បន្ទាប់ពីបានជួយឲ្យឹក្លឹបងហង្សក្រហម Liverpool អាចលើកពាន Premier League ជាប្រវត្តិសាស្ត្រដែលខ្លួនបានខកខានអស់រយៈពេល៣០ឆ្នាំ មកហើយនោះទីបំផុតគ្រូបង្វឹកលោក Jurgen Klopp នៅថ្ងៃនេះត្រូវបានប្រកាសជាប់ឈ្មោះជាគ្រូបង្វឹកល្អបំផុត ប្រចាំរដូវកាលផងដែរ។ ក្រៅតែពីបានទទួលពិន្ទុឯកទក្តកម្មដល់ទៅ៩៩នៅ បញ្ចប់រដូវកាលផងនិងមានពិន្ទុដាច់ពីក្រុមលេខរៀងទីដល់ទៅ១៨ពិន្ទុផងលោក Klopp ក៏បានដឹកនាំក្លឹបនេះ បំបែកឯកទក្តកម្មដោយទទួលជ័យជំនះ២៦ដងជាប់គ្នា និងមិនដែលស្គាល់ពាក្យចាញ់ដល់ទៅ២៧ដងជាប់គ្នាផងដែរ។ គួរឲ្យដឹងដែរថាគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ក៏ទើបតែទទួលបានពានរង្វាន់ជាគ្រូបង្វឹកល្អបំផុត របស់សមាគមន៍គ្រូបង្វឹកប្រចាំឆ្នាំផងដែរ កាលពីខែមុន៕ ប្រែសម្រួល៖ស៊ុនលី
ប្រវត្តិសាស្ត្រ:នាវេលាម៉ោងប្រមាណ ជា៤និង៤៥នាទីព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ១៩៣៩កងទ័ពអាល្លឺម៉ង់ ប្រមាណជា១,៥លាននាក់បានធ្វើការឡោមព័ទ្ធព្រំដែន ប្រទេសប៉ូឡូញក្នុងប្រវែងប្រមាណជា១៧៥០ម៉ាលដែលជាប់ ជាមួយនឹងព្រំដែនអាល្លឺម៉ង់។ អាល្លឺម៉ង់ក្រោមការដឹកនាំរបស់ អាដុលហ៊ីត្លែរវាយប្រហារទាំងផ្លូវអាកាសនិងតាមព្រំដែនជើងទឹក ក្នុងឈូងសមុទ្រប៉ាល់តិកប៉ុន្តែការវាយប្រហារទាំងនេះមេដឹកនាំ កុម្មុយនីសរូបនេះបានអះអាងថាវាគឺគ្រាន់តែជាសកម្មភាពការពារ អធិបតេយ្យភាពរបស់ប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះ។ គ្រានោះអង់គ្លេសនិងបារាំងហាក់ មិនសប្បាយចិត្តទៅនឹងសកម្មភាពឡោមព័ទ្ធកាន់កាប់ របស់អាល្លឺម៉ង់ទៅលើទឹកដីប៉ូឡូញឡើយហើយក្រោយមកបានតែ២ថ្ងៃគឺនៅថ្ងៃទី៣ខែកញ្ញាឆ្នាំ១៩៣៩ទាំងអង់គ្លេស និងបារាំងក៏បានប្រកាសធ្វើសង្គ្រាមប្រឆាំងទៅនឹងប្រទេស អាល្លឺម៉ង់ដែលវាបានក្លាយទៅជាដើមចម នៃសង្គ្រាមលោកទី២៕ ប្រែសម្រួល:ស៊ុនលី
នាយកប្រតិបត្តិ Apple លោក Tim Cook បានជាប់ឈ្មោះជាមហាសេដ្ឋី មានទឹកប្រាក់ពាន់លានដុល្លារ ជាផ្លូវការ បើផ្អែកតាមការបូកសរុប របស់ Bloomberg Billionaires Index។ តទៅនេះនឹងបង្ហាញ អំពីប្រភពចំណូល របស់លោក Tim Cook និងរបៀបចាយវាយប្រាក់ ទាំងអស់នោះ ៖ ទ្រព្យសម្បត្តិរបស់លោក...
ប្រវត្តិសាស្ត្រ៖ សហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សា ថ្នាក់ជាតិដ៏សំខាន់មួយ កាលពីអំឡុងឆ្នាំ១៩៥៧ ដោយផ្តោតសំខាន់ទៅលើបញ្ហាគំលាតគ្នា រវាងបច្ចេកវិទ្យាមីស៊ីល នៃប្រទេសរបស់ខ្លួន ជាមួយនឹងសហភាពសូវៀត បន្ទាប់ពីប្រទេសកុម្មុយនីសមួយនេះ បានប្រកាសថា ខ្លួនបានធ្វើតេស្តជោគជ័យ នូវប្រភេទម៊ីស៊ីលឆ្លងទ្វីប ICBM ហើយខ្លួន បានថែមទាំងបញ្ជាក់ថា វាមានសមត្ថភាពបាញ់ បានទៅគ្រប់គោលដៅ គ្រប់ប្រទេសទាំងឡាយ ដែលនៅលើពិភពលោកផង។ ក្រោយសង្គ្រាមលោកទី២ ចប់ទៅជាស្ថាពរ...
ខ្សែប្រយុទ្ធរបស់ក្រុម Leicester City កីឡាករ Jamie Vardy បានក្លាយជាម្ចាស់ ស្បែកជើងមាសនៅ Premier League រដូវកាល២០១៩-២០ ដោយរកបាន២៣គ្រាប់។ Vardy វ័យ៣៣ឆ្នាំបានឈរលើ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsenal និង Danny Ings...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា ប្រទេសរុស្ស៊ី បានផលិតវ៉ាក់សាំងថ្មី ការពារជំងឺកូវីដ១៩ ជាលើកដំបូងរបស់ខ្លួន កាន់តែច្រើនឡើងៗ ប៉ុន្មានម៉ោងបន្ទាប់ ពីក្រសួងសុខាភិបាល បានរាយការណ៍អំពីការចាប់ផ្តើម ដំណើរការរោងចក្រ ផលិតកាលពីថ្ងៃសៅរ៍ ។ លោកប្រធានាធិបតី ប្លាឌីមៀ...
នៅថ្ងៃសៅរ៍នេះ ក្លិបយក្សនៃក្របខ័ណ្ឌ Serie A របស់ប្រេស៊ីលគឺ Flamengo បានប្រកាសជាផ្លូវការហើយ អំពីការចាកចេញ របស់ខ្សែការពារស្លាបស្តាំ Rafinha ទៅកាន់ក្លឹប Olympiacos របស់ប្រទេសក្រិក។ កុងត្រារបស់កីឡាករវ័យ ៣៤ ឆ្នាំរូបនេះនឹងត្រូវផុតកំណត់ នៅឆ្នាំ ២០២១ ប៉ុន្តែករណីមួយនេះ គឺបានអនុញ្ញាតឱ្យគាត់ ចូលរួមជាមួយក្លឹបអឺរ៉ុបមួយ ក្នុងការផ្ទេរដោយឥតគិតថ្លៃ។...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា យោធាអ៊ីរ៉ាក់ បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍គ្រាប់រ៉ុក្កែត Katyusha ចំនួន០២គ្រាប់ បានផ្លោងចំមូលដ្ឋាន យោធាមួយកន្លែង នៅភាគខាងជើង រដ្ឋធានីបាដាដ របស់ប្រទេសអ៊ីរ៉ាក់ ។ ការិយាល័យផ្សព្វផ្សាយ ព័ត៌មានរបស់សេនាធិការចម្រុះ អ៊ីរ៉ាក់ បានឲ្យដឹង ដោយសង្ខេបថា ការវាប្រហារបានកើតឡើង...
បរទេស៖ សមយុទ្ធហ្វឹកហាត់លំដាប់ខ្ពស់របស់ពីឡុត កងទ័ពអាកាសសហរដ្ឋអាមេរិក នៅក្នុងសមយុទ្ធ Red Flag-Alaska ដែលជាការហ្វឹកហាត់តាមប្រក្រតី នៅក្នុងឆ្នាំនេះ មានការចូលរួមដោយយន្តហោះចម្បាំង F-35 តាមសេចក្តីរាយការណ៍ ទើបានចប់នៅក្នុងសប្ដាហ៍នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធសប្ដាហ៍នេះ កងទ័ពអាកាសអាមេរិកបាននិយាយប្រាប់ថា យន្តហោះចម្បាំង F-35A Lightning II របស់កងយន្តហោះចម្បាំងលេខ៣៥៦ និងកងយន្តហោះចម្បាំងលេខ៣៨៨ គឺជាយន្តហោះចម្បាំងបំបាំងកាយ...
បរទេស៖ ទូរទស្សន៍រដ្ឋបានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានចុះឈ្មោះដើម្បីទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ របស់រុស្ស៊ី នៅពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសថ្មីនេះបន្ទាប់ពីប៉ុន្មានខែទៀត នៃករណីមិនមានឆ្លងជំងឺក្នុងស្រុក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ១៩ ដំបូងបង្អស់របស់ពិភពលោកនឹងត្រូវបានដាក់ ឱ្យដំណើរការក្នុងរយៈពេលពីរសប្តាហ៍ ហើយរុស្ស៊ី ក៏បានច្រានចោលព័ត៌មានដែលគ្មាន មូលដ្ឋានដែលថា...