បរទេស៖ ទីភ្នាក់ងារអាវុធជាតិកូរ៉េខាងត្បូង នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងត្បូងគ្រោង ធ្វើការផលិតជាច្រើន នូវប្រព័ន្ធកាំភ្លើងធំការពារ ដែនអាកាសទើបអភិវឌ្ឍថ្មី សម្រាប់ការប្រើប្រាស់ របស់យោធា ចាប់ផ្តើមពីឆ្នាំក្រោយនេះទៅ ក្នុងគម្រោងដាក់ឲ្យជំនួសតំណែង ប្រព័ន្ធការពារដែនអាកាសចាស់ Vulcan។ រដ្ឋបាលកម្មវិធីទិញប្រព័ន្ធការពារ ហៅកាត់ថា DAPA បាននិយាយប្រាប់ថា ខ្លួនទើបបានចុះហត្ថលេខាកុងត្រាមួយ ជាមួយក្រុមហ៊ុនការពារជាតិ លើប្រព័ន្ធរថ មានកង់បំពាក់កាំភ្លើងបាញ់យន្តហោះ...
អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករ Salmon Kalou បានក្លាយទៅជាកីឡាករម្នាក់ទៀតស្ថិតនៅក្នុងបញ្ជីកីឡាករគោលដៅល្បីៗ របស់ក្លឹបនៅលីគប្រទេសប្រេស៊ីល Botafogo៕ ត្រឹមចុងខែនេះកីឡាករ Kalou នឹងត្រូវផុតកំណត់កុងត្រាហើយជាមួយនឹងក្លឹបនៅអាល្លឺម៉ង់ Hertha BSC ហើយបច្ចុប្បន្នត្រូវបានគេជឿជាក់ថា បានទទួលសំណើរជាកុងត្រារយៈពេល១៨ខែ ជាមួយនឹងក្លឹបប្រេស៊ីលមួយនេះ។ កាលពីខែកុម្ភៈកន្លងមក Botafogo អាចទាក់ទាញបានកីឡាករឆ្នើមម្នាក់នៅអ៊ឺរ៉ុបគឺកីឡាករខ្សែប្រយុទ្ធសញ្ជាតិជប៉ុនលោក Keisuka Honda មករួមក្លឹបក្រោយពេល...
ញូដេលី៖ ប្រទេសឥណ្ឌានិងចិន បានដាក់ពង្រាយកងទ័ព កាំភ្លើងធំ និងរថយន្តធុនធ្ងន់ នៅក្នុងតំបន់ Ladakh រួមទាំងតំបន់វាលទំនាប Depsang – ជិតទៅនឹងផ្លូវភ្នំ Karakoram Pass ។ នៅពេលដែលកងទ័ពឥណ្ឌាបានអះអាងថាមាន“ ការមូលមតិគ្នាទៅវិញទៅមក” ស្តីពីការបន្ធូរបន្ថយភាពតានតឹងនៅថ្ងៃទី ២២ ខែមិថុនា ប៉ុន្តែការពង្រឹងខាងយោធានៅតែបន្តដោយភាគីទាំងពីរ។ យោងតាមសារព័ត៌មាន Sputnik...
លោក Joe Anderson អភិបាលក្រុងLiverpool នៅថ្ងៃនេះកំពុងចាប់ផ្តើមធ្វើការពិចារណា ដាក់បំរាមគោចរចាប់ពីយប់ថ្ងៃសៅរ៍នេះ ខណៈអ្នកគាំទ្រ Liverpool FC រាប់ម៉ឺននាក់បានឈានចូលមកដល់ថ្ងៃទី២ ហើយដើម្បីអបអរតំណែងជើងឯក Premier League លើកដំបូងរបស់ពួកគេ។ តាមប្រភពព័ត៌មានក្នុងស្រុកបានបន្តទៀតថា លោកអភិបាក្រុងគឺបានចាប់ធ្វើកិច្ចប្រជុំជាបន្ទាន់មួយជាមួយនឹង អជ្ញាធរពាក់ព័ន្ធសំខាន់ៗដើម្បីត្រួតពិនិត្យនិងវិភាពទៅលើ សកម្មភាពនៃក្រុមមនុស្សដែលនិយមផឹកស្រាដើម្បីអបអរ និងជាពិសេសមនុស្សទាំងឡាយដែលបានធ្វើខុសទៅ នឹងបម្រាមគម្លាតចំងាយសង្គមដែលវាសុទ្ធតែអាចបង្កទៅ ជាបញ្ហាដ៏ធំសម្រាប់ទីក្រុងទាំងមូលដោយសារតែកូវីដ១៩។ សាលាក្រុងនិងអជ្ញាធរបានធ្វើការផ្ញើសាររំលឹក...
បរទេស៖យន្តហោះចម្បាំងរបស់ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានហោះស្ទាក់ដំណើរយន្តហោះចារកម្មរុស្ស៊ី Tu-142 ចំនួន៤គ្រឿង ដែលហោះហើរចូលក្នុងតំបន់កំណត់ការពារដែនអាកាសអាឡាស្កា។ យោងតាម ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង ហៅកាត់ថា NORAD យន្តហោះចម្បាំងបំបាំងកាយ F-22 របស់អាមេរិក ដែលមានការគាំទ្រពីយន្តហោះចាក់សាំងកណ្ដាលអាកាស KC-135 និងយន្តហោះបំពាក់ប្រព័ន្ធព្រមាននិងគ្រប់គ្រងដែនអាកាស E-3 នោះ បានស្ទាក់ដំណើរយន្តហោះចារកម្ម Tu-142 ដែលចូលមកក្នុងចម្ងាយ៦៥ម៉ាយ...
Barbarossa គឺជាប្រតិបត្តិការចុងក្រោយមួយ ដែលទាហានណាហ្ស៊ីសអាល្លឺម៉ង់បានប្តេជ្ញាចិត្ត នៅលើសមរភូមិដើម្បីធ្វើការកំទេចទ័ពសហភាពសូវៀត ឲ្យបានក្នុងរយះពេលត្រឹមតែពី៣ទៅ៦ខែប៉ុណ្ណោះ។ ប៉ុន្តែបើកឆាកប្រយុទ្ធមិនដល់ប៉ុន្មាន ថ្ងៃផងទាហានអាល្លឹម៉ង់បានសម្លាប់និងធ្វើឲ្យរងរបួស ដល់ទាហានរបស់រុស្សីដល់ទៅ១៥០០០០នាក់ ត្រឹមតែនៅក្នុងសប្តាហ៍តំបូងទៅហើយហើយពេលនោះដែរកងកម្លាំងទ័ពអាកាស របស់ណាហ្ស៊ីសអាល្លឺម៉ង់បានកំទេចយន្តចម្បាំងរបស់រុស្សីដល់ទៅ ២០០០គ្រឿងត្រឹមតែរយះពេល២ថ្ងៃតំបូង។ សហភាសូវៀតបានទទួលរងនូវសំពាធ យ៉ាងខ្លាំងក្រោយពីទទួលរងការបរាជ័យផ្ទួនៗពីសំណាក់អាល្លឺម៉ង់ ហើយគ្រប់គ្នាបានគិតថាអាល្លឺម៉ង់នឹងកំទេចរុស្សីត្រឹមតែប៉ុន្មាន សប្តាហ៍ប៉ុណ្ណោះដោយសារតែទាហានរបស់រុស្សីដល់ទៅរាប់លាននាក់ បានបាត់បង់ជីវិតកាលពីខែវិច្ឆិកាឆ្នាំ១៩៤១ប៉ុន្តែមិនដូចការគិតនោះទេ ទាហានរបស់អាល្លឺម៉ង់ប្រមាណ៧សែននាក់ក៏បានបាត់បង់ជីវិត ដែរវាបានធ្វើឲ្យកម្លាំងរបស់អាល្លឺម៉ង់ក៏បានចុះខ្សោយទន្ទឹមគ្នាដែរ។ ក្រោយមកសង្គ្រាមរវាងប្រទេសទាំងពីរបានអូសបន្លាយ រហូតទៅដល់៣ឆ្នាំកន្លះ៕ ប្រែសម្រួល:ស៊ុនលី
នៅសប្តាហ៍នេះមានការចេញផ្សាយដោយកាសែត The Sun បានអះអាងថាក្លឹបបិសាចក្រហម Man United ក៏ត្រូវបានគេមើលឃើញថាបានចូលរួម នៅក្នុបេក្ខភាពប្រជែងយកកីឡាករ Matteo Guendouzi ដែលកាំភ្លើងធំ Arsenal បានដាក់ចូលក្នុងបញ្ជីកីឡាករ ដែលត្រូវលក់ចេញនៅរដូវក្តៅនេះ។ ប៉ុន្មានថ្ងៃនេះមានការអះអាងយ៉ាងច្បាស់ថា កីឡាករវ័យ២១ឆ្នាំរូបនេះបានស្នើសុំទៅក្លឹប Arsenal ថាគាត់មានបំណងចង់ចាកចេញនៅរដូវក្តៅនេះពីព្រោះថាគាត់មិនមានអារម្មណ៍ថា ត្រូវបានផ្តល់ទំនុកចិត្តខ្លាំងពីសំណាក់គ្រូបង្វឹកក្លឹបលោក Mikel Arteta ឡើយ។...
គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta នៅសប្តាហ៍នេះបានសារភាពថា ក្លឹបពិតជាមានបញ្ហាផ្ទៃក្នុងមែននៅក្រោយពេលដែលលោក មិនបានដាក់បញ្ចូលកីឡាករ Guendouzi ក្នុងការប្រកួតជាមួយនឹងក្រុម Southampton នោះ។ អ្វីដែលយើងអាចមើលឃើញថាកីឡាករ Guendouzi រូបនេះបានក្លាយទៅជាប្រធានបទដ៏ក្តៅ ក្រោយពេលដែលក្រុមបានបរាជ័យទៅលើក្រុម Brighton ក្នុងលទ្ធផល់២ទល់នឹង១ កាលពីសប្តាហ៍មុននិងគឺដោយសារតែកាយវិការមួយចំនួន នៅក្នុងការប្រកួតមួយនេះ។ នៅពេលដែលត្រូវបានសួរថា តើមានបញ្ហាអ្វីដែលកីឡាកររូបនេះមិនត្រូវបានដាក់ឲ្យលេងក្នុងការប្រកួតប៉ះនឹង...
បរទេស៖ នៅសប្តាហ៍នេះ ក្រុមអ្នកតាកតែងច្បាប់នៃ រដ្ឋកាលីហ្វ័រញ៉ា បានអនុម័តច្បាប់ថ្មី ដែលនឹងតម្រូវឲ្យមាន ការផ្លាស់ប្តូរយ៉ាងខ្លាំង ពីរថយន្តចាក់សាំង និងម៉ាស៊ូត ទៅជារថយន្ត ដែលបំពាក់ដោយអាគុយ និងអ៊ីដ្រូសែន ជំនួសវិញ នាពេលអនាគត។ ជាគោលការណ៍ណែនាំដំបូងបង្អស់ របស់ពួកគេដែលចូល ជាធរមាននៅឆ្នាំ ២០២៤ គ្របដណ្តប់ទៅលើតែ រថយន្តប្រភេទដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរខ្នាតមធ្យម នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានឲ្យដឹង កាលពីថ្ងៃសុក្រថា WHO បានដឹកនាំទទួលខុសត្រូវ របស់ពិភពលោក ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ហើយចាំបាច់ណាស់ ត្រូវការថវិកាចំនួន ៣១,៣ពាន់លានដុល្លារ សម្រាប់កិច្ចការផលិតវ៉ាក់សាំង និងព្យាបាល ទៅលើរោគសញ្ញជំងឺ ក្នុងរយៈពេល១២ខែខាងមុខ ក្នុងនោះរាប់បញ្ចូលទាំងវ៉ាក់សាំង...