មេឃខៀវ Man City ត្រូវបានសារព័ត៌មានបាល់ទាត់ Sportskeeda នៅថ្ងៃនេះចេញផ្សាយថា បានត្រៀមលុយប្រមាណជា៤០លាន អ៊ឺរ៉ូឬ៣៦លានផោនរួចហើយ ដើម្បីអាចចរចាសុំទិញយកខ្សែបម្រើ Denis Zakaria។ Denis ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Monchengladbach នឹងក្លាយទៅជាគោលដៅដ៏ធំបំផុតមួយ របស់ក្លឹបនារដូវក្តៅខាងមុខជាពិសេសនៅក្រោយពេល ដែលក្លឹបមើលឃើញថាខ្លួនកំពុងមានបញ្ហានៅត្រង់តំបន់បម្រើការពារ។ កីឡាករវ័យ២៣ឆ្នាំរូបនេះ បានបង្ហាញខ្លួនឲ្យជម្រើសជាតិស្វីសចំនួន២៨ដងមកហើយហើយ បើនិយាយពីទំរង់លេងរបស់គាត់វិញត្រវបានគេប្រដូចទៅនឹង អតីតកំពូលកីឡាករឆ្នើមម្នាក់របស់ Man...
បរទេស៖ កងទ័ពជើងទឹកនិងកងកម្លាំងម៉ារីនសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានចុះហត្ថលេខាលើផែនការមួយ ដែលធ្វើឲ្យមានរបៀបរៀបរយចំពោះដែនទទួលខុសត្រូវ ដើម្បីពង្រឹងភាគជាដៃគូ នៅក្នុងទីបញ្ជាការភាគខាងត្បូង។ ផែនការគាំទ្រយុទ្ធនាការកងកម្លាំងម៉ារីនរួមគ្នា ដែលជាឯកសារមួយត្រូវបានធ្វើបច្ចុប្បន្នភាព និងការកែប្រែងជាប្រក្រតីនោះ បានបង្ហាញនូវយុទ្ធសាស្ត្រធ្វើឲ្យកាន់តែប្រសើរឡើង នូវការសម្របសម្រួលដល់ទីបញ្ជាការភាគខាងត្បូង របស់កងនាវាលេខ៤ និងទីបញ្ជាការខាងត្បូងរបស់កងកម្លាំងម៉ារីន។ ទីបញ្ជាការទាំងពីរនេះ ផ្តោតសំខាន់លើដែនទឹកភាគកណ្ដាលនិងអាមេរិកខាងត្បូង។ លោក Jon Wilkins ជាប្រមុខរៀបចំផែនការរបស់កងកម្លាំងម៉ារីន បាននិយាយដូច្នេះថា...
ភ្នំពេញ៖ អ្នកប្រដាល់ ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធ ប្រើរយៈពេលត្រឹមតែ២ទឹកប៉ុណ្ណោះផ្ដួលអ្នកប្រដាល់ជើងខ្លាំងបាង កានុន ក្លិបអាណាចក្រគុនខ្មែរឲ្យបាត់បង់ ឳកាសដើម្បីឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នៃព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by Cell Card ។ គ្រាន់តែលឺស្នូរជួងក្នុងទឹកទី១បន្លឺឡើង អ្នកប្រដាល់ជើងខ្លាំងទាំង២ចាប់ផ្ដើមវាយប្រហារ លើគ្នាទៅវិញទៅមកតែម្ដង...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបង្កើតឯតទគ្គកម្មពិភពលោកថ្មីមួយ ដោយហេតុថាករណីជំងឺកូវីដ -១៩ ដែលមានរយៈពេលតែមួយថ្ងៃបានកើនឡើងដល់ជាង ១១ម៉ឺននាក់កាលពីថ្ងៃព្រហស្បតិ៍។ សរុបចំនួន ១១៧.៩៨៨ ករណីថ្មី និងអ្នកស្លាប់ថ្មី ១.១៣៥ នាក់ត្រូវបានកត់ត្រានៅថ្ងៃព្រហស្បតិ៍នេះបើយោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃសុក្រ។ ចំនួនថ្មីបានបំបែកកំណត់ត្រាមុនចំនួន ១០៦.៥៣៧ ករណីក្នុងមួយថ្ងៃនៅថ្ងៃពុធ។ ប្រទេសនេះបានបន្ថែមករណីចំនួនជាង ១០០.០០០ ករណីក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នាដែលជាព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ។...
បរទេស៖ សេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា កងកម្លាំងម៉ារីនសហរដ្ឋអាមេរិក នៅមូលដ្ឋានយោធា Camp Kinser កោះអូគីណាវ៉ា ប្រទេសជប៉ុន កំពុងតែធ្វើការត្រួតពិនិត្យតាមបែបបច្ចេកទេស ចំពោះឧបករណ៍កងវរសេនាតូច ផែ្នកជួសជុលលេខ៣។ ក្រុមដឹកជញ្ជូនកងកម្លាំងម៉ារីនលេខ៣ របស់កងវរសេនាតូច ដែលផ្នែកមួយរបស់ទីបញ្ជាការផ្នែកថែទាំ ជួសជុលនាវាចម្បាំងកងកម្លាំងម៉ារីន បានចាកចេញពីមូលដ្ឋានរបស់ខ្លួន ក្នុងរដ្ឋហ្សកហ្ស៊ី កាលពីខែតុលា ហើយធ្វើដំណើរមកកោះអូគីណាវ៉ា ដើម្បីធ្វើតេស្តក្រិតតាមខ្នាត...
កីឡាករដែលជាអាវុធដ៏ល្អបំផុត របស់ក្លឹបបាល់ទាត់អាជីពនានាគឺជាកីឡាករខ្សែប្រយុទ្ធដែលអាចស៊ុត បានយ៉ាងជំនាញជាមួយនឹងជើងទាំងសងខាងរបស់ខ្លួន។ អ្នកខ្លះអាចមានសមត្ថភាពស៊ុតបាន ទាំងសងខាងតាំងតែពីកំណើតកីឡាករខ្លះអាចលេងបានល្អ នៅក្រោយការព្យាយាមហ្វឹកហាត់នូវជើងដែលខ្សោយរបស់ខ្លួនក៏មាន។ នៅថ្ងៃនេះយើងនឹងទៅមើលកីឡាករ៥រូប ដែលគេជឿជាក់ថាអាចមានសមត្ថភាពស៊ុតបាល់ជាមួយនឹង ជើងទាំងសងខាងបានល្អនៅលីគកំពូលអង់គ្លេស៖ ១. Youri Tielemans – Leicester City ២. Richarlison – Everton ៣. Diogo...
បរទេស៖ សហសមយុទ្ធ Keen Sword 21 ជាសមយុទ្ធយោធារយៈពេល១១ថ្ងៃ ដែលមានកងទ័ពអាមេរិកចំនួន៩.០០០នាក់ និងកងកម្លាំងស្វ័យការពារជប៉ុនចំនួន៣៧.០០០នាក់ ចូលរួមនោះ តាមសេចក្តីរាយការណ៍ ត្រូវបានគេប្រកាសពីថាបានទទួលជោគជ័យ នៅពេលបញ្ចប់។ ក្នុងសេចក្តីថ្លែងការណ៍មួយ ក្នុងពិធីបញ្ចប់សមយុទ្ធនាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកឧត្តមសេនីយ៍ Kevin Schneider ជាមេបញ្ជាការកងកម្លាំងនៅជប៉ុនរបស់អាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “សមយុទ្ធ Keen Sword...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីកម្រិត៥,៨រ៉ិចទ័របានវាយប្រហារតំបន់ដែនកោះបន្ទុះភ្នំភ្លើងនៅក្នុងប្រទេសជប៉ុន ។ យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៨រ៉ិចទ័រ បានកើតឡើងនៅលើដែនកោះបន្ទុះភ្នំភ្លើង ដែលជាតំបន់មួយនៅក្នុងប្រទេសជប៉ុន នៅវេលាម៉ោង០១និង១០នាទីព្រឹក ម៉ោងសកល នៅថ្ងៃសៅរ៍នេះ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី មានជម្រៅ១៧,៧៦គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់២៥.៦៨៩៣ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៤៣.៦២៧៣ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត...
ហ្សឺណែវ៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃសុក្របានពន្យាពេលកិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាទូទៅ ស្តីពីការតែងតាំងអគ្គនាយកដែលគ្រោងធ្វើនៅថ្ងៃទី០៩ ខែវិច្ឆិកាដោយលើកយកមូលហេតុរួមមាន“ ស្ថានភាពសុខភាព និងព្រឹត្តិការណ៍បច្ចុប្បន្ន” ។ ប្រធានក្រុមប្រឹក្សាទូទៅលោក David Walker នៃប្រទេសនូវែលសេឡង់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា “វាបានធ្វើឱ្យខ្ញុំចាប់អារម្មណ៍ថា សម្រាប់ហេតុផលរួមទាំងស្ថានភាពសុខភាព និងព្រឹត្តិការណ៍បច្ចុប្បន្នគណៈប្រតិភូនឹងមិនស្ថិតក្នុងទីតាំង ដើម្បីធ្វើការសម្រេចចិត្តជាផ្លូវការនៅថ្ងៃទី០៩ ខែវិច្ឆិកា” នៃ សមាជិកទាំងអស់។ លោកបានបន្ថែមថា“ ដូច្នេះខ្ញុំនឹងពន្យារពេលកិច្ចប្រជុំនេះរហូតដល់មានការជូនដំណឹងបន្ថែមទៀតក្នុងអំឡុងពេលណា...
ក្រុងឡុងដ៍៖ អ្នកគាំទ្រជិត ២០០,០០០ នាក់នៅក្នុងចក្រភពអង់គ្លេសបានចុះហត្ថលេខាលើញត្តិជាសាធារណៈ មួយបានអំពាវនាវឲ្យសមាជិកសភារបស់អង់គ្លេស បញ្ឈប់ក្លិបបាល់ទាត់ដែលត្រូវបង្ខំធ្វើការប្រកួតនៅពីក្រោយ ការបិទទ្វារមានន័យថា មិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាឡើយយោងតាម ការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ក្រុមសមាជិកសភានៅសភាបានប្រកាសថា សមាជិកសភានឹងធ្វើការជជែកដេញដោលគ្នានៅថ្ងៃច័ន្ទ ដែលជាញត្តិទាក់ទងនឹងការចូលរួមរបស់អ្នកទស្សនាសម្រាប់ការប្រកួតបាល់ទាត់ អំឡុងពេលនៃការរាតត្បាតមេរោគCOVID-19 ។នាយកដ្ឋានឌីជីថលវប្បធម៌ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា (DCMS) បានប្រកាសថា ខ្លួននឹងបញ្ជូនរដ្ឋមន្រ្តីរដ្ឋាភិបាលទៅជជែកដេញដោល ដើម្បីឆ្លើយតបនឹងអ្នកដាក់ញត្តិ។ អ្នករៀបចំញត្តិចង់ឲ្យរដ្ឋាភិបាល អនុញ្ញាតឲ្យអ្នកគាំទ្រគ្រប់លំដាប់ថ្នាក់រួមទាំងលីគកំពូល ក្របខណ្ឌលីគកំពូល...