តូក្យូ៖អ្នករៀបចំកម្មវិធីបាននិយាយថា ការធ្វើឲ្យប្រសើរឡើងនូវការប្រកួតកីឡាជាមួយនឹងការកាត់អ្វីៗគ្រប់យ៉ាងចាប់ពីបុគ្គលិករហូតដល់ការកាំជ្រួចអបអរសាទពិធីបើកបិទ ព្រោះការចំណាយលើការពន្យារពេលកីឡាអូឡាំពិកទីក្រុងតូក្យូនឹងត្រូវកាត់បន្ថយចំនួន ២៨០ លានដុល្លារយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ប៉ុន្តែតម្លៃចុងក្រោយនៃព្រឹត្តិការណ៍មានថវិកាជាផ្លូវការមុនពេលមានជំងឺរាតត្បាតចំនួន ១,៣ ពាន់ពាន់លានយ៉េន (១២ ពាន់លានដុល្លារ) នៅតែមិនទាន់ច្បាស់នៅឡើយទេ ពីព្រោះការចំណាយបន្ថែមបណ្តាលមកពីការពន្យារពេលនេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។ លោក Thomas Bach ប្រធានកីឡាអូឡាំពិកនៅក្នុងសន្និសីទកាសែតនិម្មិតពី Lausanne បានសាទរចំពោះការកាត់បន្ថយនេះថា ជាលទ្ធផលដ៏សំខាន់មួយពិចារណាលើកាលៈទេសៈ ។ លោក Bach...
សេអ៊ូល៖ កូរ៉េខាងត្បូង បានសម្តែងការរិះគន់ជុំវិញការអំពាវនាវរបស់ជប៉ុនឱ្យដករូបសំណាក ដែលត្រូវបានកសាងឡើងនៅប្រទេសអាល្លឺម៉ង់របស់ស្រ្តីទាសករផ្លូវភេទសម័យសង្គ្រាម ដែលជានិមិត្តរូបនៃជនរងគ្រោះជនជាតិកូរ៉េក្នុងសម័យសង្គ្រាមដោយហៅវាថា ជាទង្វើមួយដែលប្រឆាំងនឹងស្មារតីសុំទោសរបស់ខ្លួន។ កាលពីសប្តាហ៍មុនទីក្រុងតូក្យូ បានសម្តែងការសោកស្តាយចំពោះការតម្លើងរូបសំណាកនេះនៅលើគេហទំព័រសាធារណៈក្បែរស្ថានទូតជប៉ុន នៅទីក្រុងប៊ែរឡាំង។ រូបសំណាកនេះត្រូវបានតម្កល់ទុកដោយជនជាតិកូរ៉េឈ្មោះ Verband ដែលជាក្រុមពលរដ្ឋនៅទីក្រុងប៊ែរឡាំង ដែលមានទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។ បញ្ហានេះបានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi បានស្នើសុំឱ្យលុបចោលនៅពេល ដែលលោកបានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីអាល្លឺម៉ង់របស់លោកគឺ Heiko Maas នៅទីក្រុងប៊ែរឡាំង កាលពីសប្តាហ៍មុន។...
បរទេស៖ ភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កាន់តែអាក្រក់ទៅ ៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Keith Krach មន្រ្តីជាន់ខ្ពស់ អាមេរិក ទៅកាន់កោះតៃវ៉ាន់ កាលពីពាក់កណ្តាលខែកញ្ញា។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien បានព្រមានពីការឆ្លើយតបមិនច្បាស់របស់ក្រុង វ៉ាស៊ីនតោនចំពោះរាល់ការប៉ុនប៉ងណាមួយរបស់ចិន ដើម្បីដណ្តើមយកកោះតៃវ៉ាន់ ដោយកម្លាំងបាយ។ យោងតាមសារព័ត៌មាន Sputnik...
ប្រវត្តិសាស្ត្រ៖ នាថ្ងៃទី៣១ខែតុលាឆ្នាំ១៨៦៤រដ្ឋ Nevada បានក្លាយទៅជារដ្ឋទី៣៦របស់សហរដ្ឋអាមេរិកជាផ្លូវការក្រោយ ត្រូវបានសមាជជាតិ បោះឆ្នោតសម្រេចចិត្តភ្លាមៗ បញ្ចូលឈ្មោះវាបន្ថែមទៅក្នុងរដ្ឋទាំង៣៥ទៀតរបស់ខ្លួន។ ប្រជាជនរស់នៅក្នុងរដ្ឋមួយនេះកាលពីគ្រានោះ មានតែចំនួនប្រហែលជា៤ម៉ឺននាក់ ប៉ុណ្ណោះបើទោះបីជាការចំនួនកំណត់ជាក់ស្តែងដើម្បីអាចក្លាយ ទៅជារដ្ឋផ្លូវការរបស់អាមេរិក ត្រូវមានយ៉ាងហោចណាស់ក៏៦ម៉ឺននាក់ក្តី។ នាឆ្នាំ១៨៥៩តំបន់ Nevada ត្រូវបានគេទទួលស្គាល់ថាជាទីកន្លែងដែលសំបូរទៅដល់ធនធាតិធម្មជាតិ មានតម្លៃដ៏ច្រើនជាក់ស្តែងនៅក្នុងទីក្រុងVirginiaប៉ុណ្ណោះ គឺជាទីក្រុងដែលមាន សំបូរទៅដោយរ៉ែមាសច្រើន បំផុតក្នុងចំណោមតំបន់នានានៅភាគខាងលិចប្រទេសផងដែរ។ ហើយអ្វីដែលគេជឿជាក់ថាជាមូលហេតុសំខាន់ ដែលនាំឲ្យមានការបោះឆ្នោតសម្រេចដាក់ឈ្មោះរដ្ឋNevadaជារដ្ឋទី៣៦របស់អាមេរិកភ្លាមៗនោះ គឺដោយសាររដ្ឋាភិបាលអាមេរិកគ្រានោះយល់ថាសម្លេងនៃពលរដ្ឋនៅក្នុងរដ្ឋនេះទាំងមូល...
ខេត្តកែប៖ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្រិតមូលដ្ឋានសម្រាប់គ្រូកីឡានៅតាមគ្រឹះស្ថានសិក្សាជុំវិញខេត្តមានសិក្ខាកាមចូលចំនួន ២០ នាក់បានបិទជាផ្លូវការដោយមានការ អញ្ជើញចូលរួមពីលោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ ខេត្តកែប រៀបចំដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡា។ លោក ងឹន សុបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រាប់ពីខេត្តកែបថា ផ្អែកតាមផែនការសកម្មភាពការងារឆ្នាំ ២០២០ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន...
ភ្នំពេញ៖ការបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាអុកចត្រង្គកម្រិត ជាតិថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិបានបើក ជាផ្លូវការហើយក្នុងឳកាសនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងលោកអនុប្រធានសហព័ន្ធ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាក្រោមការឧបត្ថម្ភថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។ លោក ទុយ វិច្ឆិកា អ្នកគ្រប់គ្រងវគ្គបានរាយការណ៍ថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល០៥ថ្ងៃ...
បញ្ចប់ទីផ្សារដោះដូរកីឡាករ ទៅហើយក្តី ប៉ុន្តែក្លឹបហង្សក្រហម Liverpool បានធ្វើសម្រេចក្នុតការចុះកុងត្រា នាំយកអ្នកចាំទីវ័យក្មេងម្នាក់ របស់ប្រេស៊ីលមករួមក្លឹប។ កីឡាករ Marcelo Pitalugo ដែលស្ថិតនៅក្នុងឈុត អាយុក្រោម១៧ឆ្នាំ របស់ប្រេស៊ីលដែលអាចលើក ពានរង្វាន់ FIFA World Cup នាពេលចុងក្រោយនេះ ត្រូវបានគេដឹងដែរថា គឺជាកីឡាករដែលត្រូវបានណែនាំដោយប្អូនប្រុស របស់អ្នកចាំទីដៃទី១ របស់...
បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien បាននិយាយនៅថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយកងទ័ពនៅអាហ្វហ្គានីស្ថានរបស់ខ្លួន ឲ្យនៅចំនួន២.៥០០នាក់ នៅដើមឆ្នាំក្រោយនេះ ផ្តល់សេចក្តីលម្អិតកាន់តែច្បាស់ ស្តីពីទំហំនៃការដកកងទ័ព ចេញពីសង្គ្រាមដ៏យូរ បំផុតរបស់អាមេរិក។ នៅក្នុងកម្មវិធីមួយ នៅសាកលវិទ្យាល័យ University of Nevada រដ្ឋ Las...
បរទេស ៖ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ តទៅអ៊ីតាលីនឹងត្រូវ ចាប់ផ្តើមអនុវត្តិវិធានការ ប្រឆាំងកូវីដ១៩សាជាថ្មី ដែលរួមមានទាំងការប្រើម៉ាសមុខ នៅគ្រប់ទីកន្លែងជាចាំបាច់ ក្នុងគោលបំណង ដើម្បីទប់ស្កាត់និន្នាការកើនឡើង នៃការឆ្លងបន្ថែមទៀត កាលពីប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ការសម្រេចចិត្តនេះ ត្រូវបានប្រកាសនៅថ្ងៃពុធ ដោយនាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte បន្ទាប់ពីកិច្ចប្រជុំមួយ ដែលគណៈរដ្ឋមន្រ្តីបានអនុម័តក្រឹត្យ ជាក់លាក់មួយ ដែលនឹងរក្សាច្បាប់បែបនេះ...
Carbon Fiber គឺជាសមាធាតុមួយ ដែលក្រុមហ៊ុនផលិត រថយន្តភាគច្រើន ប្រើលើរថយន្តតម្លៃថ្លៃៗ របស់ពួកគេ ដោយសារតែវារឹងមាំ ហើយមានទម្ងន់ស្រាល។ បច្ចុប្បន្ននេះដោយសារតែប្រជាប្រិយភាព របស់វាកាន់តែកើនឡើងខ្លាំង តម្លៃរបស់ Carbon Fiber ក៏រឹតតែថ្លៃដែរ។ ជាក់ស្តែងដូចជាតែម Carbon Fiber រូបត្រីបបែលរបស់ក្រុមហ៊ុន Nowicki Autosport ដែលមានលើរថយន្ត...