បរទេស៖ យោងតាមមជ្ឈមណ្ឌលបច្ចេកវិទ្យាវិទ្យាសាស្ត្រ និងវិស្វកម្មអាមេរិកដែលហៅកាត់ថា CSSE នៃសកលវិទ្យាល័យ John Hopkins បានឱ្យដឹងថា ចំនួនសរុបនៃករណីឆ្លងកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិកបានពេលនេះ បានកើនឡើងដល់ ៩លាននាក់ហើយកាលពីថ្ងៃសុក្រ។ ចំនួនករណីកូវីដ១៩នៅអាមេរិក បានកើនឡើងដល់ ៩ ០០៧ ២៩៨ នាក់ជាមួយនឹងចំនួនអ្នកស្លាប់ ទូទាំងប្រទេសដល់ទៅ ២២៩ ២៩៣ នាក់។...
តូក្យូ៖ប្រភពពីរដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលជប៉ុនគ្រោង នឹងពង្រឹងការគាំទ្រសម្រាប់ការអភិវឌ្ឍអាគុយរថយន្តជំនាន់ក្រោយ ព្រោះវាមានគោលបំណង ពង្រីកការប្រើប្រាស់យានយន្តអគ្គិសនី និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រសួងឧស្សាហកម្មនឹងរាប់បញ្ចូលការគាំទ្រ សម្រាប់ការអភិវឌ្ឍថ្មនៅក្នុងផែនការសកម្មភាពមួយដែលខ្លួនមានបំណងចងក្រងនៅចុងឆ្នាំនេះ បន្ទាប់ពីការសន្យារបស់លោកនាយករដ្ឋមន្រ្តី Yoshihide Suga ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅក្នុងប្រទេសជប៉ុនឲ្យធ្លាក់ចុះដល់សូន្យត្រឹមឆ្នាំ ២០៥០ ។ អាគុយចំណាយប្រហែល ៣០ ភាគរយ នៃការចំណាយដើម្បីអភិវឌ្ឍរថយន្តអគ្គិសនី និងមានឥទ្ធិពលដោយផ្ទាល់ទៅលើដំណើរការរបស់រថយន្ត។ ក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម...
សេអ៊ូល៖ ក្រុមអ៊ីស្លាមជ្រុលនិយមអាល់សាបាប បានប្រើអ្វីដែលហាក់ដូចជាកាំភ្លើងត្បាល់កូរ៉េខាងជើងនៅក្នុងការវាយប្រហារជាក់ស្តែងមួយប្រឆាំងនឹងបរិវេណអង្គការសហប្រជាជាតិ នៅប្រទេសសូម៉ាលី កាលពីដើមឆ្នាំនេះ នៅក្នុងសញ្ញាមួយនៃលទ្ធភាពនៃការដោះដូរអាវុធរវាងភាគីទាំងពីរ។ ក្រុមដែលជាប់ទាក់ទងនឹងក្រុមអាល់កៃដា បានធ្វើការវាយប្រហារដោយកាំភ្លើងត្បាល់ចំនួន ៦ ដាច់ដោយឡែកពីគ្នានៅលើអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីម៉ូហ្គាម៉ាឌីស រវាងខែកុម្ភៈ និងឧសភា។ ក្រុមអ្នកជំនាញនៃប្រទេសសូម៉ាលី បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយមួយនៅថ្ងៃទី១៧ ខែកុម្ភះ នេះថាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារចំនួន ៤៤ គ្រាប់ មានកាំភ្លើងត្បាល់ ៦០ មីលីម៉ែត ដែលត្រូវបានបាញ់សំដៅទៅបរិវេណនៃអង្គការសហប្រជាជាតិ...
បរទេស៖ ប្រទេសឥណ្ឌានិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង BECA ជាមូលដ្ឋានទីបួន និងចុងក្រោយ នៅសប្តាហ៍នេះ ដែលយោងទៅតាមរដ្ឋបាល Trump គឺចាំបាច់ក្នុងការផ្ទេរបច្ចេកវិទ្យានិងវេទិកាជាន់ខ្ពស់រួមទាំងយន្តហោះគ្មានមនុស្សបើក។ រដ្ឋបាលរបស់លោក ត្រាំ ក៏បានធ្វើវិសោធនកម្មច្បាប់ដែលរឹតត្បិតការលក់យន្តហោះដ្រូនគ្មានមនុស្សបើកថ្នាក់យោធាដល់ដៃគូបរទេសដូចជាឥណ្ឌាផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានទប់ទល់នឹងសម្ពាធរបស់អាមេរិកចំពោះការទិញយន្តហោះគ្មានមនុស្សបើក Predator-B ដែលមានលក្ខណៈទំនើបបំផុត ឬហៅថា...
តូក្យូ៖ យោងតាមមនុស្ស ៦ នាក់នៅក្នុងរដ្ឋាភិបាល និងគណបក្សកាន់អំណាចបានដឹងអំពីបញ្ហានេះថា ប្រទេសជប៉ុនអាចនឹងបិទប្រទេសចិនយ៉ាងមានប្រសិទ្ធិភាព ពីការផ្គត់ផ្គង់ដ្រូនដល់រដ្ឋាភិបាលរបស់ខ្លួនដើម្បីការពារព័ត៌មាន រសើបជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយដើម្បីពង្រឹង សន្តិសុខជាតិយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ មនុស្សទាំងនោះបានបន្តថា ក្តីកង្វល់ចម្បងផ្តោតលើបច្ចេកវិទ្យាព័ត៌មានខ្សែសង្វាក់ផ្គត់ផ្គង់សន្តិសុខអ៊ីនធើណេត និងកម្មសិទ្ធិបញ្ញាជាការព្រួយបារម្ភដែលកំពុងតែកើនឡើង នៅខាងក្រៅប្រទេសជប៉ុនផងដែរ។ ប៉ុន្តែជប៉ុនត្រូវតែថ្លឹងថ្លែង ការភ័យខ្លាចបែបនេះជាពិសេសការកើនឡើងកាន់តែខ្លាំងរបស់ទីក្រុងប៉េកាំង ក្នុងការនាំចេញបច្ចេកវិទ្យារសើបដូចជាដ្រូនពាណិជ្ជកម្ម និងកាមេរ៉ាសុវត្ថិភាពប្រឆាំងនឹងការពឹងផ្អែកសេដ្ឋកិច្ច យ៉ាងជ្រាលជ្រៅលើប្រទេសចិន។ វាក៏ត្រូវតែធ្វើនាវាចរណ៍កាន់តែខ្លាំងឡើង ៗ រវាងចិន និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ជប៉ុន...
ក្លឹបហង្សក្រហម Liverpool នៅថ្ងៃនេះបានប្រកាសថាកីឡាករខ្សែការពារហូឡង់ van Dijk ទើបតែបានធ្វើការវះកាត់បានជោគជ័យហើយក្រោយពេលទទួលរងរបួសប្រកួតប៉ះ Everton កាលពីដើមឆ្នាំ។ តាមការបញ្ជាក់អះអាងរបស់ក្លឹបនិងសារព័ត៌មានល្បីៗកន្លងមកបានឲ្យដឹងថារបួសក្បាលជង្គង់របស់ Van Dijk នឹងធ្វើឲ្យកីឡាកររូបនេះនឹងសម្រាកព្យាបាល រហូតទៅដល់ចប់រដូវកាលតែម្តង។ សេចក្តីថ្លែងការណ៍របស់ក្លឹបបានសរសេរថា៖ខ្សែការពារឆ្នើមរបស់ក្លឹប Van Dijk ដែលមានផែនការរួចទៅហើយក្នុងការវះកាត់របួសនៅក្នុងទីក្រុងឡុងនោះ គឺបានប្រព្រឹត្តទៅយ៉ាងជោគជ័យនៅថ្ងៃសុក្រនេះប៉ុន្តែទោះបីជាយ៉ាងណា គឺនៅតែមិនទាន់អាចបញ្ជាក់ច្បាស់អំពីពេលវេលា វិលត្រឡប់វិញនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី
សេនហ្វ្រេនស៊ីស្កូ៖ កម្មវិធីផ្ញើសារដ៏ពេញនិយម Instagram របស់ក្រុមហ៊ុន Facebook បាននិយាយថាខ្លួនកំពុងធ្វើការផ្លាស់ប្តូរវេទិកាចែករម្លែករូបភាពរបស់ខ្លួនដើម្បីការពារ ការរីករាលដាលនៃព័ត៌មានមិនត្រឹមត្រូវជុំវិញការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិកយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter បានឲ្យដឹងថា សម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក Instagram នឹងលុបផ្ទាំង“ ថ្មីៗ” ចេញពីទំព័រ hashtag ។សេចក្តីថ្លែងការណ៍បានបន្ថែមថា យើងកំពុងធ្វើនេះដើម្បីកាត់បន្ថយការផ្សព្វផ្សាយពេលវេលាអាចបង្កផល ប៉ះពាល់ដល់ការបោះឆ្នោតដែលអាចកើតមាននៅជុំវិញការបោះឆ្នោត ។ ផ្ទាំង...
បរទេស៖ ប្រទេសអ៊ីរ៉ង់ បានចោទសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះថា ធ្វើសកម្មភាពដូចជា ចោរសមុទ្រការ៉ាបៀន ក្រោយទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួនបានលក់ចោលប្រេងឆៅ របស់អ៊ីរ៉ង់ ដែលខ្លួនរឹបអូសបាន នៅតាមផ្លូវដឹកទៅកាន់ ប្រទេសវេណេស៊ុយអេឡា។ នៅលើបណ្ដាញសង្គមធ្វីតធ័រ មន្ត្រីនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានមានប្រសាសន៍ដូច្នេះថា “សមុទ្រនៅការ៉ាបៀន បានអួតអាងខ្លាំងៗដោយបើកចំហ អំពីសកម្មភាពលួចប្លន់របស់ពួកគេ...
កីឡាករខ្សែការពារប្រេស៊ីល Fabinho នៅថ្ងៃនេះ ត្រូវបានគ្រូបង្វឹកក្លឹប លោក Jurgen Kloppបានបញ្ជាក់ថា នឹងអាចមានវត្តមាន ប្រកួតជួយក្លឹបឡើយ ពេលប្រកួតប៉ះ West Ham ។ Fabinho ត្រូវបានទទួលរងរបួស ក្នុងការប្រកួតប៉ះនឹង Midtylland កាលពីយប់ថ្ងៃអង្គារហើយត្រូវបានផ្លាស់ប្តូរចេញភ្លាមផងដែរ ជំនួសដោយកីឡាករ ខ្សែការពារវ័យ១៩ឆ្នាំ Rhys Williamsជំនួសវិញ។...
សេអ៊ូល៖ ប្រាក់ចំណេញសុទ្ធ របស់ក្រុមហ៊ុន Samsung Electronics បានកើនឡើងជិតពាក់កណ្តាល នៅក្នុងត្រីមាសទី ៣ នេះ ដោយសារតែអាជីវកម្មទូរស័ព្ទចល័ត និងបន្ទះឈីបរបស់ខ្លួន ត្រូវបានបង្កើន ដោយការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុន Huawei ជាគូប្រជែងរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនផលិត បន្ទះឈីបអង្គចងចាំធំបំផុត របស់ពិភពលោក...