លោក Jorge Jesus គ្រូបង្វឹកសញ្ជាតិប៉ទុយហ្កាល់បានប្រកាសចែកផ្លូវគ្នាហើយជាមួយនឹងក្លឹប Flamengo គឺមិនដែល៨ខែផងបន្ទាប់ពីដឹកនាំក្លឹបឈ្នះពានប្រេស៊ីល Serie A ប្រេស៊ីលនិងពានរង្វាន់ Copa Libertadores ។ ក្លឹបFlamengo បានថ្លែងអំណរគុណយ៉ាងខ្លាងចំពោះលោក Jesus ចំពោះការខិតខំប្រឹងប្រែងលើកពានរបស់គាត់ដែលមានរយៈពេល ១២ ខែជាមួយក្លិបនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រប៉ុន្តែមិនបានបង្ហាញ ពីទិសដៅបន្ទាប់របស់គាត់នោះទេ។ គួរបញ្ជាក់ដែរថាប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសប្រេស៊ីលបាននិយាយថាលោក Jesus...
បរទេស៖ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC ដែលចាក់ផ្សាយនៅថ្ងៃអង្គារនិងថ្ងៃពុធ លោកស្រី Mary Trump ដែលជាក្មួយស្រីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសាកសួរពីសមត្ថភាពរបស់ពូរបស់លោកស្រីក្នុងនាមជាមេដឹកនាំម្នាក់ហើយបានពិពណ៌នាថា គ្រួសាររបស់លោកស្រីផ្តោតអារម្មណ៍យ៉ាងខ្លាំងទៅលើលុយ និងអាត្មានិយម។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានសម្របសម្រួលទីភ្នាក់ងារសារព័ត៌មាន...
ថ្ងៃទី៧ខែសីហាឆ្នាំ១៩៥៦ យានអាវកាសដែលមានឈ្មោះ Exploer 6ដែលគ្មានមនុស្ស ត្រូវបានគេបាញ់បង្ហោះចេញពីរដ្ឋហ្វ្លរីដាស ហរដ្ឋអាមេរិក ដែលក្នុងគោលបំណងធំដើម្បី ហោះហើរគោលចរនៅជុំវិញផែនដីក្នុងរយៈកំពស់ ប្រមានជា១៧០០០ម៉ាល។ រូបថតដំបូងបង្អស់របស់ផែនដី ដែលត្រូវបានថតចេញពីទីអាវកាស ដោយយានអាវកាសមួយនេះ ត្រូវបានបញ្ជូលមកកាន់ស្ថានីយ គ្រប់គ្រងក្នុងរដ្ឋហាវ៉ៃប៉ុន្តែ វាត្រូវបានដាក់ប្រកាសឲ្យបានដឹង និងឃើញជាសាធារណៈនៅខែកញ្ញា។ រូបរាងរបស់រូបថតត្រូវបានគេមើលឃើញផែនដី ក្នុងស្ថានភាពម្ខាងនៅពេលយប់និងម្ខាងទៀត នៅពេលថ្ងៃហើយប្រទេសមិចស៊ិចកូ ត្រូវបានបង្ហាញខ្លួនច្បាស់ជាងគេ នៅក្នុងរូបថតមួយនោះ និងជឿជាក់ថាយានអាវកាស...
បរទេស៖ បុរសម្នាក់មកពីទីក្រុង Cuttack នៅរដ្ឋ Odisha នៃប្រទេសឥណ្ឌា បានបង្កើតម៉ាសមុខធ្វើពីមាសដែលមានតម្លៃ ៤៦៧០ ដុល្លារ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសខាងលើឈ្មោះ Alok Mohanty គឺជាអ្នកជំនួញ គាត់បានសារភាពថាគាត់នឹកគិតចង់បានគ្រឿងតុបតែងធ្វើពីមាសតាំងពីតូចមកម្ល៉េះ ដែលជាហេតុធ្វើឱ្យគាត់មានម៉ាសមុខ...
បរទេស៖ សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង អាចនឹងបន្តទៅមុខជាមួយទម្រង់ សមយុទ្ធយោធារួមគ្នាមានទ្រង់ទ្រាយតូច នៅក្នុងខែសីហាខាងមុខនេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូង។ បណ្ដាញទូរទស្សន៍ MBC បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា យោធារបស់ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាធ្វើសមយុទ្ធរួមគ្នា ដែលមានការចូលរួមដោយកងទ័ព តិចតួចទាំងសងខាង ព្រោះតែមានក្តីព្រួយបារម្ភកំពុងតែកើតមាន ស្តីពីមេរោគកូវីដ១៩។ តែមន្ត្រីនាំពាក្យកងកម្លាំងអាមេរិកប្រចាំនៅកូរ៉េ លោក Lee Peters...
បរទេស៖ នៅថ្ងៃអង្គារនេះតុលាការមួយ នៅចក្រភពអង់គ្លេសបានប្រកាសដាក់ទោសស្ត្រីវ័យកណ្តាលម្នាក់ ឲ្យជាប់ទោសរយៈពេល៩ខែក្រោយ រកឃើញថាគាត់បានរក្សារូបថត អាសអាភាសរបស់កុមារ ដល់ទៅ៨០០០០សន្លឹក។ នាង Julie Marshall អាយុ៥៤ឆ្នាំ ត្រូវបានចាប់ខ្លួនក្រោយក្រុមប៉ូលីសបានធ្វើការចូលទៅ ក្នុងគណនេយ្យរបស់នាងហើយប្រមូល បានរូបថតទាំងនោះ ។ការសង្ស័យត្រូវបានធ្វើឡើងតាំងតែពីខែសីហាឆ្នាំ២០១៧ ក្រោយពេលដែលនាងបានប្រើប្រាស់ wifi របស់មន្ទីរពេទ្យមួយកន្លែង។ រូបថតទាំងអស់ត្រូវបានបែកចែក ទៅជា៦៧៧រូបនៅក្នុងកញ្ចប់ឯកសារដែលដាក់ឈ្មោះថាA ជារូបភាពដែលសិចស៊ីខ្លាំង៤៦៥រូបនៅក្នុងឯកសារមានឈ្មោះថា B...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ អង្រួននៅភាគខាងកើតប្រទេសឥណ្ឌា ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៧រ៉ិចទ័រ កើតឡើងនៅចម្ងាយ២៤៣គីឡូម៉ែត្រ នៅភាគខាងកើតនៃកំពង់ផែ Port Blair ប្រទេសឥណ្ឌា នៅវេលាម៉ោង១៨និង៣២នាទី ម៉ោងសាកលនៅថ្ងៃសុក្រ ។ គ្រោះរញ្ជួយដីមានជម្រៅ១០.១៣គីឡូម៉ែត្រ ។...
បរទេស៖ យោធារបស់ប្រទេសរុស្ស៊ី បានបញ្ជាឲ្យធ្វើសមយទ្ធត្រៀមលក្ខណសម្បត្តិសម្រាប់ការប្រយុទ្ធ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅថ្ងៃសុក្រម្សិលមិញនេះ ដោយមានការចូលរួមដោយកងទ័ពប្រហែល១៥០.០០០នាក់ ប្រព័ន្ធអាវុធ យន្តហោះ និងយន្តហោះចម្បាំង។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងជាឧត្តមសេនីយ៍កងទ័ព លោក Sergei Shoigu តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា សមយុទ្ធយោធានោះ បានចាប់ផ្តើមនៅក្នុងតំបន់យោធាភាគខាងត្បូងនិងភាគខាងលិចរបស់ទីក្រុងមូស្គូ និងរួមមានទាំងកងកម្លាំងទ័ពអាកាស កងទ័ពម៉ារីន និងកងនាវាចម្បាំងខាងជើងនិងកងនាវាប៉ាស៊ីហ្វិកផង។ សមយុទ្ធ...
បរទេស ៖ នៅថ្ងៃសុក្រទី១៧ ខែកក្កដានេះ រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន លោក Taro Kono បានប្រកាស អំពាវនាវដល់សហរដ្ឋអាមេរិក ក្នុងការធ្វើតេស្តរកកូវីដ១៩ ទៅលើ យោធារបស់ខ្លួនទាំងអស់ ដែលនឹងធ្វើដំណើរមកប្រទេសជប៉ុន។ ការប្រកាសនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅបន្ទាប់ពីមានការផ្ទុះវីរុសកូវីដ១៩ នៅក្នុងមូលដ្ឋានរបស់សហរដ្ឋអាមេរិក នៅភាគខាងត្បូង នៃតំបន់អូគីណាវ៉ា ។ លោក...
កីឡាករខ្សែបម្រើរបស់ក្លឹប Leverkusen កីឡាករ Kai Havertz មកដល់ពេលនេះ ត្រូវបានគេជឿជាក់ហើយថា នឹងដើរតាមមិត្តក្រុមជម្រើសជាតិ អាល្លឺម៉ង់ របស់គាត់គឺកីឡាករ Timo Werner ដើម្បីចូលរួមជាមួយនឹង Chelsea ។ សារព័ត៌មានជាច្រើន របស់អាល្លឺម៉ង់ និងអង់គ្លេស បានរាយការណ៍ថា កីឡាករវ័យ២១ឆ្នាំរូបនេះ បានប្រាប់ទៅកាន់មិត្តភ័ក្តរបស់ខ្លួន ជាច្រើនរួចហើយថា...