាន់ទីអាវកាសដែលមានការបញ្ជាដោយមនុស្ស។ ការធ្វើដំណើរទៅដល់ឋានព្រះច័ន្ទត្រូវបានធ្វើឡើងយ៉ាងជោគជ័យហើយនាថ្ងៃទី២៤ខែវិច្ឆិកាគឺរយៈពេល១០ថ្ងៃក្រោយការបង្ហោះយានអាវកាសអាប៉ូឡូ១២បានធ្វើដំណើរមកដល់ផែនដីវិញហើយការចុះចតរបស់វាត្រូវបានធ្លាក់នៅត្រង់ចំណុចប្រមាណជា៣ម៉ាលប៉ុណ្ណោះពីនាវាចម្បាំងដែលនៅរងចាំទទួលអាវកាសយានិកនោះគឺនាវាUSS Hornet៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ឬ JCI Cambodia បានរៀបចំនូវកម្មវិធី “កញ្ចប់១ ក្តីស្រលាញ់” ដោយនឹង ផ្តល់នូវគ្រាប់ពូជបន្លែ មួយចំនួន ចែកជូនដល់ប្រជាកសិករ ចំនួន ១៦៣១គ្រួសារ មកពីស្រុក៤ ក្នុងខេត្តបាត់ដំបង ដែលរងការបំផ្លិចបំផ្លាញ ផលដំណាំ ដោយទឹកជំនន់ កាលពីពេលកន្លងទៅ ។...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយកាលពី ថ្ងៃអង្គារម្សិលមិញបានសរសេរថាដំណើរការ ធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ដែលកំពុងដំណើរការ នៅក្នុងប្រទេសប្រេស៊ីលនោះគឺត្រូវបានប្រកាសផ្អាកដំណើរការទៅហើយ បន្ទាប់ពីអជ្ញាធរសុខាភិបាលបានអះអាងថា មានករណីប៉ះពាល់ធ្ងន់ធ្ងរកើតឡើង។ អ្នកតាក់តែងច្បាប់សខាភិបាល របស់ប្រទេសប្រេស៊ីលលោក Anvisa បាននិយាយថាហេតុការណ៍ ប៉ះពាល់មួយបានកើតឡើងកាលពីថ្ងៃទី២៩ខែតុលា ប៉ុន្តែទោះបីជា យ៉ាងណាព័ត៌មានលំអិតគឺមិនត្រូវបានផ្តល់ឲ្យបន្ថែមនោះទេ។ គួរឲ្យដឹងដែរថាវ៉ាក់សាំង ដែលមានឈ្មោះថា CoronaVac ដែលកំពុងផលិតដោយក្រុម ហ៊ុន Sinovac Biotech...
តូក្យូ៖ការពន្យារពេលអូឡាំពិកទីក្រុងតូក្យូដែលត្រូវបានពន្យារពេលនៅឆ្នាំក្រោយ ប្រសិនបើវាកើតឡើងនោះនឹងអនុញ្ញាតឲ្យបរទេសចូលទស្សនាត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងត្រឹមត្រូវមេរោគ COVID-19 យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នាយកប្រតិបត្តិគណៈកម្មាធិការរៀបចំទីក្រុងតូក្យូលោក Toshiro Muto បន្ទាប់ពីកិច្ចប្រជុំមួយអំពីការប្រឆាំងនឹងការឆ្លងបានបញ្ជាក់ជាលើកដំបូងថា ចំនួនអ្នកគាំទ្រដែលមិនមែនជាជនជាតិជប៉ុនអាចត្រូវបានអនុញ្ញាតឲ្យចូលរួម។ ប៉ុន្តែនឹងមានគោលការណ៍ណែនាំតឹងរ៉ឹងសៀវភៅត្រួតពិនិត្យសុខភាព និងកម្មវិធីសុខភាព ដើម្បីតាមដានអ្នកគាំទ្រ និងតាមដានការរីករាលដាលនៃការឆ្លង។ លោក Muto បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធើណេតថា នៅនិទាឃរដូវឆ្នាំក្រោយយើងនឹងត្រៀមវិធានការសម្រាប់អ្នកទស្សនាទាំងអស់រួមទាំងអ្នកមិនមែនជនជាតិជប៉ុន។ សម្រាប់អ្នកមិនមែនជប៉ុនយើងត្រូវប្រាកដថា យើងទទួលបានឱកាសសម្រាប់ពួកគេផងដែរ។ ។ អ្នករៀបចំ និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានផ្តល់ពេលវេលាយ៉ាងហោចណាស់៥ខែទៀតដល់និទាឃរដូវនៅអឌ្ឍគោលខាងជើងដើម្បីចាប់ផ្តើមបញ្ចប់នូវរបៀបដែលពួកគេនឹងបិទអូឡាំពិកសម្រាប់អត្តពលិកចំនួន...
បរទេស៖ បន្ទាប់ពីមេដឹកនាំការពារជាតិកោះតៃវ៉ាន់បានបង្ហាញជាសាធារណៈនូវកងទ័ពអាមេរិក កំពុងបណ្តុះបណ្តាលទាហានកោះតៃវ៉ាន់នៅលើកោះ មន្ទីរប៉ង់តាហ្គោនរបស់សហរដ្ឋអាមេរិក បានអះអាងថា របាយការណ៍នេះមិនត្រឹមត្រូវទេ។ ទោះយ៉ាងណា សហរដ្ឋអាមេរិកមានប្រវត្តិយូរលង់ក្នុងការលាក់បាំងការពង្រាយកងទ័ពរបស់ខ្លួនចូលទឹកដីដែលទទួលស្គាល់ជាផ្លូវការថា ជារបស់ចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ សារព័ត៌មាន Taiwan News បានផ្សាយថា បញ្ជាការកងនាវាចរកោះតៃវ៉ាន់បានបញ្ជាក់ថា ទាហានម៉ារីនអាមេរិកបានទៅដល់កោះស្វយ័ត...
បរទេស៖មន្ត្រីជំនាញនានា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសហុងគ្រី គឺជាសមាជិក សហភាពអឺរ៉ុបដំបូងគេ ដែលបានយល់ព្រមទទួលយកថ្នាំវ៉ាក់សាំង កូវីដ១៩របស់ប្រទេសរុស្ស៊ី សម្រាប់ការតេស្តសាកល្បង ព្យាបាល។ តាមការចេញផ្សាយមួយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេសហុងគ្រី នឹងទទួលបានថ្នាំវ៉ាក់សាំង Sputnik V នោះដំបូង នៅក្នុងរយៈពេល១០ថ្ងៃទៀត...
បរទេស៖សារព័ត៌មានបរទេស នៅថ្ងៃសុក្រ បានចេញផ្សាយថា ការផលិតផលស្មាតហ្វូន ទៅកាន់ប្រទេសចិន បានធ្លាក់ចុះ ២៧ភាគរយ នៅក្នុងខែតុលា បើប្រៀបធៀបទៅនឹងតួលេខ នៅខែដូចគ្នាកាលពីឆ្នាំមុន ។ តួលេខដដែលក៏បានបង្ហាញដែរថា តម្រូវការស្មាតហ្វូន មានភាពតិចតួច បើទោះបីជាប្រទេសចិន បានងើបឡើងវិញ ពីចេញពីវីរុសកូវិដ១៩ ហើយក្រុមហ៊ុន Apple និងគូប្រជែងក្នុងស្រុក របស់ខ្លួន ដូចជាក្រុមហ៊ុន...