តូក្យូ៖ក្រុមហ៊ុនផលិតថាមពល អគ្គីសនីធំបំផុតរបស់ជប៉ុន “JERA” បាននិយាយថា ខ្លួននឹងបិទរោងចក្រថាមពលដើរដោយធ្យូងថ្ម ដែលគ្មានប្រសិទ្ធភាពក្នុងប្រទេស ជប៉ុននៅឆ្នាំ ២០៣០ ហើយវាមានគោលបំណងដើម្បី សម្រេចបាននូវការបំភាយកាបូន ឌីអុកស៊ីតសុទ្ធនៅឆ្នាំ ២០៥០ ដើម្បីទប់ទល់នឹងការប្រែប្រួល អាកាសធាតុ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការបិទស្ថានីយ៍ថាមពលធ្យូងថ្មដែលគ្មានប្រសិទ្ធិភាព គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ប៉ុន្តែនេះជាលើកដំបូងហើយដែលក្រុមហ៊ុនថាមពលប្រកាសពីចេតនាដើម្បីផ្គូផ្គងគោលនយោបាយនោះ។ ក្រុមប្រឹក្សារដ្ឋកំពុងពិភាក្សាអំពីវិធីកំណត់រោងចក្រផលិតធ្យូងថ្មដែលគ្មានប្រសិទ្ធិភាព ប៉ុន្តែ JERA បាននិយាយថា...
ភ្នំពេញ៖ ក្នុងនាមក្រុមការងារ កាកបាទក្រហមកម្ពុជា លោកឧកញ៉ាទៀ វិចិត្រ អនុប្រធានកិត្តិយស គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកជំនួយមនុស្សធម៍ មានម្ហូប អាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ដូចជាភួយ និងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១៨គ្រួសារ ដែលរស់នៅក្នុង ក្រុមព្រែកពពេល ភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ដែលជាភូមិដាច់ស្រយាលមួយ ឆ្ងាយពីទីប្រជុំជន ក្នុងខេត្តកោះកុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយនេះជាជំនួយផ្នែកមនុស្សធម៍ របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្រាប់ ជូនពលរដ្ឋ ដែលជួបការលំបាក និងដោយពិនិត្យឃើញថាពលរដ្ឋទាំង១៨គ្រួសារនេះ រស់នៅឆ្ងាយពីទីប្រជុំជន ពិបាកទាំងផ្លូវធ្វើដំណើរ ឡើងចុះទៅកាន់ទីផ្សារផងនោះ ទើបនាំយកជំនួយនេះ មកផ្តល់ជូន ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋ ត្រៀមបម្រុងក្នុងរដូវភ្លៀងធ្លាក់ មកផងដែរ៕
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមប្រធានក្រុមកង់ មនុស្សធម៌ ខេត្តព្រះសីហនុ បានរៀបចំកម្មវីធី ជិះកង់មនុស្សធម៌ ប្រមូលថវិកា បានចំនួន ២៩ ៩១៥ដុល្លារ ដើម្បីឧបត្ថម្ភ ក្នុងការ ជួយទ្រទ្រង់ ដល់មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កម្មវិធីជិះកង់មនុស្សធម៌នេះ ធ្វើឡើងក្រោមពាក្យស្លោក សៀមរាបផ្ទះខ្ញុំ នៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២០នេះ ក្នុងបំណងជួយ ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាបខេត្តសៀមរាប ដើម្បីខាងមន្ទីរពេទ្យ ប្រើប្រាស់ប្រតិបត្តិការ ផ្នែកមនុស្សធម៌ ពិនិត្យ ថែទាំសុខភាព និងព្យាបាលជំងឺ ជូនកុមារកម្ពុជា នៅទូទាំងប្រទេស ដោយមិនគិតថ្លៃ។ ក្នុងឱកាសប្រគល់ជូនថវិកា ជូនមន្ទីរពេទ្យកុមារអង្គរ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្ត បានថ្លែងអំណរគុណដល់ លោកទៀ សុខា លោកឧកញ៉ា ទៀ វិចិត្រ រួមនិងសប្បុរសជនទាំងអស់ ដែលបានខិតខំ រៃអង្គាសថវិកា ពីការជិះកង់មនុស្សធម៍នេះ ជាបន្តបន្ទាប់កន្លងមក។ សូមជម្រាបថា កម្មវិធីជិះកង់ ដើម្បីប្រមូលមូលនិធិ ជួយដល់មន្ទីរពេទ្យកុមារអង្គរ លើកនេះ មានការចូលរួម ពីក្រុមជិះកង់ចំនួន ៦រួមមាន ក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តសៀមរាប ក្រុមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តព្រះសីហនុ ក្រុមកង់ភ្នំអារ៉ែង និង ក្រុមហ៊ុនG.T.V.C។ នាយកគ្រប់គ្រង នឹងបុគ្គលិករបស់មន្ទីពេទ្យ កុមារអង្គរ ក៏បានថ្លៃងអំណរអរគុណ យ៉ាងជ្រោលជ្រៅ សម្រាប់ទឹកចិត្តមនុស្សធម៌ និងការចែករំលែក ព្រមទាំងផ្ដល់នូវស្នាមញញឹមសម្រាប់កុមារកម្ពុជា ដែលបានមកព្យាបាល នៅមន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាបនេះ៕
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិក (NOCC) និងអគ្គលេខាធិការ CAMSOCបានមានប្រសាសន៍ថា ប្រទេសកកម្ពុជា មានគោលដៅចង់ឈានជើង ចូលចំណាត់ថ្នាក់លេខ៧ ក្នុងចំណោម១១ ប្រទេស នៃការប្រកួតកីឡា SEA GAMES នៅប្រទេសវៀតណាម ដោយសារការប្រកួតនីហ្វីលីពីន ម៉ាឡេស៊ី និងសិង្ហបុរី...
អាមេរិក៖ក្រុមហ៊ុនផលិតស្មាតហ្វូន iPhone យក្សរបស់សហរដ្ឋអាមេរិក Apple បានបង្ហាញស្មាតហ្វូន iPhone 12 ស៊េរីថ្មីជាមួយនឹងការភ្ជាប់បណ្តាញ ឥតខ្សែល្បឿនលឿន 5G កាមេរ៉ា១២ មេហ្គាភិច ស៊ែល គែមរាបស្មើ និង កញ្ចក់សេរ៉ាមិចដ៏ស្វិតស្វាញ ចំណែក iPhone Mini ថ្មីលក់ក្នុងតម្លៃ ៦៩៩ ដុល្លារតែប៉ុណ្ណោះ...
សាន់ហ្វ្រាន់ស៊ីស្កូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Apple បានដាក់បង្ហាញផលិតផល ជំនាន់ថ្មី គឺ iPhone 12 ដែលមានសមត្ថភាពខ្ពស់អាច ភ្ជាប់អ៊ីនធើរណេតល្បឿនលឿន 5G សម្រាប់ក្រុង...
បរទេស៖ យោងតាមរបាយការណ៍ផ្ទៃក្នុង, ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានបញ្ជាឱ្យមន្ទីរប៉ង់តាហ្គោន និងទីប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់របស់លោក ចាប់ផ្តើមរៀបចំផែនការសម្រាប់ការ ដកកងទ័ពអាមេរិកចេញពីប្រទេសសូម៉ាលី ។ សហរដ្ឋអាមេរិកមានកងទ័ពចន្លោះពី ៦៥០នាក់ ទៅ ៨០០ នាក់ នៅក្នុងប្រទេសអាហ្វ្រិកខាងកើត ដែលហែកហួរដោយសង្គ្រាមជាកន្លែង ដែលប្រទេសនេះបានធ្វើសង្គ្រាម ដែលមិនបានប្រកាសចាប់តាំងពីឆ្នាំ ២០០៧ មក ។...
បរទេស ៖ អង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចេញសេចក្តីសម្រេច ថា សហភាពអឺរ៉ុប អាចដាក់ពន្ធគយ លើទំនិញសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់៤ពាន់លានដុល្លារ ក្នុងដំណើរសងសឹក ចំពោះឧបត្ថម្ភធនខុសច្បាប់ ដែលផ្តល់ឲ្យដល់ក្រុមហ៊ុន Boeing។ សេចក្តីសម្រេចនេះ គឺជារឿងដ៏ថ្មីចុងក្រោយបំផុតក្នុងជម្លោះ ដែលកំពុងតែប្រព្រឹត្តទៅ ចាប់តាំងពីឆ្នាំ២០០៤មក រវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនយន្តហោះអឺរ៉ុប...
អាមេរិក ៖ ក្រុមហ៊ុន Apple បានការបង្កើតភាពរំភើបឆ្ពោះ ទៅរករដូវឈប់សម្រាក ជាមួយម៉ូដែលទូរស័ព្ទ iPhone ដែលត្រូវបានបង្ហាញ កាលពីម្សិលមិញ នឹងបង្ហាញខ្លួន សម្រាប់ប្រភេទស្មាតហ្វូន iPhone 12 និង 12 Pro នឹងប្រកាសលក់ ចាប់ពីថ្ងៃទី ២៣ ខែតុលានេះតទៅ ចំណែក...
ភ្នំពេញៈ ឥទ្ធិពលនៃវិបត្តិ Covid-19 បានធ្វើឱ្យវិស័យអចលនទ្រព្យសកល បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំ ប៉ុន្តែវិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មានភាពធូរស្រាលជាងបណ្តាប្រទេសដទៃ ហើយនៅឆ្នាំ២០២១ខាងមុខនេះ អាចនឹងមានភាពកាន់តែល្អប្រសើរជាងនេះបន្ថែមទៀត ខណៈដែលសកម្មភាពទិញលក់ និងអភិវឌ្ឍក្នុងស្រុកនៅតែបន្តមានយ៉ាងមមាញឹក។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា សម្រាប់ការយល់ឃើញរបស់លោក នៅក្នុងឆ្នាំ ២០២១ វាហាក់ដូចជា មានភាពស្រពេចស្រពិលនៅឡើយ សម្រាប់ធ្វើការព្យាករណ៍...