ភ្នំពេញៈគំរោងតារាសាគរ ក្នុងខេត្តកោះកុង ដែលកំពុងបំពេញតម្លៃឲ្យខេត្ត ដាច់ស្រយាលនេះ កំពុងដំណើរការយ៉ាងសកម្ម ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សា លើផែនការអភិវឌ្ឍន៍ដំណាក់កាលទី២។ ជាមួយគ្នានេះព្រលានយន្តហោះ លំដាប់អន្តរជាតិនៃគម្រោងដ៏ធំនេះ ក៏បាននិងកំពុងដំណើរការនិងត្រៀមបញ្ចប់នៅពេលឆាប់ៗខាងមុខនេះផងដែរ ពិសេសកំពង់ផែទឹកជ្ រៅក៏បាននិងកំពុងឈានទៅបញ្ចប់ការស្ថាបនានាពេលខាងមុខ។ ការកសាងកំពង់ផែទឹកជ្រៅព្រលាន យន្តហោះអន្តរជាតិបានធ្វើឡើងដើម្បី គាំទ្រដល់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលបាននិងកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ឋ ឆ្ពោះទៅតំបន់នេះ ពិសេសការស្ថាបនាផ្លុវជាតិលេខ១០ ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ភ្ជាប់ទៅកាន់ខេត្តកោះកុង។...
បរទេស ៖ ប្រទេសអង់គ្លេស នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា ការគ្រប់គ្រងទីតំាង អាវុធនុយក្លេអ៊ែរបស់ខ្លួន នឹងវិលត្រឡប់ទៅដាក់ក្រោម ការគ្រប់គ្រង របស់រដ្ឋាភិបាល ជំនួសការដឹកនាំដោយសម្ព័ន្ធ ឧស្សាហកម្មវិញ ។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា សម្ព័ន្ធឧស្សាហកម្មបង្កើត អាវុធអាតូមិក...
ការសិក្សាថ្មីមួយបានបង្ហាញឱ្យដឹងថា ពួកបុរសៗដែលមិនអាច បង្កកំណើតបានអាចមានហានិភ័យខ្ពស់ក្នុងការកើតជំងឺផ្សេងៗទៀត ជាអាទិគឺជំងឺទឹកនោមផ្អែម ជំងឺបេះដូង ហើយនិងញៀនសារធាតុញៀនជាដើម។ ពួកអ្នកសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យ Stanford University Medical School នៅ Palo Alto, California បានស្រង់យកតួលេខរបស់បុរសៗប្រមាណជា១០០,០០០នាក់ ចេញពីទិន្នន័យនៃការទាមទារការធានារ៉ាប់រងនៅក្នុងចន្លោះឆ្នាំ២០០១និង២០០៩។ បុរសៗទាំងអស់នោះមានអាយុមធ្យម៣៣ឆ្នាំ។ គេបានរកឃើញថា ពួកបុរសៗដែលមិនអាចបង្កកំណើតបានអាចនឹងកើតជំងឺបេះដូង៤៨%និងជំងឺទឹកនោមផ្អែម៣០% ច្រើនជាងបុរសធម្មតា។ ពួកនោះក៏មានអត្រាប្រើប្រាស់សុរានិងសារធាតុញៀនខ្ពស់...
ខារ៉ូលីណា ៖ ក្រុមអ្នកស្ម័គ្រចិត្តពិនិត្យ សំបុក អណ្តើកសមុទ្រ នៅលើឆ្នេរខ្សាច់ខារ៉ូលីណា ខាងត្បូង “South Carolina” បានប្រទះឃើញសត្វអណ្តើក សមុទ្រពណ៌ស ដ៏កម្រកំពុងលូនកាត់ខ្សាច់ មានជំងឺហ្សែនបណ្តាល ឲ្យវាមានការកាត់បន្ថយ សារធាតុពណ៌នេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ទីប្រជុំជននៃកោះ Kiawah បានបង្ហោះ នៅលើទំព័រ...
ភ្នំពេញ៖មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានអញ្ជើញសហព័ន្ធកីឡាជាតិ ទាំង៣៤ចូលរួមកិច្ចប្រជុំពិភាក្សាលើការប្រមូលផ្តុំឆ្នាំ២០២០ និងលើកទិសដៅ ការប្រមូលផ្តុំកីឡាករជម្រើសជាតិឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈសម្រាប់ ព្រឹត្តិការណ៍ ការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១។ ក្នុងឳកាសនោះ បើកកិច្ចប្រជុំការកំណត់ទិសដៅ នៃការអនុវត្តនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងអគ្គលេខាធិការ អគ្គលេខាធិការរង...
ម៉ិកស៊ិកូ ៖ ចំនួនច្រើនជាងទ្វេដង នៃកូនអណ្តើកសមុទ្រ ដែលជិតផុតពូជកើនឡើង យ៉ាងឆាប់រហ័ស បន្ទាប់ពីវាញាស់ច្រើន នៅលើឆ្នេរសមុទ្រប្រទេសម៉ិកស៊ីកូ ដោយសារតែមេរោគCOVID-19 ធ្វើឲ្យដំណើរកម្សាន្តរបស់មនុស្សធ្លាក់ចុះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាមសមាជិក ក្រុមអភិរក្សជនជាតិ ដើមភាគតិចTortugueros del Desemboqueថា កូនអណ្តើកសមុទ្រ Olive Ridley ជាង ២,២៥០...
ម៉ិចស៊ិចកូ ៖ ដំណើររបស់បុរេប្រវត្តិដ៏ គួរឲ្យកត់សម្គាល់របស់ម្ដាយ និងកូនតូចរបស់នាងដើរឆ្លងកាត់កូន ភ្នំប្រកបដោយគ្រោះថ្នាក់បំផុត និងមានពំនូកភក់ ដោយមំសាសីបុរាណត្រូវបានគេជីក រកឃើញដោយអ្នកវិទ្យាសាស្ត្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ហ្វូស៊ីលស្នាមជើងបង្ហាញ ពីមនុស្សពេញវ័យតូចម្នាក់ ដែលភាគច្រើនជាស្ត្រីតែអាចជាបុរស វ័យជំទង់ដោយដើរអស់រយៈពេលជិតមួយម៉ាយល៍ នៃអ្នកប្រមាញ់កាលពី ១៣០០០ ឆ្នាំមុន។ ការវិភាគបានបង្ហាញថា មនុស្សពេញវ័យដើរ ក្នុងភាពភិតភ័យនៅលើដីភក់...
បរទេស ៖ បាតុករនៅក្នុងប្រទេសម៉ិកស៊ិក បានដុតរូប របស់លោក ដូណាល់ ត្រាំ និងភ្នាក់ងារល្បាតព្រំដែន អាមេរិកមួយរូប នៅតាមព្រំដែនអាមេរិក កាលពីថ្ងៃសៅរ៍ ដោយថ្កោលទោស គោលនយោបាយអន្តោប្រវេសន៍ របស់លោកប្រធានាធិបតីអាមេរិករូបនេះ និងជំរុញជនជាតិអាមេរិក មិនឲ្យបោះឆ្នោតជូនលោក នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ ។ សកម្មជនអន្តោប្រវេសន៍ជាច្រើននាក់ តាមសេចក្តីរាយការណ៍ បានដើរដង្ហែក្បួនទៅកាន់របងព្រំដែន ដែលខ័ណ្ឌចែកប្រទេសម៉ិកស៊ិក...
(ភ្នំពេញ) ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០៖ ប្រូម៉ូសិនដ៏រំភើបរីករាយ និងអស្ចារ្យបានមកដល់ទៀតហើយ…!! រាល់ការទិញ Samsung Galaxy A51 ចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 អតិថិជនទាំងអស់នឹងទទួលបានការថែមជូនកាតចាក់សាំង តូតាល់ (TOTAL)...
បរទេស ៖ កងកម្លាំងការពារតំបន់ឆ្នេរសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា នាវាបំបែកទឹកកងកម្លាំងការពារតំបន់ឆ្នេរ Polar Star នឹងបញ្ជូនកាន់មហាសមុទ្រអាក់ទិក ជំនួយបេសកកម្មរដូវរងារ តាមប្រក្រតីនៅតំបន់មហាសមុទ្រ អង់តាក់ទិករបស់វាវិញ ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយ...