បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់មេរោគ កូរ៉ូណា និងព្យុះទីហ្វុង នេះបើយោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយកាសែត កណ្ដាលកូរ៉េខាងជើង KCNA នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ។ កិច្ចប្រជុំដ៏ធំមួយ របស់ការិយាល័យ...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានបង្ហាញពីក្ដីសាទរនៃភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ ហើយជឿជាក់ថាថា ខេត្តព្រះសីហនុនឹងបន្តមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលទៅថ្ងៃអនាគតនឹងក្លាយទៅជាទីក្រុងហុងកុងថ្មី របស់ប្រទេសកម្ពុជា។ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោក Ermenegildo Kupa Lopes នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២០នេះ...
ចង់ឱ្យរោមចិញ្ចើមដុះក្រាស់មិនពិបាកឡើយ! ធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិជួយឱ្យរោមភ្នែកដុះក្រាស់ ៖ ១. ប្រទាលកន្ទុយក្រពើ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើ បន្តិចលើរោមចិញ្ចើមដោយប្រយ័ត្ន (កុំឱ្យហូរចូលភ្នែក) រហូតដល់វាស្រូបចូល អស់ជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលល្អប្រសើរ។ ២. ប្រេងដូង អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើចុងម្រាមដៃ លាបម៉ាស្សាប្រេងដូងថ្នមៗលើរោមភ្នែកមុនពេលចូលគេង។ ទុកចោលសម្រាប់រយៈពេលមួយយប់ សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗនៅព្រឹកបន្ទាប់។ អនុវត្តជាប្រចាំរហូតទទួល បានលទ្ធផលគាប់ចិត្ត។...
ប៉េកាំងៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាហោះហើររបស់ប្រទេស និងជួយសម្រួលដល់ជើងហោះហើរ នៅតាមបណ្តារអាកាសយានដ្ឋាននានាក្នុងប្រទេស រដ្ឋាភិបាលចិនបានចំណាយផ្ទៃដីជាង១លានម៉ែត្រការ៉េ ក្នុងការសាងសង់ព្រលានយន្តហោះលំដាប់យក្សមួយ។ ព្រលានយន្តហោះដែលចំណាយផ្ទៃដីធំជាងគេបង្អស់នេះ មានឈ្មោះថា Beijing Daxing International Airport ដែលចំណាយថវិកាប្រមាណ១១.៤ពាន់លានដុល្លារក្នុងការសាងសង់ និងចំណាយរយៈពេល៥ឆ្នាំតែប៉ុណ្ណោះ។ គ្រាន់តែស្ថានីយ៍ទទួលអ្នកដំណើរចំណាយផ្ទៃដីរហូតដល់ ៧០០,០០០ម៉ែត្រការ៉េ និងរំពឹងថាអាចទទួលអ្នកដំណើរចាប់ពី ១២០លាន ទៅ ២០០លាននាក់ក្នុងមួយឆ្នាំ។ ក្រុមហ៊ុនដែលទទួលគម្រោងធ្វើប្លង់មេ របស់អាកាសយានដ្ឋានលំដាប់ពិភពលោកនេះគឺជា ក្រុមហ៊ុន...
ចំពោះជំងឺបេះដូង ការស្រាវជ្រាវថ្មីមួយបានរកឃើញថា មនុស្សភាគច្រើនហាក់ដូចជាពន្យារការថែទាំយូរនៅពេលដែលពួកគេមានរោគសញ្ញាដែលបញ្ជាក់ថាមានបញ្ហានេះ។ គ្រោះថ្នាក់ចម្បង គឺថា នៅពេលដែលមនុស្សម្នាក់ចូលមន្ទីរពេទ្យ ដោយសារដំណាក់កាលធ្ងន់ធ្ងរនៃជំងឺបេះដូង វាមានជម្រើសតិចតួចដែលត្រូវធ្វើការព្យាបាល។ នៅក្នុងការស្រាវជ្រាវ អ្នកស្រាវជ្រាវបានពិភាគ្សាជាមួយអ្នកជំងឺ ដែលស្វែងរកការព្យាបាលចំពោះការឈឺទ្រូង និងកំពុងតែរង់ចាំការថតសរសៃឈាម ដើម្បីមើលពីសញ្ញានៃជំងឺសរសៃឈាមបេះដូង។ ការឈឺទ្រូង កើតមានឡើងនៅពេលដែលបេះដូងមិនមានឈាម ឬអុកស៊ីសែនគ្រប់គ្រាន់ នៅពេលដែលវាត្រូវការនោះទេ ដោយសារតែស្ទះសរសៃឈាមបេះដូង។ អ្នកស្រាវជ្រាវបានរកឃើញថា បុរស មានប្រតិកម្មលឿន នៅពេលដែលពួកគេវិវត្តមានរោគសញ្ញាទាំងនេះ...
ខ្សែប្រយុទ្ធអន្តរជាតិឆ្នើមសញ្ជាតិប៉ូឡូញ Robert Lewandowski នឹងមិនមានវត្តមាន លេងនៅក្នុងការប្រកួតពានរង្វាន់ UEFA Nation League របស់ជម្រើសជាតិរបស់គាត់ ទេបន្ទាប់ពីគ្រូបង្វឹកលោក Jerzy Brzeczek បាននិយាយកាលពីថ្ងៃអង្គារថា កីឡាកររូបនេះត្រូវការសម្រាកមួយរយៈសិន។ នៅថ្ងៃទី ៤ ខែកញ្ញាប៉ូឡូញនឹងត្រូវជួបជាមួយ ហូល្លង់នៅទីក្រុង Amsterdam ខណៈបីថ្ងៃក្រោយមកក្រុមរបស់ លោកBrzeczek នឹងត្រូវប្រឈមមុខជាមួយនឹងជម្រើសជាតិបូស្នៀនៅហ្សីនីកា។...
អង់គ្លេស៖អ្នកវិទ្យាសាស្ត្របាននិយាយថា អ្នកជំនាញខាងសរសៃប្រសាទត្រូវចាប់ផ្តើម ព្យាបាលអ្នកជំងឺវង្វេងស្មារតី “Alzheimer” ដោយបញ្ជូនចរន្តអគ្គិសនីចូលជ្រៅ ទៅក្នុងខួរក្បាលរបស់ពួកគេដោយសប្បុរសជនអាមេរិក រួមទាំងលោក Bill Gates នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមមួយនៅ Imperial College London និងចក្រភពអង់គ្លេសវិទ្យាស្ថានស្រាវជ្រាវជំងឺវង្វេងត្រូវបានផ្តល់ថវិកាចំនួន ១.៥ លានដុល្លារអាមេរិក(១.១៤ លានផោន) ដោយសប្បុរសជនអាមេរិករួមទាំងលោកBill Gates ដើម្បីសាកល្បងបច្ចេកវិទ្យានេះ។ អ្នកស្រាវជ្រាវបានជ្រើសរើសអ្នកជំងឺ...
កំណប់ទ្រព្យនៅចក្រភពអង់គ្លេស គឺជាសួនរុក្ខសាស្ត្រដ៏ពេញនិយមបំផុត ដែលមិនធ្លាប់មាន ហើយមានហេតុផល សម្រាប់ពេលដែលអ្នកឃើញរូបចម្លាក់ និងរុក្ខជាតិគួរឱ្យភ្ញាក់ផ្អើលទាំងនេះ។សួនច្បាររបស់ហេលហ្គីន ត្រូវបានបង្កើតឡើង ដោយក្រុមគ្រួសារ Cornish Tremayne នៅដើមពាក់កណ្តាលសតវត្សរ៍ទី ១៨។ មកមើលរូបភាពទាំង១0សន្លឹក នៅសួនរុក្ខសាស្ត្រ ៖ ប្រភព៖ herbeauty ប្រែសម្រួល ៖ Art
ក្រុមវិស្វករបានបង្កើតដៃរ៉ូបូត ដើម្បីធ្វើតេស្តត្បារសំណាកពីរន្ធច្រមុះ ដោយស្វយ័ត ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលវីរុសកូរ៉ូណា ពីអ្នកជំងឺទៅវេជ្ជបណ្ឌិត។ រចនាឡើងដោយក្រុមហ៊ុនតៃវ៉ាន់ Brain Navi បច្ចេកវិជ្ជានេះ ប្រើមុខងារស្រដៀងគ្នា នៃប្រព័ន្ធរុករកក្នុងការវះកាត់ខួរក្បាល ស្វ័យប្រវត្តិរបស់ក្រុមហ៊ុន រួមជាមួយការសម្គាល់ផ្ទៃមុខ និងការថតជារូបភាព 3D។ អ្នកជំងឺដាក់ដង្កៀបតូចមួយ នៅលើច្រមុះរបស់ពួកគេ ដើម្បីឱ្យម៉ាស៊ីនអាចកំណត់ ទីតាំងជាក់លាក់ និងដាក់ក្បាលរបស់ពួកគេ ផ្អឹបទៅនឹងដង្កៀបដែកធំមួយ...
អ្នកប្រដាល់ថៃ Tawanchai PK Saenchaimuaythaigym និងតារាសិចស៊ីថៃ Nong Natt បានបង្កភាពភ្ញាក់ផ្អើលក្នុងបណ្ដាញសង្គមថៃ ក្រោយពីរូបភាពជាច្រើនសន្លឹករបស់អ្នកទាំង២ បានលេចឡើងលើ Instagram។ រូបភាពទាំងនោះ បានផ្ទុះខ្លាំង ក្រោយពី Nong Natt បង្ហោះលើ Instagram របស់នាង ក្នុងកាយវិការយ៉ាងជិតស្និទ្ធជាមួយអ្នកប្រដាល់ល្បី វ័យត្រឹម ២១ឆ្នាំ។...