បរទេស៖ នៅសប្តាហ៍នេះ នាវាផ្ទុកយន្តហោះអាមេរិក ចំនួន ២ គ្រឿង កំពុងធ្វើសមយុទ្ធ នៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះ កាលពីថ្ងៃសៅរ៍ ខណៈដែលប្រទេសចិន ក៏បានធ្វើសមយុទ្ធយោធាផងដែរ ហើយគឺបានរងការរិះគន់ ពីមន្ទីរប៉ង់តាហ្គោន និងប្រទេសជិតខាងផង។ ប្រទេសចិន និងសហរដ្ឋអាមេរិក បានចោទប្រកាន់គ្នា ទៅវិញទៅមក អំពីការធ្វើឱ្យមាន ភាពតានតឹង នៅតាមផ្លូវទឹកជាយុទ្ធសាស្ត្រ...
ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT កម្រិតគូ្របង្វឹករយៈពេល៤ខែ ដល់សិក្ខាកាមជិត១០នាក់ឲ្យក្លាយគ្រូបង្វឹកកីឡាប្រភេទនេះ នៅតាមសាលារៀនរដ្ឋ និងក្លិបតាមបណ្តាលខេត្តនានា។ លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិប្រាប់ឲ្យដឹងថា វគ្គបំប៉នដល់គ្រូបង្វឹកលើកនេះដោយផ្តោត លើការហ្វឹកហាត់បច្ចេកទេស លើវិញ្ញាសាសម្តែងមេគុនចំពោះសិក្ខាកាមទំាងអស់ ក្រោយពីបញ្ចប់ក៏បន្តបំពេញបេសកកម្ម ទៅតាមសាលារៀននានានៅទូទាំងប្រទេស ហើយការបង្ហាត់បង្រៀន ដោយរូបលោកផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យនៅអាគារប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ...
វ៉ាស៊ិនតោន៖ ទីភ្នាក់ងារចេញផ្សាយនៅថ្ងៃសៅរ៍ទី៤ ខែកក្កដានេះបានឲ្យដឹងថាបុរសម្នាក់ ត្រូវបានបាញ់ស្លាប់និង៣នាក់ទៀត របួសនៅក្នុងហេតុការណ៍អំពើហិង្សា ដោយអាវុធមួយនៅព្រលឹមថ្ងៃនេះត្រង់ចំណុចបាររាត្រី មួយកន្លែងនៃរដ្ឋ Mississippi។ ហេតុការណ៍ត្រូវបានគេជឿជាក់ថា បានកើតឡើងនៅក្នុងបារដែលមានឈ្មោះថា M-Bar Grill ក្នុងទីក្រុង Jackson ដោយអ្នកស្លាប់ត្រូវបានគេស្គាល់ឈ្មោះថា Cortez Shelby ស្ថិតនៅក្នុងវ័យប្រមាណជា៤០ឆ្នាំ។ ដោយឡែកមនុស្សដែលរបួសត្រូវបាន គេដឹងថាមាន១នាក់ជាស្ត្រីនិង២នាក់ទៀតជាស្ត្រី ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយផងដែរប៉ុន្តែអជ្ញាធរ នៅមិនទាន់អាចអះអាងបានទេថាមូលហេតុនៃការប៉ះទង្គិចគ្នានេះ...
ប៉េកាំង៖ ក្រុមអ្នកជំនាញនយោបាយស៊ូដង់បានលើកឡើងថាការអនុម័តច្បាប់របស់ចិន ស្តីពីការការពារសន្តិសុខជាតិនៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការធានាគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរ” ។ សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យអាល់ណេលែន បានលើកឡើងថាជំហាននេះជួយ “ពង្រឹងគោលការណ៍នៃប្រទេសមួយប្រព័ន្ធពីរ” ដែលបានបង្ហាញពីភាពជោគជ័យរបស់ខ្លួនចាប់តាំងពីវាត្រូវបានអនុវត្តនៅហុងកុង ហើយបន្ទាប់មកនៅម៉ាកាវ និង ស៊ីនហួ។ លោក al-Saouri ដែលជាប្រធាននៃសង្គមវិទ្យាសាស្ត្រនយោបាយស៊ូដង់ បានបន្ថែមថាច្បាប់នេះផ្តល់នូវឱកាសសម្រាប់ HKSAR ដើម្បីទទួលបាននូវវិបុលភាពបន្ថែមទៀត និងលើកកម្ពស់ក្របខ័ណ្ឌច្បាប់...
បរទេស៖ អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 លោក Tawivilp Visanuyothin បាននិយាយថាមជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 (CCSA) មានការព្រួយបារម្ភថា ការធ្វើដំណើរយ៉ាងច្រើនរបស់ប្រជាជនថៃ ដែលរំពឹងថានឹងធ្វើដំណើរ ទៅកាន់ផ្ទះខេត្តរបស់ពួកគេក្នុងអំឡុងពេលវិស្សមកាល ដ៏យូរនៅថ្ងៃទី ៤-៧ ខែកក្កដាខាងមុខ អាចនាំឱ្យមានការកើនឡើងថ្មីនៃការឆ្លងមេរោគ Covid-19 ។ យោងតាមសារព័ត៌មាន Bangkok Post...
ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកកាសែត កាលពីពេលថ្មីនេះអំពីព័ត៌មានចចាមអារ៉ាមនៃការចាកចេញ របស់កំពូលកីឡាករល្អបំផុតលើលោក Lionel Messi លោក Zidane គ្រូបង្វឹករបស់ក្លឹប Real Madrid បានបញ្ចេញយោបល់មួយចំនួនអំពីបញ្ហានេះ។ Messi ដែលបច្ចុប្បន្នមានវ័យ៣៣ឆ្នាំទៅហើយនោះ មានកុងត្រាដែលមានសុពលភាពត្រឹមឆ្នាំ២០២១ ប៉ុណ្ណោះជាមួយនឹង Barcelona ហើយមានរបាយការណ៍ជាច្រើនបានអះអាងថា កីឡាករពានរង្វាន់ Ballon d’Orចំនួន៦សម័យកាលរូបនេះបានលប់ចោលកិច្ចពិភាក្សាចុងក្រោយមួយ ដើម្បីបន្តកុងត្រា។ លោក...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ថា ចិន បានសាកល្បងយន្តហោះដឹកអ្នកដំណើរប្រភេទធំ C919 ដែលអាចឲ្យហោះហើរក្នុងកម្រិតសីតុណ្ហភាពខ្ពស់ ។ នៅក្រុង Turpan ដែលជាដឹងថា ជាដែនដីរងការបំផ្លាញដោយអគ្គីភ័យ នៅភាគខាងពាយព្យនៃប្រទេសចិន ដែលជាតំបន់ស្វ័យយ័ត Xinjiang Uygur ត្រូវបានក្រុមអ្នកជំនាញ ដាក់ឲ្យដំណើរការសាកល្បងការហោះហើរ សម្រាប់យន្តហោះដឹកអ្នកដំណើរប្រភទេធំ ដែលមានឈ្មោះថា...
កាម្ម៉ង់ឌូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នំា២០២០ថា សត្វកណ្តូបដែលបានធ្វើដំណើរឆ្លងពីប្រទេសឥណ្ឌា មកដល់ទឹកដីនេប៉ាល់ កាលពីសប្តាហ៍មុន បានបំផ្លាញផលដំណាំអស់ជាង១.១០០ហិកតា។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងវិធានការដំណំា និងតាមដានរុក្ខជាតិ (PQPMC) ក្រោមឳវាទក្រសួងកសិកម្ម និងអភិវឌ្ឍន៍ការចិញ្ចឹមសត្វ បានឲ្យដឹង សត្វកណ្តូបបានបំផ្លាញផលដំណាំអស់១.១១៨ហិកតា ។ លោក Ram Krishna Subedi អ្នកសម្របសម្រួលមជ្ឈមណ្ឌលព័ត៌មានកណ្តូប...
បរទេស៖ នៅសប្តាហ៍នេះក្រុមមន្ត្រីរបស់ប្រទេសអ៊ីរ៉ាក់ បាននិយាយ ថាកងកម្លាំងអ៊ីរ៉ាក់ កំពុងពង្រឹងជំហរនៅតាមបណ្តោយព្រំដែន ជាមួយប្រទេសតួកគី ដើម្បីរារាំងកងកម្លាំងតួកគីមិន ឲ្យឈានដល់ទឹកដីអ៊ីរ៉ាក់កាន់តែជ្រៅទៀតឡើយ។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរយៈពេល ២ សប្តាហ៍ខណៈទីក្រុងអង់ការ៉ានៅតែបន្តវាយប្រហារក្រុមឧទ្ទាមឃឺដ នៅភាគខាងជើងអ៊ីរ៉ាក់ដដែល មកទល់ពេលនេះ។ ក្រុមមន្ត្រីសន្តិសុខបាននិយាយថា ទីក្រុងអង់ការ៉ា បានបង្កើតប៉ុស្តិ៍ជាច្រើននៅខាងក្នុងទឹកដី អ៊ីរ៉ាក់ដែលជាផ្នែកមួយនៃយុទ្ធនាការយោធាដើម្បីបណ្តេញចេញ សមាជិកនៃគណបក្សឃឺដ ដែលតួកគីនិយាយថាពួកគេកំពុង មានទីជម្រកសុវត្ថិភាពនៅភាគខាងជើង អ៊ីរ៉ាក់នោះ៕...
ខ្សែប្រយុទ្ធឆ្នើមចំនួន២រូបរួចទៅហើយដែលនឹងត្រៀមខ្លួនធ្វើដំណើរមកចូលរួមជាមួយនឹងក្លឹប Chelsea គឺ Timo Werner និង Hakim Ziyech ប៉ុន្តែគ្រូបង្វឹកក្លឹបលោក Frank Lampard មិនបានបដិសេធទេថាក្លឹប ពិតជាមានផែនការទិញខ្សែប្រយុទ្ធបន្ថែមនៅរដូវក្តៅនេះ។ បរាជ័យផ្ទួនៗនិងជាពិសេស ការប្រកួតចុងក្រោយចាញ់ក្រោមស្នាដៃរបស់ West Ham ក្នុងលទ្ធផល៣ទល់នឹង២ ពិតជាកាន់តែធ្វើឲ្យក្លឹបអាចមើលឃើញថា ការទិញខ្សែប្រយុទ្ធបន្ថែមគឺជារឿងសំខាន់ បំផុតទោះបីជាបានចំណាយ ៨៩លានផោនរួចទៅហើយសម្រាប់...