វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឱ្យបានពេញលេញ និងត្រឹមត្រូវនៅថ្ងៃច័ន្ទនេះ ចំពេលមានកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំងជាមួយប្រទេសកុម្មុយនិស្តមួយនេះ។ លោក ត្រាំ បានឲ្យដឹងនៅក្នុងសារមួយទៅកាន់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិថា “យើងត្រូវតែធានាថាអ៊ីរ៉ង់ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត … ដើម្បីរារាំងវាពីការទទួលបានអាវុធនុយក្លេអ៊ែរហើយបន្តធ្វើការឆ្ពោះទៅរកការបញ្ចប់អាវុធនុយក្លេអ៊ែរដែលបានផ្ទៀងផ្ទាត់ចុងក្រោយរបស់កូរ៉េខាងជើង” សន្និសីទ (IAEA) នៅទីក្រុងវីយែន ប្រទេសអូទ្រីស។ សារនេះត្រូវបានបញ្ជូនដោយរដ្ឋលេខាធិការតំណាងថាមពលសហរដ្ឋអាមេរិកលោក Dan Brouillette...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បាននិយាយថា ខ្លួនគ្រោងនឹងកាត់បន្ថយបុគ្គលិក និងការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីមានជម្លោះដ៏ធំមួយជាមួយមន្រ្តីរបស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ដំណឹងនេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងកង់បេរ៉ា បានរារាំងក្រុមហ៊ុន Huawei ពីការកសាងបណ្តាញ 5G ជាតិរបស់ខ្លួននៅក្នុងឆ្នាំ...
បរទេស៖នៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសយន្តហោះចម្បាំងប្រភេទ Sukhoi Su-30 នៃកងកម្លាំងយោធារុស្ស៊ីខាងលិច បានធ្លាក់នៅអំឡុងពេលហោះហើរ ហ្វឹកហាត់ដែលបានគ្រោងទុកមួយ នៅក្នុងតំបន់ Tver ភាគពាយព្យនៃទីក្រុងមូស្គូតែសំណាងល្អ ពីឡុត ២ នាក់បានហោះចេញដោយសុវត្ថិភាព។ ទីភ្នាក់ងារផ្សព្វផ្សាយសរព៏ត៌មាន របស់ក្រសួងការពារជាតិបានរាយការណ៍ថាបន្ទាប់ពីធ្លាក់ដល់ដីហើយអាកាសយានិកបានទាក់ទងជាមួយអាកាសយានដ្ឋានមូលដ្ឋាន ហើយក៏ត្រូវបានគេជម្លៀសចេញ។ យន្ដហោះបានធ្លាក់ចូលទៅក្នុងព្រៃ ដែលវាមិនបានបណ្តាលមានការបំផ្លាញណាមួយនៅលើដីគោកឡើយហើយប្រភពដដែលបាននិយាយទៀតថា គណៈកម្មការមួយនៃកងកម្លាំងយោធាត្រូវបានបញ្ជូនទៅកាន់ កន្លែងកើតហេតុដើម្បីកំណត់ពីមូលហេតុនៃឧប្បត្តិហេតុនេះ៕ ប្រែសម្រួល៖ស៊ុនលី
ក្លឹប Paris Saint-Germain មានទំនុកចិត្ត Dele Alli ចង់ទៅចូលរួមជាមួយពួកគេ ខណៈការចរចាជាមួយ Spurs កំពុងបន្តដោយចង់ខ្ចីជើងរយៈពេល១២ខែ។ Alli បានចាប់ផ្ដើមការប្រកួតបើកឆាកដំបូងនៃរដូវកាលថ្មីទល់នឹង Everton ប៉ុន្តែត្រូវប្ដូរចេញនៅវគ្គទីមួយ ហើយបន្ទាប់មកបានខកខានការប្រកួតជាមួយនឹង Lokomotiv Plovdiv និង Southampton។ បានបង្ហាញខ្លួនទៀតទាត់ឡើងវិញ ចាប់តាំងពីលោក Jose...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា នាព្រឹកថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡាជំនាន់ ទី ២៧ និង ២៨ សរុបចំនួន ២៥១ នាក់...
អាមេរិក ៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា តុកាហ្វេធ្វើអំពីកញ្ចក់បង្កហានិភ័យ ដ៏គួរឲ្យភ្ញាក់ផ្អើល នៃការរងរបួសធ្ងន់ធ្ងរ និងរហូតដល់ស្លាប់ រាប់បញ្ចូលទាំងការដាច់រលាត់ និងការខូចសរីរាង្គ ដែលត្រូវការការវះកាត់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Rutgers បានរកឃើញថា មានមនុស្សជាង ២,៥ លាននាក់ ដែលរងរបួសពាក់ព័ន្ធនឹង...
បរទេស ៖ នៅថ្ងៃអង្គារនេះមន្ត្រី មិនបង្ហាញអត្តសញ្ញាណម្នាក់ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា យន្ដហោះប្រភេទ Rafale ដែលផលិត ដោយប្រទេសបារាំងថ្មីរបស់កងកម្លាំងទ័ព អាកាសឥណ្ឌា បានហោះហើរលើអាកាស នៃតំបន់ជម្លោះព្រំដែនជាមួយប្រទេសចិនដែលមានការប៉ះទង្គិចគ្នា យ៉ាងសាហាវនាពេលកន្លងមក។ ជាយន្តហោះដំបូង៥គ្រឿង ដំបូងនៃយន្តហោះសរុប ចំនួនដល់ទៅ ៣៦ គ្រឿងដែលបានធ្វើការបញ្ជាទិញ ក្នុងតម្លៃប្រមាណជា ៩,៤ ពាន់ប៊ីលានដុល្លារត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី...
អាមេរិក ៖ ការសិក្សាមួយបានរកឃើញថា ការបោកគក់សម្លៀកបំពាក់ ធ្វើឲ្យមានសារធាតុកខ្វក់ដល់ដី ដែលបង្កមានសរសៃសំយោគ ប្រហែលចំនួន ១៧៥,០០០ តោនក្នុងមួយឆ្នាំៗនៅលើកំពូល នៃការបំពុលដល់មីក្រូតូចៗ ហូរចូលមហាសមុទ្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការរកឃើញពីអ្នកស្រាវជ្រាវ នៅសហរដ្ឋអាមេរិកអាចជួយរកដំណោះស្រាយ ដែលមានប្រសិទ្ធភាព ដើម្បីបញ្ឈប់ការរីករាលដាល នៃសរសៃសំយោគ ខណៈការពង្រីកការយល់ដឹង របស់យើងអំពីផលប៉ះពាល់របស់វា ។ សារធាតុមីក្រូមានប្រវែងតិចជាង...
ត្រីបាឡែនជាង៩០ក្បាល បានស្លាប់ បន្ទាប់ពីបានមកជាប់នៅឆ្នេរសមុទ្រ ដាច់ស្រយ៉ាលមួយ នៅតំបន់ភាគខាងត្បូង នៃប្រទេសអូស្ត្រាលី។ ដោយក្រុមអ្នកសង្គ្រោះ បានព្រមាននៅថ្ងៃអង្គារទី២២ ខែកញ្ញាថា ការសង្គ្រោះត្រីបាឡែន ចំនួន១៨០ក្បាលទៀត ដែលនៅជាប់ខ្លួននៅទីនោះនៅឡើយនោះ ជួបការលំបាកច្រើន។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាត្រីបាឡែនធំៗជាច្រើនក្បាល បានជាប់នៅលើឆ្នេរសមុទ្រ នៃកំពង់ផែ Macquarie នៅរដ្ឋ Tasmania។ ក្រុមអ្នកជួយសង្គ្រោះបានឃើញដើរកាត់ទឹក ដើម្បីទៅដល់ត្រីបាឡែនទាំងនោះនៅពេលពួកគេបានព្យាយាម...
កីឡាករខ្សែបម្រើឈីលី ទីបំផុតបានបញ្ចប់ ទៅជាផ្លូវការ ហើយនូវពេលវេលា២ឆ្នាំ ជាមួយនឹងកីឡាដ្ឋាន Camp Nouដើម្បីបន្តអាជីព របស់ខ្លួនជាមួយនឹង កីឡដ្ឋាន San Siro វិញ។ កីឡាករ Arturo Vidal ត្រូវបានគេជឿជាក់ថា បានបញ្ចប់ទៅនូវកុងត្រាថ្មី ដែលមានរយៈពេល២ឆ្នាំជាមួយនឹងInter Milan និងជម្រើសបន្ត១ឆ្នាំទៀត។ កីឡាករវ័យ៣៣ឆ្នាំរូបនេះ អវត្តមាននៅលីគកំពូល...