បរទេស៖ កងទ័ពសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើការវាយតម្លៃ សមត្ថភាពប្រព័ន្ធការពារ ដែនអាកាសនិងមីស៊ីលថ្មី ព្រមទាំង កំពុងធ្វើតេស្តអាវុធឡាស៊ែផងដែរ ក្រោយពីពន្យារពេល ការធ្វើតេស្តសាកល្បងមួយចំនួន ដោយសារតែបញ្ហាឆ្លងរាតត្បាត នៃជម្ងឺកូវីដ១៩។ ទាហានមកពី កងវរសេនាតូចលេខ៣ កងវរសេនាធំកាំភ្លើងធំ ការពារដែនអាកាសលេខ៤៣ និងកងវរសេនាតូចលេខ៣ មកពីកងអនុសេនាធំតេស្តប្រព័ន្ធ ការពារដែនអាកាស កាំភ្លើងធំនិងមីស៊ីល បានចូលរួមក្នុងការតេស្ត សម្រាប់អ្នកប្រើប្រាស់...
អង់គ្លេស៖អ្នកសិក្សាបានប្រើឧបករណ៍គំរូអាកាសធាតុបាននិយាយថា ទឹកកកសមុទ្រនៅតំបន់អាក់ទិកអាចនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០៣៥ ពីព្រោះពន្លឺព្រះអាទិត្យនៅរដូវផ្ការីកបង្កើតបានជាស្រះរលាយ នៅលើផ្ទៃដែលស្រូប យកកម្ដៅនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ អ្នកសិក្សាបានប្រើឧបករណ៍គំរូអាកាសធាតុដែលបង្កើតឡើងដោយMet Office ដើម្បីស្វែងយល់ពីរបៀបដែលតំបន់អាក់ទិកឆ្លើយតបក្នុងកំឡុងពេលនៃការឡើងកម្តៅ១២៧,០០០ ឆ្នាំមុន។ លទ្ធផលជាប្រវត្តិសាស្ត្រទាំងនេះត្រូវបានប្រើដើម្បីបង្កើតការព្យាករណ៍នៃអនាគត ហើយបង្ហាញថា វានឹងមិនមានទឹកកកសមុទ្រនៅតំបន់អាក់ទិកក្នុងរយៈពេល១៥ ឆ្នាំខាងមុខ។ ពន្លឺព្រះអាទិត្យខ្លាំងនៅរដូវផ្ការីកបង្កើត ជាអាងទឹកដែលគេស្គាល់ថា ជា “ ស្រះរលាយ” ជួយយកកម្តៅពីព្រះអាទិត្យហើយបន្ទាប់មករួមចំណែកដល់ការឡើងកម្ដៅផែនដី។ ទឹកកកសមុទ្រអាក់ទិកដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ពិភពលោក...
តូក្យូ៖អ្នកស្ម័គ្រចិត្តជាង៦០ភាគរយដែលបាន ចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅរដូវក្តៅឆ្នាំក្រោយមានការ ព្រួយបារម្ភអំពីវិធានការប្រឆាំងនឹងមេរោគឆ្លងនឹងត្រូវបានអនុវត្ត និងទ្រង់ទ្រាយនៃព្រឹត្តិការណ៍នេះយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ នៅក្នុងសំណួរពហុចម្លើយដល់អ្នកស្ម័គ្រចិត្តនៅទីលាន និងភូមិរបស់អត្តពលិកធ្វើឲ្យពួកគេព្រួយបារម្ភអំពីតួនាទីនាពេលខាងមុខនេះ អ្នកដែលមានការព្រួយបារម្ភអំពីជំហានប្រឆាំងនឹងមេរោគ និងរបៀបប្រកួតនឹងត្រូវបានគេចាត់ទុកថា មានចំនួនច្រើនបំផុតគឺ ៦៦,៨ ភាគរយ។ ការស្ទង់មតិតាមអ៊ីនធើណេត ត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី ១ ដល់ថ្ងៃទី ២១ ខែកក្កដាលើអ្នកស្ម័គ្រចិត្តប្រមាណ ៨០,០០០ នាក់ក្នុងនោះមានប្រមាណ ២៦,០០០...
តូក្យូ៖ក្រុមមន្រ្តីបាននិយាយថា បុគ្គលិកចំនួន២នាក់នៃគណៈកម្មាធិការរៀបចំអូឡាំពិកទីក្រុងតូក្យូ២០២០បានធ្វើតេស្តិ៍វិជ្ជមានសម្រាប់មេរោគ COVID-១៩ ដូច្នេះមនុស្សចំនួន៣នាក់នៃចំនួនបុគ្គលិកនៃគណៈកម្មាធិការធ្វើតេស្តិ៍វិជ្ជមានចាប់តាំងពីការរាតត្បាតបាន ចាប់ផ្តើមយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ្នករៀបចំកម្មវិធីបាននិយាយថា បុរស និងស្ត្រីម្នាក់បានធ្វើតេស្តិ៍វិជ្ជមាន ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួច។ ពួកគេបាននិយាយថា បុរសនោះមានអាយុជាង ២០ ឆ្នាំ និងស្ត្រីមានអាយុជាង ៣០ ឆ្នាំហើយឥឡូវនេះពួកគេទាំង២នាក់ កំពុងធ្វើការពីផ្ទះជាជាងនៅទីស្នាក់ការកណ្តាល ដែលមានទីតាំងនៅជិតឆ្នេរសមុទ្រតូក្យូ។ និយោជិករបស់គណៈកម្មាធិការរៀបចំភាគច្រើនបានធ្វើការពីចម្ងាយទោះបីជាអ្នកខ្លះបានវិលត្រឡប់ ទៅធ្វើការនៅការិយាល័យវិញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក៏ដោយ។ គណៈកម្មាធិការរៀបចំមានបុគ្គលិកចំនួន ៣,៥០០...
កែប ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានអះអងថា មានតម្រូវការខ្ពស់លើសពីការរំពឹងទុក សម្រាប់ការផ្គត់ផ្គង់សេវាស្នាក់នៅរយៈពេលខ្លីរបស់បណ្តាសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ នានានៅទូទាំងខេត្តកែប ដែលគិតនៅត្រឹមរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ត្រូវបានទទួលការកក់ទុកពីសំណាក់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ក៏ដូចជាលក្ខណៈឯកជនអស់ទាំងស្រុងសម្រាប់ថ្ងៃឈប់សម្រាក់ខាងមុខនេះ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ម្សិលមិញនេះថា ផ្ទះសំណាក់...
រោគសញ្ញាសំខាន់បំផុត នៃការរលូតកូនគឺ ការហូរឈាមតាមទ្វារមាស រួមជាមួយនឹងការឈឺចុកចាប់ នៅផ្នែកខាងក្រោមនៃពោះរបស់អ្នក។ ប្រសិនបើអ្នកស្រាប់តែហូរឈាម សូមទាក់ទៅកាន់ឆ្មប ឬគ្រូពេទ្យរបស់អ្នកជាបន្ទាន់។ ទោះបីជាយ៉ាងណា អ្នកគួរតែចងចាំថា ការហូរឈាមបន្តិចបន្តួច អំឡុងពេលមានផ្ទៃពោះ នៅត្រីមាសដំបូង អាចជារឿងធម្មតានោះទេ ហើយក៏មិនមែនមានន័យថា អ្នករលូតកូនដែរ។ យើងអាចការពារ ការរលូតកូនបានដែរឬទេ?ភាគច្រើន ការរលូតកូន មិនអាចការពារបាននោះទេ។ ខណៈពេលដែលស្ត្រីមួយចំនួន អាចរលូតកូនច្រើនជាងបីដងនោះ...
សៀមរាប: រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប កាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហគ្រិនវ័យក្មេងកម្ពុជាខេត្តសៀមរាប បានសហការគ្នារៀបចំកម្មវិធី ដំណើរកម្សាន្តនៅលើភ្នំគូលែន ដោយមានកញ្ចប់ទេសចរណ៍ចំនួន២ សម្រាប់ជ្រើសរើសនាថ្ងៃឈប់សម្រាកខាងមុខនេះ។ នេះបើតាមការបញ្ជាក់អោយដឹងពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា ដំណើរកំសាន្តរុករកទីក្រុងបុរាណនាដើមសម័យអង្គរគឺ មហិន្ទ្របុរៈ (ភ្នំគូលែន) ដែលជាទីតាំងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងជាទីបូជនីយដ្ឋានដ៏សក្តិសិទ្ធិ...
មនុស្សភាគច្រើនចូលចិត្តញ៉ាំចេក ទាំងមិនដឹងអំពី អត្ថប្រយោជន៍ដ៏អស្ចារ្យវា ចុះទម្រាំតែដឹងទៀតនោះ គេនឹងញ៉ាំច្រើនប៉ុណ្ណាទៅ? ប៉ុន្តែ មួយថ្ងៃបីផ្លែទៅ គឺបានហើយ។ ចេក ជាផ្លែឈើ ដែលគេស្គាល់ទូទាំងពិភពលោក ពីព្រោះតែវាមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ ងាយស្រួលញ៉ាំ ងាយស្រួលទិញ និងមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព។ តើអ្នកមានដឹងទេថា ពលរដ្ឋខ្មែរយើងភាគច្រើន នឹងទិញចេក យ៉ាងហោចណាស់ ម្តងក្នុងមួយខែ។...
លោកស្រី Peng Liyuan ភរិយាលោកប្រធានាធិបតីចិន ស៊ី ជីងពីង ជាអតីតតារាចម្រៀងប្រជាប្រិយដ៏ល្បីមួយរូប កាលពីអំឡុងទសវត្សឆ្នាំ ១៩៨០។ លោកស្រី បានចូលបម្រើកងទ័ពកងទ័ពរំដោះរបស់ប្រជាជនចិន នាឆ្នាំ១៩៨០ ក្នុងអាយុ ១៨ឆ្នាំ។ ដោយសារមានទឹកដមសំឡេងពីរោះ លោកស្រីបានក្លាយជាអ្នកចម្រៀងប្រចាំកងទ័ព និងបានសម្ដែងក្នុងកម្មវិធីធំៗជាច្រើន។ លោកស្រី បានរៀបការជាមួយលោក ស៊ី ជីងពីង នៅឆ្នាំ១៩៨៧...
ក្រុមហ៊ុន Bugatti បានចាប់ផ្ដើមការដឹកជញ្ជូនរថយន្ត Bugatti Divo មួយគ្រឿងដំបូងជូនដល់អតិថិជននៅសហរដ្ឋអាមេរិក ដែលទិដ្ឋភាពនៃការដឹកជញ្ជូន និងការមកដល់របស់រថយន្តតម្លៃ ៥,៨លានដុល្លារនេះ ត្រូវបានហាងលក់រថយន្តស៊េរីកប់ Miller Motorcars ថតជាវីដេអូចែកចាយលើបណ្ដាញអ៊ីនធឺណិត។ រថយន្ត Bugatti Divo ត្រូវបានដឹកជញ្ជូនពីទីក្រុងប៉ារីសតាមជើងយន្តហោះ មកដល់ព្រលានយន្តហោះ JFK នៅទីក្រុង New York...