ឆ្លងកាត់ឆាកនយោបាយ អស់ជាច្រើនឆ្នាំ ប្រធានាធិបតីរុស្សី លោកVladimir Putin នាពេលបច្ចុប្បន្នកំពុងមាន ឈ្មោះគឺជាបុរស ដែលមានឥទ្ធិពលបំផុត លើលោក តាមរយៈការដឹកនាំប្រទេស និងការដោះស្រាយបញ្ហា អន្តរជាតិ ជាច្រើនហើយ ការប្រឡុតក្នុងឆាក នយោបាយ របស់គាត់ដំបូង គឺធ្វើឡើង កាលពីឆ្នាំ១៩៩៩។ លោកមានការលូតលាស់ធំក្តី ឡើងនៅក្នុងអគារស្នាក់នៅ បែបសហគមន៍មួយ របស់រដ្ឋាភិបាល...
តូក្យូ ៖ អត្តពលិកកំពូលៗ របស់ប្រទេសជប៉ុន តម្រូវចូលរួមប្រកួត ក្នុងកីឡាដ្ឋានអូឡាំពិក ទីក្រុងតូក្យូថ្មី ឆ្លងកាត់កន្លែងប្រកួតរបស់ខ្លួន ដែលមានរយៈពេលមួយឆ្នាំ មុនព្រឹត្តិការណ៍ កីឡាចាប់ផ្តើម បន្ទាប់ពីត្រូវបានពន្យារ ពេលដោយសារការរីករាលដាល នៃជំងឺឆ្លងយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ការប្រកួតប្រជែងតាមកញ្ចក់ ទូរទស្សន៍ត្រូវបានធ្វើឡើង នៅពីក្រោយទ្វារបិទជិត ដោយមានតែអត្តពលិក និងអ្នកសារព័ត៌មាន និងមន្ត្រី២០០...
MADRID៖ខ្សែប្រយុទ្ធ Luis Suarez របស់ក្លិប FC Barcelona កំពុងតែស្ថិតក្នុងដំណើរចាកចេញពីក្លិប បន្ទាប់ពីស្ថានីយ៍វិទ្យុក្នុងស្រុក RAC1 បានរាយការណ៍ថា គ្រូបង្វឹកថ្មីលោក Ronald Koeman បានប្រាប់កីឡាករសញ្ជាតិអ៊ុយរុយហ្គាយថា រូបលោកមិនបានចូលរួមជាផ្នែកមួយនៃផែនការរបស់លោកសម្រាប់រដូវកាលខាងមុខនេះទេ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ស្ថានីយ៍វិទ្យុដែលមានទំនាក់ទំនង យ៉ាងជិតស្និទ្ធនឹងក្លិបបានរាយការណ៍ថា Koeman បានទូរស័ព្ទទៅ Suarez នៅថ្ងៃច័ន្ទនេះហើយបានផ្តល់ឲ្យលោកនូវព័ត៌មាននៅក្នុងការសន្ទនាខ្លីមួយ។...
បរទេស៖មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃចន្ទសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់ B-52 Stratofortress ចំនួន៦គ្រឿងរបស់កងទ័ពជើងអាកាសសហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ប្រទេសអង់គ្លេសហើយ កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីចូលរួមសមយុទ្ធហ្វឹកហាត់ហោះហើររបស់អង្គការណាតូ។ យន្តហោះចម្បាំងដ៏ធំ ដែលធ្វើដំណើរចេញពីមូលដ្ឋានទ័ពអាកាស Minot រដ្ឋដាកូតាខាងជើងនេះ បានទៅដល់មូលដ្ឋានកងទ័ពអាកាស Fairford ប្រទេសអង់គ្លេស នៅថ្ងៃទី២២ ខែសីហា សម្រាប់ការដាក់ពង្រាយនិងចូលរួមជាមួយសម្ពន្ធមិត្តណាតូនិងដៃគូក្នុងតំបន់។ គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៨មក...
ញូវយ៉ក៖កីឡាករអត្តពលកម្មម្ចាស់ជើងឯកអូឡាំពិក ៨ សម័យកាល Usain Bolt បាននិយាយថាលោកនឹងនៅដាច់ដោយឡែកខ្លួនឯង បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តិ៍មេរោគCOVID-19 ចំពេលមានសេចក្តីរាយការណ៍ថា លោកមានភាពវិជ្ជមានចំពោះវីរុសឆ្លងដ៏សាហាវនេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ វីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter Jamaican បាននិយាយថា លោកមិនមានរោគសញ្ញាអ្វីនោះឡើយ ប៉ុន្តែលោកបានជំរុញឲ្យមិត្តភក្តិដែលគាត់បានទាក់ទងត្រូវប្រុងប្រយ័ត្ន។ ចំណែកលោក Bolt និយាយថា ចុងសប្តាហ៍នេះក៏ដូចជាអ្នកដទៃទៀតដែរ ខ្ញុំបានឆែកមើលបណ្តាញសង្គមហើយ បានឃើញបណ្តាញសង្គមនិយាយថា ខ្ញុំត្រូវបានបញ្ជាក់ពីមេរោគCOVID-19។...
ភ្នំពេញៈ រដ្ឋបាលខេត្តកោះកុងសម្រេច ដាក់ចេញផែនការប្រែក្លាយ ខេត្តកោះកុង ឱ្យទៅជាទីក្រុងបៃតង ឆ្នេរស្អាត និងសមុទ្រខៀវស្រងាត់ ដែលសំបូរទៅដោយធនធានធម្មជាតិ និងជីវចម្រុះ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ យោងតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ចេញផ្សាយនៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ ២០២០កន្លងមកនេះបានឱ្យដឹងថា បេសកកម្មនៃផែនការនេះ ជំរុញឱ្យមានការប្រើប្រាស់ ការគ្រប់គ្រង...
ផ្កាក្រចកគឺជាចំណុចសៗនៅលើក្រចកដៃរបស់អ្នក។ វាឧស្សាហ៍កើតមានឡើងណាស់តែមិនមានបង្ករគ្រោះថ្នាក់នោះទេ។ ជាទូទៅវាកើតឡើងដោយសារការក្រចកមានរបួស ដូចជាការបុកទង្គិចត្រូវអ្វីមួយដោយអ្នកមិនចាប់អារម្មណ៍។ ការបួសស្បែកគល់ក្រចកក៏អាចបង្ករឱ្យមានផ្កាក្រចកពេលដែលក្រចកដុះចេញមកក្រៅបានដែរ។ ដោយសារតែក្រចកធម្មតាត្រូវការរយៈពេលជាច្រើនសប្តាហ៍ក្នុងការលូតលាស់ អ្នកនឹងមិនឃើញផ្កាក្រចករហូតទាល់តែរយៈពេលប៉ុន្មានសប្តាហ៍កន្លងផុតទៅ ចាប់តាំងពីអ្នកធ្វើឱ្យក្រចករបួសដោយមិនចាប់អាម្មណ៏។ ប៉ុន្តែប្រសិនបើអ្នកមានផ្កាក្រចកនៅគ្រប់ម្រាមឬមានច្រើនលើម្រាមតែមួយនោះ វាអាចជាសញ្ញានៃបង្វះជាតិស័ង្កសី, ប្រូតេអ៊ីន, ឬកាល់ស្យូម។ ពេលខ្លះវាគឺជារោគសញ្ញានៃជំងឺក្រិនថ្លើម (cirrhosis) ប៉ុន្តែវាកម្រជាសញ្ញាដំបូងនៃជំងឺនេះណាស់ ហើយវាច្រើនតែលេចចេញនៅពេលរោគសញ្ញាសំខាន់ៗកើតឡើងរួចហើយ៕ប្រភព៖health
ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យអន្តរជាតិបានអះអាងថា តំបន់ចំនួន៤ កំពុងបង្ហាញសក្តានុពលខ្លាំង សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ និងទាក់ទាញគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ពិសេសខុនដូ។ លោក Ross Wheble ប្រធានក្រុមហ៊ុន Knight Frank Cambodia ត្រូវបានដកស្រង់សម្តីចេញពីកាសែតចិន SCMP ដោយលោកបានថ្លែងថា វិស័យអចលនទ្រព្យនៅទីក្រុងភ្នំពេញកំពុងរីកចម្រើន ខណៈតំបន់សំខាន់ៗមួយចំនួន កំពុងមានសក្តានុពលសម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងទាក់ទាញវិនិយោគិនជាច្រើន។ លោក Wheble...
បេះដូងដើរញាប់មានន័យថាចង្វាក់បេះដូងលោតលឿនជាងធម្មតា ។ បេះដូងមនុស្សពេញវ័យដែលមានសុខភាពល្អម្នាក់ជាធម្មតាលោតពី ៦០ ទៅ ១០០ដងក្នុងមួយនាទីនៅពេលសម្រាក ។ ប្រសិនបើ អ្នកមានបញ្ហាបេះដូងដើរញាប់ អត្រានៃចង្វាក់បេះដូងនៅថតខាងលើ ឬខាងក្រោមត្រូវបានធ្វើការច្រើនជាងមុន ។ ចង្វាក់បេះដូងត្រូវបានគ្រប់គ្រងដោយចរន្តអគិ្គសនីដែលបានបញ្ជូនទៅតាមជាលិកាបេះដូង ។ បេះដូងដើរញាប់កើតឡើងនៅពេលដែលភាពមិនធម្មតានៅក្នុងបេះដូងបង្កើតចរន្តអគ្គិសនីលឿនមួយ ។ ករណីមួយចំនួន បេះដូងដើរញាប់ប្រហែលជាមិនបង្កជារោគសញ្ញា ឬផលិបាកអ្វីនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ បេះដូងដើរញាប់អាចជាបញ្ហាធ្ងន់ធ្ងរមួយដែលមានការរាំងស្ទះដល់មុខងារធម្មតារបស់បេះដូង...
លោក Louis van Gaal បាននិយាយកាលពីពេលថ្មីៗនេះថា លោកធ្លាប់បានទាក់ទងហៅ ខ្សែប្រយុទ្ធ Neymar ខ្សែប្រយុទ្ធ Robert Lewandowski និងខ្សែប្រយុទ្ធ Sadio Mane មកលេងនៅក្លឹប Manchester United ក្នុងកំឡុងពេលដែលលោក ធ្វើអ្នកចាត់ការនៅក្លឹបនោះ ក្នុងឆ្នាំ២០១៦។ លោក Van...