បើយោងតាមរបាយ ការណ៍ពី Counterpoint Research ថា Samsung បានវ៉ាដាច់ ក្រុមហ៊ុន Huawei ជាម៉ាកស្មាតហ្វូន ដែលមានប្រជាប្រិយភាពបំផុត នៅលើពិភពលោក ជាមួយក្រុមហ៊ុនចិន ដែលកំពុងព្យាយាមជំនះការដាក់ទណ្ឌកម្មអន្តរជាតិ និងការចោទប្រកាន់ ពីបទចារកម្មនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង បានឈរនៅលំដាប់ទី១ ក្នុងទីផ្សារស្មាតហ្វូនទូទាំងពិភពលោក ស្មើនឹង ២២...
ភ្នំពេញ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍បានបរិច្ចាគថវិកា ៥៥.០០០ ដុល្លារអាមេរិកដល់អគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពីថ្ងៃចន្ទ ដើម្បីឆ្លើយតបទៅនឹង គ្រោះជំនន់ទឹកភ្លៀង ដែលបានជន់លិចស្ទើរគ្រប់ទីកន្លែង នៅក្នុងប្រទេស។ ភ្លៀងធ្លាក់ជោគជាំ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានបង្កជាទឹកជំនន់ ដែលប៉ះពាល់ ដល់ខេត្តចំនួន ១៩។ របាយការណ៍ដែលចេញផ្សាយ ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃចន្ទ បានប្រកាសថាយ៉ាងហោចណាស់ មាន ៧៣.៧២០ គ្រួសារ (ស្មើនឹង ២៩៤.៨៨០ នាក់) បានទទួលរងផលប៉ះពាល់ ដោយទឹកជំនន់ដែលក្នុងនោះ៩.៣៤៩ គ្រួសារត្រូវបានជម្លៀស ពីផ្ទះសម្បែង របស់ពួកគេ។ ចំនួននេះ អាចនឹងកើនឡើងប្រសិនបើមានភ្លៀង និងព្យុះជាបន្តបន្ទាប់ទៀត។ ការខូចខាតផ្សេងទៀត ក៏ត្រូវបានរាយការណ៍ផងដែរ រួមមាន ផ្ទះ សាលារៀន ដំណាំ ផ្លូវ និងស្ពាន ។ល។ ការឧបត្ថម្ភរបស់ណាហ្គាវើលដ៍ នឹងត្រូវប្រើប្រាស់ ដើម្បីទិញអង្ករប្រមាណ ១០០ តោន ដែលមន្ត្រីនគរបាល នឹងយកទៅចែកជូន ដល់ជនរងគ្រោះដោយទឹកជំនន់។ ចេញមកទទួលថវិកា ជំនួស នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គឺលោក ឧត្តមសេនីយ៍ឯកចាន់ ស៊ីថា អគ្គស្នងការរង នគរបាលជាតិ និងលោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា។ លោក ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភ របស់ណាហ្គាវើលដ៍ បេះដូងសប្បុរស។ ការឧបត្ថម្ភនេះ បានមកចំពេល និងឆ្លើយតបយ៉ាងរហ័សចំពោះស្ថានភាព គ្រោះទឹកជំនន់ ព្រមទាំងជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងផ្តល់កម្លាំងចិត្តដល់មន្ត្រីរបស់យើងដែលកំពុងធ្វើការ ជួរមុខឥតមាននឿយហត់ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។ ណាហ្គាវើលដ៍ បានចូលរួមឧបត្ថម្ភ យ៉ាងច្រើនដល់ប្រជាជនកម្ពុជា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងទៅនេះ ហើយយើងខ្ញុំសូមជូនពរឲ្យណាហ្គាវើលដ៍ ទទួលបានជោគជ័យ ជាបន្តទៀត នៅក្នុងប្រតិបត្តិការធុរកិច្ចរបស់ខ្លួន”។ ការឧបត្ថម្ភ ដល់នគរបាលជាតិ ត្រូវបានធ្វើឡើងនៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលមានការចូលរួមពីនាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen នាយកគ្រប់គ្រង ហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen នាយកប្រតិបត្តិ ផ្នែកប្រតិបត្តិការនិងទីផ្សារ លោក Mike Ngai និងនាយកប្រតិបត្តិ ផ្នែកហិរញ្ញវត្ថុ លោក Sean Tan ។ នាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងផងដែរថា “ខ្យល់ព្យុះដ៏កាចសាហាវ ជាប់ៗគ្នាក្នុងពេលថ្មីៗនេះ បានបង្កជាទឹកជំនន់ នៅក្នុងប្រទេស ដែលឆ្នាំនេះ គឺជាឆ្នាំដែលខ្យល់ព្យុះ និងទឹកជំនន់ វាយប្រហារប្រទេសកម្ពុជា ខ្លាំងបំផុតក្នុងរយៈពេល មួយទសវត្សរ៍ចុងក្រោយនេះ។ ដូច្នេះមានប្រជាជនជាច្រើន ដែលត្រូវការជំនួយបន្ទាន់ ហើយយើងសង្ឃឹមថាការឧបត្ថម្ភរបស់យើង នឹងជួយដល់ សហគមន៍ដែលរងគ្រោះ”។ “យើងក៏សូមថ្លែងអំណរគុណ និងសូមកោតសរសើរដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធផងដែរ ដែលកំពុងធ្វើការជួរមុខ ជួយដល់គ្រួសាររងគ្រោះ និងផ្តល់ជំនួយ ដល់ប្រជាជន ដែលកំពុងត្រូវការ ជំនួយបំផុត”។ លោក Pern Chen បានធ្វើការកត់សម្គាល់ថា ណាហ្គាវើលដ៍ បេះដូងសប្បុរស ក៏បានធ្វើការឧបត្ថម្ភ សម្ភារៈបង្ការ ជំងឺកូវីដ-១៩ ដល់អគ្គស្នងការដ្ឋាន នគរបាលជាតិផងដែរ នៅក្នុងខែឧសភា ដែលជាផ្នែកមួយ នៃគម្រោងឧបត្ថម្ភ ដល់ស្ថាប័នរដ្ឋ រយៈពេល ៥ ខែកន្លងទៅដើម្បីជួយប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល បានទទួលពីណាហ្គាវើលដ៍ នូវផ្ទាំងក្តារព័ត៌មានស្តីពីវិធានការ បង្ការការចម្លងជំងឺកូវីដ-១៩ ទែរម៉ូម៉ែត្រស្វ័យប្រវត្តិនិងឧបករណ៍ ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ ១០០ ឈុតកាលពីដើមខែនេះដើម្បីរក្សាសុវត្ថិភាព ដល់សិស្សានុសិស្ស និងមន្ត្រីអប់រំ នៅពេលបើកសាលារៀនឡើងវិញ។ មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាល ក៏បានទទួលម៉ាស៊ីន ធ្វើតេស្តរកមេរោគ ១ គ្រឿងឧបករណ៍ធ្វើតេស្ត រកមេរោគ ៦.៤០០ ឈុត ឧបករណ៍ ប្រមូលសំណាក មេរោគ ៣.០០០ ឈុត កុំព្យូទ័រយួរដៃ ៥ គ្រឿង និងជែលលាងដៃ ៥០០ ដបផងដែរពីណាហ្គាវើលដ៍ បេះដូងសប្បុរស។ គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភ នូវម៉ាស់មុខ ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុល ៧២០ លីត្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញ ដែលសរុបជាទឹកប្រាក់ មានចំនួនជាង ១១៨.០០០ ដុល្លារអាមេរិក ដើម្បីជួយប្រយុទ្ធ នឹងជំងឺកូវីដ-១៩៕
វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថា សហរដ្ឋអាមេរិក នៅតែបន្តប្រឈមមុខ នឹងការគំរាមកំហែង ដែលកំពុងបន្តកើតមានពីបណ្តា រដ្ឋបញ្ឆោតទាំងឡាយ ដូចជាកូរ៉េខាងជើង។ ប្រមុខការពារជាតិសហរដ្ឋអាមេរិករូបនេះ បានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយក្រុមអ្នកជំនាញ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន គឺក្រុមប្រឹក្សាអាត្លង់ទិចថា “ ចាប់តាំងពីការបញ្ជាក់របស់ខ្ញុំ ជារដ្ឋលេខាធិការក្រសួងការពារជាតិបានល្អ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា មន្ទីរបញ្ចកោណបានឲ្យដឹងកាលពីថ្ងៃពុធថា ក្រសួងការបរទេស សហរដ្ឋអាមេរិក បានយល់ព្រមលើការលក់ប្រព័ន្ធ អាវុធ៣ប្រភេទ ដែលមានសក្តានុពលដល់កោះតៃវ៉ាន់ រួមមានឧបករណ៍ ចាប់សញ្ញាកាំជ្រួច មីស៊ីល និងកាំភ្លើងធំ ដែលអាចមានតម្លៃសរុប១,៨ពាន់លានដុល្លារអាមេរិក ។ សេចក្តីរាយការណ៍មួយ...
អង់គ្លេស ៖ សត្វឥន្ទ្រីមួយក្បាល មានកន្ទុយពណ៌ស ដែលឈានដល់ការផុតពូជនៅចក្រភពអង់គ្លេស ដោយសារតែការបរបាញ់ខុសច្បាប់ កាលពីជាង ១០០ ឆ្នាំមុនត្រូវបានគេប្រទះ ឃើញហោះហើរនៅលើឆ្នេរ Cornwall ជាលើកដំបូងនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ សត្វឥន្ទ្រីដែលមានកន្ទុយពណ៌ស ត្រូវបានគេមើលឃើញនៅដើមឆ្នាំនេះនៅ Somerset, Kent និង Norfolk ដោយមានបក្សី២ក្បាល...
អេហ្ស៊ីប ៖ អ្នកបុរាណវិទូអេហ្ស៊ីប បានលាតត្រដាងឃ្លាំងសម្ងាត់ថ្មី ដ៏ធំនៃសារ៉ាហ្វានជី ដែលមិនទាន់បានបើក មាន អាយុកាល ២៥០០ ឆ្នាំនៅSaqqara ២សប្តាហ៍ បន្ទាប់ពីពួកគេបានរកឃើញ មឈូសចំនួន៥៩ នៅក្រុងឌុយណេសបុរាណ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រសួងទេសចរណ៍ និងបេតិកភ័ណ្ឌ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបុរាណវិទូបានរកឃើញការ ប្រមូលផ្តុំនៃមឈូសបិទ...
អាមេរិក ៖ ការសិក្សាថ្មីមួយបានបង្ហាញថា ការចំណាយកាន់តែច្រើន ទៅលើសេវាកម្មបរិស្ថាន ការអប់រំ និងសេវាកម្មសង្គម អាចជួយសង្គ្រោះជីវិតទារករាប់រយនាក់ក្នុងមួយឆ្នាំ នៅសហរដ្ឋអាមេរិក នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការបង្កើនការចំណាយប្រហែល ៧០ សេនក្នុងមនុស្សម្នាក់លើផ្ទះសម្បែង និងសួនឧទ្យានអាចកាត់បន្ថយអត្រាមរណភាព ទារកពី ៥,៧២ ក្នុង ១០០០ កំណើតដល់ ៥,៦២...
(ភ្នំពេញ) ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០៖ គ្រាន់តែឮឈ្មោះទូរទស្សន៍ដ៏វៃឆ្លាត The Sero ជំនាន់ថ្មីនេះក៏មានអារម្មណ៍ថាប្លែក និងចង់ដឹងច្បាស់ដែរថាតើវាមានលក្ខណៈអស្ចារ្យកម្រិតណានោះ…ត្រូវអត់? មុននឹងធ្វើការជម្រាបជូនលម្អិតយើងមកមើលកម្មវិធីមហាប្រូម៉ូសិនថែមជូនដ៏ពិសេសសិនណ៎ា…!! ដូចអតិថិជនទាំងអស់ដឹងស្រាប់ហើយថារាល់ផលិតផលទាំងអស់ដែលក្រុមហ៊ុនកំពូលបច្ចេកវិទ្យាយក្ស សាមសុង បញ្ចេញមកលើទីផ្សារក៏ដូចជាធ្វើការផ្តល់ជូនឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទូទាំងពិភពលោកប្រើប្រាស់គឺសុទ្ធសឹងជាផលិតផលដែលបង្កើតឡើងយ៉ាងយកចិត្តទុកដាក់បំផុត និងបំពាក់នូវកំពូលបច្ចេកវិទ្យាចុងក្រោយបំផុតធ្វើយ៉ាងណាផ្តល់ជូននូវបទពិសោធន៍បច្ចេកវិទ្យា និងគុណភាពជីវិតឱ្យកាន់តែលេចធ្លោ…កាន់តែស៊ីវីល័យ…កាន់តែងាយស្រួល និងកាន់តែទំនើបទាន់សម័យ…!! អ៊ីចឹង…សូមមកមើលទាំងអស់គ្នាថាតើទូរទស្សន៍បញ្ឈរស៊េរីទំនើបចុងក្រោយឆ្នាំ 2020 ម៉ូឌែល Samsung The...
សេអ៊ូល៖ ក្រសួងការពារជាតិ ទីក្រុងសេអ៊ូល បានឲ្យដឹងថាប្រមុខការពារជាតិ កូរ៉េខាងត្បូង និងចិនបានពិភាក្សាពីស្ថានភាព សន្តិសុខនៅឧបទ្វីបកូរ៉េកាលពីថ្ងៃពុធ និងបានប្តេជ្ញាបន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ។ ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទលោក Suh Wook រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង បានពន្យល់ពីកាលៈទេសៈសន្តិសុខថ្មីៗ ទៅកាន់សមភាគីចិន របស់លោកគឺលោក Wei Fenghe និងបានស្នើសុំឱ្យទីក្រុងប៉េកាំង ដើរតួនាទីស្ថាបនា សម្រាប់សន្តិភាព និងស្ថិរភាពនៅឧបទ្វីបនេះ។...
ប៉េកាំង៖ កាលពីថ្ងៃពុធប្រទេសចិន បានទទូចដល់សហរដ្ឋអាមេរិក ឱ្យផ្តល់នូវការបំភ្លឺពេញលេញមួយ ស្តីពីសកម្មភាពយោធាភាវូបនីយកម្មជីវសាស្ត្រនៅបរទេសរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅពេលឆ្លើយតប ទៅនឹងការសាកសួរអំពី របាយការណ៍ដែលថា លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានលើកឡើងថា សកម្មភាពស្រាវជ្រាវរបស់អាមេរិក នៅក្នុងមន្ទីរពិសោធន៍ជីវឧស្ម័ន...