សិង្ហបុរី ៖ អ្នកវិទ្យាសាស្រ្តនិយាយថា អគារលើភពព្រះអង្គារ នាពេលអនាគតអាចត្រូវបានផលិត ចេញពីសារធាតុ ដែលមានក្នុងស្រកាត្រី និងផ្សិត បន្ទាប់ពីអ្នកស្រាវជ្រាវ បានលាយវាជាមួយដីម៉ាទីន ដើម្បីបង្កើតជាសម្ភារៈអគារថ្មី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ Chitin គឺជាប៉ូលីម័រសរីរាង្គដ៏ល្បីបំផុតមួយ នៅលើផែនដី ហើយនៅពេលលាយជាមួយដីម៉ាទីនវាអា ចបង្កើតជាវត្ថុធាតុដើមរឹងមាំគ្រប់គ្រាន់ សម្រាប់សាងសង់ឧបករណ៍ និងអគារ ។ វត្ថុធាតុ...
ភ្នំពេញ ៖ ក្រោយពីម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០ ២១ វៀតណាមបានដាក់៣៦ប្រភេទ កីឡា៤៥០វិញ្ញាសា សម្រាប់ការប្រកួត ប្រទេសកម្ពុជា ក៏បានធ្វើលិខិតស្នើសុំបញ្ជូល ប្រភេទកីឡាតេក្វាន់ដូITF សូហ្វតេន្នីស និងកីឡាមួយចំនួនទៀត ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ...
ប្រវែងរបស់លិង្គ អាចនឹងខ្លីជាងមុនមួយ ទៅពីរសង់ទីម៉ែត្រ ហើយរឿងនេះ អាចដោយសារតែមូលហេតុជាច្រើន។ ជាធម្មតា ការប្រែប្រួលទំហំរបស់លិង្គ អាចតូចជាងមុនមួយសង់ទីម៉ែត្រ តែក៏អាចតិចជាងនេះបានដែរ។ យ៉ាងណាមិញ លិង្គដែលខ្លីជាងមុនបន្តិចបន្តួចនឹង គ្មានអ្វីប៉ះពាល់ដល់ភាពសកម្ម និងការរីករាយចំពោះជីវិតផ្លូវភេទដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការធ្វើឲ្យលិង្គខ្លី ឬស្វិតជាងមុន អាចដោយសារតែរឿងខាងក្រោមនេះ៖ អាយុច្រើន កាលណាអាយុកាន់តែច្រើន លិង្គ និងពងស្វាស អាចនឹងតូចជាងមុនបន្តិច។...
ភ្នំពេញៈ ស្របពេលតំបន់អាស៊ាន ដែលកំពុងលេចចេញ ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ក្រុមហ៊ុន Best Inc ដែលមានបណ្តាញផ្គត់ផ្គង់ និងដំណោះស្រាយដឹកជញ្ជូនរួមរបស់ចិន នឹងបង្កើតបណ្តាញសេវាកម្មបន្ថែមទៀតនៅក្នុងតំបន់នេះ។ ក្រុមហ៊ុន ដែលមានទីស្នាក់ការកណ្តាលទីក្រុង Hangzhou បានចាប់ផ្តើមប្រតិបត្តិការ សេវាកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសចិន និងទីផ្សារអាស៊ីអាគ្នេយ៍ចំនួន ៥កាលពីដើមឆ្នាំនេះ។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន China Daily នៅថ្ងៃទី២២ ខែកញ្ញា...
បរទេស៖ កងទ័ពសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថា កងកម្លាំងយោធាសហរដ្ឋអាមេរិក នៅក្នុងសមយុទ្ធ Valiant Shield 2020 នៅមហាសមុទ្រប៉ាស៊ីហ្វិក មានរួមបញ្ចូល ទាំងការហាត់សមបាញ់មីស៊ីល Tomahawk ធ្វើឡើងដោយនាវា USS Antietam។ នាវាសមត្ថភាពមីស៊ីល ដែលជាផ្នែកមួយ នៃក្រុមវាយប្រហារដឹកនាំ ដោយនាវាផ្ទុកយន្តហោះ USS Ronald...
YouTube បានឲ្យដឹងថាខ្លួនបាននាំយកអ្នកត្រួតពិនិត្យជាមនុស្សពិត ដែលបានផ្អាកពីការងារអំឡុងពេលផ្ទុះជំងឺកូវីដ១៩ ត្រឡប់មកបម្រើការងារដើមវិញ បន្ទាប់ពី AI របស់ YouTube ធ្វើការលើសពីធម្មតា។ កាលពីខែមីនា YouTube បាននិយាយថាខ្លួនបានពឹងផ្អែកកាន់តែច្រើនលើប្រព័ន្ធ AI ដើម្បីដាក់កំណត់សម្គាល់ និងលុបវីដេអូណាដែលល្មើសនឹងគោលការណ៍របស់ YouTube ក្នុងនោះមានដូចជាការផ្សាយព័ត៌មានមិនពិត និងការរើសអើងជាដើម។ ប៉ុន្តែ YouTube បានប្រាប់សារព័ត៌មាន Financial...
ក្នុងកិច្ចពិភាក្សាជាមួយ YouTuber បច្ចេកវិទ្យាឈ្មោះ Marques Keith Brownlee លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook បាននិយាយដោយឥតលាក់លៀមថាស្រឡាញ់ពេញចិត្តស្មាតហ្វូនម៉ាក Samsung និងប្រព័ន្ធប្រតិបត្តិការ Android ជារួម។ ពេលដែល Marques សួរថាក្នុងហោប៉ៅរបស់ Mark គឺជាទូរសព្ទអ្វី Mark...
បរទេស ៖ កោះតៃវ៉ាន់បាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន មានសិទ្ធិការពារខ្លួនឯង និងទប់ទល់ការវាយប្រហារនានា ស្របពេលមានការរុកគួន និងការគម្រាមកំហែងពីចិន ដែលកាលពីសប្ដាហ៍មុន បានបញ្ជូនយន្តហោះជាច្រើនគ្រឿង ហោះហើរឆ្លងបន្ទាត់កណ្ដាល របស់ច្រកសមុទ្រតៃវ៉ាន់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិ តៃវ៉ាន់បាននិយាយថា ខ្លួនបានផ្តល់និយមន័យយ៉ាងច្បាស់ នូវដំណើរការសម្រាប់ការឆ្លើយតប ដំបូងរបស់កោះតៃវ៉ាន់ ស្របពេលមានការរុកគួន និងការគម្រាមកំហែងកាន់តែខ្លាំង ពីនាវាចម្បាំង និងយន្តហោះរបស់សត្រូវ...
អាមេរិក ៖ តាមការសិក្សា របស់អង្គការណាសាព្រមានថា ប្រសិនបើការបំភាយឧស្ម័ន ផ្ទះកញ្ចក់នៅតែបន្តក្នុងល្បឿនបច្ចុប្បន្ននោះ ផ្ទាំងទឹកកកដ៏ធំនៃGreenland និងអង់តាក់ទិកនឹងបន្តរលាយ ហើយអាចបណ្តាលឲ្យកម្ពស់ទឹកសមុទ្រឡើង ដល់៣៨ស.មនៅចុងសតវត្សរ៍នេះ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ គម្រោងអន្តរជាតិមួយ ដែលមានអ្នកជំនាញជាង ៦០ នាក់បានគណនា ពីរបៀបមហន្តរាយផ្ទាំងទឹកកក Greenland និងអង់តាក់ទិកអាច ស្ថិតនៅលើមហាសមុទ្រពិភពលោក។ វាបានបង្ហាញថា ផ្ទាំងទឹកកកដ៏ធំ...
បរទេស ៖ កញ្ចប់ថវិកាការពារជាតិ របស់ប្រទេសជប៉ុន សម្រាប់ឆ្នាំក្រោយនេះ គឺស្វះស្វែងឲ្យមានចំនួន ដល់ទៅ៥១,៦ពាន់លានដុល្លារអាមេរិក និងរួមបញ្ចូលទាំងផែនការកសាងអង្គភាព សង្គ្រាមអេឡិកត្រូនិកមួយ សម្រាប់ធ្វើការត្រួតពិនិត្យប្រឆាំង នឹងប្រទេសចិន ។ ទីភ្នាក់ងារសារព័ត៌មាន Nikkei បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា កញ្ចប់ថវិកាយោធារបស់ទីក្រុងតូក្យូ ដែលបានកើនឡើងជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល៩ឆ្នាំចុងក្រោយ នៅក្នុងអំឡុងអាណត្តិកាន់អំណាច របស់លោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូអាបេ គឺកំពុងតែកើនឡើង១,៦៣ភាគរយ...