បរទេស៖ អគ្គមេបញ្ជាការកងទ័ពឥណ្ឌា លោក Manoj Mukund Naravane បាននិយាយនៅថ្ងៃសុក្រនេះថា លោកមានទំនុកចិត្តថា ជម្លោះព្រំដែនដែលកំពុងតែកើតមានជាមួយប្រទេសចិន នៅតំបន់ជួរភ្នំហិមាល័យភាគខាងលិច អាចនឹងត្រូវដោះស្រាយបាន តាមរយៈការពិភាក្សាគ្នា។ នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅតំបន់ Ladakh ជាទីដែលកងទ័ពមកពីប្រទេសមានអាវុធនុយក្លេអ៊ែទាំងពីរ មានការប្រឈមមុខដាក់គ្នាអស់រយៈកាលជាច្រើនខែនោះ លោក Manoj Mukund Naravane បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI ...
នៅថ្ងៃសៅរ៍នេះគ្រូបង្វឹកសញ្ជាតិប៉ូឡូញលោក Jerzy Brzeczek នៅតែបានធ្វើការលើកឡើងនិងសាទរចំពោះក្រុមរបស់លោកបន្ទាប់ពីបានរងបរាជ័យ ១-០ ក្នុងពេលប្រកួតជាមួយក្រុមហូឡង់ក្នុងព្រឹត្តិការណ៍ UEFA Nations League កាលពីថ្ងៃសុក្រយប់មិញ។ កីឡាករ Steven Bergwijn បានរកគ្រាប់បាល់បញ្ចូលទីតែមួយគត់នៅក្នុងការប្រកួតនៅនាទី ៦១ ដោយការស៊ុតចេញពីចម្ងាយឆ្ងាយ។ បន្ទាប់ពីបានបំបែកពងមាន់បានហើយនោះ ក្រុមរបស់លោក Dwight Lodeweges បានគ្រប់គ្រងបាល់បានយ៉ាងច្រើននៅការប្រកួតនៅឯកីឡាដ្ឋាន Johan...
អាមេរិក៖ ការសិក្សាថ្មីមួយរបស់ក្រុមអ្នកជំនាញការ ព្រមានយ៉ាងខ្លាំងថា ការផុតពូជដ៏ធំមួយដែលមិនត្រូវបាន គេមើលឃើញក្នុងរយៈពេល ១៣,០០០ ឆ្នាំមុនអាចស្ថិតនៅលើផ្តេកដោយសារតែ សកម្មភាពរបស់មនុស្ស និងការប្រែប្រួលអាកាសធាតុនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការព្រមានកើតឡើងនៅពេលភាពធន់ នៃជីវម៉ាសរុក្ខជាតិនៅអាមេរិកខាងជើងកំពុងថយចុះដោយបង្ហាញថា ទេសភាពបច្ចុប្បន្នត្រូវបានបង្កើតជាព្រឹត្តិការណ៍ដ៏ធំផុតពូជ។ ក្រុមអ្នកវិទ្យាសាស្ត្របានវិភាគសំណាកលម្អងផ្កាជាង ១៤,០០០ គំរូពី ៣៥៨ កន្លែងនៅទូទាំងទ្វីបដើម្បីស្តារឡើងវិញនូវភាពធន់នៃទេសភាព ជាសមត្ថភាពរបស់ជម្រកក្នុងការតស៊ូ ឬរស់ឡើងវិញបន្ទាប់ពីមានការរំខាន។ លទ្ធផលបានបង្ហាញថា វាអាចចំណាយពេលដល់ទៅ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍បានឲ្យដឹងថាប្រទេសអាមេនីបានចាប់ផ្តើមធ្វើ សមយុទ្ធយោធាហើយជាមួយនឹងយោធានៃប្រទេសរុស្សីនៅក្នុងតំបន់ Gyumi ស្ថិតនៅភាគខាងជើងនៃប្រទេសអាមេនី។ យោងតាមរបាយការណ៍ពីសារព័ត៌មានក្នុងស្រុក Armenpress បានបញ្ជាក់ទៀតថាកងទ័ពបានធ្វើ ការហ្វឹកហាត់ដែលរួមមានទាំងការបើកបររថពាសដែកពេលថ្ងៃ និងពេលយប់ក៏ដូចជាការធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយប្រើ អាវុធកាំភ្លើងត្បាល់រថក្រោះកាំភ្លើងធំនិងកាំភ្លើងយន្តប្រឆាំងយន្តហោះផងដែរ។ គួរឲ្យដឹងដែរថាទាហានប្រហែល ១០០០ នាក់មកពីតំបន់យោធាភាគខាងត្បូងរុស្ស៊ីនិងគ្រឿងបរិក្ខារយោធា ៣០០ គ្រឿងរួមមានយន្ដហោះចម្បាំងយន្ដហោះយោធាផ្សេងទៀត និងយន្តហោះគ្មានមនុស្សបើកបានចូលរួមក្នុងសមយុទ្ធនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
សារព័ត៌មានប្រេស៊ីលនៅថ្ងៃសៅរ៍នេះបាន ឲ្យដឹង ថាក្លិប Wolverhampton Wanderers នៃក្របខ័ណ្ឌ English Premier League បានចូលរួមក្នុងការ ដេញថ្លៃដើម្បីចុះហត្ថលេខាលើកីឡាកររបស់ក្លឹប Gremio និងជាខ្សែប្រយុទ្ធឆ្នើមប្រេស៊ីលឈុត U-23 កីឡាករPepe។ ទីភ្នាក់ងារព័ត៌មាន Globo Esporte បាននិយាយថាភ្នាក់ងាររបស់ Pepe គឺលោក Adriano...
ជប៉ុន៖ កន្លែងបញ្ចុះសពមានអាយុកាល តាំងពីឆ្នាំ១៨៦៨ផ្ទុកទៅដោយឆ្អឹងមនុស្ស៣៥០នាក់ស្ថិតក្នុងរណ្ដៅរាង ជារង្វង់តូចមួយត្រូវបានគេជីករកឃើញនៅការដ្ឋានសាងសង់ស្ថានីយ៍រថភ្លើងក្នុងប្រទេសជប៉ុននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទីតាំងនេះមានឈ្មោះថា Umeda Tomb នៅ Osaka ហើយត្រូវបានគេគិតថា ជាកន្លែងបញ្ចុះសពប្រវត្តិសាស្ត្រមួយក្នុងចំណោមទីតាំងប្រវត្តិសាស្រ្តចំនួន៧ដែលមានទីតាំងនៅទូទាំងទីក្រុង ចំណែកកន្លែងបញ្ចុះសពមាននៅចុងEdo និងយុគសម័យ Meiji នៅប្រហែលឆ្នាំ១៨៦៨ ។ ក្រុមប្រឹក្សាភិបាលនៃសមាគមអប់រំ និងបេតិកភណ្ឌវប្បធម៌នៃទីក្រុង Osaka បាននឹងកំពុងធ្វើការស្ទង់មតិ នៃប្រាសាទត្រូវបានបញ្ចុះនៅក្នុងតំបន់នោះអស់រយៈពេលជិត ៣...
គ្រូបង្វឹក Everton លោក Carlo Ancelotti នៅតែបន្តកិច្ចការងារពង្រឹងក្លឹបរបស់ខ្លួនត្រៀមរដូវកាលក្រោយដដែលដោយក្នុងនោះក្លឹបទើបតែបានសម្រេចទិញបានកីឡាករខ្សែបម្រើប្រេស៊ីល Allan ហើយពីក្លឹប Napoli ។ Allan ជាកីឡាករដែលមិនអាចមានឧិកាសបង្ហាញខ្លួនបានញឹកញាប់ជូនក្លឹប Napoli ក្រោមការដឹកនាំរបស់លោក Genarro Gattuso ឡើយហើយក៏បានក្លាយទៅជាគោលដៅអទិភាពរបស់លោក Ancelotti ដើម្បីយកមកធ្វើការជាមួយគ្នាសាជាថ្មី។ Allan នឹងក្លាយទៅជាកីឡាករដ៏សំខាន់របស់ Evertonនៅក្នុងតំបន់បម្រើក្រោយការចុះកុងត្រាផ្លូវការដែលមានតម្លៃខ្លួនប្រមាណជា២២លានផោននិងកុងត្រាដែលមានរយៈពេល៣ឆ្នាំ៕...
តូក្យូ៖ នៅពេលប្រទេសជប៉ុន ពិចារណាធ្វើបច្ចុប្បន្នភាពគោលនយោបាយការពារមីស៊ីលរបស់ខ្លួនរួមទាំងសំណើ ដើម្បីអនុម័តសមត្ថភាពវាយប្រហារមូលដ្ឋានរបស់សត្រូវ ដើម្បីរារាំងការវាយប្រហារ អ្នកជំនាញព្រមានថា ការសម្រេចចិត្តនេះ អាចនឹងបង្កើនភាពតានតឹងនៅអាស៊ីបូព៌ានិងការតបតវិញចំពោះប្រទេសខ្លួន។ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចកាលពីខែមុន បានស្នើឲ្យប្រទេសជប៉ុនពិចារណា“ ភាពមានសមត្ថភាពក្នុងការស្ទាក់ចាប់មីស៊ីលផ្លោង និងមីស៊ីលផ្សេងទៀត សូម្បីតែនៅក្នុងទឹកដីរបស់គូប្រជែង” ដែលជាការលើកឡើងដ៏ចម្រូងចម្រាសមួយទាក់ទងនឹងរដ្ឋធម្មនុញ្ញនៃការបោះបង់ចោលសង្គ្រាមរបស់ជប៉ុន និងគោលនយោបាយផ្តោតលើវិស័យការពារជាតិរបស់ខ្លួន។ លោកនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេត្រូវបានគេរំពឹងថា នឹងអំពាវនាវឱ្យមានការពិភាក្សាឱ្យកាន់តែស៊ីជម្រៅលើសំណើនេះ មុនពេលលោកចុះចេញពីតំណែងនៅចុងខែនេះ ហើយលោក...
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិនបានលើកឡើងថាប្រទេសចិន និងសហរដ្ឋអាមេរិក“ ចាំបាច់ត្រូវប្រមូលស្មារតីនៃកិច្ចសហប្រតិបត្តិការពីសង្រ្គាមលោកលើកទី ២ និងរួមគ្នាដើម្បីប្រឈមមុខនឹងសត្រូវរួមរបស់យើង នៅក្នុងយុគសម័យថ្មី” ដែលរួមមានការធ្លាក់ចុះសេដ្ឋកិច្ច, ការផ្លាស់ប្តូរសេដ្ឋកិច្ចការប្រែប្រួលអាកាសធាតុ និងបញ្ហាពិភពលោកដទៃទៀត។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បានធ្វើការកត់សម្គាល់នៅក្នុងវីដេអូខ្លីមួយ ដែលបានបង្ហោះកាលពីថ្ងៃព្រហស្បតិ៍នៅលើគណនីធ្វីតធឺរបស់លោក ក្នុងការរំលឹកខួបលើកទី ៧៥ នៃការទទួលបានជ័យជំនះនៃសង្គ្រាមលោកលើកទី ២ (WWII) និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ លោក Cui...
បរទេស៖ ក្រុមអ្នកវិភាគសហរដ្ឋអាមេរិកមួយក្រុម បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា រូបភាពកន្លែងធ្វើនាវាកូរ៉េខាងជើង ដែលបានពីផ្កាយរណប បានបង្ហាញឲ្យឃើញនូវសកម្មភាពដែលអាចជាការត្រៀមរៀបចំ សម្រាប់ការតេស្តសាកល្បងមីស៊ីលផ្លោងបាញ់ពីនាវាមុជទឹករយៈចម្ងាយវាយប្រហារមធ្យម។ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ បាននិយាយថា រូបភាពដែលខ្លួនបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់ខ្លួន ស្តីពីកន្លែងធ្វើនាវា Sinpo របស់កូរ៉េខាងជើង បានបង្ហាញឲ្យឃើញនូវនាវាជាច្រើនគ្រឿង ស្ថិតនៅក្នុងអាងទូកសុវត្ថិភាព ដែលជាទូកមួយមានលក្ខណៈស្រដៀងទៅនឹងទូកដែលធ្លាប់ប្រើប្រាស់ទាញយកជើងទម្រតេស្តជុមទឹក ចេញទៅសមុទ្រ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បាននិយាយកាលពីខែតុលាឆ្នាំមិញថា ខ្លួនបានជោគជ័យក្នុងការបាញ់តេស្តសាកល្បងមីស៊ីល Pukguksong-3...