រង្វាន់៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ជួយធ្វើឲ្យសុបិន្ត របស់គ្រួសារ អ្នកប៉ះកង់ម៉ូតូ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ក្លាយជាការពិត។ ក្តីស្រមៃរបស់ស្វាមី លោកស្រី ភាក់ ជុន ដែលប្រកបរបរ ជាអ្នកប៉ះកង់ម៉ូតូ គឺចង់មានលទ្ធភាព ទិញអីវ៉ាន់បន្ថែម ក្នុងហាងជាយូរមកហើយ ប៉ុន្តែមិនដឹងរកថវិ កាពីណាបន្ថែមបាន។ ប៉ុន្តែថ្ងៃមួយ...
កណ្តាល៖ យុទ្ធនាការទឹកចិត្តកម្ពុជាផ្តួចផ្តើមឡើង ដោយក្រុមហ៊ុនផលិត ទឹកបរិសុទ្ធកម្ពុជា ដែលបានផ្តល់ជំនួយឧបត្ថម្ភ ទឹកពិសាបរិសុទ្ធកម្ពុជា និង ភេសជ្ជៈផ្សេងទៀត ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាលើកទី ២ នេះ ទៅនគរបាលចរាចរណ៍ និង នគរបាលចម្រុះគ្រប់ប៉ុស្តិ៍ ត្រួតពិនិត្យទូទាំងប្រទេស ត្រូវបានកោតសរសើរ និង វាយតម្លៃខ្ពស់ពីមន្រ្តី នគរបាលកម្ពុជា។...
បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានយល់ព្រមឲ្យមន្ត្រីត្រួតពិនិត្យអង្គការ សហប្រជាជាតិ ចូលទៅពិនិត្យមើលទីតាំងពីរ កន្លែង ក្រោយសហរដ្ឋអាមេរិកព្យាយាម ស្នើឲ្យដាក់ទណ្ឌកម្មទាំងអស់វិញ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលធ្វើឡើងក្នុងសម័យ កាលរបស់លោក អូបាម៉ា។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ធ្វើឡើងដោយទីភ្នាក់ងារថា មពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ និងប្រទេសអ៊ីរ៉ង់នោះ ប្រទេសនេះបាននិយាយប្រាប់ថា ខ្លួនស្ម័គ្រចិត្តឲ្យទីភ្នាក់ងារចូលទៅត្រួតពិនិត្យមើលទីតាំងទំាងពីរកន្លែង ដែលគេសង្ស័យថាមានធ្វើការងារផលិតអាវុធនុយក្លេអ៊ែខុសច្បាប់។ យោងតាមសេចក្តីថ្លែងការណ៍រួមគ្នានោះ...
បរទេស ៖ រដ្ឋបាលលោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ក្រុមហ៊ុនចិន ចំនួន២៤ក្រុមហ៊ុនក្នុងបញ្ជីខ្មៅ និងដាក់បម្រាមទិដ្ឋាការ លើពលរដ្ឋចិនជាច្រើនរូប ដោយចោទប្រកាន់ពួកគេ ពីបទជួយដល់ការអះអាង កម្មសិទ្ធិដែនសមុទ្រ មិនស្របច្បាប់ របស់រដ្ឋាភិបាលចិន នៅដែនសមុទ្រចិនខាងត្បូង។ ដែនសមុទ្រចិនខាងត្បូង បានបន្តក្លាយជាចំណុចឈ្លោះគ្នា រវាងសហរដ្ឋអាមេរិក សម្ពន្ធមិត្តនៅអាស៊ី និងទីក្រុងប៉េកាំង ដែលកំពុងតែធ្វើការអះអាង កម្មសិទ្ធិដែនសមុទ្រ...
អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Google បានដាក់ចេញ នូវការអាប់ដេត កម្មវិធីផែនទី ដ៏ពេញនិយមរបស់ខ្លួន នៅទូទាំងពិភពលោក ដើម្បីផ្តល់នូវភាពរស់រវើក រូបរាងលម្អិត និងចម្រុះពណ៌បំពេញតម្រូវការអតិថិជន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការតុបតែងភ្នែក មើលលម្អិតបន្ថែម និងធ្វើឲ្យលក្ខណៈធម្មជាតិ កាន់តែងាយស្រួលមើល ដូចជាឆ្នេរខ្សាច់ វាលខ្សាច់ បឹង...
ចក្រភពអង់គ្លេស៖ ប្រព័ន្ធនិម្មិតជាក់ស្តែងពិតៗមួយ ដែលមានតម្លៃ ៣០០,០០០ ផោនកំពុងត្រូវបានសាកល្បង ដោយកងកម្លាំងទ័ពអាកាស (RAF) ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យការហ្វឹកហាត់ ប្រយុទ្ធកាន់តែស៊ីជម្រៅ និងប្រាកដនិយម សម្រាប់ទាហានរបស់ភពអង់គ្លេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ហ្គេមប្រយុទ្ធ ដែលមានឈ្មោះថា “បាញ់មនុស្សដំបូង” ត្រូវបានបង្កើតឡើង ក្រោមកិច្ចសន្យាជាមួយ ក្រសួងការពារជាតិចក្រភពអង់គ្លេស ដោយក្រុមហ៊ុនសូហ្វវែរ SimCentric...
សេអ៊ូល ៖ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថាប្អូនស្រី របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យូជុង ហាក់ដូចជាកំពុងគ្រប់គ្រងអង្គភាព គណបក្សកម្មករសំខាន់មួយ ខណៈដែលលោកស្រីទំនង ជាទទួលបន្ទុកកិច្ចការពាក់ព័ន្ធជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ វាត្រូវបានយកចិត្តទុកដាក់ ចំពោះតួនាទី និងសិទ្ធិអំណាចរបស់លោកស្រី គីម ដែលមានងារជាអនុប្រធាននាយកដ្ឋាន ទីមួយនៃគណៈកម្មាធិការកណ្តាល...
តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះបានសន្យាថា នឹងធ្វើការយ៉ាងជិតស្និទ្ធ លើគម្រោងរុករកតាមច័ន្ទគតិមួយ ដែលដឹកនាំដោយរដ្ឋបាល អាកាសចរណ៍ និងអវកាសជាតិ របស់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងតូក្យូ បានចូលរួមជាមួយកាលពីខែមុន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងតូក្យូរដ្ឋាភិបាល ទាំងពីរបានឲ្យដឹងថា ពួកគេបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគម្រោងអាតេមីស ដែលជាគម្រោងពហុភាគីមានគោលបំណង ដើម្បីបញ្ជូនមនុស្ស ទៅឋានព្រះច័ន្ទនៅឆ្នាំ ២០២៤ និងបង្កើតការរុករកផ្ទៃលើ...
អាមេរិក ៖ Fitbit ដាក់បង្ហាញនាឡិកាឆ្លាតវៃ “Smartwatch” ថ្មីដែលមានឈ្មោះថា Sense អាចវាស់សីតុណ្ហភាព និងចង្វាក់បេះដូង ដើម្បីតាមដានកម្រិតស្ត្រេស របស់លោកអ្នកកំពុង ប្រកួតប្រជែង Apple Watch នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ឧបករណ៍ដែលមានឈ្មោះថា Sense រួមបញ្ចូលទាំង កម្មវិធីស្កេន EDA នៅលើកដៃដែលជ្រើសរើស...
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានចុះបញ្ជីក្រុមហ៊ុនចិន មួយចំនួនហើយបានដាក់កម្រិត ការផ្តល់ទិដ្ឋការដល់ នាយកប្រតិបត្តិក្រុមហ៊ុន ដែលពាក់ព័ន្ធនឹងការអះអាង របស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាវិធានការមួយ ដែលនឹងជំរុញឱ្យមានភាព តានតឹងទ្វេភាគីថែមទៀត លើដែនទឹក ដែលមានជម្លោះ។ សកម្មភាពនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីខែកក្កដាបានរឹតបន្តឹងគោលនយោបាយ របស់ខ្លួននៅលើសមុទ្រចិនខាងត្បូង ដែលត្រូវបានជំទាស់ដោយប្រទេសចិន...