ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានផ្លែស្វាយ ប៉ុន្តែជាញឹកញយតែងចិតសំបកចេញ។ ថាតើអ្នកដឹងទេថាសំបកស្វាយអាចផ្ដល់អត្ថប្រយោជន៍ល្អៗចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរញ៊ាំស្វាយទាំងសំបក ៖ ១. វាជួយគ្រប់គ្រងកម្រិតនៃជាតិស្ករនិងកូឡេស្តេរ៉ូល សំបកស្វាយមានផ្ទុកសមាសធាតុសំខាន់ៗមួយចំនួនរួមបញ្ចូលទាំងវីតាមីន C និងជាតិសសៃដែលអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករនិងកូឡេស្តេរ៉ូលក្នុងឈាមបានយ៉ាងប្រសើរ។ ២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក សំបកស្វាយក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់។ ៣. មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាក ក្រៅពីជំងឺមហារីកហើយនោះការទទួលទានផ្លែស្វាយទាំងសំបកក៏អាចកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ និងជំងឺទឹកនោមផ្អែមបានផងដែរតាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយ។ ៤. ល្អសម្រាប់ភ្នែក មួយក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀតដែលសំបកផ្លែស្វាយមានផ្ទុក គឺវីតាមីន...
ក្រុមហ៊ុនផលិតរថយន្តចិន Hongqi បានដាក់បង្ហាញកំពូល SUV ប្រណីតអត់ប្រើសាំងរបស់ខ្លួន ម៉ូដែល E-HS9 នៅក្នុងកម្មវិធី 2020 Beijing Auto Show។ រថយន្តដំណើរការដោយថាមពលអគ្គិសនី Hongqi E-HS9 ចែកចេញជា ២ប្រភេទ ដែលមានបំពាក់ម៉ូទ័រអគ្គិសនីចំនួន២ ដោយមួយបង្កើតកម្លាំងបាន ២១៥េះ និងមួយទៀត ៣២៨សេះ។...
នៅថ្ងៃនេះក្លឹបបារាំង Rennes បានប្រកាសខ្ចីជើង បានកីឡាករជើងខ្លាំង ២រូប ពីអ៊ីតាលីជាផ្លូវការហើយ មុនពេលដែលទីផ្សារដោះដូរកីឡាករ នឹងត្រូវបិទនៅថ្ងៃចន្ទនោះ។ Rennes ដែលត្រូវបានគេដឹងថា នឹងត្រៀមខ្លួនបង្ហាញខ្លួនជា លើកដំបូងនៅក្នុងពានរង្វាន់ ធំបំផុតរបស់អ៊ឺរ៉ុប Champion League បានកំពុងតែព្យាយាម ពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការនាំចូលកីឡាករចំណូលថ្មី និងមានបទពិសោធច្រើននៅអ៊ឺរ៉ុប។ ជាក់ស្តែងកីឡាករ២ ដែល Rennes...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការមួយ របស់ប្រទេសរុស្ស៊ី មានឈ្មោះ TASS នៅថ្ងៃអាទិត្យម្សិលមិញនេះ បានដកស្រង់សម្តីក្រសួងការបរទេសរុស្ស៊ីថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាមួយ ស្តីពីស្ថិរភាពយុទ្ធសាស្ត្រ នៅទីក្រុងហែលស៊ិនហ្គី នាថ្ងៃទី៥ ខែតុលានេះ។ កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែ រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងតែស្ថិតនៅក្នុង ការផ្តោតអារម្មណ៍ខ្ពស់ ស្របពេលដែលសន្ធិសញ្ញានេះ នឹងត្រូវផុតកំណត់នៅក្នុងខែកុម្ភៈ ហើយប្រទេសរុស្ស៊ីមើលឃើញ ឱកាសតិចតួចនៃការបន្តសន្ធិសញ្ញា...
ដូចដែររដូវកាលចុងក្រោយ ជាច្រើនមកហើយដែលកីឡាករខ្សែបម្រើ Bakayoko នៅតែបានព្យាយាមក្នុងការចាកចេញពី Stamford Bridge ជាផ្លូវការប៉ុន្តែរដូវក្តៅនេះគាត់បានបញ្ចប់ទៅត្រឹមផ្ទេរទៅកីឡាដ្ឋាន Stadrio San Paolo ក្នុងលក្ខខណ្ឌខ្ចីជើង។ Tiemoue Bakayoko ត្រូវបានគេជឿជាក់ថានឹងត្រៀមខ្លួនហើយដើម្បីត្រឡប់មកកាន់លីគកំពូលអ៊ីតាលី Serie A វិញក្នុងលក្ខខណ្ឌខ្ចីជើងដោយក្លឹបតោខៀវ Chelsea ក្នុងនោះគឺបានព្រមព្រៀងរួចទៅហើយជាមួយនឹងក្លឹបអ៊ីតាលី Napoli។ គួរបញ្ជាក់ដែរថាអតីតកីឡាកររបស់ក្លឹប Monaco...
កីឡាករខ្សែការពារស្លាប Ben Chiwell បានធ្វើការបង្ហាញខ្លួន ជាលើកទី១០០ របស់ខ្លួនកាលពីយប់មិញ នៅក្នុងក្របខណ្ឌ Premier League និងក៏ជាការបង្ហាញ ខ្លួនលើកដំបូង ជូនក្លឹបថ្មីតោខៀវ Chelsea ផងដែរ។ Chelsea បានយកឈ្នះ Crystal Palace ងាយៗ ក្នុងលទ្ធផល៤ទល់នឹង០ ដែលក្នុងនោះ Chiwell...
បរទេស៖ អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីនស៊ីណាវ៉ាត្រា បានទទួលស្គាល់ថា បានឆ្លងវីរុសកូវីដ១៩ បន្តែបាននិយាយថា ឥឡូវនេះ លោកបានជាសះស្បើយទាំងស្រុងហើយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ថាក់ស៊ីន ប្រាប់សារព័ត៌មាន BBC ថៃថា «ខ្ញុំបានចេញពីមន្ទីរពេទ្យកាលពីជាង ២០...
កីឡាករអេស្បាញវ័យ២៣ឆ្នាំ ត្រូវបានគេជឿជាក់ថានឹងត្រៀមខ្លួនហើយដើម្បីធ្វើការផ្ទេរមកលេងនៅទឹកដី Allianz Arena របស់ក្លឹប Bayern Munich នៅមុនបន្តិចដែលទីផ្សារដោះដូរកីឡាករនឹងត្រូវបានបញ្ចប់។ The Goal ហ៊ានអះអាងថាក្លឹបជើងឯង Bundesliga និង Champion League រដូវកាលមុន Bayern Munich បានកាន់តែខិតជិតមែនទែនហើយ ក្នុងការចុះកុងត្រានាំយកកីឡាករចំណូលថ្មី Marc Roca...
បរទេស៖ ក្រសួងទទួលបន្ទុកកិច្ចការងារដឹកជញ្ជូន នៃសហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍នេះ បានប្រកាសដាក់ពិន័យទៅលើក្រុមហ៊ុនអាកាសចរណ៍ Emirates ជាទឹកប្រាក់ប្រមាណជា៤០ម៉ឺនដុល្លារអាមេរិកក្រោយពេល ដែលក្រុមហ៊ុននេះបានធ្វើការហោះហើរទៅលើដែនអាកាសនៃប្រទេសអ៊ីរង។ គួរឲ្យដឹងដែរថាជាក់ស្តែង ករណីហេតុការណ៍នេះបានកើតឡើងតាំងតែពីឆ្នាំទៅមកម្ល៉េះក្នុងអំឡុងពេល ដែលអាមេរិកនិងអ៊ីរ៉ង់កំពុងមានភាពតានតឹងជាមួយគ្នា ប៉ុន្តែជឿជាក់ថាប្រាក់ពិន័យពាក់កណ្តាលនឹងត្រូវលប់ចោលទៅវិញ ប្រសិនបើក្រុមហ៊ុននេះអះអាងថានឹងមិនមានករណីបែបនេះកើតមានឡើងវិញ ក្នុងរយៈពេលពេញ១ឆ្នាំនេះ។ សេចក្តីប្រកាសព្រមាននិងហាមឃាត់ មិនអនុញ្ញាតិឲ្យមានការហោះហើរយន្តហោះឯកជននៅក្នុងទឹកដី និងដែនអាកាសដែលកំពុងមានជម្លោះនិងភាពតានតឹងរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើងតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ ហើយករណីរងការពិន័យនេះត្រូវបានគេដឹងថាបានកើតឡើងកាលពីខែកក្កដាឆ្នាំ២០១៩កន្លងទៅនេះ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ បើនិយាយពីការទិញលក់ អចលនទ្រព្យនៅប្រទេសកម្ពុជា យើងនឹងធ្វើការណែនាំ អស់លោកអ្នក ទៅកាន់ភ្នាក់ងារជំនាញ របស់សច្ចៈប្រផឹធី កម្ពុជា ដែលត្រូវបានគេ កំណត់និងទទួលស្គាល់ថា ជាអ្នកប្រឹក្សា និងផ្តល់សេវាកម្ម ប្រកបដោយគុណភាពខ្ពស់ ជូនដល់ម្ចាស់អចលនទ្រព្យ លំនៅដ្ឋាន និងវិនិយោគិន ឆ្ពោះទៅកាន់វិថី ឈ្នះៗ ដែលមានន័យថា ធ្វើយ៉ាងណា នាំអ្នកលក់ និងអ្នកទិញ...