កីឡាករ Donny van de Beek បានធ្វើការបញ្ជាក់ពីអារម្មណ៍រីករាយនិង ជាពិសេសគឺមានអារម្មណ៍ថាកក់ក្តៅដូចជាផ្ទះ របស់គាត់រួចទៅហើយ ក្រោយពេលដែលការ ប្រកាសជាផ្លូវការត្រូវបានធ្វើឡើងកាលពីម្សិលមិញ ដើម្បីក្លាយទៅជា កីឡាកររបស់បិសាចក្រហ Man United. កីឡាករខ្សែបម្រើហូឡង់រូបនេះ បានចូលរួមជាមួយនឹង Old Trafford ក្នុងតម្លៃខ្លួនប្រមាណជា៣៩,១លានផោនជាមួយនឹងកុងត្រា ដែលមានរយៈពេល៥ឆ្នាំនិងជម្រើសបន្តកុងត្រាថ្មីថែមមួយឆ្នាំទៀតផងដែរ។ គួរឲ្យដឹងដែរថាកន្លងមកមានក្លឹបយ៉ាងហោចណាស់ ៦ដែលបានតាមចែចង់កីឡាករវ័យ២៣ឆ្នាំរូបនេះហើយបើតាមការបញ្ជាក់របស់ភ្នាក់ងារកីឡាករ...
ភ្នំពេញៈការចាប់ផ្តើមអនុវត្តន៍ប្រមូលពន្ឋមូលធន២០ភាគរយ នៃអចលនទ្រព្យបានធ្វើឲ្យមានប្រតិកម្មចម្រុះពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំនាញក្នុងវិស័យនេះ ប៉ុន្តែនៅក្នុងដំណើរការនិតិវិធីនេះ អចលនទ្រព្យមួយចំនួនក៏មិនជាប់ពន្ឋមូលធន២០ភាគរយផងដែរ។ យ៉ាងណាក៏ដោយលោកកែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយ ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការនៃស្ថាប័ននេះ បានបញ្ជាក់ឲ្យដឹងថា ពន្ធចំណេញមូលធន ២០ភាគរយ លើការលក់អចលនវត្ថុនឹងត្រូវប្រមូល តែក្នុងករណីប្រតិបត្តិការលក់អចលនវត្ថុណា ដែលទទួលបានប្រាក់ចំណេញតែប៉ុណ្ណោះ ប៉ុន្តែបើក្នុងករណីប្រតិបត្តិការលក់អចលនវត្ថុណា ដែលមិនទទួលបានប្រាក់ចំណេញនោះ នឹងមិនជាប់កាតព្វកិច្ចពន្ធនេះឡើយ។ លោកបញ្ជាក់ថា “រាជរដ្ឋាភិបាលនឹងមានការលើកលែង ចំពោះការលក់ ឬផ្ទេរទ្រព្យមួយចំនួន ដូចជា ប្រភេទទ្រព្យដែលជាកម្មសិទ្ធិស្ថាប័នរដ្ឋ ទ្រព្យកម្មសិទ្ធិបេសកកម្មការទូតបរទេស ឬកុងស៊ុលបរទេស និងអង្គការអន្តរជាតិ ឬទីភ្នាក់ងារប្រតិបត្តិការបច្ចេកទេស នៃរដ្ឋាភិបាលដទៃ”។លោកបន្តថា “ការអនុវត្តនេះរួមជាមួយនិវាសដ្ឋានដែលជាគោលដើម របស់អ្នកជាប់ពន្ធដែលបានកាន់កាប់...
នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ- អ្នកមានអារម្មណ៍ថាឡើងហើមត្រង់តំបន់រន្ធគូថ- អ្នកមានជំងឺទឹកនោមផ្អែម- អ្នកកំពុងប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីត- កូនរបស់អ្នកត្អូញត្អែរនៃការរមាស់គូថនេះតើរោគសញ្ញាកំពុងតែប្រាប់អ្នកពីអ្វីខ្លះ?គ្រប់ការរមាស់ទាំងអស់, រន្ធគូថអាចជាកន្លែងមួយដែលគួរអោយខ្មាសអៀនជាងគេបំផុត។ការរមាស់គូថជាធម្មតាគឺជាសញ្ញាដែលសមាសធាតុផ្សំនៃលាមក ឬការបញ្ចេញនៃខ្លួនត្រូវបានប៉ះពាល់ទៅលើសរសៃវិញាណដែលបានបញ្ចប់ត្រង់រន្ធគូថ។ វេជ្ជបណ្ឌិតបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ, មូលហេតុមានច្រើន និងការរកមើលនូវហេតុផលច្បាស់លាស់មួយសម្រាប់វាអាចជារឿងពិបាក។ភាគច្រើន, ជំងឺឬសដូងបាត, ពងព្រូន, ការរហែក(ប្រេះស្បែកដែលនៅជុំវិញរន្ធគូថ), ប្រតិកម្មអាឡែហ្ស៊ីទៅនឹងក្រដាសអនាម័យ ឬអាហារគឺទទួលខុសត្រូវសម្រាប់បញ្ហាដ៏ពិបាកទាំងនេះ។ ការរមាស់គូថអាចត្រូវបានបង្កឡើងផងដែរដោយការឆ្លងមេរោគផ្សិតដែលជារឿងទូទៅមួយចំពោះមនុស្សដែលមានជំងឺទឹកនោមផ្អែម និងអាចជាសញ្ញាមួយនៃសញ្ញាដំបូងនៃជំងឺនេះ។ ក្នុងករណីកម្រ, ការរមាស់គូថគឺជាសញ្ញានៃជំងឺបូស, ដុះសាច់ ឬជំងឺឆ្លងដោយការរួមភេទជាដើម។ការបន្ធូរបន្ថយនូវរោគសញ្ញាខ្ញុំនឹងប្រយ័ត្នក្នុងការប្រើប្រាស់ក្រែម...
បរទេស៖យោងតាមការឲ្យដឹងពីទីភ្នាក់ងារ DARPA និងកងកម្លាំងទ័ពអាកាសអាមេរិក បានឲ្យដឹងថា ការធ្វើតេស្តសមត្ថភាពផ្ទុក ទម្ងន់របស់អាវុធមានល្បឿនលឿនជាងម្លេង ចំនួនពីរគ្រាប់ ទើបត្រូវបានបញ្ចប់នាពេលថ្មីៗនេះ ហើយការតេស្តសាកល្បងការហោះហើរ ដោយសេរីរបស់អាវុធទាំងនោះ គ្រោងនឹងធ្វើឡើងនៅចុងឆ្នាំនេះ។ ក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin និងក្រុមហ៊ុនការពារជាតិ Raytheon បានធ្វើរចនាផលិតមីស៊ីលលឿនជាងសម្លេងរៀងៗខ្លួន សម្រាប់កម្មវិធីរួមគ្នាមួយរបស់កងកម្លាំងទ័ពអាកាសនិងទីភ្នាក់ងារគម្រោងស្រាវជ្រាវអាវុធ ការពារជាតិទំនើប ដែលហៅកាត់ថា DARPA ។...
ភ្នំពេញ៖ កាលល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ លោកអ៊ុក សិទ្ធិជាតិ ប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត និងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តបានបើកកិច្ចប្រជុំត្រៀមរៀបចំការ ប្រកួតកីឡាអត្តពលកម្មជ្រើសរើស ជើងឯកថ្នាក់ជាតិ២០២០ និងទិសដៅការងារប្រចាំឆ្នាំ នៅអគ្គនាយកដ្ឋានកីឡា។ លោក ហ៊ុន បុរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តបានប្រាប់ឲ្យដឹងថា ការប្រជុំផ្តោតលើការអភិឌ្ឍន៍កីឡាអត្តពលកម្ម របស់សហព័ន្ធខ្មែរប្រចាំឆ្នាំ...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថាលោកបានត្រៀមខ្លួនធ្វើការជាមួយសមភាគីរុស្ស៊ីរបស់លោកគឺលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងជាមួយសហគមន៍អន្តរជាតិ ដើម្បីការពារយ៉ាងរឹងមាំនូវជ័យជំនះនៃសង្គ្រាមលោកលើកទី ២ (WWII) ក៏ដូចជាយុត្តិធម៌អន្តរជាតិ។ នៅក្នុងការផ្លាស់ប្តូរសារជាមួយលោកពូទីន ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការទទួលបានជ័យជំនះនៃសង្គ្រាមលោកលើកទី ២ លោកស៊ីបានរំលឹកថានៅថ្ងៃដដែលកាលពី ៧៥ ឆ្នាំមុនជ័យជំនះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមរបស់សហភាពសូវៀតប្រឆាំងនឹងជប៉ុន បានកត់សម្គាល់នូវជ័យជំនះចុងក្រោយនៃសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។...
វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ត្រាំ បានឲ្យដឹងថាសហរដ្ឋអាមេរិកនឹងមិនចូលរួមកិច្ចប្រឹងប្រែងជាសកលជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីអភិវឌ្ឍផលិត និងចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ប្រកបដោយសមធម៌នោះទេ។ ប្រទេសចំនួនជាង ១៧០ កំពុងពិភាក្សា ដើម្បីចូលរួមក្នុងកម្មវិធីគាំពារសុខភាពសកល (COVAX) ដែលជាគំនិតផ្តួចផ្តើមជាសកលធ្វើការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង ដើម្បីផ្តល់លទ្ធភាពដល់បណ្តាប្រទេស ដែលទទួលបានវ៉ាក់សាំង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។ ទោះយ៉ាងណាអ្នកនាំពាក្យសេតវិមានលោកស្រី Judd Deere...
គិលានុបដ្ឋាយិកា នៃមន្ទីរពេទ្យបង្អែក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានសំណាង គាស់ឈ្នះទឹកប្រាក់ ៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីសប្តាហ៍កន្លងទៅ។ លោក សុខ រដ្ឋា គិលានុបដ្ឋាយិកាវ័យ ២៥ឆ្នាំ រំឭកថ្ងៃដែលគាស់ឈ្នះ រង្វាន់នោះថា៖ «តាំងពីកើតមកដល់អាយុប៉ុណ្ណេះ នេះជាលើកទីមួយហើយ ដែលឈ្នះបាន រង្វាន់ធំអញ្ចឹង។ ទឹកប្រាក់នេះ...
យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលចែកទឹកបរិសុទ្ធ កម្ពុជា ដល់ប៉ូលិសចរាចរណ៍ ទូទាំងប្រទេស តាំងពីដើមខែសីហាមក ទទួលបានការសាទរ ពីសាធារណជន។ «ទឹកចិត្តកម្ពុជា» គឺជាយុទ្ធនាការ ដែលផ្តួចផ្តើមឡើង ដោយទឹកបរិសុទ្ធកម្ពុជា ក្នុងគោលបំណង ចូលរួមបរិច្ចាគ ត្រឡប់ទៅសង្គមវិញ ក្រោយមើលឃើញថា មន្រ្តីនគរបាល តែងធ្វើការយ៉ាង សស្រាក់សស្រាំមិនថាថ្ងៃយប់ ដូច្នេះត្រូវធ្វើអ្វី ដើម្បីតបស្នងសងគុណ...
អង់គ្លេស ៖ អ្នកវិទ្យាសាស្ត្រនៅចក្រភពអង់គ្លេស បានបង្ហាញនូវបណ្តាញកង់ទែរគំរូមួយ សម្រាប់ការទំនាក់ទំនង តាមអ៊ីនធីណេតដែលមានសុវត្ថិភាព មិនអាចជ្រាបចូលបាន តាមរយៈការវាយប្រហារតាមអ៊ីនធើណេតឡើយ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ប្រព័ន្ធ“ ពហុមុខងារ” របស់សាកលវិទ្យាល័យBristolបែងចែកបំណែកតូចៗ ដែលផ្ទុកព័ត៌មានទៅ អ្នកប្រើប្រាស់អ៊ីនធើណេតច្រើន ពីប្រភពកណ្តាលតែមួយ។ ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញពីបច្ចេកវិទ្យា ផ្តល់ផលប៉ះពាល់អវិជ្ជមាន នៃការជាប់ទាក់ទងនឹងកង់ទិច លើសរសៃអុបទិក...