វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ថា យោងតាមអគ្គបញ្ជាការយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក នឹងដើរតួនាទីក្នុងការចូលរួមប្រជែងមុខតំណែង សម្រាប់ការបោះឆ្នោតឆ្នាំនេះឡើយ ។ លោក Mark Milley អគ្គសេនាធិការចម្រុះ បានសរសេរនៅក្នុងសំបុត្រមួយច្បាប់ដែលបានប្រកាស ឲ្យដឹងកាលពីថ្ងៃសុក្រ ដែលជាការឆ្លើយតបទៅនឹងការចោទសួរពី ក្រុមអ្នកច្បាប់០២រូបនៅឯសភាថា “នៅក្នុងព្រឹត្តិការណ៍នៃជម្លោះមួយចំនួនដែលជាក្តីរំពឹងនៃការបោះឆ្នោត ដែលមានចែងក្នុងច្បាប់ចេញដោយតុលាការអាមេរិក និងសភាអាមេរិក...
ខណៈដែលក្លឹប Milan ទាំងពីរសុទ្ធតែមានបំណងចង់បានកីឡាករ Tonali នោះមានន័យថាអនាគតរបស់គាត់ជាមួយនឹងក្លឹប Brescia គឺស្ថិតនៅក្នុងភាពលែងច្បាស់លាស់ទៀតឡើយ។ នៅថ្ងៃនេះប្រធានក្លឹប Brescia គឺលោក Massimo Cellino បានចេញមកបញ្ជាក់អះអាងយ៉ាងច្បាស់ថាទាំងក្លឹប Inter Milan និង AC Milan ពិតជាបានបង្ហាញបំណងចង់បាន Tonali ពិតមែនហើយលើសពីនេះសូម្បីតែ Juventus...
បរទេស៖ នៅថ្ងៃសៅរ៍នេះអាជ្ញាធរឧទ្យានជាតិនិងសត្វព្រៃនៃហ្សីមបាវេ ZIMPARKS បាននិយាយ ថាសត្វដំរីចំនួន ១១ ក្បាលត្រូវបានគេប្រទះឃើញងាប់នៅក្នុងព្រៃ Pandamasue នៅភាគខាងលិចនៃប្រទេស។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន ZIMPARKS លោក Tinashe Farawo បាននិយាយថាអាជ្ញាធរកំពុង ធ្វើការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៃការស្លាប់ របស់សត្វដំរីទាំងនោះដែលស្ថិតនៅចន្លោះទឹកជ្រោះ Hwange និងទឹកជ្រោះ Victoria ។ លោក...
លីគកំពូលអ៊ីតាលី Serie A គឺជាទីកន្លែងដែលតារាល្បីៗលំដាប់ពិភពលោកកំពុងមានវត្តមានរួមបញ្ចូលទាំង Cristiano Ronaldoផងហើយរាប់ចាប់តាំងពី Inter Mila, AC Milan និង Juventus សុទ្ធតែមានឈ្មោះកីឡាករឆ្នើមកម្រិតនេះដូចគ្នា។ ថ្ងៃនេះយើងនឹងទៅមើលឈ្មោះកីឡាករទាំង៥រូបដែលត្រូវបានគេជឿជាក់ថាកំពុងមានតម្លៃខ្លួនថ្លៃបំផុត របស់លីគកំពូលអ៊ីតាលី Serie A៖ ១. Kalidou Koulibaly ក្លឹប Napoli...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាយន្តហោះចម្បាំង របស់ប្រទេសរុស្សីចំនួន២គ្រឿង ត្រូវបានគេដឹងថាបានធ្វើការហោះរំខាន ទៅនឹងយន្តហោះទំលាក់គ្រាប់បែករបស់អាមេរិកមួយគ្រឿង កាលពីថ្ងៃសុក្រម្សិលមិញនៅលើសមុទ្រប៉ាល់តិក។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេសរុស្សីផ្ទាល់ដោយបានបញ្ជាក់ទៀតថា ក្រោយពេលដែលប្រព័ន្ធការពារនិងត្រួតពិនិត្យអាកាសរបស់រុស្សី បានរកឃើញថាមានគោលដៅមួយដែលហោះឆ្ពោះមកកាន់ទឹកដីរបស់ខ្លួន ត្រង់ចំណុចដែនសមុទ្រប៉ាល់តិកភ្លាមខ្លួនក៏បញ្ជូនយន្តហោះចម្បាំងប្រភេទ Su-27ចេញភ្លាមផងដែរ។ ការប្រកាសដដែលបានបន្តទៀតថា ក្រុមពីឡុតរបស់រុស្សីបានហោះទៅក្បែរទើបអាចដឹងថា ជាយន្តហោះប្រភេទ B-52H នៃកងកម្លាំងទ័ពអាកាសអាមេរិក ប៉ុន្តែស្ថិតនៅក្នុងចំងាយសុវត្ថិភាពមួយហើយ នៅពេលដែលយន្តហោះនេះ ហោះចេញទៅវិញឆ្លាយរួច Su-27របស់រុស្សីក៏បានហោះមកកាន់មូលដ្ឋាន របស់ខ្លួនផងដែរ៕...
នៅថ្ងៃនេះកីឡាករឆ្នើមរបស់ Real Madrid ដែលមានឈ្មោះថា Daniel Carvajal បានធ្វើការសារភាពថាកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Neymar គឺជាខ្សែប្រយុទ្ធដែលគាត់ពិបាកបិទបំផុតពេលដែលប្រកួតជាមួយគ្នា។ គួររំលឹកដែរថាកីឡាករទាំងពីរ Neymar និងCarvajal គឺជាគូប្រជែងដ៏ខ្លាំងក្លានៅលីគកំពូលអេស្បាញក្នុងនាមជាតំណាងឲ្យក្រុមខ្លាំងបំផុតទាំងពីរលើលោកគឺ Real Madrid និង Barcelona ចន្លោះពីឆ្នាំ២០១៣ទៅដល់ឆ្នាំ២០១៨មុនពេល Neymar ផ្ទេរទៅ PSG។ Carvajal...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍នៅថ្ងៃសុក្រនេះថា មន្ទីរប៉ង់តាហ្គោន នឹងកាត់បន្ថយវត្តមានយោធាសហរដ្ឋអាមេរិកមួយភាគបី នៅអ៊ីរ៉ាក់ដែលនឹងនាំយកចំនួនកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសពី ៥.២០០ នាក់មកនៅត្រឹម ៣៥០០ នាក់វិញ។ ដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិកជាច្រើនរូបកាសែត Wall Street Journal បានសរសេរជាចំណែកមួយថា មន្ទីរប៉ង់តាហ្គោន ក្នុងរយៈពេល ២ ឬ ៣ ខែខាងមុខនឹងកាត់បន្ថយវត្តមានយោធានៅអ៊ីរ៉ាក់ប្រហែល ១/៣...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថាប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុន និងបុគ្គលចិន ដែលពាក់ព័ន្ធនឹងការសាងសង់ នៅសមុទ្រចិនខាងត្បូង ហើយបានជំរុញឲ្យសហរដ្ឋអាមេរិក កែកំហុសរបស់ខ្លួន និងបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនភ្លាមៗ។ អ្នកនាំពាក្យ Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន...
តូក្យូ ៖ នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេ គឺជាផ្កាយមួយនៅក្នុង ពិធីបិទការប្រកួតកីឡាអូឡាំ ពិក Rio de Janeiro “2016 Rio de Janeiro Olympics” ឆ្នាំ ២០១៦ ដោយដើរដង្ហែក្បួននៅពហុកីឡដ្ឋាន Maracana Stadium ដើរជាតួអង្គហ្គេម...
សេនហ្វ្រេនស៊ីស្កូ ៖ លោកវេជ្ជបណ្ឌិត Maulik Majmudar ប្រធានផ្នែកវេជ្ជសាស្ត្រ របស់ក្រុមហ៊ុន Amazon ថា ក្រុមហ៊ុន Amazon បានដាក់បង្ហាញខ្សែដៃសុខភាព មិនត្រឹមតែតាមដានសកម្មភាព ដើម្បីវាស់ស្ទង់តែប៉ុណ្ណោះទេ ថែមទំាងធ្វើឲ្យអ្នកប្រើប្រាស់សប្បាយ រីករាយ តាមរយៈសំឡេង របស់ពួកគេ។ អ៊ីនធើណេត បាននិយាយថា ក្រុមហ៊ុន Amazon...