យោងតាមកាសែត Sport Media Set នៅថ្ងៃសុក្របានអះអាងថាក្លឹបហង្សក្រហម Liverpool ទើបតែបានបង្ហាញថាខ្លួនបានកំណត់បានគោលដៅកីឡាករខ្សែការពារឆ្នើមម្នាក់ហើយពីក្លឹប Schalke ។ ប្រភពដដែលបានដឹងទៀតថាក្លឹបដែលបច្ចុប្បន្ននឹងត្រូវអវត្តមានរបស់កីឡាករខ្សែការពារឆ្នើម Van Dijk នោះគឺបានត្រៀមខ្លួនជាមួយនឹងកញ្ចប់លុយប្រមាណជា៣០លានអ៊ឺរ៉ូរួចហើយដើម្បីចរចានាំយកកីឡាករខ្សែការពារ Ozan Kabak ពីក្លឹបនៅលីគអាល្លឺម៉ង់។ គួរឲ្យដឹងដែរថា Kabak ត្រូវបានដាក់តម្លៃខ្លួនប្រមាណជា៣០លានអ៊ឺរ៉ូដោយក្លឹប Schalke តែម្តងហើយក្នុងនោះផងដែរគេជឿជាក់ថាក៏មានក្លឹបយក្សជាច្រើនដូចជាAC Milan...
សេអ៊ូល៖ ប្រមុខការពារជាតិរូបនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង អាចរារាំង និងឆ្លើយតប ចំពោះការគំរាមកំហែងពីកូរ៉េខាងជើង ដោយផ្អែកលើឥរិយាបថការពារជាតិ រួមគ្នារបស់ខ្លួនជាមួយ សហរដ្ឋអាមេរិក ជាច្រើនសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើង បានបង្ហាញអាវុធថ្មី នៅក្នុងពិធីព្យុហយាត្រាយោធានាថ្មីៗនេះ។ រដ្ឋមន្រ្តីការពារជាតិលោក Suh Wook បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំសវនកម្មសភា ដោយសំដៅទៅលើចលនាបង្កើន ភាពតានតឹងរបស់កូរ៉េខាងជើង ដូចជាការបង្ហាញមីស៊ីលផ្លោងអន្តរទ្វីបថ្មី (ICBM)...
ព្រឹត្តិការណ៍បាល់ទាត់ក្លឹបថ្នាក់ទ្វីបអឺរ៉ុប ត្រូវបានបង្កើតឡើងតាំងពីទសវត្សឆ្នាំ១៩៥០មក ដោយមានការចូលរួមពីក្លឹប នៃប្រទេសអឺរ៉ុបស្ទើរតែពេញមួយទ្វីប ។ យ៉ាងណាមិញ ក្នុងចំណោមទ្វីបអឺរ៉ុបទាំងមូល មានតែក្លឹបអឺរ៉ុបភាគខាងកើតចំនួន ៤ក្លឹបទេ ដែលធ្លាប់ឈ្នះពានលំដាប់អឺរ៉ុបនេះ។ ក្លឹបទាំង ៤នោះមានដូចជា៖ ក្លឹប Galatasary លើកពាន Europa League កាលពីឆ្នាំ២០០០Galatasaray៖ ក្លឹបតួកគីមួយនេះ ធ្លាប់មានវាសនាឈ្នះពាន UEFA Europa...
បរទេស ៖ នៅសប្តាហ៍នេះ មានការលើកឡើង ពីសំណាក់មន្ត្រីយុត្តិធម៌ជាន់ខ្ពស់ សហរដ្ឋអាមេរិក ម្នាក់ ដែលបានចោទ ប្រកាន់ប្រទេសចិនថា គឺជាអ្នកដែលបានជួយលាងលុយ កខ្វក់ របស់កូរ៉េខាងជើង ពីចោរកម្ម តាមប្រព័ន្ធអ៊ីនធ័រណេត ដែលខ្លួនបានធ្វើដើម្បីអាចប្រមូលលុយ យ៉ាងច្រើននៅអំឡុងពេលមានការ ដាក់ទណ្ឌកម្មអន្តរជាតិ។ នៅក្នុងព្រឹត្តិការណ៍ ដែលរៀបចំ ដោយលោក John Demers...
បរទេស៖ ក្នុងកំឡុងពេលមានរោគរាតត្បាត គ្រូពេទ្យមកពីជុំវិញពិភពលោក បានក្លាយជាវីរបុរសពិតប្រាកដ ដោយធ្វើការ ២៤ម៉ោងលើ២៤ម៉ោង រយៈពេលពេញមួយសប្តាហ៍ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើន តាមដែលអាចធ្វើបាន ។ ទោះយ៉ាងណានៅប្រទេសឥណ្ឌា វេជ្ជបណ្ឌិតខ្លះបានជួបប្រទះ នឹងស្ថានភាពហិរញ្ញវត្ថុ ដ៏លំបាក ទោះបីធ្វើការច្រើនម៉ោង និងប្រឈមនឹងវីរុស ប្រចាំថ្ងៃក៏ដោយ។ យោងតាមសារព័ត៌មាន Sputnikចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ប្រទេសអ៊ីរ៉ង់នៅថ្ងៃសុក្រនេះបានចុះបញ្ជីខ្មៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ីរ៉ាក់ និងមន្ត្រីការទូតពីររូបផ្សេងទៀត បន្ទាំប់ពីមានទង្វើស្រដៀងគ្នានេះពីសហរដ្ឋអាមេរិក ទៅលើប្រេសិតរបស់អ៊ីរ៉ង់ប្រចាំនៅទីក្រុងបាដាដ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានមានប្រសាសន៍លើបណ្ដាញសង្គមធ្វីតធ័រដូច្នេះថា “ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ីរ៉ាក់ លោក Matthew Tueller មានតួនាទីកណ្ដាល ក្នុងការសម្របសម្រួលទង្វើភេរវកម្មក្នុងប្រទេសអ៊ីរ៉ង់និងក្រៅពីនោះ ក្នុងដំណើរធ្វើឃាតលោកឧត្តមសេនីយ៍ Soleimani។ នៅក្នុងថ្ងៃនេះ ប្រទេសអ៊ីរ៉ង់បានចុះបញ្ជីខ្មៅលោកនិងមន្ត្រីពីររូបផ្សេងទៀត ដែលពាក់ព័ន្ធ”។...
នៅថ្ងៃនេះមានការលើកឡើងពី សំណាក់លោក Dr. Erkut Sogut ដែលជាភ្នាក់ងាររបស់កីឡាករ Mesut Ozil ក្នុងគោលបំណង ឆ្លើយតបនិងវាយប្រហារទៅនឹងគ្រូ បង្វឹកក្លឹបលោក Mikel Artetaពាក់ព័ន្ធនឹងការដកឈ្មោះកីឡាកររបស់គាត់ចេញពីបញ្ចីកីឡាករ សម្រាប់រដូវកាលនេះ។ លោក Sogut បានវាយប្រហារចំៗទៅលើលោក Arteta ជាពិសេសទៅនឹងអ្វីដែលគាត់ហៅថាជាការពន្យល់ដ៏ស្មោះត្រង់អំពីអ្វីដែលក្លឹបមិន បានយកចិត្តទុកដាក់ចំពោះ Ozil ឡើយទាំងដែលកុងត្រារបស់កីឡាករនឹងត្រូវផុតត្រឹមឆ្នាំ២០២១ខាងមុខទៅហើយក្តី។...
ឧបករណ៍ចោះក្រដាសដំបូងមាន ដើមកំណើតដំបូងដោយ អ្នកជំនួញជនជាតិអាល្លឺម៉ង់ម្នាក់ដែលមានឈ្មោះFriedrich Soennecken ហើយដែលក្រោយ មកលោកក៏បានបង្កើតចេញជាក្រុមហ៊ុនផ្គត់ផ្គង់សំភារៈការិយាល័យSoennecken ផងដែរកាលពីឆ្នាំ១៨៧៥។ វាត្រូវបានបង្កើតឡើងដើម្បីសរសេរអក្សរផ្ចង់ប៉ុណ្ណោះដែលវាត្រូវបាន គេដាក់ឈ្មោះជាភាសាអង់គ្លេសថាRoundWritingដោយមានទាំងបំពាក់ប៊ិចនៅជាមួយ ផងហើយក្រោយមកលោកSoenneckennបានធ្វើការចុះឈ្មោះទិញយកប័ណ្ណប៉ាតង់ ជាផ្លូវការកាលពីខែវិច្ឆិកាឆ្នាំ១៨៨៦។ កាលពីថ្ងៃអង្គារម្សិលមិញគឺជាថ្ងៃគម្រប់ខួប លើកទី១៣១ឆ្នាំនៃការកកើតឡើង នៃឧបករណ៍ដែលមានប្រយោជន៍បំផុតនៅលើលោកសម្រាប់ អ្នកប្រើប្រាស់ក្នុងការងារ ការិយាល័យវាត្រូវបានGoogleយកមកធ្វើការអបអរសាទរជា រូបភាពរបស់វាផងដែរ៕ប្រែសម្រួល;ស៊ុនលី
បរទេស៖ទូរទស្សន៍ CNN នៅថ្ងៃនេះបានសរសេរថា ក្រុមហ៊ុនអាកាសចរ Hawaiian Airlines ដែលស្ថិតនៅក្រោយស្លាករបស់ក្រុមហ៊ុនអាកាស នៃរដ្ឋ Aloha នឹងចាប់ផ្តើមដំណើរការជើងហោះហើររបស់គាត់ពីទីក្រុង Boston ទៅកាន់ ទីក្រុង New York វិញហើយនៅក្នុងខែធ្នូខាងមុខនេះ។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ ក្រុមហ៊ុនតែម្តងដោយបញ្ជាក់ទៀតថានៅក្នុងនោះផងដែរជើងហោះហើរចំនួន១៣ទៅកាន់ ទីក្រុងផ្សេងៗទៀតក៏ត្រូវបានធ្វើឡើងផងដែរ។មួយក្នុងចំណោមជើងហោះហើរទាំងនោះដែល មានមួយជាជើងហោះហើរត្រូវបានគេទទួលស្គាល់ថាមានរយៈចំងាយឆ្ងាយជាងគេបំផុត នៅក្នុងប្រទេសពោលគឺទៅដល់៥០៩៥ម៉ាលពីទីក្រុង Honolulu...
នៅថ្ងៃនេះគ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spurs លោក Jose Mourinho បាននិយាយថាមនុស្សទាំងអស់នៅក្លឹបបានស្រលាញ់និងចូលចិត្តកីឡាករកូរ៉េខាងត្បូង Son យ៉ាងខ្លាំងហើយនឹងស្វាគមន៍ជានិច្ចថាកីឡាកររូបនេះ នឹងសម្រេចចិត្ត បន្តកុងត្រារយៈពេលវែង។ Mourinho បានបញ្ជាក់ទៀតថា គាត់មានទំនុកចិត្តយ៉ាងខ្លាំងថាក្លឹបនឹងអាចជោគជ័យក្នុងការបន្តកុងត្រាថ្មីជាមួយនឹងSon ទោះបីជាបច្ចុប្បន្នកុងត្រារបស់ក្លឹប មានសុពលភាពរហូតទៅដល់ឆ្នាំ២០២៣រួចទៅហើយក្តី។ គ្រូបង្វឹកក្លឹបរូបនេះបានបន្តទៀតថាទោះបីជានៅសល់ ៣ឆ្នាំទៀតក្តីប៉ុន្តែក្លឹបបានត្រៀមកុងត្រាថ្មីរួចទៅហើយនៅលើតុ ដើម្បីឲ្យកីឡាករវ័យ២៨ឆ្នាំរូបនេះ៕ ប្រែសម្រួល៖ស៊ុនលី