ភ្នំពេញ៖ ភោជនីយដ្ឋាន លំដាប់ថ្នាក់អន្តរជាតិមួយ ដែលមានឈ្មោះថា ដឹ ខាត់ (The Cut Steak House) នៅថ្ងៃទី១ ខែសីហា ឆាំ្ន២០២០នេះ បានរៀបចំ ពិធីសម្ពោធ បើកដំណើរការលក់ជាផ្លូវការ ដែលមានទីតាំងស្ថិតក្នុង ផ្សារខាលែឌែលម៉ល (Khalandale Mall) តំបន់បឹងកក់ ជាមួយការចូលរួម...
បរទេស៖ មេដឹកនាំជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei តាមសេចក្តីរាយការណ៍ បានច្រានចោលកិច្ចចរចាគ្នាជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែនិងមីស៊ីលផ្លោងរបស់ទីក្រុងតេអេរ៉ង់ នៅថ្ងៃសុក្រនេះ និងបានជំរុញឲ្យប្រជាជនអ៊ីរ៉ង់ប្រឆាំងនឹងការដាក់សម្ពាធរបស់អាមេរិក។ នៅក្នុងសុន្ទរកថាមួយផ្សាយបន្តផ្ទាល់លើកញ្ចប់ទូរទស្សន៍ លោក Ayatollah Ali Khamenei បានមានប្រសាសន៍យ៉ាងដូច្នេះថា “ទណ្ឌកម្មដ៏ព្រៃផ្សៃរបស់អាមេរិកលើអ៊ីរ៉ង់ គឺមានគោលបំណងធ្វើឲ្យសេដ្ឋកិច្ចរបស់យើងធ្លាក់ចុះ។ គោលបំណងរបស់ពួកគេ គឺទប់ស្កាត់ឥទ្ធិពលរបស់យើងនៅក្នុងតំបន់ និងរារាំងសមត្ថភាពមីស៊ីលនិងនុយក្លេអ៊ែរបស់យើង”។ ...
នៅថ្ងៃនេះមានការអះអាងគួរឲ្យភ្ញាក់ផ្អើលមួយ ពីសំណាក់ប្រធានផ្នែកកីឡារបស់ក្លឹប Leverkusen លោក Simon Rolfes ថាក្លឹបមិនទាន់បានទទួលសំណើរណាមួយ ដើម្បីសុំទិញកីឡាករខ្សែប្រយុទ្ធឆ្នើម Kai Havertz នៅឡើយទាំងដែលព័ត៌មានចចាមអារ៉ាមផ្ទុះខ្លាំងក្តី។ មួយរយៈនេះទាំងសារព័ត៌មានបរទេស និងក្នុងស្រុកនៅអាល្លឺម៉ង់និងអង់គ្លេសផងបានសរសេរថាកីឡាករ ខ្សែប្រយុទ្ធរូបនេះគឺនឹងត្រូវផ្ទេរទៅលេងនៅ Stamford Bridge ជាមួយនឹងលោក Frank Lampard ជាមិនខាន។ គួរបញ្ជាក់ដែរថាកីឡាករវ័យ២១ឆ្នាំរូបនេះ បានបង្ហាញទំរង់លេងខ្លាំងជាប់គ្នា៤រដូវកាលមកហើយគិតចាប់តាំង...
ប្រវតិ្តសាស្ត្រ: នៅក្នុងការប្រកាសមួយក្នុងចំណោម សុន្ទរកថាដ៏អស្ចារ្យបំផុតក្នុងសម័យសង្រ្គាមត្រជាក់ គឺនាថ្ងៃទី១៥ខែធ្នូ ឆ្នាំ១៩៧៥ លោកប្រធានាធិបតីអាមេរិក Jimmy Carter បានប្រកាសបញ្ជាក់ថានៅថ្ងៃទី១ខែមករាឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកនឹងធ្វើការទទួលស្គាល់ជាផ្លូវការសាធារណរដ្ឋប្រជាមានិតចិន និងនៅបន្តទំនាក់ទំនងជាមួយតៃវ៉ាន់។ បន្ទាប់ពីបដិវត្តន៍ដ៏ជោគជ័យ របស់លោកម៉ៅសេទុង នៅក្នុងប្រទេសចិនក្នុងឆ្នាំ ១៩៤៩សហរដ្ឋអាមេរិកបានបដិសេធយ៉ាងខ្ជាប់ខ្ជួន ក្នុងការទទួលស្គាល់របបកុម្មុយនិស្តថ្មីនេះ។ ផ្ទុយទៅវិញអាមេរិចបន្តទទួលស្គាល់និងផ្គត់ផ្គង់រដ្ឋាភិបាលជាតិចិន ដែលត្រូវបានបង្កើតឡើងដោយឈៀងកៃសេកនៅកោះតៃវ៉ាន់ទៅវិញ។ នៅឆ្នាំ១៩៥០ក្នុងអំឡុងសង្គ្រាមកូរ៉េកងកម្លាំងប្រដាប់អាវុធអាមេរិកនិងទាហានកុម្មុយនីសចិនបានប៉ះទង្គិចគ្នាម្តងដែរហើយនៅកំឡុងទសវត្សឆ្នាំ១៩៦០សហរដ្ឋអាមេរិចបានបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំងទៅលើការគាំទ្រនិងជំនួយ របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតចិនចំពោះវៀតណាមខាងជើង កំឡុងសង្គ្រាមនៅវៀតណាម។ ទោះយ៉ាងណានៅទសវត្សរ៍ឆ្នាំ១៩៧០...
បរទេស៖ អគ្គសេនាធិការកងទ័ពអាមេរិក លោកឧត្តមសេនីយ៍ James McConville បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា កងទ័ពកំពុងតែប្រយុទ្ធនឹងការរើសអើងជាតិសាសន៍ និងចាំបាច់ត្រូវតែមើលឃើញកងទ័ពតាមជាបុគ្គលដែលមានបទពិសោធន៍ខុសគ្នា ជំនួសឲ្យអង្គភាពដែលមានលក្ខណៈដូចគ្នា។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ លោក James McConville បានមានប្រសាសន៍ថា កងទ័ពមិនមានបញ្ហាជាមួយភាពចម្រុះខុសគ្នានោះទេ...
ចាឡាឡាបាដ/អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ថា លោក Attaullah Khogiani អ្នកនាំពាក្យប្រចំាសាលាខេត្ត Nangarhar បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា យ៉ាងហោចណាស់មនុស្សចំនួន១៦នាក់បានស្លាប់ ភាគច្រើនជាកុមារ ដែលបានស្លាប់ដោយសារគ្រោះទឹកជំនន់ភ្លាមៗដែលបានបោកបក់ហូរនាំយកផ្ទះសម្បែងជាច្រើនខ្នងនៅក្នុងស្រុក Kozkunar ខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ។ មន្ត្រីរូបនេះបានបញ្ជាក់ថា ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់មកបានបង្កជាគ្រោះទឹកជំនន់ភ្លាមៗដែលបានបោកបក់នាំយកផ្ទះសម្បែងមួយចំនួននៅក្នុងភូមិ...
បរទេស៖ សេដ្ឋកិច្ចរបស់ ប្រទេសកូរ៉េខាងជើង បានកើនឡើងសម្រាប់ជាលើកដំបូង ក្នុងរយៈពេល៣ឆ្នាំកន្លងមក នៅក្នុងឆ្នាំ២០១៩ បើទោះជាមានទណ្ឌកម្មធ្ងន់ធ្ងរ លើប្រទេសកុម្មុយនិស្តឯកាមួយនេះ។ ទិន្នន័យធនាគារកូរ៉េ ចេញនៅថ្ងៃសុក្រម្សិលមិញនេះបង្ហាញថា វិស័យកូរ៉េខាងជើងសំខាន់ៗ បានចុះកុងត្រា ស្របពេលផ្នែកផ្សេងទៀត បានកើនឡើង កាលពីឆ្នាំមិញ ក្រោមកាលៈទេសៈផ្លាស់ប្តូរ។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានរាយការណ៍ថា...
ភ្នំពេញ៖ កម្លាំងប្រជាការពារចំនួន ១៦២នាក់ នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ទទួលបាន នូវវិទ្យុទាក់ទងម្នាក់មួយ ខោអាវមួយសម្រាប់ ថវិកា ៨ម៉ឺនរៀល ជាការលើកទឹកចិត្ត ពីលោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមអូរបី និងជាប្រធានសមាគម ទេសចរណ៍ ខេត្តព្រះសីហនុ សម្រាប់ឲ្យប្រើប្រាស់ និងបំពេញ ភារៈកិច្ច រក្សាសន្តិសុខ...
បរទេស ៖ កងទ័ពរបស់ប្រទេសហុងគ្រី ទើបបានទទួលរថក្រោះ Leopard 2 ដែលបានកែលម្អរួច ចំនួន៤គ្រឿង ពីក្រុមហ៊ុនអាល្លឺម៉ង់ ស្របពេលដែលប្រទេសនេះ នៅតែទន្ទឹងរង់ ចាំទទួលរថក្រោះធ្វើទំនើបកម្មរួច ចំនួន៤៤គ្រឿង ចាប់ផ្តើមក្នុងឆ្នាំ២០២៣។ យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០...
បរទេស ៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ខ្លួនបានបញ្ជូនយន្តហោះចម្បំាង Su-27 មួយគ្រឿង កាលពីថ្ងៃសុក្រ ឲ្យទៅស្ទាក់ដំណើរ យន្តហោះស៊ើបការណ៍ សម្ងាត់សហរដ្ឋអាមេរិក មួយគ្រឿង នៅលើសមុទ្រខ្មៅ ធ្វើឲ្យវាផ្លាស់ប្តូរផ្លូវហោះហើរ ចេញពីព្រំដែនរុស្ស៊ី ។ យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០១...