ម៉ិកស៊ិក៖ របាយការណ៍ថ្មី ពីរដ្ឋបាលចំណីអាហារ និងឪសថ “FDA” រួមបញ្ចូលទាំងការព្រមាន ប្រឆាំងនឹងផលិតផលអនាម័យដៃចំនួន ៥ ដែលបានបណ្តាល ឲ្យមានការបាត់បង់ជីវិតមនុស ឬចូលមន្ទីរពេទ្យទាំងមនុស្សពេញវ័យ និងកុមារបន្ទាប់ពី ការប្រើប្រាស់មិនត្រឹមត្រូវ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អនាម័យដៃទាំង ៥ ត្រូវបានផលិត ដោយក្រុមហ៊ុនផលិតគីមី ឈ្មោះ Eskbiochem SA...
អាមេរិក៖ យោងតាមរបាយការណ៍វិភាគថ្មី បានឲ្យដឹងថា ភាគច្រើននៃអ្នកប្រើប្រាស់ ដែលបានចុះឈ្មោះ ប្រើប្រាស់សេវាកម្មអ៊ីនធើណេត ជាមួយ Quibi បានឈប់ធ្វើការ បន្ទាប់ពីរយៈពេល សម្រាប់ការធ្វើតេស្តឥតគិតថ្លៃ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ប្រហែលជា ៩២% នៃអ្នកប្រើប្រាស់ ៩១០,០០០ នាក់ដែលបានចុះឈ្មោះ ប្រើប្រាស់ Quibi ដំបូងនៅពេលវាចាប់ផ្តើម នៅខែមេសា...
ប៉េកាំង៖ ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានលក់ភាគហ៊ុន របស់លោករាប់ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនអេឡិកត្រូនិកចិន កាលពីឆ្នាំមុន ដោយសារភាគហ៊ុនរបស់ខ្លួន បានកើនឡើងយ៉ាងខ្លាំង ប្រហែល ៥០ ភាគរយ។ លោក Jack Ma ដែលជាអ្នកមានបំផុតម្នាក់ ក្នុងប្រទេសចិន បានកាត់បន្ថយភាគហ៊ុន របស់លោកពី...
កាសែតអង់គ្លេស The Sun នៅថ្ងៃនេះ បានចេញផ្សាយថាបងប្រុស បង្កើតរបស់កីឡាករ Aurier ដែលបច្ចុប្បន្នលេងឲ្យ Spurs គឺត្រូវបានគេបាញ់សម្លាប់ នៅក្នុងប្រទេសបារាំងកាលពីម៉ោង៥ព្រឹក។ Christopher ដែលត្រូវបានគេស្គាល់ឈ្មោះ មានវ័យ២៦ឆ្នាំត្រូវបានគេបាញ់ សម្លាប់នៅក្នុងទីក្រុង Toulouse ប្រទេសបារាំងប៉ុន្តែរហូត មកដល់ពេលនេះឃាតករ នៅមិនទាន់ត្រូវបានគេចាប់ខ្លួនបាននៅឡើយ។ ហេតុការណ៍ត្រូវបានគេជឿជាក់ថា បានកើតឡើងនៅខាងក្រៅក្លឹប រាត្រីមួយហើយជនរងគ្រោះត្រូវបានបាញ់ចំពោះ...
បរទេស៖កងទ័ពរបស់ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ មានបំណងកាត់បន្ថយរថយន្តពាសដែក ដែលប្រើប្រាស់នៅក្នុងអំឡុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន ដោយមន្ត្រីអង់គ្លេសនិយាយថា រថយន្តចម្បាំងទាំងនោះ ក្នុងពេលបច្ចប្បន្ននេះ មិនមានគោលបំណងពិសេសនោះទេ ហើយផែនការនោះបានបង្ហាញនៅក្នុងខែនេះ។ រថយន្តពាសដែកធន់នឹងគ្រាប់ផ្ទុះ ដែលរចនាផលិតឡើងដើម្បីដោះកម្ទេចគ្រាប់នៅតាមចិញ្ចើមផ្លូវនើ នឹងត្រូវដកចេញពីប្រតិបត្តិការ ក្រោយផែនការបង្កើនប្រសិទ្ធភាពកងកងកម្លាំងបរិស្ថានដែនដីថ្មី នេះបើយោងតាមសម្តីរបស់រដ្ឋមន្ត្រីលទ្ធកម្មក្រសួងការពារជាតិនិយាយប្រាប់ឲ្យដឹង ហើយរថយន្តពាសដែកប្រហែល៧៣៣គ្រឿង នឹងត្រូវដកចេញពីសេវាកម្ម និងទំនងជានឹងលក់ឲ្យទៅទីភ្នាក់ងារការពារជាតិរបស់ប្រទេសដទៃ។ គួរបញ្ជាក់ថា ប្រទេសអង់គ្លេសបានទិញរថយន្តពាសដែករាប់ពាន់គ្រឿង ដើម្បីធ្វើឲ្យប្រសើរឡើងនូវកិច្ការពារសម្រាប់ប្រតិបត្តិការល្បាត និងប្រតិបត្តិការដឹកជញ្ជូន ប៉ុន្តែនៅចុងបញ្ចប់នៃការចូលរួមនៅក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថានកាលពីឆ្នាំ២០១៤...
លីគកំពូលនៃប្រទេសអាល្លឺម៉ង់ Bundesliga បានព្រមព្រៀងគ្នាជាផ្លូវការហើយដើម្បីកំណត់យកពេលវេលា ចាប់ផ្តើមរដូវកាលថ្មីពោលគឺចាប់ពី ថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ ពេលវេលានេះមានន័យថាការសម្រាក រដូវរងានឹងត្រូវកាត់បន្ថយខណៈដែលការ ប្រកួតពានរង្វាន់ German Cup នឹងចាប់ផ្តើមជុំទី១ពី ថ្ងៃទី១១ ខែកញ្ញាដល់ ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២០ នេះផងដែរនិងបញ្ចប់ទៅនៅ ថ្ងៃទី១៣ ខែឧសភា...
អង់គ្លេស៖យោងតាមអង្គការសប្បុរសធម៌សត្វព្រៃ បានអះអាងថា ចក្រភពអង់គ្លេសសព្វថ្ងៃគិតគូរតែ ឈើ ស្បែក និងសាច់គោមកពីប្រទេសប្រេស៊ីល ដែលរបស់របរទំាងនោះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើភ្លើងឆេះព្រៃនៅ ព្រៃអាម៉ាហ្សូនកន្លងមកនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ WWF និង RSPB និយាយថា ប្រទេសប្រេស៊ីលជាប្រទេសដែលមានព្រៃអាម៉ាហ្សូនចំនួន២ភាគ៣ គឺជាប្រទេសមួយមានហានិភ័យខ្ពស់ពីចក្រភពអង់គ្លេស ដោយសារតែការនាំចូលទំនិញកសិកម្មសំខាន់ៗ។ របាយការណ៍ថ្មីអង្គការ WWF និយាយថា អគ្គិភ័យកំពុងត្រូវបានគេរៀប ចំឡើងដោយចេតនាដើម្បីធ្វើឲ្យមានកន្លែងសម្រាប់កសិកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការកំពុងកើនឡើង...
ញូវយ៉ក៖ ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ ទូទាំងពិភពលោកកើនឡើង ដល់ជាង ៥៧០,០០០ នាក់កាលពី ថ្ងៃច័ន្ទដល់ ៥៧០.២៥៩ គិតត្រឹមម៉ោង ១២ និង ៣៤ នាទីម្សិលមិញនេះ នេះបើយោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យចន ហបគីនស៍ Johns Hopkins...
បរទេស ៖ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី អង់គ្លេស លោក Michael Gove បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសអង់គ្លេស នឹងចំណាយប្រាក់៧០៥លានផោន ស្មើនឹង៨៩០លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីជួយរក្សាលំហូជំនួញ ក្រោយកិច្ចព្រមព្រៀង ប្រតិបត្តិការឆ្លងកាត់ ជាមួយសហភាព អឺរ៉ុបផុតកំណត់ នៅចុងឆ្នាំនេះ។ កញ្ចប់ថវិកានោះ រួមានប្រាក់៤៧០លានផោន សម្រាប់សាងសង់កំពង់ផែ...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Apple Inc បានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់ជាង ៤០០ លានដុល្លារអាមេរិក ដល់គម្រោងលំនៅដ្ឋាន ដែលមានតំលៃសមរម្យ និងកម្មវិធីជំនួយម្ចាស់គេហដ្ឋាន នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកនៅឆ្នាំនេះ ដែលជាព្រឹត្តិការណ៍សំខាន់មួយ នៅក្នុងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងទឹកប្រាក់ ២,៥ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង នឹងវិបត្តិលំនៅដ្ឋាន។ សេចក្តីប្រកាសបានឲ្យដឹងថា ថវិកានេះនឹងគាំទ្រ...