បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺនឹងត្រូវគេទស្សទាយថា នឹងអាចរាយការណ៍អ្នកបាត់បង់ជីវិត ដែលទាក់ទងនឹងវិរុសកូវីដ១៩ ច្រើនជាងតំបន់ណាទាំងអស់ លើពិភពលោក ដោយក្នុងនោះតួលេខស្លាប់ នឹងមានចំនួន ២០០០០ នាក់ទៀតក្នុងរយៈពេលត្រឹមតែ៣ សប្តាហ៍ទៀត។ ការព្យាករណ៍ដែលត្រូវបាន ចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកាំង CDC...
សេអ៊ូល៖ ប្រជាជនកូរ៉េខាងត្បូង ភាគច្រើនបានសម្តែងការគាំទ្រ ចំពោះកូរ៉េខាងត្បូង – សហរដ្ឋអាមេរិក ហើយការស្ទង់មតិថ្មីមួយ បានរកឃើញកាលពីថ្ងៃច័ន្ទថា មានការគាំទ្រសម្ព័ន្ធភាពនេះ ទោះបីជាភាពតានតឹងកំពុងបន្តលើការបែងចែក បន្ទុកចំណាយការពារជាតិក៏ដោយ។ យោងតាមក្រុមប្រឹក្សាឈីកាហ្គោ ស្តីពីកិច្ចការពិភពលោក ៩០ ភាគរយនៃអ្នកឆ្លើយតបបានលើកឡើងថាពួកគេគាំទ្រយ៉ាងខ្លាំង ឬគាំទ្រសម្ព័ន្ធមិត្តស្រដៀងទៅនឹង ៩២ ភាគរយនៅក្នុងខែធ្នូ។ ការស្ទង់មតិនេះធ្វើឡើង លើមនុស្សពេញវ័យចំនួន ១.០០០ នាក់នៅកូរ៉េខាងត្បូង...
អាមេរិក ៖ នៅពេលដែលសហរដ្ឋអាមេរិក កំពុងព្យាយាមហាម ឃាត់កម្មវិធីវីដេអូខ្លី TikTok របស់ប្រទេសចិន កម្មវិធីដ៏ពេញនិយម Snapchat កំពុងធ្វើការផ្លាស់ប្តូរ ដែលអាចជំនួសវាបានយ៉ាង ស្រងាយជាមួយមុខងារ តន្ត្រីដល់អ្នកប្រើប្រាស់នេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកប្រើប្រាស់ឆាប់ៗនេះ នឹងមានលទ្ធភាពបន្ថែមបទចម្រៀង ដ៏ពេញនិយមដើម្បីចាប់យកពីកាតាឡុក នៃតន្ត្រីដែលរឹងមាំចាប់ផ្តើមចេញ ពីកិច្ចព្រមព្រៀង មួយចំនួនជាមួយដៃគូ ឧស្សាហកម្មដូចជា...
បរទេស៖ ប៉ូលីសបានរកឃើញ អ្នកចូលរួមជប់លៀងចំនួន ២៣ នាក់ ដែលមានអាយុចន្លោះពី ១៨ឆ្នាំ ទៅ ៣២ ឆ្នាំដោយផ្ទុកនូវសារធាតុហាមឃាត់ នៅភាគខាងត្បូង ខេត្តដុងណៃ កាលពីថ្ងៃអាទិត្យ បើទោះបីជាមានតម្រូវការ គម្លាតសង្គម ដែលត្រូវអនុវត្តក៏ដោយ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា...
បរទេស៖ ស្ត្រីមានអាយុ ១០០ ឆ្នាំម្នាក់ស្ថិតក្នុងចំណោមករណីថ្មីដែលឆ្លងមេរោគកូវីដ១៩ នៅក្នុងតំបន់ចំនួន ៦ ដែលត្រូវបានបញ្ជាក់កាលពីល្ងាចថ្ងៃអាទិត្យ ដែលនាំឱ្យអ្នកឆ្លងមេរោគនេះ កើនឡើងដល់ ៦២០ នាក់ នៅប្រទេសវៀតណាម និងករណីសកម្មមាន ២៤២ ករណី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក បានព្រមានថាជំងឺរាតត្បាតកូវីដ-១៩នេះ នឹងមានរយៈពេលវែងហើយអាចនាំទៅរក“ ភាពអស់កម្លាំងឆ្លើយតប” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន Chinadaily។ រយៈពេល ៦ខែបន្ទាប់ពីទីភ្នាក់ងារអង្គការសហប្រជាជាតិប្រកាសអាសន្នពិភពលោកមេរោគឆ្លងថ្មីបានសម្លាប់មនុស្សជាង ៦៨ម៉ឺននាក់ និងឆ្លងជាង ១៧,៩ លាននាក់នេះបើយោងតាមរបាយការណ៍សរុបរបស់ AFP ។ ដូចជានៅអាហ្រ្វិកខាងត្បូង ចំនួនករណីបានកើនឡើងដល់ ៥០ម៉ឺននាក់។ គណៈកម្មាធិការគ្រាអាសន្នលើជំងឺ COVID-១៩ ដែលត្រូវបានកោះហៅដោយលោក Tedros...
អតីតកីឡាករ ជម្រើសជាតិអ៊ីតាលីលោក Canio នៅថ្ងៃនេះ បានលើកឡើងថា គ្រូបង្វឹករបស់ក្លឹប Inter Milan បច្ចុប្បន្នលោក Conte មិនដែលមានបំណង ចង់បានកំពូលកីឡាករ ខ្សែប្រយុទ្ធពានរង្វាន់ Ballon d’Or ប្រាំសម័យ Lionel Messi ឡើយ។ លោក Canio បានបញ្ជាក់...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍ឲ្យដឹងថា ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងរបស់ប្រទេសអ៊ីស្រាអ៊ែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ ទៅលើមូលដ្ឋានទ័ពរបស់ប្រទេសស៊ីរី គឺនៅខេត្ត Quneitra ភាគខាងត្បូងប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ។ យោធាអ៊ីស្រាអ៊ែល បានបញ្ជាក់កាលពីយប់ថ្ងៃចន្ទថា ខ្លួនបានអនុវត្តការវាយប្រហារតាមដែនអាកាសប្រឆាំងទៅលើគោលដៅដែលជាកម្មសិទ្ធិរបស់យោធាស៊ីរី ដោយបាននេះថា ជាការវាយប្រហារមួយឆ្លើយតបទៅនឹង “ការប៉ុនប៉ងវាយប្រហារ”...
កាសែតអង់គ្លេស The Sunsports នៅថ្ងៃនេះបានសរសេរថាគ្រូបង្វឹកក្លឹបកាំភ្លើងធំលោក Mikel Arteta ដែលទើបនឹងដឹកនាំក្លឹបលើកពានរង្វាន់ FA Cup ជាលើកទី១៤នោះនឹងរៀបចំខ្លួនរួចជាស្រេចហើយ ក្នុងការលក់កីឡាករចំនួន៩នាក់ចេញរដូវក្តៅនេះ។ ប្រភពដដែលបានសរសេរទៀតថា ការលក់ចេញកីឡាករដ៏ច្រើនសន្ធឹកបែបនេះគឺធ្វើឡើងដើម្បីអាចប្រមូលបានលុយដ៏ច្រើនមួយទៅទិញកីឡាករចំណូលថ្មីខ្លាំងៗកំពុងឡើងជើងជាពិសេសដើម្បីត្រៀមបេសកកម្មរដូវកាលក្រោយគឺ Premier League និង Europa League ឡើងវិញ។ កីឡាករទាំង៩រូបនោះត្រូវបានគេជឿជាក់ដែរថា នឹងមានវត្តមានដូចជាកីឡាករខ្សែប្រយុទ្ធបារាំង LACAZETTE...
សេអ៊ូល៖ ការិយាល័យឃោសនា របស់កូរ៉េខាងជើង បានផ្ទុះកំហឹងនៅ កូរ៉េខាងត្បូង ជុំវិញការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះដើម្បីដកការរឹតត្បិត លើការប្រើប្រាស់ប្រេងរឹងរបស់ទីក្រុងសេអ៊ូល សម្រាប់រ៉ុក្កែត អវកាសរបស់ខ្លួន ដែលរារាំងសកម្មភាពនេះថា ផ្ទុយពីការអំពាវនាវរបស់កូរ៉េខាងត្បូង ដើម្បីសន្តិភាព។ ក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានកែលម្អគោលការណ៍ ណែនាំមីស៊ីលរវាងប្រទេសទាំងពីរកាលពីថ្ងៃអង្គារ ដើម្បីដកបម្រាមចាស់ រាប់សិបឆ្នាំពីកូរ៉េខាងត្បូង ពីការប្រើប្រាស់ឥន្ធនៈរឹង សម្រាប់រ៉ុក្កែតអវកាស ដែលជាការរំពឹងទុកថា...