អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Sarri ត្រូវបានគេជឿជាក់ថា ពិតជាមានបំណង ក្នុងការវិលត្រឡប់ មកធ្វើការងាររបស់ខ្លួនខ្លាំងណាស់ នៅពេលនេះក្រោយការបណ្តេញចេញ ពីសំណាក់ក្លឹប Juventus នាពេលកន្លងមក។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី តាមការចេញផ្សាយរបស់ the Goal នៅថ្ងៃនេះបានសរសេរថា លក្ខខណ្ឌមួយដែលគ្រូបង្វឹកសញ្ជាតិ អ៊ីតាលីរូបនេះ អាចធ្វើបាននោះ គឺចាំបាច់ត្រូវតែដោះស្រាយ បញ្ហាកុងត្រាជាមួយនឹង...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មនុស្ស ៣ នាក់ បានបាត់បង់ជីវិត ដោយសារតែការវាយប្រហារ ដោយកាំបិតនៅឯព្រះវិហារមួយនៅទីក្រុង Nice ប្រទេសបារាំង។ អភិបាលក្រុង Nice លោក Christian Christian Estrosi បាននិយាយថា វាគឺជាការវាយប្រហារ ដោយភេរវកម្មនៅចំកណ្តាល នៃតំបន់...
វ៉ាស៊ីនតោន៖ ដោយមានរយៈពេលមួយសប្តាហ៍ទៀត រហូតដល់ការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក គូប្រជែងខាងប្រជាធិបតេយ្យ លោក ចូ បៃដិន កំពុងរក្សាការនាំមុខ ក្នុងការស្ទង់មតិថ្នាក់ជាតិ លើប្រធានាធិបតីសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដែលនៅតែបន្តប្រឈមមុខនឹងសំណួរ ជុំវិញការដោះស្រាយរបស់លោក ចំពោះការឆ្លងរាលដាលជំងឺ កូវីដ-១៩។ បេក្ខជនទាំងពីរ កំពុងបោះជំហានចុងក្រោយ នៅក្នុងរដ្ឋសមរភូមិ ដោយព្យាយាមដាក់ខ្លួន...
នៅសប្តាហ៍នេះ អតីតគ្រូបង្វឹកក្លឹប Man City លោក Roberto Mancini បានបង្ហាញ ពីអារម្មណ៍សោកស្តាយរបស់លោក នៅពេលដែលបានឃើញថា Mario Balotelliធ្លាប់ជាកីឡាករឆ្នើម របស់អ៊ីតាលីបំផុតនោះ បានធ្លាក់ខ្លួនទៅជាកីឡាករ ដ៏យ៉ាប់យ៉ឺនម្នាក់ទៅវិញ។ រំលឹកដែរថា អតីតគ្រូបង្វឹកអ៊ីតាលីរូបនេះ បានផ្តល់ឧិកាសដល់ Balotelli ក្នុងការបង្ហាញខ្លួន ក្នុងនាមជាកីឡាករបាល់ទាត់អាជីពដំបូង ជាមួយនឹងក្លឹប...
ប៉េកាំង៖ គណបក្សកុម្មុយនិស្តចិន បានសន្យាថា នឹងប្រកាន់យកយុទ្ធសាស្រ្ត“ ចរាចរពីរ” ដើម្បីជំរុញតម្រូវការក្នុងស្រុក ខណៈដែលព្យាយាមជំរុញការនាំចេញ និងមានភាពតានតឹង កាន់តែខ្លាំងឡើងជាមួយអាមេរិក។ ទីក្រុងប៉េកាំង ប្រហែលជាត្រូវបានគេបង្ខំ ឱ្យសង្កត់ធ្ងន់ទៅលើការពង្រឹងតំរូវការ ក្នុងស្រុកជាជាងការពឹងផ្អែក លើការនាំចេញ ដែលជាកត្តាជំរុញ ដ៏សំខាន់នៃកំណើន ដោយសារសេដ្ឋកិច្ចផ្តោតលើទីផ្សារ មានការស្ទាក់ស្ទើរ ក្នុងការធ្វើពាណិជ្ជកម្មយ៉ាងសកម្ម ជាមួយប្រទេស ដែលដឹកនាំដោយរដ្ឋកុម្មុយនិស្ត។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ...
សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខពិសេសរបស់ប្រធានាធិបតីលោក មូន ជេអ៊ីន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង អាចត្រូវបានដាក់នៅជួរមុខនៃសង្រ្គាមត្រជាក់ថ្មីប្រសិនបើខ្លួនចូលរួមជាមួយស្ថាបត្យកម្មសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសចិន។ លោកមូន ជុងអ៊ីន បានធ្វើការកត់សម្គាល់នៅក្នុងវេទិកា ស្តីពីសន្តិសុខ គឺពីរថ្ងៃបន្ទាប់ពីលោកបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកបង្ខំឲ្យកូរ៉េខាងត្បូងចូលរួមក្នុងយន្តការការពារជាតិរួមគ្នាប្រឆាំងនឹងប្រទេសចិន នោះវានឹងបង្កនូវ“ ភាពលំបាកដែលអាចកើតមាន” ចំពោះទីក្រុងសេអ៊ូលខណៈទីក្រុងប៉េកាំង “អាចចាត់ទុកពួកយើងជាសត្រូវ”។ ថ្មីៗនេះសហរដ្ឋអាមេរិក បានបង្ហាញពីបំណងពង្រីកវេទិការការ៉េ ដែលទាក់ទងនឹងអូស្ត្រាលីជប៉ុន និងឥណ្ឌា...
បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថាកងទ័ពអាកាសអាមេរិក និងយន្តហោះចម្បាំងប្រភេទ F-16 បានស្ទាក់ចាប់យន្តហោះគ្មាន ការអនុញ្ញាតមួយដែលហោះហើរក្បែរទីតាំងកំពុងប្រារព្ធទៅនៃយុទ្ធនាការបោះឆ្នោត របស់លោកប្រធានាធិបតី Donald Trump ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃពុធនៅរដ្ឋអារីហ្សូណា។ បញ្ជាការការពារជាតិទ័ពអាកាសអាមេរិកខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយន្ដហោះដែលមិនស្គាល់អត្តសញ្ញាណមួយ នោះមិនបានអើពើទៅនឹងនីតិវិធីស្ទាក់ចាប់ដំបូងទេប៉ុន្តែវាបានបង្កើតទំនាក់ទំនងតាមវិទ្យុនៅពេល ដែលយន្តហោះ F-16 ដាក់ពង្រាយរលកសញ្ញា។ នៅពេលដែលលោក Trump បានឃើញនិងដឹងហេតុការណ៍នេះហើយ នោះគាត់បានចង្អុលនៅលើមេឃហើយនិយាយថា “មើលទៅពួកគេបានផ្តល់ឱ្យប្រធានាធិបតីនូវការបង្ហាញដ៏តិចតួចបំផុត”៕ ប្រែសម្រួល៖ស៊ុនលី
គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta នៅថ្ងៃនេះ បានសារភាពថា ការសម្រេចចិត្ត ដែលមិនអនុញ្ញាតិឲ្យកីឡាករ ខ្សែការពារចំណូលថ្មី របស់ក្លឹប Saliba មានវត្តមានក្នុងឈុត របស់ក្លឹបទៅចូលរួមការប្រកួត Europa League គឺធ្វើឲ្យលោកមានអារម្មណ៍ សោកស្តាយ និងឈីចិត្តមិនតិចនោះទេ។ កីឡាករវ័យក្មេងបារាំងរូបនេះ ត្រូវបានចុះហត្ថលេខាផ្ទេរមកពីក្លឹបបារាំង Saint...
បរទេស ៖ នៅថ្ងៃពុធសប្ដាហ៍នេះ មន្ត្រីនាំពាក្យការិយាល័យបរទេស ក្នុងទីក្រុងប៊ែកឡាំងមួយរូប បាននិយាយប្រាប់ថា ប្រទេសថៃបានធានាអះអាង ចំពោះអាល្លឺម៉ង់ម្តងហើយម្តងទៀតថា ព្រះមហាក្សត្រថៃ នឹងមិនធ្វើកិច្ចការរដ្ឋាភិបាល ក្នុងខណៈទ្រង់ប្រថាប់នៅក្នុងប្រទេស អាល្លឺម៉ង់នោះទេ។ មន្ត្រីនាំពាក្យរូបនោះ តាមសេចក្តីរាយការណ៍ បាននិយាយបន្ថែមទៀតដូច្នេះថា “រដ្ឋាភិបាលអាល្លឺម៉ង់សន្មត់និងមានក្តីរំពឹងថា នឹងគ្មានការសម្រេចចិត្តដែលអាល្លឺម៉ង់រកឃើញថា មានបំពានច្បាប់អាល្លឺម៉ង់ ច្បាប់អន្តរជាតិ ឬក៏ច្បាប់សិទ្ធិមនុស្សនោះឡើយ”។ គួរបញ្ជាក់ថា នៅក្នុងទីក្រុងបាងកក...
សេអ៊ូល ៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានទទូចដល់ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដើម្បីបង្ហាញភាពស្មោះត្រង់បន្ថែមទៀត ដើម្បីដោះស្រាយជម្លោះដែលអូសបន្លាយរយៈពេល លើបញ្ហាកម្លាំងពលកម្ម ដោយបង្ខំពីសម័យសង្គ្រាម និងដកការរឹតត្បិតការ នាំចេញរបស់ខ្លួន ចេញយ៉ាងលឿនលើទីក្រុងសេអ៊ូល។ លោកគីម ជុងហាន់ អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៅក្រសួងការបរទេស បានប្រគល់មុខតំណែងអំឡុងកិច្ចប្រជុំមួយនៅទីក្រុងសេអ៊ូល ជាមួយសមភាគីជប៉ុន របស់លោក គឺលោក...