កីឡាករខ្សែបម្រើប្រយុទ្ធ James Rodrigues ត្រូវបានគេជឿជាក់ថា បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការចាកចេញពីទឹកដី នៃក្លឹប Real Madrid បន្ទាប់ពីកិច្ចពិភាក្សាគ្នាចុងក្រោយ ជាមួយនឹងគ្រូបង្វឹកលោក Zindine Zidane រួចមក។ ក្លឹបជាច្រើននៅអង់គ្លេស ក៏បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង សម្រាប់កីឡាករ ខ្សែបម្រើសញ្ជាតិកូឡំប៊ីរូបនេះផងដែរ ប៉ុន្តែសារព័ត៌មាន ដែលចេញផ្សាយ នៅក្នុងប្រទេសបារាំង បានបញ្ជាក់ថា...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា កាលពីថ្ងៃសៅរ៍ លោក David Malpass នាយកធនាគារពិភពលោក បានជំរុញឱ្យក្រុមប្រទេស G20 ពន្យាពេលវេលានៃគំនិតផ្តួចផ្តើមសេវាកម្មផ្អាកបំណុល (DSSI) រហូតដល់ចុងឆ្នាំ២០២១ ដោយហៅថា ជាកត្តាសំខាន់មួយក្នុងការពង្រឹងការស្តារសេដ្ឋកិច្ចសកល ។ លោក Malpass បានធ្វើការកត់សម្គាល់នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុម G20...
បរទេស៖ ទីក្រុងបុមបៃ បានក្លាយជាទីក្រុងទី ២ របស់ប្រទេសឥណ្ឌាបន្ទាប់ពីទីក្រុងញូវដែលី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ ចំនួន ១០០,០០០នាក់ ហើយមានករណីឆ្លងថ្មីចំនួន ១.១៩៩ ករណីកាលពីថ្ងៃសៅរ៍។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងសរុបចំនួន ១០០.១៧៨ នាក់ មកដល់ពេលនេះមានអ្នកជំងឺចំនួន...
ក្រុមហ៊ុន Urban Hub Cambodia ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យល្បីឈ្មោះ នៅពីក្រោយគម្រោង ខុនដូទំនើប ដែលឈ្នះពានរង្វាន់ជាច្រើន គឺគម្រោង Urban Village បានប្រកាសការត្រៀម បើកលក់ អគារ Sky Prime Building H នៅក្នុងព្រឹត្តិការណ៍មួយ ដែលបានធ្វើឡើង កាលពីថ្ងៃ...
សហព័ន្ធកីឡាបាល់ទាត់អាស៊ីដែលហៅកាត់ថាAFCបានប្រកាសនៅថ្ងៃសុក្រម្សិលមិញថាប្រទេសកាតាដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ នឹងក្លាយទៅជាអ្នករៀបចំការប្រកួត AFC Champions League ផងដែរចាប់ផ្តើមពីថ្ងៃទី ១៤ ខែកញ្ញា។ យោងតាម AFC បាន ឲ្យដឹង ថាប្រទេសកាតានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួត ជម្រុះតាមពូលរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាប់ពីថ្ងៃទី ១៤ ខែកញ្ញាដល់ថ្ងៃទី ៣...
ហាណូយ៖ ចំនួនប្រជាជនវៀតណាមអាចនឹងកើនដល់ ១០៧,២៥ លាននាក់ក្នុងឆ្នាំ ២០៤៤ គឺលឿនជាងការព្យាករណ៍របស់អង្គការសហប្រជាជាតិកាលពីមួយទសវត្សរ៍មុន។ នេះបើយោងតាមការសិក្សាថ្មីៗនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ការសិក្សាដែលត្រូវបានចេញផ្សាយនៅលើទស្សនាវដ្ដីវេជ្ជសាស្ត្រ The Lancet កាលពីថ្ងៃអង្គារព្យាករណ៍ពីស្ថានភាពប្រជាជនចាប់ពីឆ្នាំ ២០១៨ ដល់ ២១០០ សម្រាប់ប្រទេសនិងដែនដីចំនួន...
បរទេស៖ របាយការណ៍ថ្មីមួយរបស់សេវាកម្មស្រាវជ្រាវសភាអាមេរិក (CRS) បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះមីស៊ីលដែលត្រូវបានបង្កើតថ្មីដោយកូរ៉េខាងជើង ដែល CRS និយាយថាត្រូវបានរចនាឡើងដើម្បីគេច ពីបណ្តាញការពារដែនអាកាស និងធ្វើការវាយប្រហារដោយយុទ្ធសាស្ត្រ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា របាយការណ៍ស្តីពីប្រព័ន្ធមីស៊ីលនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដែលចេញផ្សាយដោយ CRS កាលពីថ្ងៃអង្គារ បានដាក់ឲ្យប្រើប្រាស់នូវការសាកល្បងមីស៊ីលបាលីស្ទិករបស់ប្រទេស សង្គមនិយមនាពេលថ្មីៗនេះ “...
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលហៅកាត់ថា IOC លោក Thomas Bach បានសារភាពនៅថ្ងៃសុក្រនេះថាវាឆាប់ពេកហើយដើម្បីដឹងច្បាស់ថា តើព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ដែលត្រូវបានពន្យារពេលនឹងទៅជាយ៉ាងណា ដោយសារភាពមិនប្រាកដប្រជានៃការរីករាលដាល នៃវិរុសកូវីដ១៩ ។ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ក្រុងតូក្យូឆ្នាំ ២០២០ បានប្រកាសនៅក្នុងសម័យប្រជុំលើកទី ១៣៦ នៃIOC ដែលជាសម័យប្រជុំលើកដំបូងបំផុតដែលធ្វើឡើង តាមរយៈវីដេអូថាធ្វើឡើងក្នុងគោលបំណងសម្រាប់ការប្រកួត កីឡាអូឡាំពិកនៅឆ្នាំ ២០២០...
Wikipedia: សង្គ្រាមស៊ីវិលដ៏អាក្រក់មួយនៅក្នុង ប្រវត្តិសាស្ត្រនៃប្រទេសអាមេរិក គឺជាជម្លោះក្នុងស្រុករបស់យោធា ដែលបានកើតឡើងនៅចន្លោះពីឆ្នាំ១៨៦១ទៅដល់ ឆ្នាំ១៨៦៥ដោយសារតែការព្យាយាម ធ្វើការផ្តាច់ខ្លួនចេញពីរដ្ឋចំនួន១១នៅភាគខាងត្បូង នៃប្រទេសបញ្ជូលគ្នាជាមួយនឹងក្រុមសម្ព័ន្ធនៃសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក្តីសហរដ្ឋអាមេរិក បានយកឈ្នះទៅលើក្រុមធ្វើអបគមន៍ទាំងនោះ ប៉ុន្តែវាបានក្លាយទៅជាសង្គ្រាមដែលបង្ហូរឈាម មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ សង្គ្រាមដែលចាប់ផ្តើមដោយសារ តែរដ្ឋចំនួន៧ក្នុងចំនួនរដ្ឋទាំង៣៤របស់សហរដ្ឋអាមេរិក ដែលពួកគេភាគច្រើនសុទ្ធតែជាជន វណ្ណៈទាសករដែលព្យាយាម ផ្តាច់ខ្លួនចេញពីការគ្រប់គ្រាប់របស់រដ្ឋាភិបាលអាមេរិក ដែលត្រូវបានហៅថាUnion។នាថ្ងៃទី១២ខែមេសា ឆ្នាំ១៨៦១ ក្រុមសម្ព័ន្ធអាមេរិកនិងរដ្ឋទាំង៧បានចាប់ផ្តើមធ្វើការវាយប្រហារ ទៅលើរដ្ឋាភិបាលអាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង...
ហៃណាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ថា គ្រាប់រ៉ុក្កែតប្រភេទ Long March-5 ទី៤ នឹងប្រើប្រាស់ដើម្បីបាញ់បង្ហោះសម្រាប់បេកសកម្មលើកដំបូងរុករកនៅលើភពព្រះអង្គាររបស់ប្រទេសចិន ដែលនឹងផ្តើមឡើងចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះអវកាស Wenchang ស្ថិតនៅភាគខាងត្បូងប្រទេសចិន ក្នុងខេត្ត ហៃណាន កាលពីថ្ងៃសុក្រ ។ យោងតាមរដ្ឋបាលអវកាសជាតិចិន បានឲ្យដឹងថា គ្រាប់រ៉ុក្កែត ដែលជាប្រភេទ Long...