បរទេស៖ មេធាវី របស់ជនជាតិនីហ្សេរីយ៉ា បានអះអាងថា បុរសដែលមានឥទ្ធិពល ជនជាតិនីហ្សេរីយ៉ា ដែលគេបានចោទប្រកាន់ពីបទលួច និងលាងលុយ រាប់លានដុល្លារ ត្រូវបាន FBI ចាប់ជំរិតនៅក្នុងទីក្រុង ឌូបៃ។ មេធាវីគឺលោក ម្នាក់ឈ្មោះ Gal Pissetzky បាននិយាយថា តាមគំនិត របស់ខ្ញុំ FBI និងរដ្ឋាភិបាល...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបានឲ្យដឹងថា សរុបពលរដ្ឋចំនួន២១នាក់ ក្នុងនោះរាប់បញ្ចូលទាំងកម្មករកប៉ាល់ ចំនួន១៧នាក់ និងជនស៊ីវិល ចំនួន៤នាក់ បានរងរបួស កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងហេតុការណ៍ អគ្គីភ័យកើតឡើង នៅលើនាវាជើងទឹក របស់សហរដ្ឋអាមេរិក នៅ មូលដ្ឋានទ័ពជើងទឹក San Diego នៅរដ្ឋកាលីហ្វ័រនីញ៉ា...
ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃសុក្រថា ខ្លួនកំពុងផ្តួចផ្តើមគំនិត ដើម្បីជួយអ្នកប្រើប្រាស់ ថ្នាំជក់ចំនួន ១,៣ ពាន់លាននាក់ នៅទូទាំងពិភពលោក ក្នុងការផ្លាស់ប្ដូរទំលាប់ ក្នុងកំឡុងពេលមាន ជំងឺរាតត្បាត ដែលកំពុងបន្តកើតមាន។ អគ្គនាយក នៃអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានឲ្យដឹងនៅក្នុងសន្និសីទ សង្ខេបមួយថា...
ភ្នំពេញ ៖ យ៉ាងហោចណាស់ មាន៦ទៅ៧ប្រទេស នៅក្នុងអាស៊ាន ដែលបានយល់ស្របចូលរួមជួយរៀបចំ កីឡាគុនល្បុក្កតោកម្ពុជា សម្រាប់ដំណើរការការប្រកួត នៅក្នុងកីឡាស៊ីហ្គេមលើកទី ៣២ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២...
ចិន៖យោងតាមចំណាត់ថ្នាក់ 2020 BrandZ Top 100 Most Valuable Global Brands របស់ក្រុមហ៊ុនផ្តល់សេវាកម្ម ទំនាក់ទំនងពិភពលោក WPP និង Kantarថា យីហោដែលមានតម្លៃបំផុត ទាំង១០០នៅលើពិភពលោក បានឃើញតម្លៃសរុប របស់ពួកគេកើនឡើង ៥,៩ ភាគរយដល់ ៥ពាន់ពាន់លានដុល្លារនៅឆ្នាំនេះ ទោះបីជាផលប៉ះពាល់នៃការរីករាល...
ចិន ៖ បើយោងតាម របាយការណ៍ចុងក្រោយ របស់ក្រសួងពាណិជ្ជកម្មថា ប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក របស់ចិនមានចំនួន ៣៤,៨១ ពាន់ពាន់លានយន់ (៤,៩៣ ពាន់ពាន់លានដុល្លារ) ពោលគឺកើនឡើង ៦,៧ ភាគរយពីមួយឆ្នាំមុន នេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ ក្រសួងពាណិជ្ជកម្មបាន្តថា ដោយការលក់រាយ តាមអ៊ីនធើណេតឈានដល់ ១០,៦៣...
តូក្យូ៖ ប្រទេសជប៉ុន បានប្រកាសពីផែនការ ដើម្បីផលិតយន្តហោះចម្បាំង បំបាំងកាយដ៏ទំនើបបំផុតមួយ របស់ពិភពលោក ដែលទំនងជាយន្ដហោះម៉ាស៊ីនភ្លោះ ដែលត្រូវបានរចនាឡើង ដើម្បីកាន់កាប់តួនាទី ការពារអាកាសដ៏សំខាន់ របស់ប្រទេសនេះ ក្នុងពេលមួយទសវត្សរ៍ខាងមុខ។ ក្រសួងការពារជាតិជប៉ុន នៅសប្តាហ៍នេះ បានប្រាប់សមាជិកសភានៃប្រទេសថា យន្ដហោះចម្បាំង ជំនាន់ថ្មីជំនាន់ទី ៦ នឹងចាប់ផ្តើមផលិត នៅក្នុងឆ្នាំសារពើពន្ធ ២០៣១ និងជំនួសកងនាវាចាស់...
ភ្នំពេញ ៖ ក្រុមហ៊ុន Midea បានធ្វើកម្មវិធីប្រូម៉ូសិនអស់ស្ទះតាមបណ្តាខេត្តនានាចំនួន១00ថ្ងៃ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ចំពោះការគាំទ្រកន្លងមក ក្រុមហ៊ុនមានការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ងាប់ដែលមិនធ្លាប់មានពីមុនមក និងមានការលេងហ្គេមសប្បាយៗជាច្រើនដល់ពុកម៉ែបងប្អូនទាំងអស់។ ក្រុមហ៊ុន Mideaបានបន្ថែមទៀតថា Mideaនឹងបន្តបង្កើតនូវផលិតផលគ្រឿងអេឡិចត្រូនិចទំនើបៗ ទាន់សម័យ ផ្តល់នូវគុណភាពល្អ នឹងសេវាកម្មរហ័សដល់អតិថិជនទាំងអស់ ។ម៉ាក Midea ជាប្រេនមួយដែលទទួលស្គាល់នៅលើឆាកអន្តរជាតិ ប្រេន Midea ជាប្រេនដែលឈរនៅលើទីផ្សារទូរទាំងប្រទេសអស់រយះពេល ៥១ឆ្នាំ ហើយនៅតែបន្តឈានទៅមុខ...
SEATTLE៖ ក្រុមហ៊ុនដឹកជញ្ជូនយក្សសហរដ្ឋអាមេរិក Amazon បាននិយាយថា ខ្លួនបានផ្ញើអ៊ីម៉ែលទៅកាន់និយោជិករបស់ខ្លួនដោយប្រាប់ពួកគេឲ្យលុបកម្មវិធីវីដេអូដ៏ពេញនិយម TikTok ចេញពីទូរស័ព្ទរបស់ពួកគេជាប្រញាប់យោង តាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Amazon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលកាលពីមុនម៉ោង ៥ ល្ងាចថា អ៊ីម៉ែលព្រឹកនេះដល់និយោជិករបស់យើងមួយចំនួនត្រូវបានគេផ្ញើខុស ដផយមិនមានការផ្លាស់ប្តូរគោលនយោបាយរបស់យើងទេ នាពេលបច្ចុប្បន្ននេះទាក់ទងនឹង TikTok។ ក្រុមហ៊ុន Amazon បានប្រាប់បុគ្គលិកឲ្យលុបកម្មវិធីវីដេអូដែលពេញនិយម TikTok...
ចិន៖ បើយោងតាមការធ្វើតេស្តិ៍ល្បឿនធ្វើឡើង ដោយគេហទំព័រសន្ទស្សន៍ល្បឿនលឿនបំផុតក្នុងខែមេសាថា ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោម ១៣៩ ប្រទេស និងតំបន់ប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតតាមទូរស័ព្ទចល័ត ខណៈប្រទេសនេះជាប់ចំណាត់ថ្នាក់ទី១៧ ក្នុងចំណោមប្រទេស និងតំបន់ចំនួន ១៧៤ សម្រាប់អ៊ីនធើណេតល្បឿនលឿន។ គេហទំព័រសន្ទស្សន៍បានបន្តថា ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ១ ដោយមានល្បឿនទាញយកជាមធ្យម: ៨៨,០១ Mbps រីឯប្រទេសកាតាជាប់ចំណាត់ថ្នាក់លេខ២ ដោយមានល្បឿនទាញយកជាមធ្យម: ៨៤,៨១ Mbps ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ៣ដោយមានល្បឿនទាញយកជាមធ្យម:...